ព័ត៌មានជាតិ

ចាប់កោរត្រងោលក្មេងទំនើងដើរបង្កអសន្ដិសុខក្នុងមូលដ្ឋាន និងជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន ចំនួន៦នាក់

កំពង់ស្ពឺ ៖ កម្លាំងនគរបាលស្រុកឧដុង្គ ខណៈជិះម៉ូតូល្បាតការពារសុវត្ថិភាពក្នុងមូលដ្ឋាន បានប្រទះឃើញក្មេងទំនើងចំនួន៦នាក់ ជាមុខសញ្ញាសេពគ្រឿងញៀន និងបង្កការអុកឡុករំខានការរស់នៅរបស់ប្រជាពលរដ្ឋ ក៏ឃាត់ខ្លួនសួរនាំ និងឆែកឆេរក្នុងខ្លួន។ ការឃាត់ខ្លួនក្មេងទំនើង៦នាក់នេះ នៅវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ នៅចំណុចផ្លូវក្រាលកៅស៊ូវត្តស្រះ ឃ្លាំង ភូមិត្រពាំងអណ្តូង ឃុំពាំងល្វា ស្រុកឧត្តុង្គ។ ក្នុងករណីនេះ ដោយយល់ឃើញថា ពួគេជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន និងតែងបង្កការអុកឡុកក្នុងមូលដ្ឋាននាពេលកន្លងមក ទើបសមត្ថកិច្ចជំនាញសម្រេចកោរត្រងោល និងអប់រំ ព្រមទាំងឲ្យអាណាព្យាបាលធ្វើលិខិតធានាយកទៅអអប់រំបន្ត រួចក៏អនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ៕

ព័ត៌មានជាតិ

សង្ស័យតៃកុងស្រវឹងស្រា! រថយន្ត២គ្រឿង ប្រលះពេញមួយទំហឹង បណ្ដាលឲ្យរងការខូចខាតរថយន្តទាំងសងខាងយ៉ាងដំណំ

ភ្នំពេញ ៖ បុរសម្នាក់ សង្ស័យស្រវឹងស្រា បើករថយន្តឆ្លងផ្លូវក្នុងល្បឿនលឿន ជ្រុលទៅបុករថយន្តមួយគ្រឿងទៀតពេញទំហឹង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំទាំងសងខាង កាលពីវេលាម៉ោង១១៖០០នាទីយប់ ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ ស្ថិតនៅត្រង់ចំណុចស្តុបវត្តអង្គតាមិញ តាមបណ្ដោយផ្លូវ២០០៤ ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្ត toyota Highlanderពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AW-6960 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវ2004 ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ត្រង់ចំណុចស្តុបវត្តអង្គតាមិញ ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាក toyota tacoma ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AQ-3581 បើកបរដោយបុរសម្នាក់ សង្ស័យស្រវឹងស្រា ធ្វើដំណើរឆ្លងផ្លូវក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន ក៏ជ្រុលទៅបុករថយន្ត toyota highlander ពេញទំហឹង បណ្ដាលឲ្យរងការខូចខាតរថយន្តទាំងសងខាងយ៉ាងដំណំ។ ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានមកដល់ រួចឲ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នាមួយសន្ទុះ ដោយភាគទីទាំងសងខាងធ្វើការសម្របសម្រួលគ្នាមិន ត្រូវទើបសមត្ថកិច្ចទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីចុះមកធ្វើការវាស់វែងយករថយន្តទាំង២គ្រឿង ទៅរក្សាទុកនៅស្នងការនគរបាលរាជធានីភ្នំពេញ រង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយតាមច្បាប់ដោយ៕ ដោយ៖ និន សុភ័ស្ត

ព័ត៌មានជាតិ

រដ្ឋបាលក្រុងកំពតរៀបចំកិច្ចប្រជុំសាមញ្ញលេីកទី២៩ របស់ក្រុមប្រឹក្សាក្រុងកំពត អាណត្តទី៣

