តាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បាន ឱ្យដឹងថា គិតមកដល់ព្រឹកថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០២២នេះ កម្លាំ ងសមត្ថកិច្ចយើងបានជួយសង្គ្រោះ សិស្សសាលាបានចំនួន ០៦ នាក់ ស្រី០១នាក់ ក្នុងឧប្បត្តិហេតុ (លិចទូកដទទឹង) នៅចំណុចកំពង់ដរ ទទឹង ចម្លងពីភូមិអំពិលទឹក ទៅ ភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល។សិស្សសាលាដែលកម្លាំងសមត្ថកិច្ចបានជួយសង្គ្រោះ មានចំនួន ០៦ នាក់ ស្រី០១នាក់ និងមានឈ្មោះដូចខាងក្រោម: ១/ ឈ្មោះ ថេត គន្ធី ភេទប្រុស អាយុ ១៥ ឆ្នាំ មុខរបរ កម្មករបើកទូកដរទទឹង មានទីលំនៅសព្វថ្ងៃនៅ ភូមិ អំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល (រស់)២/ ឈ្មោះ វណ្ណី រដ្ឋា ភេទប្រុស អាយុ ២៣ ឆ្នាំ មុខរបរ កម្មករបើកទូកដរទទឹង មានទីលំនៅសព្វថ្ងៃ ភូមិអំពិទឹកទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល (រស់)៣/ ឈ្មោះ វី ចាន់ប៊ូរ៉ា ភេទស្រី អាយុ ១២ ឆ្នាំ មុខរបរសិស្ស (រស់)៤/ ឈ្មោះ ផាត ទីណា ភេទប្រុសអាយុ ១៤ ឆ្នាំ មុខរបរសិស្ស (ស្លាប់)៥/ ឈ្មោះ ភ័ក្រ ភានុន ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស (ស្លាប់)៦/ ឈ្មោះ រឿន សា ភេទប្រុស អាយុ ១៥ ឆ្នាំ (រស់) អ្នកទាំង៤ ខាងលើមានទីលំនៅសព្វថ្ងៃ ភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល។ ដោយឡែកចំពោះសិស្សសាលាដែលបានបាត់ខ្លួនដែលពុំទាន់រកឃើញ មានចំនួន ០៩ នាក់ស្រី ០៣ នាក់ និងមានឈ្មោះដូចខាងក្រោម:១/ ឈ្មោះ ឧត្តម មុនី ភេទប្រុស អាយុ ១៣ ឆ្នាំ មុខរបរសិស្ស (បាត់ខ្លួន)២/ ឈ្មោះ មាស សុវណ្ណារ៉ា ភេទប្រុស អាយុ ១៤ ឆ្នាំ មុខរបរសិស្ស(បាត់ខ្លួន)៣/ ឈ្មោះ សុវត្ថិ សក្ខិណា ភេទស្រីអាយុ ១៣ ឆ្នាំ មុខរបរសិស្ស(បាត់ខ្លួន)៤/ ឈ្មោះ ចាន់ សុខជីម ភេទប្រុសអាយុ ១៤ ឆ្នាំ មុខរបរសិស្ស (បាត់ខ្លួន)៥/ ឈ្មោះ ភារម្យ ដាវីន ភេទប្រុសអាយុ ១៣ឆ្នាំ មុខរបរសិស្ស (បាត់ខ្លួន)៦/ ឈ្មោះ សុន សុផាត ភេទប្រុសអាយុ ១៤ ឆ្នាំ មុខរបរសិស្ស(បាត់ខ្លួន)៧/ ឈ្មោះ បិនដា ជូលី ភេទស្រីអាយុ ១៣ឆ្នាំ មុខរបរសិស្ស(បាត់ខ្លួន)៨/ ឈ្មោះ រី សុលីន ភេទស្រី អាយុ ១២ ឆ្នាំ មុខរបរសិស្ស (បាត់ខ្លួន)៩/ ឈ្មោះ ផាត សុខហេង ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស (បាត់ខ្លួន)សិស្សសាលាទាំង០៩នាក់ខាងលើ មានទីលំនៅសព្វថ្ងៃ ភូមិ កោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល៕
Related Articles
សមាគមនសារព័ត៌មាន AE MSJ អបអរសាទរឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
សមាគមនសារព័ត៌មាន AE MSJ អបអរសាទរឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
តុលាការសម្រេចឃុំខ្លួនក្រុមចោរប្លន់ ៨នាក់ ពាក់ព័ន្ធនឹងសកម្មភាពយ៉ាងសកម្ម នៅតាមផ្លូវជាតិលេខ៣, លេខ៤ និងផ្លូវលេខ៤១
ភ្នំពេញ ៖ ក្រុមជនសង្ស័យ៨នាក់ ដែលពាក់ព័ន្ធនឹងសកម្មភាពប្លន់ប្រជាពលរដ្ឋយ៉ាងសកម្ម នៅតាមផ្លូវជាតិលេខ៣, ផ្លូវជាតិលេខ៤ និងផ្លូវលេខ៤១ សាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួននៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០នេះ។ ការសម្រេចឃុំខ្លួនេះ ធ្វើឡើងដោយលោក ឡុង វណ្ណា ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមចោរប្លន់ដ៏សកម្មនេះ ត្រូវបានតំណាងអយ្យការ លោក សាយ ណូរ៉ា ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ពីបទ (លួចមានស្ថានទម្ងន់ទោស) តាមបញ្ញត្តិមាត្រា៣៥៣ និង៣៥៧ នៃក្រមព្រហ្មទណ្ឌ ដែលប្រឈមនឹងការជាប់ពន្ធនាគារពី០៣ (បី) ឆ្នាំទី១០ (ដប់)ឆ្នាំ។ ក្រុមចោរប្លន់ទាំង៨នាក់រួមមានទី១. ឈ្មោះ ម៉ៅ សុវណ្ណារ៉ា អាយុ១៧ឆ្នាំ, ទី២. ឈ្មោះ ឡុង បញ្ញា អាយុ២៨ឆ្នាំ, ទី៣. ឈ្មោះ ទន់ សុភារិទ្ឋ អាយុ២៨ឆ្នាំ, ទី៤. ឈ្មោះ នួន សំណាង អាយុ២០ឆ្នាំ, ទី៥. ឈ្មោះ ដារា […]
ក្លឹបអេ ភូថង កីឡាផ្ទេឈ្មោះទៅជា Galaxy Navatra អេភូថង គុនខ្មែរ…
បន្ទាប់ពីឃើញការប្រឹងប្រែងតស៊ូរបស់លោកគ្រូ អេ ភូថង ខណៈបច្ចុប្បន្នលោកគ្រូមានជំងឺផង លំបាកនឹងខ្វះលទ្ធភាពផងស្របពេលដែលគាត់បានប្រកាសលក់ក្លឹបកាលពីថ្មីៗនេះ ក្រុមការងារ ថ្នាក់ដឹកនាំ Galaxy សម្រេច មិនឱ្យគាត់លក់ក្លឹបនោះទេ គឺ Galaxy ទទួលការផ្ទេរក្លឹបប្រដាល់គុនខ្មែររបស់លោកគ្រូអេភូថង មករួមរស់ជាមួយគ្នាដើម្បីបង្កើត កម្មវិធីប្រដាល់ និងស្វែងរក Sponsor ដើម្បីចិញ្ចឹមជីវភាព របស់ក្លឹបគុនខ្មែរ ដោយរក្សានៅអត្តសញ្ញាណកេរ្ម៍ឈ្មោះរបស់លោកគ្រូគឺក្លឹប (Galaxy Navatra ) (អេភូថង គុនខ្មែរ)