ព័ត៌មានជាតិ

ពិតជាខ្លាំងមែន លោកជា ពិសី ចូលកាន់ដំណែងជាអភិបាលខណ្ឌទួលគោកភ្លាមចុះបង្ក្រា ទីតាំងកត់លក់ឆ្នោតវៀតណាមបង្កឲ្យមានការភ្ញាក់ផ្អើលដល់មហាជន…

ភ្នំពេញ÷ទីតាំងកត់ឆ្នោតវៀតណាមដុះស្លែនៅសង្កាត់ដេប៉ូ៣ល្មើសច្បាប់ត្រូវអាជ្ញាធរខណ្ឌទួលគោកចុះ បង្ក្រាប។

ប្រជាពលរដ្ឋក្នុងខណ្ឌទួលគោកបានលើកឡើងថាកន្លងមកមានទីតាំងកត់លក់ឆ្នោតវៀតណាមច្រើនកន្លែងណាស់ ពិសេសសង្កាត់ដេប៉ូ៣ សង្កាត់ដេប៉ូ២ ភាគច្រើនមិនបង្ក្រាប តែងមានទម្លាប់ទៅប្រាប់អោយផ្អាកសិនហើយបើកលេងវិញ។

ប៉ុន្តែដោយអនុវត្តតាមបញ្ជាដឹកនាំរបស់ លោក ជា ពិសី ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទួលគោក និងជាអភិបាលខណ្ឌ វេលាម៉ោង ១៥ និង ៤៥នាទី ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ លោក ទៀវ សំអឿន អភិបាលរងខណ្ឌទួលគោក បានសហការណ៍ជាមួយ កម្លាំងនគបាលខណ្ឌ គណៈបញ្ជការឯកភាពសង្កាត់ផ្សារដេប៉ូទី៣ និង នគបាលប៉ុស្តិ៍ បានចុះបង្ក្រាបទីតាំងលួចកត់ឆ្នោតវៀតណាមមួយកន្លែង ស្ថិតនៅផ្ទះលេខ១០២ ផ្លូវ១២២ ភូមិ៦ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ក្នុងនោះសមត្ថកិច្ចបានឃាត់ខ្លួនអ្នកកត់ឆ្នោត២នាក់ អ្នកចាក់ឆ្នោត៣នាក់ និងវត្ថុតាងជាឯកសារកត់ឆ្នោតវៀតណាមមួយចំនួនទៀត ហើយបានបញ្ជូនមនុស្សនិងវត្ថុតាង ទៅអធិការដ្ឋាននគបាលខណ្ឌ ដើម្បីចាត់ការបន្តតាមនិតិវិធី ជាចុងក្រោយ ទីតាំងខាងលើនេះ ត្រូវបាន កម្លាំងគណៈបញ្ជាការ ធ្វើកំណត់ហេតុបិទជាបណ្ដោះអាសន្នផងដែរ៕ដោយ% ទូចរ៉ាវុធ

adm

Leave a Reply

Your email address will not be published. Required fields are marked *