រដ្ឋមន្ត្រីក្រសួងព័ត៌មាន ស្នើសុំអោយបញ្ឈប់ចែកចាយ និងផ្សព្វផ្សាយឃ្លីបវីដេអូនៃហេតុការណ៍អតីតឧកញ៉ា ស្រី ស៊ីណា បាញ់ជនរងគ្រោះ បន្ទាប់ពីឃ្លីបវីដេអូនេះលេចធ្លាយនៅលើបណ្ដាញសង្គមរដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម នេត ភក្ត្រា បានស្នើសុំអោយបញ្ឈប់ចែកចាយ និងផ្សព្វផ្សាយឃ្លីបវីដេអូនៃហេតុការណ៍អតីតឧកញ៉ា ស្រី ស៊ីណា បាញ់ជនរងគ្រោះនៅបុរី ប៉េង ហួត បន្ទាប់ពីឃ្លីបវីដេអូនេះលេចធ្លាយនៅលើបណ្ដាញសង្គម។ នេះបើយោងតាមគណនីហ្វេសប៊ុកផេចផ្លូវការរបស់ឯកឧត្តម Neth Pheaktra ដែលបានសរសេរបង្ហោះនៅមុននេះបន្តិច។គណនីហ្វេសប៊ុកផេចផ្លូវការរបស់ឯកឧត្តម Neth Pheaktra បានសរសេរដូចខាងក្រោមថា:សូមជូនបងប្អូនអ្នកសារព័ត៌មាន, បងប្អូនអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម រួមនឹងបងប្អូនអ្នកផលិតមាតិកានិង MMOជាទីគោរពស្រឡាញ់! នៅប៉ុន្មាននាទីមុននេះ មានការលេចធ្លាយនូវឃ្លីបវីដេអូនៃហេតុការណ៍អតីតឧកញ៉ា ស្រី ស៊ីណា បាញ់ជនរងគ្រោះ និងត្រូវបានចែករំលែកនៅលើបណ្តាញសង្គម ព្រមទាំងឃើញអង្គភាពសារព័តមានខ្លះបានផ្សព្វផ្សាយវីដេអូឃ្លីបទាំងនោះបន្ត។ខ្ញុំសូមបងប្អូនអ្នកសារព័ត៌មានបញ្ឈប់ការចែកចាយផ្សព្វផ្សាយបន្ទាន់ និងស្នើដល់បងប្អូនអ្នកប្រើប្រាស់បណ្តាញសង្គមទាំងអស់កុំចែករំលែកបន្តនូវរូបភាពដ៏សាហាវឃោរឃៅនេះ ខណៈក្រុមគ្រួសារសាច់ញាតិនៃប្អូនស្រីប្អូនប្រុសដែលបានស្លាប់ កំពុងកាន់មរណទុក្ខយ៉ាងក្រៀមក្រំចំពោះការបាត់បង់កូនក្មួយជាទីស្រឡាញ់របស់ខ្លួន។ ការផ្សព្វផ្សាយពីរូបភាពនេះជាការកាន់តែធ្វើឱ្យប៉ះពាល់ដល់ផ្លូវចិត្តរបស់គ្រួសារជនរងគ្រោះ និងប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរនៃជនរងគ្រោះ ហើយការផ្សព្វផ្សាយឃ្លីបវីដេអូនេះពីសំណាក់ប្រព័ន្ធផ្សព្វផ្សាយគឺប៉ះពាល់ដល់ក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន។ ដូច្នេះ ខ្ញុំសូមបងប្អូនបញ្ឈប់ការផ្សព្វផ្សាយនិងការចែកចាយបន្តនូវវីដេអូឃ្លីបទាំងអស់នោះ។សូមបងប្អូនទាំងអស់មេត្តាទទួលនូវការគោរពនិងស្រឡាញ់រាប់ពីខ្ញុំ និងសូមចូលរួមទប់ស្កាត់ការចែកចាយឃ្លីបវីដេអូទាំងនេះ! ក្នុងឱកាសនេះ ខ្ញុំសូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារជនរងគ្រោះនិងសូមដួងវិញ្ញាណក្ខន្ធប្អូនស្រីប្អូនប្រុសទាំង ២ រូបបានទៅកាន់សុគតិភព។ សូមគោរពអរគុណ
Related Articles
រថយន្តដឹកបេតុងបួងចង្កូតជ្រុល ធ្លាក់ចូលក្នុងប្រឡាយទឹកស្អុយ
