ព័ត៌មានជាតិ

ជនជាតិចិន ប្រាំនាក់ ត្រូវតុលាការសំរេចឃុំខ្លួន ករណីចាប់បង្ខាំងជនជាតិចិន ដូចគ្នា ដើម្បីជំរិតទារប្រាក់ ១០ លានដុល្លារ…

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ ជនជាតិចិន ចំនួន ប្រាំនាក់ ត្រូវតុលាការសម្រេចឃុំខ្លួន ដាក់ពន្ធនាគារ នេះហើយ ពាក់ព័ន្ធនឹងករណីបង្ខាំងជនជាតិចិន ដូចគ្នា ដើម្បីជំរិតទារប្រាក់ រហូតដល់ ១០ លានដុល្លារអាមេរិក។សំណុំរឿងនេះត្រូវបានលោក ម៉ុត ដារ៉ា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញកំពុងសាកសួរក្រុមឧក្រិដ្ឋជនជនជាតិចិន ទាំង ប្រាំនាក់នេះ បន្ទាប់ពីសមត្ថកិច្ច បង្ក្រាបបាននៅអគារស្កាយវីឡា ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ កាលពីពេលថ្មីៗនេះ។នៅក្នុងរង្វង់ប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ច បានឃាត់ខ្លួនក្រុមឧក្រិដ្ឋជន ជាជនជាតិចិន បានចំនួន ប្រាំពីរនាក់ ហើយបន្ទាប់ពីសាកសួររួច ជនជាតិចិនចំនួនពីរនាក់ មិនមានការពាក់ព័ន្ធ ឡើយ ដូច្នេះសមត្ថកិច្ច ក៏បញ្ជូនជនជាតិចិន តែ ប្រាំនាក់ ប៉ុណ្ណោះ ដើម្បីទៅ អយ្យការ អមសាលាការដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់។ក្រោយទទួលបានបណ្ដឹង ពីក្រុមគ្រួសារជនរងគ្រោះ សមត្ថកិច្ចជំនាញរបស់ នាយកដ្ឋានចារកម្ម បានចុះសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ បើកប្រតិបត្តិការ បង្ក្រាបករណីនេះ កាលពីវេលាម៉ោង ២ៈ០០ នាទី […]

ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន សម្រេចបញ្ចប់មុខតំណែងលោក បែល វ៉ាន់ដែត ពីអគ្គនាយករងនៃអគ្គនាយកដ្ធានរដ្ឋបាលនិងកិច្ចការទូទៅ នៃរដ្ឋបាលលេខាធិការដ្ធានអាកាសចរសុីវិល…

សូមរម្លឹកថា កាលពីយប់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ មានករណីរឿងចរាចរណ៍តាមផ្លូវបន្តិចបន្តួចរវាងរថយន្តទំនើប២ គ្រឿង។ តែរឿងចរាចរណ៍តាមផ្លូវប្តិចបន្តួចសោះ បានធ្វើឲ្យលោក បែល វ៉ាន់ដែត បើករថយន្ត Land Rover ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2B-0199 បានបើកដេញតាមរករឿងចង់បុ.កអ្នកបើកឡាន Ford Ranger មួយគ្រឿងទៀត រហូតមកដល់ផ្ទះនៅក្នុងបុរី ជីបម៉ុង ផ្លូវជាសុផារ៉ា។ បន្ថែមពីលើនេះ ម្ចាស់រថយន្ត Land Rover ដែលត្រូវបានគេស្គាល់ថា លោក បែល វ៉ាន់ដែន ហើយថែមទាំងយកកាំភ្លើងមកភ្ជង់អ្នកបើកឡាន Ford ទៀតផង។ ក្រោយមកជនបង្កត្រូវបានសមត្ថកិច្ចនាំខ្លួនទៅសាកសួរនៅប៉ុស្តិ៍រដ្ឋបាលសង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ ៕

