ព័ត៌មានជាតិ

លោក ហ៊ុន ម៉ានី៖ វត្ថុបុរាណខ្មែរ ដែលជារតនៈវត្ថុដ៏ល្អឯក ចំនួន ៥រូប ត្រូវបញ្ជូនពីប្រទេសអង់គ្លេស មកដល់មាតុភូមិកម្ពុជាវិញ

ភ្នំពេញ ៖ លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលតាមរយៈក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានខិតខំតស៊ូប្រឹងប្រែងក្នុងការទាមទារបានជាបន្តបន្ទាប់នូវវត្ថុបុរាណនានា ដែលជាសម្បត្តិវប្បធម៌ដ៏មានតម្លៃ ហើយត្រូវបានយកចេញពីទឹកដីកម្ពុជាកាលពីអតីត ឱ្យបានវិលចូលមាតុភូមិវិញ។ តាមរយៈហ្វេសបុកនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១នេះ លោក ហ៊ុន ម៉ានី បានបញ្ជាក់ថា នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ «វត្ថុបុរាណខ្មែរដែលជារតនៈវត្ថុដ៏ល្អឯកចំនួន ៥រូប ត្រូវបញ្ជូនពីប្រទេសអង់គ្លេសមកដល់មាតុភូមិកម្ពុជា» ការបញ្ជូនត្រឡប់មកវិញនេះ ធ្វើឡើងតាមកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងគ្រួសារលោក ឌូប្លាស ឡាចហ្វត (Douglas Latchford) ស្តីពីការបញ្ជូនត្រឡប់មកវិញនៃសម្បត្តិវប្បធម៌ខ្មែរ កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ ដោយក្នុងនោះ មានវត្ថុបុរាណខ្មែរចំនួនជាង ១០០រូប សាងពីថ្ម និងសំរឹទ្ធ នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញបន្តបន្ទាប់។ លោក ហ៊ុន ម៉ានី បានបញ្ជាក់ថា «ក្នុងនាមជាកូនខ្មែរមួយរូប ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលតាមរយៈក្រសួងវប្បធម៌ […]

ព័ត៌មានជាតិ

រដ្ឋបាលខេត្តសៀមរាប សម្រេចបិទបញ្ចប់ការកំណត់ជា «តំបន់ក្រហម» និង «តំបន់លឿងទុំ»

សៀមរាប ៖ រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១នេះ បានចេញសេចក្ដីសម្រេចបិទបញ្ចប់ការកំណត់ជា «តំបន់ក្រហម» និង «តំបន់លឿងទុំ» ក្នុងភូមិសាស្ត្ររបស់ខ្លួន។ នេះបើតាមសេចក្ដីសម្រេច។ សូមជម្រាបថា ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ជាពិសេសមេរោគកូវីដ១៩ បំប្លែងថ្មី Delta នៅក្នុងមូលដ្ឋានខេត្ត រដ្ឋបាលខេត្តបានចេញសេចក្តីសម្រេចដោយបានកំណត់តំបន់មួយចំនួនជា «តំបន់ក្រហម» និង «តំបន់លឿងទុំ»៕

ព័ត៌មានជាតិ

រថយន្តម៉ាកគាបើកបុកម៉ូតូបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំសំណាងម្ចាស់លោតចេញទាន់…