nterest 0SHARES ភ្នំពេញ ៖ រថយន្តដឹកបេតុងមួយគ្រឿង ធ្លាក់ចូលក្នុងប្រឡាយទឹកស្អុយ បន្ទាប់ពីអ្នកបើកបរ មិនប្រយ័ត្នបួងចង្កូតជ្រុលផុងដី ធ្លាក់រថយន្តចូលទៅក្នុងប្រឡាយទឹកស្អុយ បោកផ្ទប់នឹងគល់ស្ពាន សំណាងល្អអ្នកបើកបរ មិនរងរបួស ខូចខាតតែរថយន្ត និងប្រេះធ្នឹមស្ពាន កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថិតនៅគល់ស្ពានថ្ម ប្រឡាយសំរោងទាវ ភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ រថយន្តជួបគ្រោះថ្នាក់ ម៉ាក ហុីណូ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 5A-3397 ដឹកបេតុង របស់ក្រុមហ៊ុន ស្ថិតនៅក្បែរនោះ ។ តាមប្រភពនៅកន្លែងបានឲ្យដឹងថា មុនកើតហេតុ គេឃើញរថយន្តបង្ក បើកពីលិចទៅកើត ល្បឿនលឿន លុះដល់ចំណុចកើតហេតុ បត់ឆ្វេងក្នុងគោលបំណងចុះទៅតាមផ្លូវលំ ចូលទៅក្រុមហ៊ុន ក៏ប៉ុន្តែពេលដែលបួងចង្កូតបត់ បែជាជ្រុល ទើបផុងដីមាត់ប្រឡាយ បណ្តាលឲ្យធ្លាក់ក្បាលចុះជ្រមុជទឹកស្អុយ កន្ទុយរថយន្តបោកផ្ទប់នឹងគល់ស្ពាន បណ្តាលឲ្យប្រេះស្រាំធ្នឹមស្ពាន អ្នកបើកបរ មិនមានរងរបួស បើកទ្វារចេញ ដើរគេចទៅក្រុមហ៊ុនបាត់ ។ […]
ក្នុងឆ្នាំ២០២០ រកឃើញរថយន្ដដឹកលើសទម្ងន់ ជាង៥០ម៉ឺនគ្រឿង មានការថយចុះ ០.៩៧% បើធៀបនឹងឆ្នាំ២០១៩
ភ្នំពេញ ៖ គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ បានឲ្យដឹងថា ឆ្នាំ២០២០ មានរថយន្តលើសទម្ងន់កម្រិតកំណត់ ចំនួន៥៨៦ ១០៣គ្រឿង មានការថយចុះ ០.៩៧% បើធៀបនឹងឆ្នាំ២០១៩។ កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១ លោក សេង ឈួន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មាធិការ សម្របសម្រួលអចិន្ត្រៃយ៍នៃ គណៈកម្មាធិការដឹកនាំការត្រួតពិនិត្យ យានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ បានដឹកនាំការប្រជុំបូកសរុបលទ្ធផលការងារ ដែលសម្រេចក្នុងឆ្នាំ២០២០ និងលើកទិសដៅឆ្នាំ២០២១។ យោងតាមរបាយការណ៍ នៃការអនុវត្តការងារ ក្នុងឆ្នាំ២០២០ មានរថយន្តត្រួតពិនិត្យសរុប ចំនួន២ ១០៩ ៣៣០ គ្រឿង មានរថយន្តលើសទម្ងន់កម្រិតកំណត់ចំនួន ៥៨៦ ១០៣ គ្រឿង ស្មើនឹង ២៧.៧៩% ដែលក្នុងនោះ៖ រថយន្តផ្ទុកលើសទម្ងន់ក្រោម ៥% ចំនួន ៥៨២ ៨១៤គ្រឿង ,រថយន្តផ្ទុកលើសទម្ងន់ពី ៥%-១០% ចំនួន ៧៩គ្រឿង ,រថយន្តផ្ទុកលើសទម្ងន់ពី ១០%-២០% ចំនួន ២ ១៦៦គ្រឿង […]
នៅសុខមិនចង់ទេ! យុវជនម្នាក់ ដែលប្រកាសថា ប្រសាទអង្គរវត្ត មិនមែនជារបស់ខ្មែរ ត្រូវសមត្ថកិច្ចចាប់ខ្លួនបានហើយ
ត្បូងឃ្មុំ ៖ នៅរសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០នេះ លោកឧត្ដមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានថ្លែងថា សមត្ថកិច្ចបានឃាត់ខ្លួនយុវជនម្នាក់ ឈ្មោះ ញ៉ែល ធារីណា បានហើយ ដោយពេលនេះសមត្ថកិច្ចកំពុងសាកសួរ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។ សូមបញ្ជាក់ថា យុវជនរូបនេះ បានថតវីដេអូបង្ហោះនៅលើបណ្ដាញសង្គម Tik Tok ថា ប្រាសាទអង្គរវត្ត មិនមែនជារបស់កម្ពុជាទេ។ ការនិយាយបែបនេះ បង្កឱ្យប្រជាពលរដ្ឋកម្ពុជា ប្រតិកម្មស្ទើរទូទាំងប្រទេសតែម្ដង និងបានសំណូមពរឱ្យសមត្ថកិច្ចចាត់ការយុវជនរូបនេះ តាមច្បាប់ ដោយមិនត្រូវលើកលែងឡើយ៕