ភ្នំពេញ៖ក្រសួងការបរទេសបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានឲ្យដឹងនៅថ្ងៃទី៣០ខែវិច្ឆិកា២០២០ថាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចូលរួមក្នុងសម័យប្រជុំពិសេសថ្នាក់ប្រមុខរាជ/រដ្ឋាភិបាលលើកទី៣១ របស់មហាសន្និបាតអង្គការ សហប្រជាជាតិស្តីពីការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣-៤ ខែធ្នូ ឆ្នាំ២០២០ តាមរយៈប្រព័ន្ធវីដេអូថតទុកជាមុន។ដោយសារជំងឺរាតត្បាតសកលបានសម្លាប់ជីវិតមនុស្សអស់ជាច្រើននាក់ រាំងខ្ទប់ដង្ហើមសេដ្ឋកិច្ច ពិភពលោក បង្អាក់ការធ្វើពាណិជ្ជកម្មរវាងប្រទេសនិងប្រទេស ធ្វើឱ្យខូចខាតដល់វិស័យទេសចរណ៍អន្តរជាតិ និងបង្កផលប៉ះពាល់ដល់វិស័យសុខាភិបាលពិភពលោក សម័យប្រជុំពិសេសថ្នាក់ប្រមុខរាជ/រដ្ឋាភិបាលលើកទី៣១ របស់មហាសន្និបាតអង្គការសហប្រជាជាតិនេះ មានគោលបំណងជំរុញការអនុវត្តវិធានការឆ្លើយតបជារួមក្នុងសហគមន៍អន្តរជាតិ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកលកូវីដ-១៩ និងកាត់បន្ថយផលប៉ះពាល់នៃជំងឺនេះ។យោងតាមក្រសួងការបរទេសបានបញ្ជាក់ថានៅក្នុងសុន្ទរកថាគន្លឹះ សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការប្តេជ្ញា ចិត្តកាន់តែខ្លាំងក្លាជាងមុន ដើម្បីទទួលបានសាមគ្គីភាព និងឯកភាពតំបន់ និងពិភពលោក ខណៈដែលពហុភាគីនិយមដ៏មានប្រសិទ្ធភាពក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ និងអង្គការសុខភាពពិភពលោក ជាប្រការមិនអាចខ្វះបាន ដើម្បីឆ្លើយតបនឹងជំងឺរាតត្បាតសកលមួយនេះ៕
Month: November 2020
ផ្អាកជាបណ្តោះអាសន្ននូវការបំពេញការងារនៅអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ រហូតដល់ មានការជូនដំណឹងជាថ្មី
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានចេញបទបញ្ជាដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារចំណុះក្រសួងមហាផ្ទៃ ដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍ សហគមន៍ ២៨វិច្ឆិកា។ ក្រសួងមហាផ្ទៃ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានសម្រេចផ្អាកជាបណ្តោះអាសន្ននូវការបំពេញការងារ នៅក្នុងអគ្គនាយកដ្ឋានពន្ធនាគារ រហូតមានការជូនដំណឹងជាថ្មី។ នេះបើតាមបទបញ្ជារបស់ក្រសួងមហាផ្ទៃ ។ បទបញ្ជានេះបានបញ្ជាក់យ៉ាងដូច្នេះថា៖ «ផ្អាកជាបណ្តោះអាសន្ន នូវការបំពេញការងារនៅអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ រហូតដល់មានការជូនដំណឹងជាថ្មី។ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការពន្ធនាគារ នៃអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ ត្រូវបន្តបំពេញការងារ ពីចម្ងាយតាមរយៈអនឡាញ»។ ចំណែកថ្នាក់ដឹកនាំ មន្ត្រី និងអនុរក្សពន្ធនាគារ នៅតាមពន្ធនាគារ និងមណ្ឌលអប់រំកែប្រែទូទាំងប្រទេស លើកលែងតែអ្នកដែលកំពុងធ្វើចត្តាឡីស័ក ត្រូវបន្តបំពេញការងារជាធម្មតា ដោយត្រូវលើកកម្ពស់ការពង្រឹង ថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់របៀបរៀបរយ និងសុវត្ថិភាពឲ្យហ្មត់ចត់ ជាមួយនឹងការបន្តការអនុវត្តវិធានការនានា របស់ក្រសួងសុខាភិបាល ក្នុងការបង្ការ ទប់ស្កាត់ការចម្លង ជំងឺកូវីដ១៩។ ជាមួយគ្នានេះ ថ្នាក់ដឹកនាំ និងមន្ត្រី នៃអគ្គនាយកដ្ឋាន និងអង្គភាពនានា ចំណុះទីស្តីការក្រសួងមហាផ្ទៃ […]
រន្ធត់ណាស់ បុរសម្នាក់ត្រូវកុងតឺន័រ កិនបែកក្បាលស្លាប់នៅកន្លែងកើតហេតុ
ភ្នំពេញ ៖ បុរសម្នាក់បានបាត់បង់ជីវិត បន្ទាប់ពីជិះម៉ូតូទាក់ដៃចង្កូតចូលក្រោមរថយន្តកុងតឺន័រ កិនបែកក្បាលស្លាប់នៅកន្លែងកើតហេតុភ្លាម រួចព្យាយាមបើករត់គេច តែត្រូវបានកម្លាំងសមត្ថកិច្ចឃាត់បានភ្លាមៗទាំងតៃកុងនិងរថយន្ត។ ហេតុការណ៍នេះដែរកើតឡើងនៅវេលាម៉ោង ១០ និង ០០ នាទីយប់ថ្ងៃសៅរ៍ទី ២៨ ខែវិច្ឆិកាឆ្នាំ ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវ ២៧១ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ បើករថយន្តកុងតឺន័រមួយគ្រឿងដែលពាក់ផ្លាកលេខ 3C 6621 ធ្វើដំណើរក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនលឿន ពេលមកដល់កន្លែងកើតហេតុ គេបានឃើញយុវជនម្នាក់ជិះម៉ូតូម៉ាកស្គុបពីមួយគ្រឿង ដែលពាក់ផ្លាកលេខ 1CT 7312 ធ្វើដំណើរពីក្រោយរថយន្តកុងតឺន័រ ក្នុងទិសដៅពីលិចមកកើតដូចគ្នា ស្រាប់តែមកទាក់ដៃចង្កូតរួចខ្ទាតចូលក្រោមរថយន្តកិនបែកក្បាលស្លាប់ភ្លាមៗ ។ សពជនរងគ្រោះមានឈ្មោះ ម៉ន ភារ៉ា មានស្រុកកំណីតនៅឃុំត្រឡាច ស្រុកទ្រាំង ខេត្តតាកែវ។ ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការ ជាមួយនឹងជំនាញទំនាក់ទំនង ទៅខាងចរាចរណ៍ក្រុង ឲ្យចុះមកវាស់វែង យករថយន្តនិងម៉ូតូ ទៅរក្សាទុកនៅចរាចរណ៍ផ្លូវគោក រង់ចាំដោះស្រាយនៅពេលក្រោយ៕
គួឲ្យអាសូរណាស់បុរសម្នាក់ កំពុងតែជិះម៉ូតូតាមបណ្ដោយផ្លូវ២៧១ ត្រូវរថយន្តបុក ហើយកិនស្លាប់ភ្លាម នៅនឹងកន្លែង