ព័ត៌មានជាតិ

ជនជាតិម៉ាឡេស៊ី ម្នាក់បម្រើការងារ អោយ អង្កការWWF (សត្វដំរី)ប្រចាំខេត្តមណ្ឌលគីរី ត្រូវដំរីព្រៃបោលបុកពីក្រោយដោយប្រើភ្លុកធ្លុះពីខ្នងធ្លាយមកខាងមុខ រងរបួសធ្ងន់ធ្ងរ…

(មណ្ឌលគីរី)៖ យោងតាមប្រភពពីលោកវរសេនីយ៍ឯកយ៉ម ហ៊ុនអេង អធិការនគរបាលស្រុកកោះញែក បានឱ្យដឹងថា៖ នៅវេលាម៉ោង៨ និង ១៥នាទីព្រឹក ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣នេះ មានករណីដំរីព្រៃបុកជនជាតិបរទេសម្នាក់ នៅចំណុចត្រពាំងមេតយ ស្ថិតក្នុងទឹកដីឃុំពូជ្រៃ ស្រុកពេជ្រដា ជនរងគ្រោះមានឈ្មោះ រ៉ូ ផាន់ ភេទប្រុស អាយុ ប្រហែល ៣០ ឆ្នាំជាង ជនជាតិម៉ាឡេស៊ី បម្រើការងារ អោយ អង្កការWWF (សត្វដំរី) បានទៅបាញ់ថ្នាំសណ្ដំ ដើម្បីដាក់កាមេរ៉ានៅប្រឡៅក ប៉ុន្តែមិនទាន់បានបាញ់ផង ត្រូវបានដំរីបោលបុកពីក្រោយដោយប្រើភ្លុកធ្លុះពីខ្នងធ្លាយមកខាងមុខក្រោមដោះ។ បច្ចុប្បន្នជនរងគ្រោះត្រូវបានក្រុមការងាររបស់អង្គការ WWF ដឹកទៅសង្គ្រោះមន្ទីពេទ្យបង្អែក ខេត្តមណ្ឌលគិរី និងបន្តដឹកតាមកន្ទុំរុយសង្គ្រោះនៅរាជធានីភ្នំពេញ៕

ព័ត៌មានជាតិ

បង្រ្កាបបានពីរករណីក្នុងថ្ងៃតែមួយ នៅស្រុក​គីរីវង់​ ខេត្ត​តាកែវ…

(តាកែវ)% នៅថ្ងៃ​ទី០៧ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ១៨:២០នាទី នៅភូមិដើមបេង ឃុំគិរីចុងកោះ ស្រុកគិរីវង់ ខេត្តតាកែវ មានកើតករណី ប៉ុនប៉ងបង្កអោយមានរបួសស្នាម នឹងជេរប្រមាថមកលើសមត្ថកិច្ច ក្រោយមកលោកវរសេនីយ៍ឯក យុគ សារ៉ាត់ អធិការនគរបាលស្រុក បានចាត់លោកវរសេនីយ៍ទោ យ៉ាង តារា អធិការរងទទួលការងារយុត្តិធម៌ស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំគិរីចុងកោះ ចុះឃាត់ខ្លួនជនសង្ស័យមានគ្នាចំនួន០២នាក់ មានឈ្មោះដូចខាងក្រោម ៖ -ទី១.ឈ្មោះ ទុន សុខ ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិដើមបេង ឃុំគិរីចុងកោះ ស្រុកគិរីវង់ ខេត្តតាកែវ ។-ទី២.ឈ្មោះ ទុន សីមា ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិដើមបេង ឃុំគិរីចុងកោះ ស្រុកគិរីវង់ ខេត្តតាកែវ (បងប្អូនបង្កើត)។ បានផឹកស្រាស្រវឹង ហើយបានយកដំបងវាយទៅលើឈ្មោះ ហេង ដាវីតភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិព្រាល ឃុំគិរីចុងកោះ ស្រុកគិរីវង់ ខេត្តតាកែវ ដែលកំពុងតែជិះម៉ូតូ តែជនរងគ្រោះបានជិះគេចទាន់ […]

ព័ត៌មានជាតិ

នៅសល់ ៤ថ្ងៃទៀតប៉ុណ្ណោះ ! កម្មវិធី «យើងទៅច្រៀងចម្រៀងជាតិ ផ្តល់កម្លាំងចិត្តជូនវីរកងទ័ពជួរមុខ» !

