ខេត្តតាកែវ : ជនជាតិវៀតណាម៣នាក់និងខ្មែរ៣នាក់ដែលជាមុខសញ្ញានាំវៀតណាមចូលកម្ពុជាខុសច្បាប់ត្រូវបានប៉ូលីសស្រុកបូរីជលសារចុះបង្ក្រាប។ករណីនេះធ្វើឡើងនៅវេលាម៉ោង៩និង៤០នាទីព្រឹកថ្ងៃទី ១៨ ខែមីនា ឆ្នាំ២០២១ តាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ លោកឧត្ដមសេនីយ៍ទោ សុខ សំណាង ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ដឹកនាំកម្លាំងដោយលោកវរសេនីយ៍ឯក ផាន ផល អធិការនៃអធិការដ្ឋាននគរបាលស្រុកបូរីជលសារ លោកអធិការស្រុកបញ្ជាក់ថាកម្លាំងអធិការដ្ឋានសហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលបូរីជលសារ បានចុះល្បាតមូលដ្ឋានស្រុកបូរីជលសារ និងបានឃាត់រថយន្តមួយគ្រឿងម៉ាកស៊ីណា ពណ៌ស ពាក់ស្លាកលេខ តាកែវ 2B : 7875 ដែលជាមុខសញ្ញានាំជនជាតិវៀតណាមខុសច្បាប់មកកម្ពុជា នៅចំណុច ភូមិស្នាចដួច ឃុំបូរីជលសារ ស្រុកបូរីជលសារខេត្តតាកែវ ដែលមានមនុស្សសរុបចំនួន៦នាក់(ប្រុសទាំង៦នាក់) ក្នុងនោះជនជាតិវៀតណាមចំនួន៣នាក់ មិនស្គាល់អត្តសញ្ញាណ ដោយមិនមានអ្នកបកប្រែ ។ ដោយឡែកជនជាតិខ្មែរមានចំនួន៣នាក់ ក្នុងនោះអ្នកបេីកបរម្នាក់ឈ្មោះ អម អាន ភេទប្រុស អាយុ៣៨ឆ្នាំរស់នៅភូមិត្រពាំងប្រិយ ឃុំអង្គខ្នុរ ស្រុកទ្រាំង ខេត្តតាកែវ និងមេខ្យល់នាំផ្លូវចំនួន២នាក់ ទី១ ឈ្មោះ សុខ រ៉ាវុធ ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិសង្គមមានជ័យ ឃុំកំពង់ក្រសាំង ស្រុកបូរីជលសារ ខេត្តតាកែវ និងទី២ ឈ្មោះ ភូ ហេងសេង ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិសង្គមមានជ័យ ឃុំកំពង់ក្រសាំង ស្រុកបូរីជលសារ ខេត្តតាកែវ។
បច្ចុប្បន្នជនជាតិវៀតណាម៣នាក់និងមេខ្យល់ខ្មែរ៣នាក់ដែលឃាត់ខ្លួនត្រូវបានបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តតាកែវចាត់ការបន្តតាមនីតិវិធី៕