ខេត្តកំពត៖ព្រឹកថ្ងៃព្រហស្បតិ៍ ៧រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ នៅសាលប្រជុំសាលាក្រុងកំពត  លោក លាង រឿនសុធី អភិបាល នៃគណៈអភិបាលក្រុងកំពត លោក-លោកស្រី អភិបាលរងក្រុងកំពត លោកនាយករដ្ឋបាលក្រុងកំពត លោក-លោកស្រី ប្រធាន និងអនុប្រធានការិយាល័យចំណុះសាលាក្រុងកំពត អញ្ជេីញចូលរួមប្រជុំសាមញ្ញលេីកទី២៩ របស់ក្រុមប្រឹក្សាក្រុងកំពត អាណត្តទី៣ ក្រោមអធិបតីភាព លោក ឆាយ វណ្ណារ៉ា ប្រធានក្រុមប្រឹក្សាក្រុងកំពត ។ កិច្ចប្រជុំដេីម្បីពិនិត្យ និងអនុម័តលេី៖១- ពិនិត្យ ពិភាក្សា និងអនុម័តកំណត់ហេតុកិច្ចប្រជុំសាមញ្ញលេីកទី២៨ អាណត្តទី៣ នាថ្ងៃ៣០ ខែកញ្ញា ឆ្នាំ២០២១ របស់ក្រុមប្រឹក្សាក្រុងកំពត ។២-ពិនិត្យ ពិភាក្សា និងអនុម័តរបាយការណ៍រីកចម្រេីនប្រចាំខែតុលា ឆ្នាំ២០២១ របស់រដ្ឋបាលក្រុងកំពត ។៣-ពិនិត្យ ពិភាក្សា និងអនុម័តតារាងបែងចែកប្រាក់រង្វាន់ជូនមន្ត្រី បុគ្គលិកនៃរដ្ឋបាលក្រុងកំពត សម្រាប់ខែកញ្ញា ឆ្នាំ២០២១ ។៤-ពិនិត្យ ពិភាក្សា និងអនុម័តកែសម្រួលសមាសភាពគណៈកម្មធិការសម្របសម្រួលបច្ចេកទេសក្រុមប្រឹក្សាក្រុងកំពត ។៥-ពិនិត្យ ពិភាក្សា […]

ព័ត៌មានជាតិ

វិធានការរដ្ឋបាល ១៤ថ្ងៃ របស់អាជ្ញាធរភ្នំពេញ ហាមមុខរបរ៣ ផ្អាកបណ្តោះអាសន្ន និងអាចជួបជុំលក្ខណៈឯកជនដល់៥០នាក់

ភ្នំពេញ ៖ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ រដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១នេះ បានបន្តដាក់ចេញវិធានការរដ្ឋបាល ដោយផ្អាកជាបណ្តោះអាសន្ន ចំពោះសកម្មភាពការងារមុខរបរ ឬអាជីវកម្មដែលមានហានិភ័យខ្ពស់ នៃការឆ្លងរាលដាលជំងឺកូវីដ១៩ និងការជួបជុំ ឬការប្រមូលផ្តុំមនុស្សជាលក្ខណៈឯកជនភ្នំពេញ សម្រាប់រយៈពេល១៤ថ្ងៃ គិតចាប់ពីថ្ងៃទី២៩ ខែតុលា ដល់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១។ ក្នុងសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងសេចក្តីសម្រេច ប្រការ២ បានបញ្ជាក់ថា ក្នុងអំឡុងពេលនៃការបន្តដាក់ចេញ វិធានការរដ្ឋបាល ត្រូវបានផ្អាកជាបណ្តោះអាសន្ន ចំពោះសកម្មភាព ការងារ មុខរបរ ឬអាជីវកម្ម ដែលមានហានិភ័យខ្ពស់ នៃការឆ្លងរាលដាលជំងឺកូវីដ១៩ រួមមាន ខារ៉ាអូខេ រង្គសាល និងឌីស្កូតែក តែប៉ុណ្ណោះ ។ ពោលវិធានការរដ្ឋបាល បន្ត១៤ថ្ងៃនាពេលក្រោយនេះ ហាក់មានភាពធូរស្រាលជាងមុន។ ដោយឡែក ក្នុងប្រការ៣ បានបញ្ជាក់ពីការជួបជុំ អាចបានរហូតដល់៥០នាក់ ខណៈដែលវិធានការមុនបានត្រឹម១៥នាក់៕

ព័ត៌មានជាតិ

រថយន្តហ៊ីណូ ព្រលះរថយន្តនីសសាន់ពេញមួយទំហឹង បណ្តាលឲ្យមនុស្ស៥នាក់ ស្លាប់ទាំងព្រឹក នៅស្រុកមោងឫស្សី