* កម្មវិធីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៤:០០រសៀល នៅពហុកីឡដ្ឋានជាតិអូឡាំពិក !* បងប្អូនអាចចូលរួមបរិច្ចាគថវិកាតាមរយៈ QR Code ឬបញ្ជាទិញអាវ មោទនភាពជាតិខ្មែរ !

ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន ផ្តាំទៅលោក ថាក់ ស៊ីនថា កុំឈ្លើយដាក់សម្តេចឲ្យសោះ ព្រោះអាថ៌កំបាំងរបស់អតីតនាយករដ្ឋមន្រ្តីថៃរូបនេះ ស្ថិតនៅក្នុងកណ្តាប់ដៃរបស់សម្តេចច្រើនណាស់

សម្តេចតេជោ ហ៊ុន សែន ផ្តាំទៅលោក ថាក់ ស៊ីនថា កុំឈ្លើយដាក់សម្តេចឲ្យសោះ ព្រោះអាថ៌កំបាំងរបស់អតីតនាយករដ្ឋមន្រ្តីថៃរូបនេះ ស្ថិតនៅក្នុងកណ្តាប់ដៃរបស់សម្តេចច្រើនណាស់ ។សម្តេចតេជោបានទម្លាយអាថ៌កំនបាំងរបស់លោក ថាក់ ស៊ីនមួយផ្នែកទៀតដែលបានលួចផ្តល់ឯកសារសំងាត់មកសម្តេចកាលពីអំឡុងពេលលោក អាប់ភីស៊ីត វីចារជីវ៉ាជានាយករដ្ឋមន្រ្តីថៃនាឆ្នាំ២០១០ ពាក់ព័ន្ធនឹងការផ្តល់ជំនួយជាថវិការបស់ថៃមកកម្ពុជា លើការកសាងផ្លូវជាតិលេខ៦៨នៅកម្ពុជាតាមបណ្តោយព្រំដែន ។ ប៉ុន្តែសម្តេចបានប្រកាសត្រឡប់ទៅវិញថា សម្តេចមិនទទួលយកលុយជាជំនួយក្នុងការកសាងផ្លូវនោះទេ ដោយសារបានទទួលព័ត៌មានថា លោក វិចារជីវ៉ានឹងបង្កក់លុយដើម្បីពន្យារពេលក្នុងការកសាងផ្លូវនេះ ។សម្តេចតេជោបន្តថា “ថាក់ ស៊ីនឯកបញ្ជូនឯកសាររបស់អាស៊ីត វិចារជីវ៉ា យកមកឲ្យខ្ញុំ ។ ថាក់ ស៊ីនឯងមានបទល្មើសទាក់ទងក្បត់ជាតិថៃខ្លួនឯង ។ ខ្ញុំមានឯកសារ ខ្ញុំអាចនិទាន៣ម៉ោងទៅ៤ម៉ោង ប្រសិនបើចង់ ។ ខ្ញុំគ្រាន់តែចង់ដាស់តឿនថាក់ ស៊ីននៅបាងកកទេ ខ្ញុំមិនទៅដាស់តឿនអ្នកណាគេទេ ប៉ុន្តែថាក់ ស៊ីនកុំឈ្លើយជាមួយខ្ញុំឲ្យសោះ”។សម្តេចតេជោមានប្រសាសន៍ទៅកាន់ លោក ថាក់ ស៊ីនទៀតថា លោកមានវាសនាចូលស្រុកថៃ និងតំបន់អាស៊ីអាគ្នេយ៍វិញបានដោយសារសម្តេចជាអ្នកជួយជ្រោមជ្រែងទេ ។

ព័ត៌មានជាតិ

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ ទុយ សិរីរតនៈ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងព័ត៌មានរៀបចំពិធីទូងស្គរ អបអរសាទរការចុះបញ្ជី “បូជនីយដ្ឋានចងចាំនៃកម្ពុជា៖

