ម្ចាស់គ្លីនិកឯកជនពីរនាក់ប្ដីប្រពន្ធនៅស្រុកបាទីត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួនបញ្ជូនទៅតុលាការ ក្រោយរកឃើញថាបានប្រើប្រាស់ថ្នាំខុសបច្ចេកទេសធ្វើអោយមានមនុស្សស្លាប់រួចយកសាកសពមកផ្លុងចោលនៅកំប៉ូតព្រៃជាមួយក្មេងស្រីអាយុ៣ឆ្នាំអង្គុយយំអោបសពមួយយប់ទល់ភ្លឺគួរអោយសង្វេកតាកែវ៖ ហេតុការណ៍ដ៏គួរឱ្យនឹកស្មានមិនដល់មួយ បានកើតឡើងនៅ ស្រុកបាទី ខេត្តតាកែវ កាលពីព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោយមានបងប្អូនប្រជាពលរដ្ឋប្រទះឃើញក្មេងស្រីអាយុ៣ឆ្នាំ យំឱបសាកសពស្ត្រីម្នាក់នៅកំប៉ូតព្រៃ ដោយសារតែគ្រូពេទ្យចិត្តអប្រិយ ដែលជាម្ចាស់គ្លីនិកឯកជន យីហោសុងហាក់ ម៉ារីណា ប្រព្រឹត្តិអំពើផ្ទុយពីវិជ្ជាជីវៈ មានចេតនាចង់បិទបាំងនៅការព្យាបាលរបស់ខ្លួន ដែលធ្វើអោយអ្នកជំងឺបានស្លាប់ រួចយកជនរងគ្រោះនឹងក្មួយស្រីដឹកតាមរថយន្តមកផ្លុងចោលនៅកំប៉ូតព្រៃស្ងាត់មួយកន្លែងទាំងយប់ ស្ថិតនៅភូមិម្រះព្រៅ ឃុំចំបក់ ស្រុកបាទី ដែលអំពើនេះជាសកម្មភាពដ៏សាហាវ និងឃោឃៅបំផុត ដែលមហាជនមិនអាចលើកលែងបាន៕
Month: November 2024
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអនុញ្ញាតឲ្យ លោកស្រី មាស សុភារ័ត្ន ប្រធានក្រុមហ៊ុន Pravinha E-Service អញ្ជើញចូលជួបសំដែងការគួរសម
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអនុញ្ញាតឲ្យ លោកស្រី មាស សុភារ័ត្ន ប្រធានក្រុមហ៊ុន Pravinha E-Service អញ្ជើញចូលជួបសំដែងការគួរសម និងធ្វើបទបង្ហាញពីគោលបំណងរៀបចំដំណើរការវេបសាយ “Visit Cambodia App” រសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង លោកស្រី មាស សុភារ័ត្ន ប្រធានក្រុមហ៊ុន Pravinha E-Service បានធ្វើបទបង្ហាញពីគោលបំណងចង់សហការជាមួយក្រសួងព័ត៌មាន ក្នុងការរៀបចំដំណើរការវេបសាយ “Visit Cambodia App” ដែលកន្លងមកនេះ ក្រុមហ៊ុនបានធ្វើកិច្ចការងាររៀបចំវេបសាយជាមួយក្រសួងដែនដី នគររូបនីយ៍កម្ម និងសំណង់។
ព្រះករុណា ព្រះមហាក្សត្រ យាងជាព្រះរាជាធិបតីព្រះរាជពិធីកាត់ព្រ័ត្រ និងចាប់កូនខ្លែង បិទបញ្ចប់ព្រះរាជពិធីបុណ្យអុំទូក
ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យព្រះរាជាធិបតីពិធីកាត់ព្រ័ត្រ និងចាប់កូនខ្លែង បិទបញ្ចប់ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលមានរយៈពេល៣ថ្ងៃ នាល្ងាចថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល បណ្តាអង្គទូត ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើនរូប។ រូបថត៖ ក្រុមការងារថតរូប AKP
នៅរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។
នៅរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើកកិច្ចប្រជុំ ត្រួតពិនិត្យ កម្លាំង មធ្យោបាយ បរិក្ខារបំពាក់ ដើម្បី ចូលរួមការពារ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក!
លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធ ហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំ ត្រួតពិនិត្យកម្លាំង មធ្យោបាយ បរិក្ខារបំពាក់ ដើម្បីធានាឲ្យបាននូវប្រសិទ្ធិភាព ក្នុងបេសកកម្ម ចូលរួមជាមួយកម្លាំងចម្រុះក្នុងការ ការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ ជូនដល់ ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ ក៏ដូចជាប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍បរទេស ដែលនឹងអញ្ជើញមកកម្សាន្តក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឲ្យប្រព្រឹត្តទៅដោយរលូន និងជោគជ័យ។
សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោមបក្សពួកជាច្រើននាក់ពាក់ព័ន្ធករណីប្រើហិង្សាលើអ្នកសារព័ត៌មាន
សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោមបក្សពួកជាច្រើននាក់ពាក់ព័ន្ធករណីប្រើហិង្សាលើអ្នកសារព័ត៌មានភ្នំពេញៈ កម្លាំងនគរបាលប៉ុស្តិ៍ច្បារអំពៅទី២ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោមបក្សពួកជាច្រើននាក់ផ្សេងទៀតពាក់ព័ន្ធករណីហិង្សាលើបុរសម្នាក់ដែលជាអ្នកសារព័ត៌មាន ។ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ ២០២៤ ស្ថិតនៅភូមិកណ្តាល១ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។តាមប្រភពព័ត៌មានពីសមត្ថកិច្ច បានឲ្យដឹងថាជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ ពៀក លីត ភេទ ប្រុស អាយុ ៣១ឆ្នាំ ជនជាតិ ខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិ កណ្តាល១ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ មានផ្ទុកសារធាតុញៀន ។ចំណែកជនរងគ្រោះដែលរងនូវអំពើហិង្សាខាងលើនេះមានឈ្មោះ សរ វាសនា ភេទ ប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នកសារពត៌មាន នៅអង្គភាព គេហទំព័រ RMN NEWS ស្នាក់នៅភូមិគគីរ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។សូមរំលឹកថាកាលពី វេលាម៉ោង១០និង១០នាទីយប់ ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ ២០២៤ មានករណីហិង្សាមួយបានកើតឡើង នៅចំណុចខាងមុខផ្ទះគ្មានលេខ ផ្លូវ ៣៦៩ ភូមិដើមចាន់១ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ […]
កិច្ចប្រជុំក្រុមប្រឹក្សាភិបាល កំពង់ផែស្វយ័តក្រុងព្រះសីហនុ អាណត្តិទី ៩ លើកទី២កំពង់ផែស្វយ័តក្រុងព្រះសីហនុ
នាវេលាម៉ោង ១២:១៥ រសៀល ថ្ងៃអង្គារ ៥ កើត ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានបើកកិច្ចប្រជុំក្រុមប្រឹក្សាភិបាល អាណត្តិទី ៩ លើកទី ២ នៅសាលប្រជុំតូច កសស ក្រោមអធិបតីភាព ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងជាប្រធានក្រុមប្រឹក្សាភិបាល កសស អាណត្តិទី ៩ ។
ម៉ោង១១យប់ថ្ងៃ៣១តុលា២០២៤ចៅណន សុខហេងបានវិលត្រឡប់ទៅដល់ភូមិកំណើតជួបជុំប្រពន្ធកូននិងក្រុមគ្រួសារវិញក្រោមការរៀបចំរបស់លោកជួន ណារិន
ម៉ោង១១យប់ថ្ងៃ៣១តុលា២០២៤ចៅណន សុខហេងបានវិលត្រឡប់ទៅដល់ភូមិកំណើតជួបជុំប្រពន្ធកូននិងក្រុមគ្រួសារវិញក្រោមការរៀបចំរបស់លោកជួន ណារិនអគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញ។សូមអរគុណគ្រប់តួអង្គពាក់ពន្ធដែលបានចូលរួមដោះស្រាយរឿងនេះពិសេសអរគុណចំពោះបងប្អូនដែលលេងបណ្តាញសង្គមជួយផ្តល់ដំណឹងដល់ខ្ញុំដែលធ្វើឲ្យរឿងនេះដោះស្រាយបានតិចជាង២០ម៉ោង។ជូនពរ ចៅណន សុខហេងនិងក្រុមគ្រួសារជួបតែសេចក្តីសុខសេចក្តីចម្រើន៕
សម្តេចធិបតី : ចលនានៃការបរិច្ចាគថវិកាក្នុង “មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនទទួលបានថវិកាសរុប ២៦.៩៦៧.៦០៩ ដុល្លារ
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានបញ្ជាក់ថា : ចលនានៃការបរិច្ចាគថវិកាក្នុង “មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន” ត្រូវបិទបញ្ចប់នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ នេះ ដោយមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់ប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋានទាំងក្នុង និងក្រៅប្រទេសចំនួន ៧២០.១០៥ អង្គ/នាក់ ដែលបានចូលរួមបរិច្ចាគ និងទទួលបានថវិកាសរុបចំនួន ៣២.៩៥២.៤៤២.០៤៤ រៀល និងប្រាក់ដុល្លាអាមេរិកសរុបចំនួន ១៨.៧២៩.៩៩៨ ដុល្លាអាមេរិក (គិតជាទឹកប្រាក់ដុល្លារអាមេរិកប្រមាណ ២៦.៩៦៧.៦០៩ ដុល្លាអាមេរិក)។
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មការទទួលបន្ទុកផ្សព្វផ្សាយអប់រំ នៃគណៈបញ្ជាការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មការទទួលបន្ទុកផ្សព្វផ្សាយអប់រំ នៃគណៈបញ្ជាការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ អញ្ជើញជាអធិបតីកម្មវិធីប្រកួតវោហារកោសល្យឆ្លងសាខា វគ្គផ្តាច់ព្រ័ត្រ ក្រោមមូលបទ “ចូលរួមទាំងអស់គ្នា ដើម្បីជីវិត និងសហគមន៍គ្មានគ្រឿងញៀន” នាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ នៅសាលាបញ្ញាសាស្រ្តអន្តរជាតិ សាខាកួរស្រូវ២ រាជធានីភ្នំពេញ។