ព័ត៌មានជាតិ

រថយន្តម៉ាកគាបើកបុកម៉ូតូបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំសំណាងម្ចាស់លោតចេញទាន់…

ភ្នំពេញ៖ មនុស្សប្រុសស្រី២នាក់បានរងរបួសស្រាលខណះជិះម៉ូតូឌុបគ្នាត្រូវរថយន្តម៉ាកគាបុកនិងកិនបណ្ដាល ឱ្យរងការខូចខាតយ៉ាងដំណំតែសំណាងល្អម្ចាស់ម៉ូតូលោតចេញទាន់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០នឹង៤៥ នាទីយប់ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវ១៨២កែងនឹងផ្លូវ១០៧ ក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកគាមួយគ្រឿងពណ៌សពាក់ស្លាកលេខតាកែវ-2AZ-1703 បានធ្វើដំណើរតាមបណ្ដោយផ្លូវ182 ក្នុងទិសដៅពីលិចទៅកេីតខណៈពេលមកដល់ត្រង់ចំណុចកេីតហេតុស្រាប់តែជ្រុលបុកម៉ូតូមួយគ្រឿងម៉ាកPCXពាក់ស្លាកលេខភ្នំពេញ1HA-7060 ជិះដោយប្រុសស្រី២នាក់​ បើកបរក្នុងទិសដៅបញ្រ្ចាសគ្នានិងកិនម៉ូតូរងការខូចខាតយ៉ាងដំណំ តែសំណាងល្អភាគីខាងម៉ូតូរងរបួសស្រាល។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅដល់ដើម្បីធ្វើការវាស់វែងយកអែបគៀននិងសម្របសម្រួលដោយភាគីខាងរថយន្តឃើញថាខ្លួនខុសក៏ព្រមទទួលធ្វើម៉ូតូឲ្យស្អាតដូចដើមវិញដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕ ដោយ% ទូច រ៉ាវុធ

adm

Leave a Reply

Your email address will not be published. Required fields are marked *