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ ទុយ សិរីរតនៈ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងព័ត៌មានរៀបចំពិធីទូងស្គរ អបអរសាទរការចុះបញ្ជី “បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព” ទៅក្នុងបញ្ជីសម្បត្តិវប្បធម៌ពិភពលោករបស់អង្គការ UNESCO កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ នៅប្រទេសបារាំង ខណៈពិធីអបអរនេះត្រូវបានរៀបចំនៅទីស្តីការក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥។សូមបញ្ជាក់ថា “បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព” មានចំនួន ០៣ ទីតាំង រួមមាន «សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង (ស២១) មជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក និងអតីតមន្ទីរឃុំឃាំង ម១៣»។

ព័ត៌មានជាតិ

ឯកឧត្តម ហ៊ុន ម៉ានិត អគ្គនាយក នៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច ក្រសួងការពារជាតិ និងជាមេបញ្ជាការរងកងទ័ពជើងគោក ចូលរួមឧបត្ថម្ភថវិកាចំនួន ៥.០០០ដុល្លារ ដើម្បីរៀបចំមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស

ឯកឧត្តម ហ៊ុន ម៉ានិត អគ្គនាយក នៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច ក្រសួងការពារជាតិ និងជាមេបញ្ជាការរងកងទ័ពជើងគោក ចូលរួមឧបត្ថម្ភថវិកាចំនួន ៥.០០០ដុល្លារ ដើម្បីរៀបចំមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគម ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ។

ព័ត៌មានជាតិ

សម្តេចតេជោ ប្រធានព្រឹទ្ធសភា មានប្រសាសន៍ថា ការកសាងទំនាក់ទំនងមិត្តភាពនិងសហប្រតិបត្តិការជាមួយនឹងប្រទេសនៅលើពិភពលោកដោយឈរលើមូលដ្ឋានស្មើភាព ស្មើសិទ្ធិ

សម្តេចតេជោ ប្រធានព្រឹទ្ធសភា មានប្រសាសន៍ថា ការកសាងទំនាក់ទំនងមិត្តភាពនិងសហប្រតិបត្តិការជាមួយនឹងប្រទេសនៅលើពិភពលោកដោយឈរលើមូលដ្ឋានស្មើភាព ស្មើសិទ្ធិ ការគោរពឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដីរៀងៗខ្លួន។ប្រសាសន៍នៅក្នុងអង្គសន្និបាតបូកសរុបលទ្ធផលការងារបញ្ជូនកងកម្លាំងចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិរយៈពេល១០ឆ្នាំថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៦

ព័ត៌មានជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក្រសោបបានទាំងយន្តការសហប្រតិបត្តិការ ឆន្ទៈប្ដេជ្ញាចិត្តគាំទ្រ និងបទពិសោធសំខាន់ៗ ពីទស្សនកិច្ចនៅសិង្ហបុរី…