ភ្នំពេញ៖ មនុស្សប្រុសស្រី២នាក់បានរងរបួសស្រាលខណះជិះម៉ូតូឌុបគ្នាត្រូវរថយន្តម៉ាកគាបុកនិងកិនបណ្ដាល ឱ្យរងការខូចខាតយ៉ាងដំណំតែសំណាងល្អម្ចាស់ម៉ូតូលោតចេញទាន់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០នឹង៤៥ នាទីយប់ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវ១៨២កែងនឹងផ្លូវ១០៧ ក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ ។ យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកគាមួយគ្រឿងពណ៌សពាក់ស្លាកលេខតាកែវ-2AZ-1703 បានធ្វើដំណើរតាមបណ្ដោយផ្លូវ182 ក្នុងទិសដៅពីលិចទៅកេីតខណៈពេលមកដល់ត្រង់ចំណុចកេីតហេតុស្រាប់តែជ្រុលបុកម៉ូតូមួយគ្រឿងម៉ាកPCXពាក់ស្លាកលេខភ្នំពេញ1HA-7060 ជិះដោយប្រុសស្រី២នាក់​ បើកបរក្នុងទិសដៅបញ្រ្ចាសគ្នានិងកិនម៉ូតូរងការខូចខាតយ៉ាងដំណំ តែសំណាងល្អភាគីខាងម៉ូតូរងរបួសស្រាល។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅដល់ដើម្បីធ្វើការវាស់វែងយកអែបគៀននិងសម្របសម្រួលដោយភាគីខាងរថយន្តឃើញថាខ្លួនខុសក៏ព្រមទទួលធ្វើម៉ូតូឲ្យស្អាតដូចដើមវិញដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕ ដោយ% ទូច រ៉ាវុធ

ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យដោះលែងយានយន្តដែល ក្រសួងសាធារណការ និងដឹកជញ្ជូនបានឃាត់ទុករយៈពេលមួយឆ្នាំ ក្នុងបទល្មើសនៃការដឹកជញ្ជូនលើសទម្ងន់…

(ភ្នំពេញ).នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន ដោះលែងយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដែលផ្ទុយនឹងច្បាប់ចំនួន ២២៩គ្រឿង មុនកាលកំណត់ ដែលបានឃាត់ទុកនៅតាមស្ថានីយជញ្ជីង និងមន្ទីរសាធារណការ និងដឹកជញ្ជូនតាមបណ្តារាជធានី-ខេត្តមួយចំនួន។ សូមជំរាបថា នាពេលថ្មីៗនេះ ដោយស្ថានភាពនៃការរាតត្បាតជំងឺកូវីដ-១៩ មានសភាពធូរស្រាល ហើយរាជរដ្ឋាភិបាលបានរៀបចំកែសម្រួល និងដាក់ចេញនូវយុទ្ធសាស្ត្រ និងវិធានការដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិក្នុងបរិបទក្រោយវិបត្តិនៃជំងឺកូវីដ-១៩ ដូចជា៖ ការបើកឱ្យដំណើរការឡើងវិញ សាលារៀន ផ្សារទំនើប ផ្សារសាធារណៈ តំបន់ទេសចរណ៍ និងការស្ដារសកម្មភាពធុរកិច្ច អាជីវកម្ម សេដ្ឋកិច្ច និងសង្គម ផ្សេងៗទៀត។ ម្យ៉ាងវិញទៀត ដើម្បីស្ដារសេដ្ឋកិច្ចជាតិឡើងវិញ ជាពិសេសការគាំទ្រដល់ការរស់ឡើងវិញរបស់វិស័យឯកជន និងជាការលើកលែងបន្ធូរបន្ថយ និងផ្ដល់ឱកាសសារជាថ្មីនៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរខាងមុខនេះ ដល់ម្ចាស់ក្រុមហ៊ុន និងម្ចាស់យានយន្តដែលក្រសួងសាធារណការ និងដឹកជញ្ជូនបានផាកពិន័យ និងការឃាត់ទុកយានយន្តក្នុងបទល្មើសដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ រាជរដ្ឋាភិបាលកម្ពុជានឹងអនុញ្ញាតឱ្យក្រសួងសាធារណការ និងដឹកជញ្ជូនដោះលែងយានយន្តទាំង ២២៩គ្រឿងខាងលើជូនទៅម្ចាស់យានយន្តដើម្បីប្រកបអាជីវកម្មឡើងវិញ។ ប៉ុន្តែយានយន្តទាំងឡាយណាដែលមិនទាន់បង់ប្រាក់ពិន័យត្រូវធ្វើការបង់ប្រាក់ពិន័យតាមច្បាប់កំណត់ជាមុនសិនទើបអនុញ្ញាតឱ្យមានការដោះលែង។ ថ្វីត្បិតតែរាជរដ្ឋាភិបាលកម្ពុជា អនុញ្ញាតឱ្យមានការដោះលែង និងបន្ធូរបន្ថយក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះក៏ពិតមែន ប៉ុន្តែសូមម្ចាស់យានយន្ត ម្ចាស់អាជីវកម្មដឹកជញ្ជូនទាំងឡាយគោរព និងអនុវត្តតាមច្បាប់ស្តីពីផ្លូវថ្នល់ មាត្រា៦០ […]