ភ្នំពេញ៖ បុរសម្នាក់ត្រូវបានរថយន្តបុកហើយកិនស្លាប់បាត់បង់ជីវិតភ្លាមៗ ក្រោយពេលកំពុងជិះម៉ូតូធ្វើដំណើរពីលិចទៅកើត តាមបណ្ដោយផ្លូវ ២៧១ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង២នាទីរសៀល ថ្ងៃទី ២៧ ខែវិច្ឆិកាឆ្នាំ ២០២០ នៅត្រង់ចំណុចស្ថានីយបូមទឹកបឹងត្របែក ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ តាមប្រភពព័ត៌មានដែលក្រុមការងារយើងទទួលបានពីកន្លែងកើតហេតុ បានឲ្យដឹងថា បុរសដែលបានស្លាប់បាត់បង់ជីវិតនោះ គឺមានឈ្មោះ ប៊ុត សុភ័ក្ដ្រ អាយុ ៣០ ឆ្នាំមានមុខរបរជាជាងកាត់សក់ សព្វថ្ងៃស្នាក់នៅក្នុងសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ជិះម៉ូតូមួយគ្រឿងម៉ាក QBTX ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1GU 65-99 បើកបរក្នុងទិសដៅពីលិចទៅកើតតាមបណ្ដោយផ្លូវ ២៧១ រីឯរថយន្តបង្កវិញម៉ាកហ៊ីយ៉ាន់ដាយចង្កូតស្ដាំ ពណ៌សពាក់ផ្លាកលេខTk-19-85 អ្នកបើកបរមានឈ្មោះ ហឿនរ៉ាត់ ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ។ តាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញជនរងគ្រោះជិះម៉ូតូម្នាក់ឯង តាមបណ្ដោយផ្លូវ២៧១ ស្របទិសដៅគ្នាជាមួយនឹងរថយន្តបង្ក ខណៈពេលមកដល់និងត្រង់ស្ថានីយបូមទឹកបឹងត្របែក ក៏ស្រាប់តែមានម៉ូតូមួយគ្រឿងទៀតមិនចាំម៉ាកបានទាក់ដៃចង្កូតគ្នា បណ្ដាលឱ្យម៉ូតូរបស់ជនរងគ្រោះដួលក៏ស្រាប់តែមានរថយន្តដឹកខ្សាច់ មកពីក្រោយកិនបែកក្បាលស្លាប់ភ្លាមនៅនឹងកន្លែងកើតហេតុតែម្ដង។ រួចក៏ព្យាយាមបើករត់រហូតទៅដល់ផ្លូវ ៦០ ម៉ែត្រ […]
មានករណីមនុស្ស២នាក់បានស្លាប់ និង១៣នាក់ទៀតកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងដោយសារផឹកទឹកអណ្តូងដៃ នៅជិតចំការឪឡឹក
27/11/2020 (កំពង់ឆ្នាំង) ក្នុងចំណោមមនុស្ស១៥នាក់ ក្រោយផឹកទឹកអណ្តូងដៃយ៉ាងហោចណាស់មានមនុស្សរងគ្រោះរហូតដល់ស្លាប់ចំនួន២នាក់ និងកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងចំនួន១៣នាក់ ក្រោយពីពួកគាត់បានផឹកទឹកអណ្តូងដៃ ក្នុងពេលកំពុងច្រូតកាត់ ។ ករណីនេះបានកើតហេតុនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ នៅក្នុងភូមិជីប្រ៉ង ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំងដែលរហូតមកដល់ថ្ងៃទីនេះមានជនរងគ្រោះស្លាប់ចំនួន២នាក់ហើយ។ តាមការបញ្ជាក់ពីអ្នកភូមិបានអោយដឹងថា កាលពីថ្ងៃកើតហេតុ ប្រជាកសិករក្នុងភូមិចំនួន១៥នាក់ បាននាំគ្នាទៅច្រូតស្រូវនៅចំណុចអូរូង ស្ថិតក្នុងភូមិជីប្រ៉ង ឃុំជៀប ស្រុកទឹកផុស ពួកគាត់បានយកទឹកពីផ្ទះទៅផឹកចំនួន៣០លីត្រដែរ តែដោយការច្រូតស្រូវពេញមួយថ្ងៃ និងខ្វះទឹកផងនោះ ពួក គាត់បានទៅដងទឹកអណ្តូងដៃមួយនៅជិតចំការឪឡឹកយកមកផឹក។ ក្រោយពីផឹករួចប្រមាណជាង១ម៉ោងក៏មានការពុល និងបានស្លាប់បន្តគ្នាចំនួន២នាក់ និង១៣នាក់ទៀតកំពុងសង្គ្រោះនៅមន្ទីរពេទ្យខេត្តនៅឡើយ។ តាមការសន្និដ្ឋានជំហានដំបូងបានអោយដឹងថា អាចមកពី អ្នកចំការប្រើប្រាស់ថ្នាំពុលរួចយកទៅលាងនៅក្បែរអណ្តូងនោះ នាំអោយមានគ្រោះថ្នាក់បែបនេះតែម្តងទៅ ។ នៅព្រឹកនេះផងដែរ អភិបាលខេត្តកំពង់ឆ្នាំងកំពុងនាំយកអំណោយមនុស្សធម៌កាកបាទក្រហមទៅចែកជូនគ្រួសារ សពផងដែរ និងបន្តទៅជួបជនរងគ្រោះក្នុងមន្ទីរពេទ្យនៅរសៀលនេះ៕ដោយ% ទូច រ៉ាវុធ
សម្តេចក្រឡាហោម ៖ ព្រៃឈើ ដីធ្លី ធនធានធម្មជាតិ និងតំបន់ការពារនានាមួយចំនួន នៅតែបន្តទទួលរងការកាប់បំផ្លាញនិងការទន្ទ្រានកាន់កាប់ពីមួយឆ្នាំទៅមួយឆ្នាំ គួរឱ្យព្រួយបារម្ភ
មណ្ឌលគិរី ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងការព្រួយបារម្ភពីការបាត់បង់ធនធានធម្មជាតិ ហើយ ព្រៃឈើនៅតំបន់ការពារមួយចំនួននៅតែបន្តទទួលរងការកាប់បំផ្លាញនិងការទន្ទ្រានដីយកធ្វើកម្មសិទ្ធិ។ នៅព្រឹកថ្ងៃសុក្រទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងការអនុវត្តតួនាទី និងភារកិច្ចរបស់រដ្ឋបាលខេត្តមណ្ឌលគិរី ប្រារព្ធនៅសាលាខេត្តមណ្ឌលគិរី។ សម្តេចឧបនាយករដ្ឋមន្ត្រី បានសរសេរនៅលើទំព័រហ្វេសប៊ុកនៅថ្ងៃនេះថា ព្រៃឈើ ដីធ្លី ធនធានធម្មជាតិ និងតំបន់ការពារនានាមួយចំនួន នៅតែបន្តទទួលរងការកាប់បំផ្លាញនិងការទន្ទ្រានកាន់កាប់ពីមួយឆ្នាំទៅមួយឆ្នាំ គួរឱ្យព្រួយបារម្ភ។ ជាក់ស្ដែងនៅខេត្តមណ្ឌលគិរី ដែលមានធនធានធម្មជាតិស្ដុកស្ដម្ភនិងទេសភាពដ៏ស្រស់ត្រកាល ក៏ត្រូវបានក្រសួងបរិស្ថានរកឃើញថា បានទទួលរងការបំផ្លិចបំផ្លាញក្រោមរូបភាពនានាផងដែរ។ សម្តេច ស ខេង បានបញ្ជាក់តាមរយៈសំណេរលើហ្វេសប៊ុកថា៖ «ដើម្បីដោះស្រាយបញ្ហានេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានសម្រេចប្រគល់ជូនក្រសួងមហាផ្ទៃ សម្របសម្រួលជាមួយក្រសួងពាក់ព័ន្ធ ដើម្បីពិនិត្យស្រាវជ្រាវករណីនេះ រហូតឈានទៅចាត់វិធានការលើមន្ត្រីមួយចំនួន ស្របតាមច្បាប់ ខណៈករណីពាក់ព័ន្ធមួយចំនួនទៀតក៏កំពុងស្ថិតក្នុងសមត្ថកិច្ចតុលាការ»។ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី បានធ្វើរបាយការណ៍ជូនសម្ដេចក្រឡាហោម គណៈអធិបតី ព្រមទាំងអង្គពិធីអំពីស្ថានភាពភូមិសាស្ត្រ ប្រជាសាស្ត្រ សភាពការណ៍សន្តិសុខសណ្ដាប់ធ្នាប់ សភាពការណ៍សន្តិសុខតាមបណ្ដោយព្រំដែន ការងារគ្រប់គ្រងដីធ្លី […]