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបញ្ចប់ដំណើរទស្សនកិច្ចនៅសាធារណរដ្ឋសិង្ហបុរី ដោយជោគជ័យ និងបានដឹកនាំគណៈប្រតិភូ ធ្វើមាតុភូមិនិវត្តន៍មកដល់ព្រះរាជាណាចក្រកម្ពុជាវិញហើយ នាថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥នេះ។ ក្នុងរយៈពេល ៣ថ្ងៃ នៃដំណើរទស្សនកិច្ចដ៏មានសារៈសំខាន់នោះ ប្រមុខក្រសួងមហាផ្ទៃកម្ពុជា ក្រសោបបានលទ្ធផលគួរឱ្យកត់សម្គាល់ថ្មីៗបន្ថែមទៀត ក្នុងក្របខណ្ឌសហប្រតិបត្តិការទ្វេភាគី ដើម្បីពង្រឹងបន្ថែមគុណភាពនៃការអនុវត្តតួនាទី និងភារកិច្ចរបស់ក្រសួងមហាផ្ទៃ។ លទ្ធផលសំខាន់ៗនៃដំណើរទស្សនកិច្ច ត្រូវបានលោក រ៉េន រតនៈ អ្នកនាំពាក្យឯកឧត្តមអភិសន្តិបណ្ឌិត សង្ខេបថា មានជាអាទិ៍ ជំនួបពិភាក្សាទ្វេភាគីយ៉ាងស៊ីជម្រៅ និងប្រកបដោយស្មារតីមិត្តភាពរវាងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងឯកឧត្តម K. Shanmugam រដ្ឋមន្រ្តីសម្របសម្រួលសន្តិសុខជាតិ និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃសិង្ហបុរី រហូតភាគីទាំងពីរ ឈានដល់ការចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់ស្ដីពីការបង្ការ និងប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ដែលជាឯកសារសហប្រតិបត្តិការស្នូលថ្មីមួយទៀត សម្រាប់កម្លាំងអនុវត្តច្បាប់នៃប្រទេសទាំងពីរ។ ស្មារតីនៃជំនួបទ្វេភាគី និងការសម្រេចបានអនុស្សារណៈនៃការយោគយល់គ្នានេះ ក៏ត្រូវបាននាយករដ្ឋមន្រ្តីសិង្ហបុរី ឯកឧត្តម Lawrence Wong ដែលទើបបញ្ចប់ទស្សនកិច្ចប្រកបដោយផ្លែផ្កានៅកម្ពុជា កាលពីសប្ដាហ៍មុន បង្ហាញការពេញចិត្ត និងអះអាងពីការត្រៀមលក្ខណៈគាំទ្របន្ថែមទៀតក្នុងកម្រិតថ្នាក់ដឹកនាំកំពូល។ បើតាមលោក រ៉េន រតនៈ នាឱកាសទទួលឯកឧត្តមអភិសន្តិបណ្ឌិត […]

ព័ត៌មានជាតិ

ម្តេចតេជោ ហ៊ុន សែន ៖ បើនាយករដ្ឋមន្រ្ដីថៃនៅតែព្រហើន សម្ដេចនឹងទម្លាយការសម្ងាត់ទាំងអស់ដែលនាយករដ្ឋមន្រ្ដីថៃ បានប្រមាថព្រះមហាក្សត្ររបស់ខ្លួន…

(ភ្នំពេញ): សម្តេចតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ អគ្គភស្តុភារជាន់ខ្ពស់ នៃកងកម្លាំងប្រដាប់អាវុធ បានមានប្រសាសន៍បញ្ជាក់ថា បើនាយករដ្ឋមន្រ្ដីថៃនៅតែព្រហើន សម្ដេចនឹងទម្លាយការសម្ងាត់ទាំងអស់ដែលនាយករដ្ឋមន្រ្ដីថៃ បានប្រមាថព្រះមហាក្សត្ររបស់ខ្លួន និងរឿងសម្ងាត់ដែលប្រាប់មកសម្ដេច។ ការបញ្ជាក់របស់សម្តេចតេជោ ក្នុងពិធីសំណេះសំណាលជាមួយមេបញ្ជាការអង្គភាព និងយោធិនប្រចាំទិសទី១ នៅបញ្ជាការដ្ឋានអង្គរក្សជួរមុខទិសទី១ ខេត្តព្រះវិហារ។

ព័ត៌មានជាតិ

សេចក្តីជូនដំណឹងរបស់ក្រសួងព័ត៌មានចាប់ពីម៉ោង ១២ យប់ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ នេះតទៅ សូមស្ថានីយទូរទស្សន៍ទាំងអស់នៅកម្ពុជា បញ្ឈប់ការចាក់ផ្សាយខ្សែភាពយន្តថៃ…

