ព័ត៌មានជាតិ

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអនុញ្ញាតជូនលោកជំទាវ ពេជ្រ ចន្ទមុន្នី អគ្គស្នងការនៃសមាគមកាយឬទ្ធិនារីកម្ពុជា និងសហការី ទទួលជួបសំណេះសំណាលនិងពិភាក្សាការងារ…

នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២​ នៅទីស្តីការក្រសួងបរិស្ថាន​។ នៅក្នុងជំនួបខាងលេី​ លោកជំទាវ ពេជ្រ ចន្ទមុន្នី បានលេីកឡេីងអំពីគំនិតផ្តួចផ្តេីមជំរុញសកម្មភាព​កាយឬទ្ធិនារីកម្ពុជា​ ដោយក្នុងនោះមានសកម្មភាពបណ្តុះស្មារតីយុវនារី​ និងក្មេងតូចៗឱ្យចេះស្រឡាញ់​ និងចូលរួមចំណែកលេីកកម្ពស់ការយល់ដឹងអំពីបរិស្ថាន​ តាមរយៈការចូលរួមដាំកូនឈេី​ ការដាំស្តារព្រៃ​ ការទុកដាក់សំរាម​ និងការដេីរកំសាន្ត​តាមព្រៃក្នុងតំបន់ការពារធម្មជាតិ​ ដេីម្បីពង្រឹងកាយសម្បទា ក៏ដូចជាលេីកកម្ពស់ជីវភាពប្រជាជនមូលដ្ឋាន។ ឆ្លៀតក្នុងឱកាសនោះ​ ឯកឧត្តម​ សាយ​ សំអាល់​ បានថ្លែងស្វាគមន៍​សមាគម​កាយឬទ្ធិនារីកម្ពុជា​ មកកាន់អគារមរតកតេជោ​ ទីស្តីការក្រសួងបរិស្ថាន​ ជាពិសេសក្រសួងនឹងគាំទ្រលេីសំណេីសុំសហការខាងលេី ដែលជាសកម្មភាពនឹងបណ្តុះស្មារតី​ និងភាពជាគំរូដល់យុវជន​ យុវនារី​ ឱ្យបន្តការចូលរួមចំណែកលេីកកម្ពស់ការអប់រំផ្សព្វផ្សាយបរិស្ថានទៅកាន់ស្រទាប់យុវជន​ ការបញ្រ្ជាប់ការយល់ដឹងអំពីកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវចម្រុះ​ និងការគ្រប់គ្រងធនធានធម្មជាតិ​ប្រកបដោយចីរភាព​ផងដែរ៕

ព័ត៌មានជាតិ

ជនស៊ីវិលមួយក្រុមប្រដាប់ដោយកាំ ភ្លើ.ងហ្នឹង id និង ខ្នោះបានចុះធ្វើសកម្មភាពចាប់ប្រជាពលរដ្ឋវាយ ខ្នោះដាក់ចូលឡានដោយមិនដឹងមូលហេតុ…

(ភ្នំពេញ)% នៅវេលាម៉ោង 10.25នាទីយប់ថ្ងៃទី 21 ខែតុលាឆ្នាំ 2022 ជនស៊ីវិលមួយក្រុមប្រដាប់ដោយកាំ ភ្លើ.ង id និង ខ្នោះបានចុះធ្វើសកម្មភាពចាប់ប្រជាពលរដ្ឋវាយ ខ្នោះដាក់ចូលឡានដោយមិនដឹងមូលហេតុហើយរថយន្តរបស់ជនស៊ីវិលមួយក្រុមម៉ាក lexus ពណ៌ទឹកប្រាក់ដែលពាក់ស្លាកលេខ នគរបាល2-5057 ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឆោឡោនឡើង បងប្អូនប្រជាពលរដ្ឋបាននិយាយប្រាប់ – អង្គភាពយើងថាសកម្មភាពជនស៊ីវិលនេះគឺមានសកម្មភាពសឹងគ្រប់កន្លែងនៅទីក្រុងភ្នំពេញប្រហែលជាប៉ុន្មានថ្ងៃនេះហើយប្រជាពលរដ្ឋបាននិយាយថាពួកគាត់ព្រួយបារម្ភណាស់ក្នុងការធ្វើដំណើរពេលយប់ពេលចេញពីធ្វើការម្ដងៗ ព្រោះហេតុដូច្នេះសូមអំពាវនាវដល់ប្រមុខរាជរដ្ឋាភិបាលនិងសម្ដេចក្រឡាហោមសខេងជួយដល់ពួកគាត់ផងព្រោះគាត់ធ្វើដំណើរចេញពីធ្វើការពេលយប់នៅតាមដងផ្លូវម្ដងៗពួកគាត់ថាចោរពិតដូចជាមិនសូវខ្លាចសោះតែខ្លាចជនស៊ីវិលជាក្រុមជាក្រុមទៅវិញធ្វើឱ្យគាត់មានការព្រួយបារម្ភជាខ្លាំងសុំបញ្ជាក់ផងដែរថាហេតុការណ៍ក្រុមស៊ីវិលមួយក្រុមនេះបានចាប់ប្រជាពលរដ្ឋដោយមិនដឹងមូលហេតុដាក់ចូលឡាននេះគឺកើតឡើងនៅតាមផ្លូវ 102 សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ហើយប្រជាពលរដ្ឋខ្លះទៀតបានប្រាប់ថាជនស៊ីវិលដើរចាប់ប្រជាពលរដ្ឋនេះមិនមែនតែខណ្ឌដូនពេញទេគឺមាននៅគ្រប់ខណ្ឌក្នុងរាជធានីភ្នំពេញ ដូច្នេះហើយប្រើពលរដ្ឋស្នើរសុំហើយ ស្នើសុំទៀតសូមអោយរាជរដ្ឋាភិបាលនឹងសម្តេច ស ខេងជួយមានវិធានការក្នុងរឿងនេះផងទាន៕

