នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ បានអញ្ជើញដឹកនាំប្រតិភូក្រសួងមហាផ្ទៃ គោរពវិញ្ញាណក្ខន្ធសពលោកអនុសេនីយ៍ត្រី សៅ រក្សា មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកេងកងទី២ អធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបានទទួលមរណភាពកាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ ក្នុងពេលប្រតិបត្តិការបង្ក្រាបបទល្មើសហិង្សា។យើងខ្ញុំសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារនៃសព និងសូមឧទ្ទិសបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមជួយដឹកនាំដួងវិញ្ញាណក្ខន្ធរបស់លោកអនុសេនីយ៍ត្រី សៅ រក្សា បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
Month: August 2024
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អនុញ្ញាតឱ្យលោក Jonathan Shen ប្រធានក្រុមហ៊ុន Shinework Pictures និងជាផលិតករប្រចាំនៅបុស្តិ៍ទូរទស្សន៍ចិន លេខ៦ រួមជាមួយសហការី ចូលជួបសម្តែងការគួរសម
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អនុញ្ញាតឱ្យលោក Jonathan Shen ប្រធានក្រុមហ៊ុន Shinework Pictures និងជាផលិតករប្រចាំនៅបុស្តិ៍ទូរទស្សន៍ចិន លេខ៦ រួមជាមួយសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង រាជធានីភ្នំពេញ។ក្នុងជំនួបនេះភាគីទាំងបានពិភាក្សាអំពីការបង្កើតកិច្ចសហប្រតិបត្តិការរវាងក្រសួងព័ត៌មាន និងបុស្តិ៍ទូរទស្សន៍ចិន លេខ៦ ដើម្បីជំរុញការផ្សព្វផ្សាយទេសចរណ៍ និងការផ្លាស់ប្តូរវប្បធម៌នៃប្រទេសទាំងពីរទៅក្នុងតំបន់ និងអន្តរជាតិ ជាពិសេសដើម្បីអបអរឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនកម្ពុជា-ចិន ឆ្នាំ២០២៤ ។
ឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខកងកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ
នៅរសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខកងកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។ ក្នុងឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានឧបត្ថម្ភនូវអង្ករ ចំនួន ១០តោន មី ចំនួន ៥០កេសធំ ត្រីខកំប៉ុង ចំនួន ៥០កេស ទឹកបរិសុទ្ធ ចំនួន ៥០០កេស និងអាវភ្លៀង ចំនួន ៣០០អាវ ដល់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ផងដែរ។
ក្រសួងការងារបង្ហាញនីតិវិធីនៃការបញ្ជូន និងដំណើរការឯកសារពលករកម្ពុជាទៅធ្វើការនៅបរទេស…
(ភ្នំពេញ). ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបង្ហាញនីតិវិធីនៃការបញ្ជូន និងដំណើរការឯកសារពលករកម្ពុជាទៅធ្វើការនៅបរទេសដើម្បីចៀសវាងចាញ់បោកមេខ្យល់នាំទៅធ្វើការដោយខុសច្បាប់ប្រឈមនឹងការដាក់ទោសទណ្ឌនិងបញ្ជួនត្រឡប់មកវិញ។ក្រសួងការងារបានជូនដំណឹងដល់សាធារណជន ជាពិសេសប្រជាពលរដ្ឋ កម្ពុជាដែលមានបំណងទៅធ្វើការនៅបរទេសឱ្យបានជ្រាបថា ដើម្បីស្នាក់នៅ និងធ្វើការនៅបរទេសដោយ ស្របច្បាប់ បងប្អូនត្រូវមានឯកសារសំខាន់ៗដូចជា កិច្ចសន្យាសេវារកការងារឱ្យធ្វើ កិច្ចសន្យាការងារ ប័ណ្ណពលករ កម្ពុជាទៅធ្វើការនៅបរទេស (OCWC) លិខិតឆ្លងដែន/លិខិតធ្វើដំណើរពលករកម្ពុជាធ្វើការនៅបរទេស (TD) ទិដ្ឋាការការងារ និងប័ណ្ណអនុញ្ញាតការងារ។ទន្ទឹមនឹងនេះ សាមីពលករកម្ពុជា អាចតាមដានដំណើរការឯកសាររបស់ខ្លួនតាមដំណាក់កាលនីមួយៗ ចាប់ពីដំណាក់កាលចុះឈ្មោះស្វែងរកការងារ រហូតដល់ចប់កិច្ចសន្យាការងារ និងវិលត្រឡប់មកកម្ពុជាវិញ តាមរយៈគេហទំព័រ https://tracking.ocwc.co/៕
“ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានទទួលភារកិច្ចរៀបចំដំណើរកម្សាន្ត ដោយមិនគិតថ្លៃ រៀងរាល់ចុងសប្តាហ៍ ហើយចាប់ផ្តើមអនុវត្តពីខែកញ្ញា រហូតដល់ចុងឆ្នាំ២០២៤ ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋ ជាពិសេសយុវជនបានទៅដល់ខេត្តទាំង៤នោះ …
សម្តេចធិបតី នាយករដ្ឋមន្ត្រី៖ “ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានទទួលភារកិច្ចនេះ គឺរៀបចំដំណើរកម្សាន្ត ដោយផ្តល់ជូននូវមធ្យោបាយដឹកជញ្ជូន និងអាហារ ដោយមិនគិតថ្លៃ រៀងរាល់ចុងសប្តាហ៍ ហើយចាប់ផ្តើមអនុវត្តពីខែកញ្ញា រហូតដល់ចុងឆ្នាំ២០២៤ ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋ ជាពិសេសយុវជនបានទៅដល់ខេត្តទាំង៤នោះ និងឃើញទិដ្ឋភាពជាក់ស្តែងពីការអភិវឌ្ឍនៅតាមព្រំដែន និងផ្លូវនៅតាមព្រំដែនរបស់យើង ក៏ដូចជាការវិវត្តរបស់ប្រជាជននៅក្នុងខេត្តទាំងនោះ ហើយឯកឧត្តម នេត្រ ភក្ត្រា ត្រូវដាក់ចេញជាព័ត៌មានលំអិតអំពីការចុះឈ្មោះ និងពេលវេលាដើម្បីអនុវត្ត ”។ (សមិទ្ធផល ១ឆ្នាំ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤)
សមាគមសារព័ត៌មាន អេឡិច ត្រូនិច អឹម អេស ជេ ( AE MSJ ) សូមប្រកាសគាំទ្រ និងការដាក់ឲ្យប្រើប្រាស់ “ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកម្ពុជា
ញត្តិគាំទ្រ ចំពោះការប្រកាស និងការដាក់ឱ្យប្រើប្រាស់ “ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកម្ពុជា”យើងខ្ញុំជាថ្នាក់ដឹកនាំ និងសមាជិក នៃសមាគមសារព័ត៌មាន អេឡិចត្រូនិច អឹម អេស ជេ (AEMSJ) សូមគាំទ្រ ចំពោះការដាក់ឲ្យប្រើប្រាស់ “ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកម្ពុជា” ដែលមានគោលដៅតម្រង់ទិសអ្នកសារ ព័ត៌មានកុំឱ្យដើរហួសដែនកំណត់នៃច្បាប់ និងជួយលើកកម្ពស់ក្រមសីលធម៌វិជ្ជាជីវៈរបស់សមាគមសារព័ត៌មាន អង្គភាពស្ថាប័នសារព័ត៌មាន និងអ្នកសារព័ត៌មានឱ្យគោរព និងប្រតិបត្តិគោលការណ៍ក្រមសីលធម៌ឱ្យបានត្រឹមត្រូវ។ សមាគមសារព័ត៌មាន អេឡិចត្រូនិច អឹម អេស ជេ (AEMSJ) មើលឃើញថា “ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន កម្ពុជា” បានលើកពីគោលការណ៍គ្រឹះជាមូលដ្ឋាននៃវិជ្ជាជីវៈសារព័ត៌មាន និងការផ្សព្វផ្សាយព័ត៌មាន ដែលប្រមូលធាតុ ចូលដ៏សំខាន់សម្រាប់អ្នកសារព័ត៌មានយកទៅអនុវត្ត ដើម្បីជៀសផុតពីការចោទប្រកាន់ ឬល្មើសច្បាប់ព្រហ្មទណ្ឌជាដើម។ ជាមួយគ្នានេះសមាគមសារព័ត៌មាន អេឡិចត្រូនិច អឹម អេស ជេ (AEMSJ) សូមចូលរួមគាំទ្រយ៉ាងពេញទំហឹង ចំពោះការផ្សព្វផ្សាយ និងការប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ “ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកម្ពុជា” ដែល បានរៀបចំឡើងដោយក្រសួងព័ត៌មានកាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤ ក្នុងសន្និសីទសារព័ត៌មាន នៃទីស្តីការក្រសួង ព័ត៌មាន។សមាគមសារព័ត៌មាន អេឡិចត្រូនិច អឹម អេស […]
តាកែវប៉ុន្មានថ្ងៃមុន៤នាក់ក្រុមគ្រួសារ ព្រៃនប់៦នាក់ក្រុមគ្រួសារ!!