ព័ត៌មានជាតិ

លោកអភិបាលរងក្រុងកំពតអញ្ជើញចុះពិនិត្យស្ថានភាពសំណង់ដែលប៉ះពាល់ផ្លូវតភ្ជាប់ស្ពាន

ខេត្តកំពត៖ នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ លោកអែត សារិទ្ធិ អភិបាលរងក្រុងកំពតតំណាងលោក លាង សារឿនសុធី អភិបាលក្រុងកំពត អញ្ជើញដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធចូលរួមពីតំណាងមន្ទីរសាធារណការ និងដឹកជញ្ជូន លោកប្រធានការិយាល័យនីតិកម្ម ក្រុមវិស្វករជាងស្ថាបនាស្ពានត្រេីយកោះ បានចុះពិនិត្យស្ថានភាពសំណង់ដែលប៉ះពាល់ផ្លូវតភ្ជាប់ស្ពាន។លោកអភិបាលរងក្រុងបានឲ្យដឹងថា៖ ជាលទ្ធផលបន្ទាប់ពីបានចុះពិនិត្យឃេីញថា ប្រជាពលរដ្ឋនៅទីតាំងនោះបាន នឹងកំពុងរុះរេីសំណង់របស់គាត់ ដេីម្បីឲ្យមានភាពងាយស្រួលដល់ការអភិវឌ្ឍន៍ ផ្លូវឈានទៅរកភាពជោគជ័យ១០០% នាពេលខាងមុខ ។ ក្នុងនាមអាជ្ញាធរក្រុងក៏សូមអរគុណដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ចំពោះការចូលរួមសហការជាមួយនឹងអាជ្ញាធរនូវការរុះរើសំណង់ដែលប៉ះពាល់ផ្លូវដែលកំពុងស្ថាបនាដេីម្បីឲ្យមានភាពងាយស្រួលដល់ការអភិវឌ្ឍន៍ ផ្លូវឈានទៅរកភាពជោគជ័យ១០០% នាពេលខាងមុខផងដែរ៕

ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន រំលឹក​ដល់​ក្រុមការងារ​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ បន្ត​ពិនិត្យ​មើល និង​បូក​សរុប​ថា តើ​មាន​គេហទំព័រ​ប៉ុន្មាន និង​ឈ្មោះ​អ្វីខ្លះ ដែល​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ​ប៉ុន្មាន​ដង នៅក្នុង​រយៈពេល​បី​ខែ​?