បាត់ដំបង ៖ នៅលើកំណាត់ផ្លូវជាតិលេខ៥ ដែលកំពុងស្ថាបនា មានគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ កើតឡើងស្ថិតនៅចំណុចក្រុមទី៧ ភូមិមោង ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងរវាងរថយន្ត ១គ្រឿង ម៉ាកហ៊ីណូធុនដឹកជញ្ជូន ពាក់ស្លាកលេខ កំពង់ឆ្នាំង 3A-1566 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (រត់គេចខ្លួន) បើកបរក្នុងទិសដៅពីកើតទៅលិច លុះពេលមកដល់ចំណុចកើតហេតុខាងលើ បានបុកជាមួយរថយន្ត ១គ្រឿងទៀត ម៉ាកនីសសាន់ធុនដឹកទំនិញ ពាក់ស្លាកលេខ បាត់ដំបង 2B-2211 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (ស្លាប់) ដែលកំពុងបើកបរច្រាស់ទិសគ្នា។ សមត្ថកិច្ចចុះពិនិត្យទីតាំងកើតហេតុ គឺមានមនុស្សស្លាប់ចំនួន៥នាក់ ដោយកៀបជាប់ក្នុងរថយន្តទាំងអស់ និងរងរបួសធ្ងន់ ១នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកមោងឬស្សី។ កម្លាំងការិយាល័យចរាចរណ៍ខេត្ត កំពុងចុះទៅអន្តរាគមន៍ ដោយសារតែសពមនុស្សទាំង៥នាក់ ត្រូវគាបជាប់មិនទាន់យកចេញបាននៅឡើយ៕

ព័ត៌មានជាតិ

ពិតជាលឿនណាស់! ពេលនេះលោកបានបញ្ជាឱ្យជួសជុលផ្លូវមួយខ្សែបែកភក់រាប់ឆ្នាំ ឱ្យក្លាយជាផ្លូវកៅស៊ូជូនពលរដ្ឋ…

នៅមុននេះបន្តិចតាមការផ្សាយលើទំព័រហ្វេសប៊ុកឈ្មោះ ឯកឧត្តម ម៉ៅ ធនិន បានឲ្យដឹងថា សំណើសុំរបស់ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត ទៅក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បី សាងសង់ផ្លូវចំនួន១ខ្សែ ប្រវែង ១៣គ.ម ឈ្មោះផ្លូវ ទូកមាស-ពោធិ៍តាស៊ុយនោះ ដោយក្រសួងសម្រេចបើកការសង់សង់ហើយ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខនេះ ។សូមជម្រាបថា ផ្លូវមួយខ្សែរប្រវែង១៣គ.ម ឈ្មោះផ្លូវ ទូកមាស-ពោធិ៍តាស៊ុយ ចាប់ពីទីរួមស្រុកបន្ទាយមាស ក្នុងឃុំ ទូកមាសខាងលិច ទៅកាន់ស្ពានពោធិ៍តាស៊ុយ ព្រំប្រទល់កំពត-តាកែវ ឃុំបន្ទាយមាសខាងកើត ស្រុក បន្ទាយមាស ខេត្តកំពត ខូចខាតខ្លាំងជាយូរឆ្នាំ ជង្ហុកដក់ទឹកធំៗ បែកភក់វល់ ពិបាកខ្លាំងក្នុងការធ្វើដំណើរជាយូរឆ្នាំ ពលរដ្ឋស្នើរសុំច្រើនលើកច្រើនសារ ដោយកន្លងមកពុំមានការជួសជុលឲ្យបានល្អប្រសើរឡើយ។ក្រោមការយកចិត្តទុកដាក់ក៏ដូចជាការឆ្លើយតបនឹងស្ថានភាពលំបាករបស់ប្រជាពលរដ្ឋ ដែលកំពុងប្រើប្រាស់ផ្លូវមួយខ្សែរខាងលើ ឯកឧត្តម ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត បានណែនាំឲ្យមន្ទីរធ្វើលិខិតស្នើសុំគោលការណ៍ទៅក្រសួងអភិវឌ្ឍន៍ជនបទ។ ពេលនេះក្រសួង គ្រោងនឹងរៀបចំពិធីបើកការដ្ឋានសាងសង់ផ្លូវក្រាលកៅស៊ូពីរជាន់DBST ។ សូមចូលរួមត្រេកអរជំនួសពលរដ្ឋ ស្រុកបន្ទាយមាស ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់អភិបាលនៃគណៈអភិបាលខេត្តថ្មី ឯកឧត្តម ម៉ៅ […]