តាកែវប៉ុន្មានថ្ងៃមុន៤នាក់ក្រុមគ្រួសារ ព្រៃនប់៦នាក់ក្រុមគ្រួសារ!!សពត្រូវបានដឹកដល់ផ្ទះហើយទាំង៦រូប នៅភូមិស្គន់ ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម.! Update៖ ស្លាប់កើនឡើង៦នាក់របួ.សធ្ងន់០១នាក់ សុទ្ធសឹងជាគ្រួសារសាច់ញាតិនឹងគ្នា ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នៅស្រុកព្រៃនប់.!ស្រុកព្រៃនប់៖ មកដឹងអត្តសញ្ញាណជនរ ងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តហាយឡែនឌ័រ និងរថយន្តកុងតឺនរ័ តាមផ្លូវជាតិលេខ៤ ក្នុងឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីព្រលប់ថ្ងៃ១៧សីហា២០២៤(ស្លា.ប់៦នាក់របួ.សធ្ងន់០១នាក់ សុទ្ធសឹងជាគ្រួសារសាច់ញាតិនឹងគ្នា) ក្នុងនោះភាគីរថយន្ដហាយឡែនឌ័រ មានទិសដៅពីរាជធានីភំ្នពេញ ឆ្ពោះទៅ ខេត្តព្រះសីហនុ បើកបរដោយឈ្មោះ អេ សុងហេង ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរជាងជួសជុលម៉ូតូ និងអ្នករួមដំណើរចំនួន០៦នាក់៖១.ឈ្មោះ អេ ឡៃស៊ីម ភេទស្រី អាយុ៣៣ឆ្នាំ (ត្រូវជាបងស្រីបង្កើតអ្នកបើកបរ និងត្រូវជាប្រពន្ធឈ្មោះ ហេង សុខលាង និងមានកូនស្រី០២នាក់ឈ្មោះ ចឹង មួយឆេង និងឈ្មោះ ចឹង មួយឡា)២.ឈ្មោះ ហេង សុខលាង ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរស្មៀន (ត្រូវជាបងថ្លៃអ្នកបើកបរ)៣.ឈ្មោះ ចឹង មួយឆេង ភេទស្រី .១.៣. ឆ្នាំ […]
នេះជាស្ពានបេតុង ប្រវែង៣០ម៉ែត្រ ទទឹង ៨ម៉ែត្រ ស្ថាបនាដោយបញ្ជាការដ្ឋានវិស្វកម្ម នៅជាប់បង្គោលព្រំដែនលេខ៦៦
នេះជាស្ពានបេតុង ប្រវែង៣០ម៉ែត្រ ទទឹង ៨ម៉ែត្រ ស្ថាបនាដោយបញ្ជាការដ្ឋានវិស្វកម្ម នៅជាប់បង្គោលព្រំដែនលេខ៦៦។ជិះកាត់ផ្លូវក្រវ៉ាតព្រំដែន ឬស្របតាមខ្សែបន្ទាត់ព្រំដែន ពីត្បូងឃ្មុំដល់ចំនុចអូអាម ស្រុកកែវសីមា ប្រវែង ១០៧គីឡូម៉ែត្រ។ ខ្ញុំសង្កេតឃើញមានចម្ការពលរដ្ឋជាប់ព្រំដែន ពលរដ្ឋធ្វើដំណើរតាមផ្លូវបន្ទាត់ព្រំដែន មានផ្ទះ ការចិញ្ចឹមសត្វ រកត្រី នេះគឺជារបងព្រំដែនដ៏រឹងមាំហើយ។ រាជរដ្ឋាភិបាលបានខិតខំក៏សាងផ្លូវក្រវ៉ាតព្រំដែន អស់រយៈកាលជិត ៨ឆ្នាំ ទើបបានផ្លូវក្រវ៉ាតព្រំដែន ទទឹង ៨ម៉ែត្រ ប្រវែង១២៧០គីឡូម៉ែត្រ។ដើម្បីការពារព្រំដែនអោយរឹងមាំជាងនេះ សូមបងប្អូនសាមគ្គីគ្នាក្នុងនាមជាខ្មែរ រៃថវិការយកទៅជួយអភិវឌ្ឍដូចជា ដាក់សូឡាតាមផ្លូវក្រវ៉ាតព្រំដែន យកចិត្តទុកដាក់ជួយឧបត្ថម និងផ្តល់ក្តីស្រលាញ់ដល់ពលរដ្ឋ និងកងកំលាំងការពារព្រំដែនយើងជាដើម។ជៀសវាងចាញ់បោក រៃថវិការអោយលោក សម រង្សុី និងក្រុមប្រឆាំងជ្រុលនិយម សូមបងប្អូនមកទស្សនាព្រំដែនយើងទាំងអស់គ្នា។
សាកលវិទ្យាល័យភូមិន្ទភ្នំពេញបានអំពាវនាវដល់ មហាជន និស្សិត លោកគ្រូ អ្នកគ្រូ ថ្នាក់ដឹកនាំ និងមន្ត្រីរបស់សាកលវិទ្យាល័យភូមិន្ទភ្នំពេញទាំងអស់ សូមឱ្យចេញពី Group Facebook ក្លែងក្លាយឈ្មោះ«សាកលវិទ្យាល័យភ្នំពេញ Royal University of Phnom Penh»
សាកលវិទ្យាល័យភូមិន្ទភ្នំពេញបានអំពាវនាវដល់ មហាជន និស្សិត លោកគ្រូ អ្នកគ្រូ ថ្នាក់ដឹកនាំ និងមន្ត្រីរបស់សាកលវិទ្យាល័យភូមិន្ទភ្នំពេញទាំងអស់ សូមឱ្យចេញពី Group Facebook ក្លែងក្លាយឈ្មោះ«សាកលវិទ្យាល័យភ្នំពេញ Royal University of Phnom Penh» ដែលត្រូវបានជនខិលខូចប្រឌិតបង្កើតឡើង ក្នុងន័យធ្វើឱ្យមហាជន និស្សិត លោកគ្រូ អ្នកគ្រូ ថ្នាក់ដឹកនាំ និងមន្ត្រីរបស់សាកលវិទ្យាល័យភូមិន្ទភ្នំពេញមានការយល់ច្រឡំ ក្នុងគោលដៅទុច្ចរិត ផ្ទុយនឹងច្បាប់។ ហេតុដូច្នេះ សូមបងប្អូនមេត្តាចេញពីGroup Facebook ក្លែងក្លាយ មួយនេះជាបន្ទាន់ ដើម្បីចៀសវាងការធ្លាក់ខ្លួនចូលក្នុងការបោកបញ្ឆោតរបស់ក្រុមជនខិលខូចក្នុងការយកទៅប្រើប្រាស់សម្រាប់គោលបំណងទុច្ចរិតរបស់ពួកគេ។ អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធកំពុងស្រាវជ្រាវបន្ថែមដើម្បីឈានទៅវែកមុខក្រុមខិលខូចទាំងនេះ៕
ផែនការប៉ុនប៉ងធ្វើបដិវត្តន៍ពណ៌ ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាល តាមរយៈការប្រើប្រាស់នូវវិធីញុះញង់អុជអាល
ផែនការប៉ុនប៉ងធ្វើបដិវត្តន៍ពណ៌ ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាល តាមរយៈការប្រើប្រាស់នូវវិធីញុះញង់អុជអាល បំផុសបំផុល និងការប្រើឧបាយកលនយោបាយបោកបញ្ឆោតអូសទាញប្រមូលកម្លាំងប្រជាជនស្លូតត្រង់ ឱ្យធ្វើ បាតុកម្មបះបោរផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជា។ សកម្មភាពជុំវិញផែនការនេះ គឺជាអំពើវិទ្ធង្សនា ដែលជាឧក្រិដ្ឋកម្មធ្ងន់ធ្ងរបំផុតប៉ះពាល់ដល់សន្តិសុខនៃរដ្ឋ។