អង្គភាពប្រឆាំងអំពើពុករលួយអាស៊ាន នឹងបើកកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី១៦ តាមរយៈសន្និសិទវីដេអូ ដើម្បី ចែករំលែកបទពិសោធន៍ថ្មីៗ ក្នុងការពង្រឹងសមត្ថភាពលើការងារប្រឆាំងអំពើពុករលួយ
ភ្នំពេញ៖ ឯកឧត្តម បណ្ឌិត ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) នឹងចូលរួមក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី១៦ នៃអង្គភាពប្រឆាំងអំពើពុករលួយអាស៊ាន ឬហៅកាត់ថាអាស៊ានផេក ASEAN-PAC (ASEAN Parties Against Corruption) ដែលលើកនេះ ភាគីវៀតណាមជាម្ចាស់ផ្ទះនិងដឹកនាំកិច្ចប្រជុំតាមរយៈសន្និសីទវីដេអូ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ ២០២០ ។ កិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ានផេកជាវេទិកាសម្រាប់សមាជិកប្រទេសនីមួយៗ ក្នុងអាស៊ាន បន្តពិភាក្សា និងចែករំលែកបទពិសោធន៍ថ្មីៗ ក្នុងការពង្រឹងសមត្ថភាពលើការងារប្រឆាំងអំពើពុករលួយនៃទីភ្នាក់ងារ ឬអង្គភាពប្រឆាំងអំពើពុករលួយ របស់បណ្តាប្រទេសអាស៊ានដើម្បីជួយពង្រឹងការងារទីភ្នាក់ងារ ឬអង្គភាពជាតិរបស់ខ្លួន ក៏ដូចជាកិច្ចសហប្រតិបត្តិការ តំបន់ក្នុងចំណោមបណ្តាប្រទេសសមាជិកទាំងអស់ ប្រកបដោយប្រសិទ្ធភាព ។ មូលបទនៃកិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ានផេកលើកទី ១៦ នេះផ្តោតទៅលើ “អភិបាលកិច្ចកាន់តែល្អប្រសើរ អំពើពុករលួយកាន់តែថយចុះ” ។ ភាគី អ .ប.ព . កម្ពុជា អម ឯកឧត្តម បណ្ឌិត ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ចូលរួមក្នុងកិច្ចប្រជុំមានសមាជិក ៧ រូប […]
អ្នកភូមិបានប្រទះឃើញហ្វូងដំរីព្រៃ នៅក្នុងដែនជម្រកសត្វព្រៃកែវសីមា
មណ្ឌលគិរី ៖ បើយោងតាមការឱ្យដឹងពីអង្គការអភិរក្សសត្វព្រៃ WCS នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ បានឲ្យដឹងថា អ្នកភូមិពូចារនៅខេត្តមណ្ឌលគិរី បានប្រទះឃើញដំរីព្រៃមួយហ្វូង ខណៈពេលដែលពួកគាត់កំពុង ប្រមូលអនុផលព្រៃឈើនៅក្នុងភាគខាងត្បូងនៃដែនជម្រកសត្វព្រៃកែវសីមា កាលពីចុងខែតុលា កន្លងទៅ។ នៅពេលបានឃើញហ្វូងដំរីទាំងនោះភ្លាម