ព័ត៌មានជាតិ

ជំនន់ទឹកភ្លៀងចូលដល់ផ្ទះពលរដ្ឋ អាវុធហត្ថភ្នំពេញចុះដល់គោលដៅ

ភ្នំពេញ ៖ ដោយអនុវត្តតាមការណែនាំ របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ក៏ដូចជាឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ តាំងពីរសៀល រហូតដល់ម៉ោង៨៖៣០នាទីយប់ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្រោមការដឹកនាំបញ្ជាផ្ទាល់ ពីលោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានចុះធ្វើប្រតិបត្តិការសង្រ្គោះ និងជម្លៀសប្រជាពលរដ្ឋរងគ្រោះ ដោយទឹកជំនន់ទឹកភ្លៀង នៅចំណុចផ្លូវសណ្តរស្ទឹងទំនប់៧មករា ស្ថិតក្នុងភូមិខ្វិត និងភូមិពោធិរលំ សង្កាត់សាក់សំពៅ ខណ្ឌដង្កោ ដោយប្រើប្រាស់មធ្យោបាយទូកម៉ាស៊ីនចំនួន ៥គ្រឿង បានជួយដល់មនុស្សចាស់ ស្រ្តីមានផ្ទៃពោះ ស្រ្តីឆ្លងទន្លេ និងកុមារ រួមនឹងសម្ភារៈចាំបាច់មួយចំនួន ប្រកបដោយសុវត្ថិភាព។ ប្រតិបត្តិការដ៏ឆាប់រហ័សនេះ ក៏ដោយសារកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានត្រៀមលក្ខណៈ រួចជាស្រេច ទាំងកម្លាំងមនុស្ស មធ្យោបាយ សម្ភារៈ ត្រៀមចេញជួយប្រជាពលរដ្ឋគ្រប់ពេលវេលា ក្រោមស្មារតីម្ចាស់ការខ្ពស់៕

ព័ត៌មានជាតិ

រថយន្តអត់ពន្ធ ចំនួន ៥៤២គ្រឿង បានចូលមកបង់ពន្ធ ទទួលបានចំណូលពន្ធជាង៧លានដុល្លារអាមេរិក

ភ្នំពេញ ៖ លោក គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបញ្ជាក់ឲ្យដឹងថា គិតត្រឹមថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ រថយន្តអត់ពន្ធជ្រកក្រោមផ្លាកលេខផ្សេងៗទាំងចង្កួតឆ្វេង និងស្តាំចំនួន៥៤២គ្រឿងហើយ បានចូលមកបង់ពន្ធ និងប្រាក់កក់ ដោយទទួលចំណូលពន្ធជាង ៧លានដុល្លារអាមេរិក។ ការបញ្ជាក់របស់លោក គុណ ញឹម ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន ស្តីពីវឌ្ឍនភាពនៃការអនុវត្តការប្រមូលពន្ធនាំចូល លើយន្តយន្តគ្មានពន្ធ ដែលមានស្រាប់ នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១នេះ តាមរយៈប្រព័ន្ធវីដេអូ។ លោករដ្ឋមន្ត្រី គុណ ញឹម បានបញ្ជាក់ថា «គិតតាំងពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ ពេលដែលអគ្គនាយដ្ឋានគយ ជូនដំណឹងឲ្យរថយន្តគ្មានពន្ធ ចូលមកបង់ពន្ធ រហូតមកដល់ថ្ងៃទី២៦ ខែទលា ឆ្នាំ២០២១ ដែលមានរយៈពេល៤០ថ្ងៃ គឺមានម្ចាស់រថយន្តចង្កួតឆ្វេងចំនួន ៣៥២គ្រឿង បានចូលមកបង់ពន្ធ បានចំណូលពន្ធ ៥.៨ដុល្លារអាមេរិក។ ចំណែករថយន្តចង្កួតស្តាំ ដែលមានមកបង់ប្រាក់កក់ (កែចង្កូតស្តាំទៅឆ្វេង ទើបអនុញ្ញាតឲ្យបង់ពន្ធ) ចំនួន១៩០គ្រឿង មានទឹកប្រាក់ចំនួន ១.៥លានដុល្លារអាមេរិក»។ តាមការប៉ាន់ស្មានរបស់អគ្គនាយកដ្ឋានគយ […]