ព័ត៌មានជាតិ

ករណីលិចទូកដឹកសិស្ស ! បញ្ជីឈ្មោះជនរងគ្រោះរួចផុតពីសេចក្តីស្លាប់៤នាក់, អ្នកស្លាប់១០នាក់ និងកំពុងបាត់ខ្លួន១នាក់…

ឈ្មោះជនរងគ្រោះដែលរួចផុតពីសេចក្តីស្លាប់៖​១៖ ឈ្មោះ ថេត គន្ធី ភេទប្រុស អាយុ១៥ឆ្នាំ កម្មករបើកទូកដរទទឹង (រស់)២៖ ឈ្មោះ វណ្ណី រដ្ឋា ភេទប្រុស អាយុ២៣ឆ្នាំ កម្មករបើកទូកដរទទឹង (រស់)៣៖ ឈ្មោះ វី ចាន់ប៊ូរ៉ា ភេទស្រី អាយុ១២ឆ្នាំ មុខរបរសិស្ស (រស់)៤៖ ឈ្មោះ រឿន សា ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស (រស់)B) ឈ្មោះអ្នកស្លាប់ដោយសារលិចទូក និងកំពុងបាត់ខ្លួន៖១៖ ឈ្មោះ ផាត ទីណា ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស២៖ ឈ្មោះ ភ័ក្រ ភានុន ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស៣៖ ឈ្មោះ ឧត្តម មុនី ភេទប្រុស អាយុ១៣ឆ្នាំ មុខរបរសិស្ស៤៖ ឈ្មោះ សុវត្ថិ សក្ខិណា ភេទស្រី អាយុ១៣ឆ្នាំ មុខរបរសិស្ស៥៖ […]

ព័ត៌មានជាតិ

មកដល់វេលាព្រឹកនេះកម្លាំងសមត្ថកិច្ចយើងបានជួយសង្គ្រោះ សិស្ស សាលាបានចំនួន ០៦ នាក់ ស្រី០១នាក់…

តាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បាន ឱ្យដឹងថា គិតមកដល់ព្រឹកថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០២២នេះ កម្លាំ ងសមត្ថកិច្ចយើងបានជួយសង្គ្រោះ សិស្សសាលាបានចំនួន ០៦ នាក់ ស្រី០១នាក់ ក្នុងឧប្បត្តិហេតុ (លិចទូកដទទឹង) នៅចំណុចកំពង់ដរ ទទឹង ចម្លងពីភូមិអំពិលទឹក ទៅ ភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល។សិស្សសាលាដែលកម្លាំងសមត្ថកិច្ចបានជួយសង្គ្រោះ មានចំនួន ០៦ នាក់ ស្រី០១នាក់ និងមានឈ្មោះដូចខាងក្រោម: ១/ ឈ្មោះ ថេត គន្ធី ភេទប្រុស អាយុ ១៥ ឆ្នាំ មុខរបរ កម្មករបើកទូកដរទទឹង មានទីលំនៅសព្វថ្ងៃនៅ ភូមិ អំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល (រស់)២/ ឈ្មោះ វណ្ណី រដ្ឋា ភេទប្រុស អាយុ ២៣ ឆ្នាំ មុខរបរ កម្មករបើកទូកដរទទឹង […]