សៀមរាប ៖ រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១នេះ បានចេញសេចក្ដីសម្រេចបិទបញ្ចប់ការកំណត់ជា «តំបន់ក្រហម» និង «តំបន់លឿងទុំ» ក្នុងភូមិសាស្ត្ររបស់ខ្លួន។ នេះបើតាមសេចក្ដីសម្រេច។
សូមជម្រាបថា ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ជាពិសេសមេរោគកូវីដ១៩ បំប្លែងថ្មី Delta នៅក្នុងមូលដ្ឋានខេត្ត រដ្ឋបាលខេត្តបានចេញសេចក្តីសម្រេចដោយបានកំណត់តំបន់មួយចំនួនជា «តំបន់ក្រហម» និង «តំបន់លឿងទុំ»៕