ព័ត៌មានជាតិ

អភិបាលរាជធានីភ្នំពេញ ចូលខ្លួនបង់ពិន័យ សម្រាប់ការជិះម៉ូតូមិនពាក់មួកសុវត្ថិភាព ពេលចុះពិនិត្យទឹកស្ទឹងព្រែកត្នោត

ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១នេះ បានចូលខ្លួនទៅឲ្យសមត្ថកិច្ចផាកពិន័យ នៅអធិការដ្ឋាននគរបាល ខណ្ឌដង្កោហើយ ក្រោយពេលលោកបើកបរម៉ូតូ មិនបានពាក់មួកសុវត្ថិភាព ក្នុងឱកាសដឹកនាំកម្លាំងចុះអន្តរាគមន៍ទប់ទំនប់ និងពិនិត្យស្ថានភាពទឹកជំនន់ តាមសណ្តរស្ទឹងព្រែកត្នោត ក្នុងខណ្ឌដង្កោ កាលពីថ្ងៃទី២៦តុលា។ ប្រភពពីមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងថា បន្ទាប់មានការរិះគន់ពីមហាជន ពីការមិនពាក់មួក សុវត្ថិភាពនេះ លោក ឃួង ស្រេង នៅព្រឹកថ្ងៃ២៧ តុលា លោកបានចូលខ្លួនទៅបង់ការពិន័យចំពោះកំហុសឆ្គងដោយអចេតនានេះរួចហើយ នៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ។ ប្រភពមន្ត្រីដដែលបានបញ្ជាក់ថា តាមការពិតទៅ ពេលនោះ លោកអភិបាលរាជធានីភ្នំពេញ ក៏បានយកមួកសុវត្ថិភាពមកពាក់ដែរ ប៉ុន្តែដោយកញ្ចក់មួក ស្រអាប់ពេកពិបាកមើលផ្លូវ ម្យ៉ាងទៀតដោយមានការបន្ទាន់ចុះពិនិត្យមើលស្ថានភាពទឹកជំនន់ ដើម្បីរកដំណោះស្រាយជួយប្រជាពលរដ្ឋ ទើបលោកអភិបាល បើកម៉ូតូទៅដោយមិនបានពាក់មួកសុវត្ថិភាព។ ប៉ុន្តែទោះជាយ៉ាងណាក្ដី លោកអភិបាល ទទួលយកនូវមតិរិះគន់ដើម្បីស្ថាបនា ទើបលោកចូលខ្លួនទៅឲ្យមន្ត្រីចរាចរណ៍ ធ្វើការផាកពិន័យទៅតាមច្បាប់ និងស្នើឲ្យពលរដ្ឋយោគយល់ ចំពោះកំហុសអចេតនានេះផង។ ក្រោយបានចូលខ្លួនទៅបង់ការផាកពិន័យ នៅអធិការខណ្ឌដង្កោហើយ នៅថ្ងៃដដែលនោះ លោក ឃួង ស្រេង នឹងបន្តចុះទៅដឹកនាំអាជ្ញាធរ និងកងកម្លាំង […]

ព័ត៌មានជាតិ

សេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយម ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា

សេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយម ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជាចាប់ពីថ្ងៃទី២៧​ ខែតុលា​ ដល់ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយរាជធានីខេត្តចំនួន១៤របស់កម្ពុជា ប្រឈមនឹងជំនន់ទឹកភ្លៀង និងលាយឡំដោយខ្យល់កន្ត្រាក់ រួមមាន៖ ១)បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល( ព្រៃវែង , ស្វាយរៀង , កណ្តាល , តាកែវ , កំពង់ស្ពឺ, កំពង់ឆ្នាំង , ពោធិ៍សាត់ និងរាជធានីភ្នំពេញ ) ២)បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន(មណ្ឌលគីរី , ត្បូងឃ្មុំ និងកំពង់ចាម ) ៣)តំបន់មាត់សមុទ្រ(ខេត្តកំពត ខេត្តកោះកុង និងខេត្តព្រះសីហនុ) ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋ យកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ចំពោះបាតុភូតុធម្មជាតិដែលអាចកើតមានឡើងជាយថាហេតុ៕