ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អនុញ្ញាតឱ្យលោក Jonathan Shen ប្រធានក្រុមហ៊ុន Shinework Pictures និងជាផលិតករប្រចាំនៅបុស្តិ៍ទូរទស្សន៍ចិន លេខ៦ រួមជាមួយសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង រាជធានីភ្នំពេញ។ក្នុងជំនួបនេះភាគីទាំងបានពិភាក្សាអំពីការបង្កើតកិច្ចសហប្រតិបត្តិការរវាងក្រសួងព័ត៌មាន និងបុស្តិ៍ទូរទស្សន៍ចិន លេខ៦ ដើម្បីជំរុញការផ្សព្វផ្សាយទេសចរណ៍ និងការផ្លាស់ប្តូរវប្បធម៌នៃប្រទេសទាំងពីរទៅក្នុងតំបន់ និងអន្តរជាតិ ជាពិសេសដើម្បីអបអរឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនកម្ពុជា-ចិន ឆ្នាំ២០២៤ ។
Related Articles
រដ្ឋមន្ត្រីក្រសួងព័ត៌មាន ស្នើសុំអោយបញ្ឈប់ចែកចាយ និងផ្សព្វផ្សាយឃ្លីបវីដេអូនៃហេតុការណ៍អតីតឧកញ៉ា ស្រី ស៊ីណា បាញ់ជនរងគ្រោះ បន្ទាប់ពីឃ្លីបវីដេអូនេះលេចធ្លាយនៅលើបណ្ដាញសង្គម
រដ្ឋមន្ត្រីក្រសួងព័ត៌មាន ស្នើសុំអោយបញ្ឈប់ចែកចាយ និងផ្សព្វផ្សាយឃ្លីបវីដេអូនៃហេតុការណ៍អតីតឧកញ៉ា ស្រី ស៊ីណា បាញ់ជនរងគ្រោះ បន្ទាប់ពីឃ្លីបវីដេអូនេះលេចធ្លាយនៅលើបណ្ដាញសង្គមរដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម នេត ភក្ត្រា បានស្នើសុំអោយបញ្ឈប់ចែកចាយ និងផ្សព្វផ្សាយឃ្លីបវីដេអូនៃហេតុការណ៍អតីតឧកញ៉ា ស្រី ស៊ីណា បាញ់ជនរងគ្រោះនៅបុរី ប៉េង ហួត បន្ទាប់ពីឃ្លីបវីដេអូនេះលេចធ្លាយនៅលើបណ្ដាញសង្គម។ នេះបើយោងតាមគណនីហ្វេសប៊ុកផេចផ្លូវការរបស់ឯកឧត្តម Neth Pheaktra ដែលបានសរសេរបង្ហោះនៅមុននេះបន្តិច។គណនីហ្វេសប៊ុកផេចផ្លូវការរបស់ឯកឧត្តម Neth Pheaktra បានសរសេរដូចខាងក្រោមថា:សូមជូនបងប្អូនអ្នកសារព័ត៌មាន, បងប្អូនអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម រួមនឹងបងប្អូនអ្នកផលិតមាតិកានិង MMOជាទីគោរពស្រឡាញ់! នៅប៉ុន្មាននាទីមុននេះ មានការលេចធ្លាយនូវឃ្លីបវីដេអូនៃហេតុការណ៍អតីតឧកញ៉ា ស្រី ស៊ីណា បាញ់ជនរងគ្រោះ និងត្រូវបានចែករំលែកនៅលើបណ្តាញសង្គម ព្រមទាំងឃើញអង្គភាពសារព័តមានខ្លះបានផ្សព្វផ្សាយវីដេអូឃ្លីបទាំងនោះបន្ត។ខ្ញុំសូមបងប្អូនអ្នកសារព័ត៌មានបញ្ឈប់ការចែកចាយផ្សព្វផ្សាយបន្ទាន់ និងស្នើដល់បងប្អូនអ្នកប្រើប្រាស់បណ្តាញសង្គមទាំងអស់កុំចែករំលែកបន្តនូវរូបភាពដ៏សាហាវឃោរឃៅនេះ ខណៈក្រុមគ្រួសារសាច់ញាតិនៃប្អូនស្រីប្អូនប្រុសដែលបានស្លាប់ កំពុងកាន់មរណទុក្ខយ៉ាងក្រៀមក្រំចំពោះការបាត់បង់កូនក្មួយជាទីស្រឡាញ់របស់ខ្លួន។ ការផ្សព្វផ្សាយពីរូបភាពនេះជាការកាន់តែធ្វើឱ្យប៉ះពាល់ដល់ផ្លូវចិត្តរបស់គ្រួសារជនរងគ្រោះ និងប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរនៃជនរងគ្រោះ ហើយការផ្សព្វផ្សាយឃ្លីបវីដេអូនេះពីសំណាក់ប្រព័ន្ធផ្សព្វផ្សាយគឺប៉ះពាល់ដល់ក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន។ ដូច្នេះ ខ្ញុំសូមបងប្អូនបញ្ឈប់ការផ្សព្វផ្សាយនិងការចែកចាយបន្តនូវវីដេអូឃ្លីបទាំងអស់នោះ។សូមបងប្អូនទាំងអស់មេត្តាទទួលនូវការគោរពនិងស្រឡាញ់រាប់ពីខ្ញុំ និងសូមចូលរួមទប់ស្កាត់ការចែកចាយឃ្លីបវីដេអូទាំងនេះ! ក្នុងឱកាសនេះ ខ្ញុំសូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារជនរងគ្រោះនិងសូមដួងវិញ្ញាណក្ខន្ធប្អូនស្រីប្អូនប្រុសទាំង ២ រូបបានទៅកាន់សុគតិភព។ សូមគោរពអរគុណ