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បានធ្វើការ​រំលឹក​ជូន​ដល់​ក្រុម​ការងារ​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ បន្ត​ពិនិត្យ​មើល និង​បូក​សរុប​ថា តើ​មាន​គេហទំព័រ​ប៉ុន្មាន និង​ឈ្មោះ​អ្វីខ្លះ ដែល​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ​ប៉ុន្មាន​ដង​នៅ​ក្នុង​រយៈពេល​បី​ខែ ហើយ​ដល់​ពេល ១​ឆ្នាំ បូក​សរុប​ម្តង ដេ​ី​ម្បី​បានដឹង​ទាំងអស់​គ្នា អំពី​ក្រុម​ដែល​តែង​បាន​និយាយ ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ច្រើនដង​ជាងគេ​? សម្រាប់​ក្រុម​ការងារ​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ ត្រូវតែ​ផ្សព្វផ្សាយ​តែ​ព័ត៌មាន​ណា​ពិត ត្រឹមត្រូវ ហើយ​សម្រាប់​ក្រសួង​ព័ត៌មាន គឺ​ពិនិត្យថា តើ​ព័ត៌មាន​នោះ ប្រកប​ដោយ​វិជ្ជាជីវៈ ដែរឬទេ​? ​ប្រសាសន៍​របស់ ឯកឧត្តម រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បាន​លើកឡើង​នៅ ក្នុងឱកាស​នៃ​កិច្ចប្រជុំ​សាមញ្ញ​ប្រចាំ​សប្តាហ៍ ថ្នាក់ដឹកនាំ​ក្រសួង​ព័ត៌មាន នា​ព្រឹក​ថ្ងៃទី​២៧ ខែ​កញ្ញា ឆ្នាំ​២០២១ ដែល​មាន​ការចូលរួម​ប្រជុំ​ផ្ទាល់ និង​តាមរយៈ​ប្រពន្ធ័ Zoom ជា​លក្ខណៈ​Hybrid ។​ ​ឯកឧត្តម ខៀវ កាញារីទ្ធ បានបញ្ជាក់​ថា ការងារ​នេះ គឺ​ត្រូវតែ​ធ្វើ​ជាប់​ជាប្រចាំ ព្រោះ​នៅក្នុង​ដំណាក់កាល​នេះ ក្រុម​បំពុល និង​ប្រឌិត​ព័ត៌មាន​ក្លែងក្លាយ បាន​ធ្វើ​នៅ​គ្រប់​រូបភាព និង​បណ្តាញ​ផ្សព្វផ្សាយ ដែលនាំអោយ​សា​ធារ​ជន មាន​ការយល់ច្រឡំ​។​ ​ក្រុមប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ ជា​ក្រុម […]

ព័ត៌មានជាតិ

ជនសង្ស័យ៦នាក់ ពាក់ព័ន្ធករណីលួច និងទទួលផលចោរកម្ម ត្រូវនគរបាលខណ្ឌដូនពេញ ធ្វើការបង្ហាញមុខជាសាធារណៈ

ភ្នំពេញ ៖ កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានធ្វើការបង្ហាញមុខជនសង្ស័យចំនួន៦នាក់ ពាក់ព័ន្ធករណីលួចស្លាកលេខរថយន្ត និងទទួលផលចោរកម្ម ដែលបានឃាត់ខ្លួនជាបន្តបន្ទាប់ កាលពីថ្ងៃទី២៥-២៦ ខែកញ្ញា ឆ្នាំ២០២១កន្លងមកនេះ។ ការបង្ហាញមុខជនសង្ស័យ ធ្វើឡើងនៅវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១នេះ មុននឹងបញ្ជូនខ្លួនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ នៅរសៀលថ្ងៃដដែល។ លោក អ៊ឹម ផល្គុន អធិការរងទទួលផែនព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានឲ្យដឹងថា កាលពីព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ កន្លងមក កម្លាំងនគរបាលជំនាញនគរបាលខណ្ឌ បានឃាត់ខ្លួនជនសង្ស័យចំនួន ៦នាក់ ជាបន្តបន្ទាប់។ លោកបន្តឲ្យដឹងទៀតថា នៅមុនពេលឈានដល់ការឃាត់ខ្លូនជនសង្ស័យទាំង ៦នាក់ នោះគឺ នៅយប់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ ក្រុមជនសង្ស័យមួយក្រុមជិះម៉ូតូកង់បី ឥណ្ឌា (passapp) ពណ៌លឿង ដែលជាមធ្យមបាយធ្វើដំណើរ បានធ្វើសកម្មភាពលួចស្លាកលេខរថយន្ត ប្រជាពលរដ្ឋចតរថយន្តទុកនៅមុខផ្ទះពេលរាត្រី នៅមូលដ្ឋានសង្កាត់បឹងរាំង បានសម្រេច ត្រូវបានជនរងគ្រោះមកដាក់ពាក្យបណ្ដឹង រួចមន្រ្តីជំនាញនៃអធិការដ្ឋាននគរបាលដូនពេញ បានធ្វើការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យបានចំនួន ២នាក់ រួមទាំងវត្ថុតាងស្លាកលេខរថយន្ត និងម៉ូតូកង់បីឥណ្ឌាមួយគ្រឿង […]