ពួកគាត់បានប្រញាប់ប្រញាល់រត់ឡើងលើ ដើមឈើដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន។ ក្នុងខណៈនោះដែរ លោក ពឿន កឿន ជាអ្នកភូមិម្នាក់ក្នុង ក្រុមនោះដែរ បានយកទូរស័ព្ទឆ្លាតវៃរបស់គាត់ថតសកម្មភាពសត្វដំរីទាំងនេះ កំពុងស៊ីឫស្សី និងដើរឆ្លងកាត់ក្រោមដើមឈើដែលពួកគាត់កំពុងលាក់ខ្លួន។ ក្នុងហ្វូងនោះមានដំរីតូចធំយ៉ាងតិច ១៤ក្បាល និងទំនងជាមានសុខភាពល្អ។ តាមធម្មតា ហ្វូងដំរីនីមួយៗដឹកនាំដោយដំរីញីដែលចាស់ជាងគេ ហើយក្នុងហ្វូងនោះមានញាតិសណ្តាន ព្រមទាំងកូនចៅរបស់មេហ្វូង។ ទោះបីជាគេកម្រឃើញសត្វដំរីទាំងនេះក្តី មានការប៉ាន់ ប្រមាណថា មានដំរីប្រហែល ១០០ក្បាលកំពុងរស់នៅក្នុងដែនជម្រកសត្វព្រៃកែវសីមា ហើយ ការបានឃើញហ្វូងដំរីដ៏ធំ មានសុខភាពល្អ មានកូនមានចៅច្រើនដូចនេះ គឺជាករណីកម្រ ណាស់។ ដំរីនៅទូទាំងប្រទេសកម្ពុជាកំពុងទទួលរងការគំរាមកំហែងដោយសារការបាត់បង់ទីជម្រករបស់ ពួកវា ដែលបណ្តាលមកពីមានការកាប់រានព្រៃខុសច្បាប់យកដីធ្វើកសិកម្មនៅក្នុងតំបន់ការពារ ធម្មជាតិ។ ក៏ប៉ុន្តែ ប្រជាសហគមន៍ដែលបានដាំដុះដំណាំលើអតីតតំបន់ដែលជាទីជម្រករបស់ ដំរីទាំងនេះ មិនសប្បាយចិត្តនិងរអ៊ូរទាំថា សត្វដំរីទាំងនេះតែងតែមកស៊ីបំផ្លាញដំណាំរបស់ពួកគាត់ជារឿយៗ៕
បុរសម្នាក់បានស្លាប់ ដោយត្រូវគ្រាប់កាំភ្លើងខ្លីមួយគ្រាប់ចំសៀតផ្កា
ភ្នំពេញ ៖ ប្រជាពលរដ្ឋមានការភ្ញាក់ផ្អើល នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចផ្ទះគ្មានលេខ ផ្លូវ600R ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយបុរសម្នាក់បានស្លាប់ត្រូវគ្រាប់កាំភ្លើងខ្លីមួយគ្រាប់ចំសៀកផ្កា ។ តាមសម្ដីបងជីដូនមួយជនរងគ្រោះ បានបានបញ្ជាក់ថា គាត់បានឃើញជនរងគ្រោះដេកស្លាប់នៅក្នុងផ្ទះជាន់ផ្ទាល់ដី ដោយត្រូវគ្រាប់កាំភ្លើងចំសៀតផ្កាខាងស្តាំ ។ ជនរងគ្រោះឈ្មោះ នី អៀង អាយុ២៨ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅកន្លែងកើតហេតុខាងលើ ដោយគ្មានសម្ភារបាត់បង់ទេ ។ នៅកន្លែងកើតហេតុ បន្សល់ទុកនូវអាវុធខ្លី ពណ៌ខ្មៅ មួយដើម ម៉ាក Zoroki និង សម្រកកន្ទុះគ្រាប់ចំនួនមួយ ។ ពេលនេះ កម្លាំងជំនាញនៃការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃអធិកាដ្ឋាននគបាលខណ្ឌសែនសុខ និងការិយាល័យនគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រកំពុងអនុវត្តជំនាញ ដោយពុំទាន់សន្និដ្ឋាន ថា ជាករណីឃាតកម្ម ឬ អត្តឃាតនោះទេ។ តាមប្រភពព័ត៌មាន បានប្រាប់ឱ្យដឹងថា ជនរងគ្រោះទើបតែមកពីប្រទេសកូរ៉េ បានចំនួនប្រហែល២ខែ ហើយក៏មករស់នៅផ្ទះមួយកន្លែង ដែលជាកន្លែងកើតហេតុ តែនៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ […]
អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ បទញុះញង់ក្នុងក្រមព្រហ្មទណ្ឌ មិនមែនជាការរំលោភសេរីភាព នៃការបញ្ចេញមតិនោះទេហើយការលុបចោលបទល្មើសញុះញង់នេះ នឹងនាំមកនូវភាពអនាធិបតេយ្យ
ភ្នំពេញ៖ លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌បានថ្លែងថា បទញុះញង់ក្នុងក្រមព្រហ្មទណ្ឌ មិនមែនជាការរំលោភសេរីភាព នៃការបញ្ចេញមតិនោះទេ ហើយការលុបចោលបទល្មើសញុះញង់នេះ នឹងនាំមកនូវភាពអនាធិបតេយ្យ និងលើកទឹកចិត្តឱ្យមានការបញ្ចេញមតិដោយបំពាននិងគ្មានការទទួលខុសត្រូវ ប៉ះពាល់ដល់សន្តិសុខសង្គម។ លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ បានលើកឡើងក្នុងផេកហ្វេសប៊ុកថា ម្យ៉ាងដែរស្រុកខ្ញុំ ដល់ពេលប្រព្រឹត្តបទល្មើសច្រើនពេកទៅ គេចអត់រួចពីសំណាញ់ច្បាប់ បែជានាំគ្នារិះគន់និងទាមទាឱ្យលុបច្បាប់ចោល។ Sick ! លោកបានថ្លែងបន្តថាបទញុះញង់ក្នុងក្រមព្រហ្មទណ្ឌ មិនមែនជាការរំលោភសេរីភាពនៃការបញ្ចេញមតិនោះទេ ព្រោះសេរីភាពនៃការបញ្ចេញមតិមិនមែនជាសេរីភាពនៃការផ្សព្វផ្សាយព័ត៌មានមិនពិត បំផ្លើស បំភ្លៃ បំពានដល់សិទ្ធិសេរីភាពអ្នកដ៏ទៃ និងប៉ះពាល់ដល់សណ្តាប់ឆ្នាប់សាធារណៈ និងសន្តិសុខសង្គមនោះទេ។ បទញុះញង់ដូចគ្នានេះ ក៏មានបញ្ញតិ្តនៅក្នុងច្បាប់ព្រហ្មទណ្ឌនៃបណ្តាប្រទេសជឿនលឿននិងប្រជាធិបតេយ្យដ៏ទៃទៀតផងដែរ។ អ្នកនាំពាក្យក្រសួងយុត្តិធម៌បានបញ្ជាក់ទៀតថា ការរៀបចំឱ្យមានបញ្ញត្តិប្រភេទបទល្មើសច្រើនក្នុងក្រមព្រហ្មទណ្ឌ គឺដើម្បីការពារថែរក្សាសិទ្ធិសេរីភាពបុគ្គល និងសណ្តាប់ឆ្នាប់សាធារណៈ ឆ្លើយតបទៅនឹងការវិវឌ្ឍលើគ្រប់វិស័យនិងទិដ្ឋភាពសង្គម។ ការលុបចោលបទល្មើសញុះញង់នេះ នឹងនាំមកនូវភាពអនាធិបតេយ្យ និងលើកទឹកចិត្តឱ្យមានការបញ្ចេញមតិដោយបំពាននិងគ្មានការទទួលខុសត្រូវ ប៉ះពាល់ដល់សន្តិសុខសង្គម សណ្តាប់ធ្នាប់សាធារណៈ និងសិទ្ធិសេរីភាពបុគ្គល។ លោកថា ក្នុងនាមជាពលរដ្ឋដែលមានការទទួលខុសត្រូវ និងបើមិនចង់ប្រឈមមុខតាមផ្លូវច្បាប់ទៀត ពួកគេគួរតែឈប់ធ្វើសកម្មភាពដែលជាអំពើល្មើសច្បាប់ក្រោមរូបភាពនិងលេសនៃសេរីភាពមញ្ចេញមតិ ជាជាងការនាំគ្នារិះគន់និងទាមទាឱ្យមានការកែប្រែឬលុបចោលបញ្ញត្តិនៃច្បាប់នេះ៕