ក្រោមម្លប់សន្តិភាព ដែលជាស្នាដៃរបស់គណៈបក្សប្រជាជនកម្ពុជាតែមួយគត់…
(ភ្នំពេញ): ស្ថិតក្រោមម្លប់សន្តិភាព ដែលជាស្នាដៃរបស់គណៈបក្សប្រជាជនកម្ពុជាតែមួយគត់ក្នុងនាមជាមន្ត្រីបំរើបងប្អូនប្រជាពលរដ្ឋ ត្រូវតែចុះដល់ទីកន្លែងផ្ទាល់ដើម្បីស្វែងយល់ពីទុក្ខកង្វល់របស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន -លោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅនិងជាប្រធានគណៈបក្សប្រជាជនកម្ពុជា ខណ្ឌព្រែកព្នៅ បានចាត់តាំងលោក ឈាន សុវិទ្យា អនុប្រធានក្រុមការងារចុះជួយសង្កាត់សំរោង បានដឹកនាំប្រធានអនុប្រធាន សមាជិកសាខាបក្សភូមិគ្រួស នៅព្រឹកថ្ងៃសៅរ៍ ទី១០ខែមិថុនាឆ្នាំ២០២៣ ចុះតាមខ្នងផ្ទះសួរសុខទុកពិនិត្យប័ណ្ណព័ត៌មាន និងអត្តសញ្ញាណប័ណ្ណ ក្នុងនោះក៏បាននាំយកថវិការរបស់សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនសមាជិកបក្សតាមរយៈ ឯ.ឧ ឃួង ស្រេង ប្រធានគណបក្សរាជធានីភ្នំពេញ និងជាប្រធានក្រុមការងារចុះជួយខណ្ឌព្រែកព្នៅ ឯកឧត្តម ហួត ហៃ អនុប្រធានក្រុមការងារចុះជួយខណ្ឌព្រែកព្នៅ និងជាប្រធានក្រុមការងារចុះជួយសង្កាត់សំរោង ចែកជូនដល់សមាជិក សមាជិកាគណបក្សសង្កាត់សំរោង ស្ថិតនៅក្នុងភូមិគ្រួស សរុបបានចំនួន១២៩៤ នាក់ ស្មើនិងចំនួន៣៤៧គ្រួសារ ។ យោងតាមការរៀបរាប់របស់បងប្អូនប្រជាពលរដ្ឋក្នុងភូមិគ្រួស ពួកគាត់ពិតជាមានក្តីសប្បាយរីករាយណាស់ នៅពេលបានទទួលបានអំណោយរបស់ សម្តេចតេជោ ជាពិសេសមន្ត្រីក្នុងមូលដ្ឋានខណ្ឌព្រែកព្នៅទាំងអស់ ដែលលោកតែងតែខិតខំយកចិត្តទុកដាក់ រាល់សុខទុក្ខរបស់ពួកគាត់ ទាំងថ្ងៃទាំងយប់ ប្រៀបដូចក្រុមគ្រួសារតែមួយ។ ពួកគាត់ក៏បានប្តេជ្ញាទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ នាថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣ […]
បាញ់សម្លាប់មនុស្សនៅខេត្តបាត់ដំបង រត់គេចខ្លួនមកជាយដែនកម្ពុជា-ថៃ ត្រូវនគរបាលឃាត់ខ្លួននៅក្រុងប៉ោយប៉ែត…
នៅរសៀលថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និង លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង បានសហការគ្នាដឹកនាំកម្លាំងនគរបាលបើកការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ នៅក្រុងប៉ោយប៉ែតពាក់ពន្ធ័ករណីបាញ់សម្លាប់មនុស្សមួយក្រុមនៅមាត់ស្ទឹងសង្កែក្រុងបាត់ដំបង កាលពីម៉ោង៤ទាបភ្លឺយប់មិញ។លោកឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ត ស្នងការរង ផែនការងារព្រហ្មទ័ណ្ឌ ក្រោយទទួលបាន បទបញ្ជាពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និង ឯកឧត្ដម កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកបានដឹកនាំកម្លាំងផែនព្រហ្មទណ្ឌ សហការជាមួយ កម្លាំងអធិការនគរបាលក្រុងប៉ោយប៉ែត បើកការស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ ដែលជាមុខសញ្ញារត់គេចខ្លួនមកពីខេត្តបាត់ដំបងពាក់ពន្ធ័ករណីរឿងឃាតកម្មនៅមាត់ស្ទឹងសង្កែ។លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថាជនសង្ស័យចំនួន ០២នាក់ ១-ឈ្មោះ ហូ គឹមហៀង ហៅចយ ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ និង ២-ឈ្មោះ កែវ បញ្ញា ភេទប្រុស អាយុ២៨ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិសមគ្គីមានជ័យ […]