ព័ត៌មានជាតិ

ប្រាក់ខែកម្មករឆ្នាំ២០២២ ពី១៩២ដុល្លារ រដ្ឋាភិបាលកម្ពុជា ថែម២ដុល្លារទៀត សរុប១៩៤ដុល្លារ

ភ្នំពេញ ៖ លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករកម្ពុជា បានថ្លែងឲ្យដឹងថា ប្រាក់ខែគោលសម្រាប់កម្មករក្នុងវិស័យកាត់ដេរ និងផលិតស្បែកជើងនៅកម្ពុជា សម្រាប់ឆ្នាំ២០២២ គឺចំនួន១៩២ដុល្លារ ដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបន្ថែម២ដុល្លារទៀត ដូច្នេះសរុបទាំងអស់១៩៤ដុល្លារ។ បើតាមលោក ប៉ាវ ស៊ីណា ក្នុងកិច្ចប្រជុំថ្ងៃចុងក្រោយ ដើម្បីកំណត់ប្រាក់ឈ្នួលអប្បបរមា សម្រាប់វិស័យកាត់ដេរ និងផលិតស្បែកជើងនៅកម្ពុជា សម្រាប់ឆ្នាំ២០២២ នៅព្រឹកថ្ងៃទី២៨ ខែកញ្ញានេះ គឺសំឡេងគាំទ្រ បោះឆ្នោតឲ្យតួលេខ១៩២ដុល្លារ មានចំនួន ៤៥សំឡេង និងតួលេខ២០៤ដុល្លារ ដែលស្នើដោយក្រុមសហជីពមានសំឡេងគាំទ្រតែ៦សំឡេងប៉ុណ្ណោះ ខណៈតំណាងសហជីព១១រូបទៀត ក៏គាំទ្រ១៩២ដុល្លារដែរ។ សូមបញ្ជាក់ថា ប្រាក់ខែកម្មករកាលពីឆ្នាំ២០២១ចំនួន១៩២ដុល្លារ ខណៈឆ្នាំ២០២០ មាន ១៩០ដុល្លារ៕

ព័ត៌មានជាតិ

ក្រោយពីរក្រុមគ្រូពេទ្យ TYDA យក​សំណាក​ប្រគេនព្រះសង្ឃ នឹងគណៈកម្មការ​អាចារ្យ​វត្ត យាជីតាជី និង​អ្នក​ស្នាក់​នៅ​រៀនសូត្រក្នុង​វត្ត​ ចំនួន០៤ វត្តក្នុង​ខណ្ឌ​សែនសុខ​…

ភ្នំពេញ៖ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ បានអញ្ជើញពិនិត្យការ យក​សំណាក​ប្រគេនព្រះសង្ឃ គណៈកម្មការ​អាចារ្យ​វត្ត យាជីតាជី និង​អ្នក​ស្នាក់​នៅ​រៀនសូត្រក្នុង​វត្ត​ ចំនួន៤ វត្តក្នុង​ខណ្ឌ​សែនសុខ​ រួមមាន៖ ១-វត្ត​ឃ្មួញ​ សរុប​ចំនួន​ ១១៧អង្គ=នាក់​ លទ្ធផល​អវិជ្ជមាន​ ទាំងអស់​ ។ ២-វត្ត​អន្លង់​ក្ងាន​ សរុប​ចំនួន​ ៣៦អង្គ​=នាក់​ លទ្ធផល ​អវិជ្ជមាន ​ទាំងអស់​ ។ ៣-វត្ត​សែនសុខ​ សរុប​ចំនួន​ ៤៥អង្គ​=នាក់​ លទ្ធផល​ អវិជ្ជមាន​ទាំងអស់​ ។ ៤-វត្ត​ក្រាំង​ធ្នង់​ សរុប​ចំនួន​ ៥៩អង្គ​=នាក់​ លទ្ធផល​អវិជ្ជមាន​ ទាំងអស់​ ។ យើងខ្ញុំសូមចូលរួមអបអរសាទរវត្តទាំងបួននេះផង ជាពិសេសសូមថែរក្សាសុខភាពហើយកំភ្លេច អនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ថ្នាក់ដឹកនាំ 3 កំ 3 ការពារ រួមគ្នាប្រយុទ្ធប្រឆាំងកូវីដ19 ទាំងអស់គ្នា៕ដោយ%ទូច រ៉ាវុធ

