ព័ត៌មានជាតិ

ក្នុងឆ្នាំ២០២០ រកឃើញរថយន្ដដឹកលើសទម្ងន់ ជាង៥០ម៉ឺនគ្រឿង មានការថយចុះ ០.៩៧% បើធៀបនឹងឆ្នាំ២០១៩


ភ្នំពេញ ៖ 
គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ បានឲ្យដឹងថា ឆ្នាំ២០២០ មានរថយន្តលើសទម្ងន់កម្រិតកំណត់ ចំនួន៥៨៦ ១០៣គ្រឿង មានការថយចុះ ០.៩៧% បើធៀបនឹងឆ្នាំ២០១៩។

កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១ លោក សេង ឈួន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មាធិការ សម្របសម្រួលអចិន្ត្រៃយ៍នៃ គណៈកម្មាធិការដឹកនាំការត្រួតពិនិត្យ យានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ បានដឹកនាំការប្រជុំបូកសរុបលទ្ធផលការងារ ដែលសម្រេចក្នុងឆ្នាំ២០២០ និងលើកទិសដៅឆ្នាំ២០២១។

យោងតាមរបាយការណ៍ នៃការអនុវត្តការងារ ក្នុងឆ្នាំ២០២០ មានរថយន្តត្រួតពិនិត្យសរុប ចំនួន២ ១០៩ ៣៣០ គ្រឿង មានរថយន្តលើសទម្ងន់កម្រិតកំណត់ចំនួន ៥៨៦ ១០៣ គ្រឿង ស្មើនឹង ២៧.៧៩% ដែលក្នុងនោះ៖ រថយន្តផ្ទុកលើសទម្ងន់ក្រោម ៥% ចំនួន ៥៨២ ៨១៤គ្រឿង ,រថយន្តផ្ទុកលើសទម្ងន់ពី ៥%-១០% ចំនួន ៧៩គ្រឿង ,រថយន្តផ្ទុកលើសទម្ងន់ពី ១០%-២០% ចំនួន ២ ១៦៦គ្រឿង ,រថយន្តផ្ទុកលើសទម្ងន់លើសពី ២០% ចំនួន ១ ០៤៤គ្រឿង។

តាមរបាយការណ៍ ចំនួនរថយន្តដែលលើទម្ងន់កម្រិតកំណត់មានចំនួន ២៧.៧៨% នៃរថយន្តបានត្រួតពិនិត្យសរុប គឺមានការថយចុះចំនួន ០.៩៧% បើប្រៀបធៀបទៅនឹងឆ្នាំ២០១៩ ដែលចំនួន ២៨.៧៦% ។ ក្នុងឆ្នាំ២០២០ លើការពង្រឹងវិធានការយ៉ាងតឹងរឹងបន្ថែម ចំពោះយានយន្តដឹកជញ្ជូនធុនធ្ងន់ ដែលបើកបរលើបណ្តាញផ្លូវថ្នល់ ដូចជា ពង្រឹងការអនុវត្តដឹកជញ្ជូនឱ្យបានត្រឹមត្រូវ តាមបទប្បញ្ញត្តិដូចចែងក្នុងមាត្រា៦០ នៃច្បាប់ផ្លូវថ្នល់ និងក្នុងករណីយានយន្តដឹកលើសកម្រិតកំណត់ចាប់ពី ២០% ឡើងទៅ ស្ថានីយជញ្ជីងបានឃាត់ទុករថយន្តរយៈពេលមួយឆ្នាំ មានចំនួន ១៧គ្រឿង៕ដោយ% ទូច រ៉ាវុធ

adm

Leave a Reply

Your email address will not be published. Required fields are marked *