សេចក្តីជូនដំណឹងក្រសួងព័ត៌មាន មានកិត្តិយសសូមជម្រាបជូនដំណឹងដល់លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោកជំទាវ លោក លោកស្រីដែលជាម្ចាស់ស្ថានីយទូរទស្សន៍ទាំងអស់មេត្តាជ្រាបថា ចាប់ពីម៉ោង ១២ យប់ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ នេះតទៅ សូមស្ថានីយទូរទស្សន៍ទាំងអស់នៅកម្ពុជា បញ្ឈប់ការចាក់ផ្សាយខ្សែភាពយន្តថៃគ្រប់ប្រភេទនៅលើកញ្ចក់ទូរទស្សន៍របស់ខ្លួន។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមលោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញា លោកជំទាវ លោក លោកស្រីដែលជាម្ចាស់ស្ថានីយទូរទស្សន៍ទាំងអស់ចូលរួមអនុវត្តដោយស្មារតីទទួលខុសត្រូវខ្ពស់៕

ព័ត៌មានជាតិ

ទីតាំង ផលិត ចែកចាយ និងផ្សាយផ្ទាល់តាមវេបសាយនូវវីដេអូអាសអាភាស មួយកន្លែង ត្រូវបានអាវុធហត្ថភ្នំពេញបង្ក្រាបនិងឃាត់ខ្លួនមនុស្ស១២នាក់!

(ភ្នំពេញ): នៅរសៀលថ្ងៃទី០៦ ខែមិថុនា ឆ្នាំ ២០២៥ អាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ ចំនួន ១២នាក់ទៅតុលាការ ពាក់ព័ន្ធករណី ផលិត ចែកចាយ និងផ្សាយផ្ទាល់តាមវេបសាយនូវវីដេអូអាសអាភាស ប្រព្រឹត្តនៅ ផ្ទះល្វែងមួយកន្លែង ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២៤២ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ។ករណីខាងលើនេះ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការឆ្មក់បង្ក្រាប កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៥ ដោយមានការបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលពី លោក សេង ម៉េងស្រ៊ុន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដោយឃាត់ខ្លួនជាក់ស្ដែង បានជនសង្ស័យសរុបចំនួន ១២នាក់ ក្នុងនោះមាន ជនជាតិចិនចំនួន ០៦នាក់, ជនជាតិខ្មែរ ចំនួន ០៥នាក់ និងជនជាតិម៉ាឡេស៊ី ចំនួន ០១នាក់ ព្រមទាំងដកហូតវត្ថុតាងពាក់ព័ន្ធមួយចំនួនរួមមាន កុំព្យូទ័រ លិង្គ និងយោនីសិប្បនិមិត្ត ឧបករណ៍សិច […]

ព័ត៌មានជាតិ

សមត្ថកិច្ចនាំខ្លួនជនជាប់ចោទ ៣នាក់ ទៅឃុំខ្លួននៅពន្ធនាគារព្រៃស ម១ ដើម្បីរង់ចាំទទួលការជំនុំជម្រះ តាមនីតិវិធី…

(ភ្នំពេញ): ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ បានចេញដីការបង្គាប់ឲ្យសមត្ថកិច្ចនាំខ្លួនជនជាប់ចោទទាំង៣នាក់ ទៅឃុំខ្លួននៅពន្ធនាគារព្រៃស ម១ ដើម្បីរង់ចាំទទួលការជំនុំជម្រះ តាមនីតិវិធី។ជនទាំង៣នាក់ រួមមានឈ្មោះ ហង្ស សំណាង, ឈ្មោះ កុញ វាសនា ហៅ ស្នា និងឈ្មោះ រស់ អែវ ត្រូវបានតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ចំនួន៣បទល្មើស រួមមាន៖*ទី១៖ ញុះញង់ឲ្យមានការរើសអើង*ទី២៖ ធ្វើឲ្យខូចទឹកចិត្តកងទ័ព*ទី៣៖ ប្រើប្រាស់ឯកសណ្ឋានជាអាទិ៍ ដែលមានភាពប្រហាក់ប្រហែលនឹងយោធា។ តាមមាត្រា៤៩៤ មាត្រា៤៩៦ មាត្រា ៤៧២ និងមាត្រា ៦១៦ នៃក្រមព្រហ្មទណ្ឌ។