ព័ត៌មានជាតិ

នាយករដ្ឋមន្រ្តីកម្ពុជា អំពាវនាវឱ្យប្រទេសទាំងអស់រួមគ្នាបញ្ឈប់វិបត្តិកូវីដ១៩ តាមលទ្ធភាពរៀងៗខ្លួនដោយទឹកចិត្តស្មោះសរ និងមិនបង្កប់របៀបវារៈនយោបាយ…

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវនាវឱ្យប្រទេសទាំងអស់ ត្រូវចូលរួមបញ្ឈប់វិបត្តិកូវីដ១៩ តាមសមត្ថភាព និងលទ្ធភាពរៀងៗខ្លួន ក្នុងទឹកចិត្តស្មោះសរ ការទទួលខុសត្រូវខ្ពស់ សប្បុរសធម៌ ហើយមិនមានបង្កប់នូវរបៀបវារៈនយោបាយ។ នេះបើតាមសុន្ទរកថារបស់សម្តេចតេជោ ហ៊ុន សែន។ ការអំពាវនាវនេះ បានធ្វើឡើងតាមរយៈសុន្ទរកថាជាលាយលក្ខណ៍អក្សរមួយ ដែលបានផ្ញើទៅចូលរួមកិច្ចប្រជុំកំពូលកូវីដ-១៩ ជាសកល ក្រោមប្រធានបទ «ការបញ្ចប់ជំងឺរាតត្បាត និងការកសាងឱ្យបានប្រសើរឡើងវិញ» ដែលត្រូវបានរៀបចំឡើងដោយលោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក តាមប្រព័ន្ធវីដេអូ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១។ ក្នុងសារលិខិតនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកថា ការឆ្លងរាលដាលជាសកលនៃជំងឺកូវីដ-១៩ គឺជាវិបត្តិរួម ។ ហេតុនេះកម្ពុជាយល់ស្របនឹងទស្សនៈ ថា: «មិនមានប្រទេសណាអាចបញ្ឈប់វិបត្តិនេះតែម្នាក់ឯងបាននោះទេ។ យើងត្រូវធ្វើការរួមគ្នា គាំទ្រគ្នាទៅវិញទៅមក ហើយត្រូវចងចាំថា មិនមាននរណាម្នាក់អាចមានសុវត្ថិភាពនោះទេ ដរាបណាទាំងអស់គ្នាមិនទាន់មានសុវត្ថិភាព»។ «ជាមួយគ្នានេះ, ខ្ញុំសូមសង្កត់ធ្ងន់បន្ថែមថា: “យើងត្រូវរួមគ្នាធ្វើកិច្ចការនេះ តាមសមត្ថភាព និងលទ្ធភាពរៀងខ្លួន ក្នុងទឹកចិត្តស្មោះសរ ការទទួលខុសត្រូវខ្ពស់ សប្បុរសធម៌ និងមិនមានបង្កប់នូវរបៀបវារៈនយោបាយ”» ។ នេះបើតាមសុន្ទរកថា២ទំព័ររបស់សម្តេចតេជោ នាយករដ្ឋមន្រ្តី។ សម្តេចបានបន្ថែមថា «ក្នុងស្មារតីនេះ […]