ព័ត៌មានជាតិ

លោកអភិបាលរងក្រុងកំពតអញ្ជើញចុះពិនិត្យស្ថានភាពសំណង់ដែលប៉ះពាល់ផ្លូវតភ្ជាប់ស្ពាន

ខេត្តកំពត៖ នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ លោកអែត សារិទ្ធិ អភិបាលរងក្រុងកំពតតំណាងលោក លាង សារឿនសុធី អភិបាលក្រុងកំពត អញ្ជើញដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធចូលរួមពីតំណាងមន្ទីរសាធារណការ និងដឹកជញ្ជូន លោកប្រធានការិយាល័យនីតិកម្ម ក្រុមវិស្វករជាងស្ថាបនាស្ពានត្រេីយកោះ បានចុះពិនិត្យស្ថានភាពសំណង់ដែលប៉ះពាល់ផ្លូវតភ្ជាប់ស្ពាន។
លោកអភិបាលរងក្រុងបានឲ្យដឹងថា៖ ជាលទ្ធផលបន្ទាប់ពីបានចុះពិនិត្យឃេីញថា ប្រជាពលរដ្ឋនៅទីតាំងនោះបាន នឹងកំពុងរុះរេីសំណង់របស់គាត់ ដេីម្បីឲ្យមានភាពងាយស្រួលដល់ការអភិវឌ្ឍន៍ ផ្លូវឈានទៅរកភាពជោគជ័យ១០០% នាពេលខាងមុខ ។ ក្នុងនាមអាជ្ញាធរក្រុងក៏សូមអរគុណដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ចំពោះការចូលរួមសហការជាមួយនឹងអាជ្ញាធរនូវការរុះរើសំណង់ដែលប៉ះពាល់ផ្លូវដែលកំពុងស្ថាបនាដេីម្បីឲ្យមានភាពងាយស្រួលដល់ការអភិវឌ្ឍន៍ ផ្លូវឈានទៅរកភាពជោគជ័យ១០០% នាពេលខាងមុខផងដែរ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *