ព័ត៌មានជាតិ

លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ ដឹកនាំចុះផ្ទាល់ដេញក្របួចចោរលួចកាច់កម៉ូតូកណ្តាលវាល ស្រែតែម្តង

ភ្នំពេញ៖ នេះជាសកម្មភាពដ៏ប្រសើរ ដែលប្រជាពលរដ្ឋម្នា ក់ជាម្ចាស់ម៉ូតូរងគ្រោះបានធ្វើការកោតសសើរ និងបានសម្តែងនូវការថ្លែងអំណរគុណដល់កងកម្លាំងនគរបាល នៃអធិការដ្ឋា ននគរបាលខណ្ឌដង្កោ ជាពិសេសលោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការ នគរបាលខណ្ឌដង្កោ ដែលបានដឹកនាំចុះផ្ទាល់ក្នុងការដេញបង្ក្រាបជាក់ស្តែងក្នុងអំពើរលួចមានស្ថានទម្ងន់ ទោស (ប្រើដែកជ្រុងចុងសំប៉ែតស្រួចការសោរកម៉ូតូ)។

ដែលហេតុការណ៍នេះ បានកើតមានឡើងនៅវេលាម៉ោង១១ និង៤៥នាទីថ្ងៃអាទិត្យ ទី២៣ ខែឧសភា ឆ្នាំ២០២១ នៅត្រង់ចំណុច វាលស្រែ ស្ថិតនៅភូមិទ័ពបោះ សង្កាត់ព្រៃវែង ខណ្ឌ ដង្កោ រាជធានីភ្នំពេញ ។

ជនរងគ្រោះម្ចាស់ម៉ូតូមានឈ្មោះ អ៊ុន ចាន់ណារិទ្ធ ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរកសិករ ទីលំនៅភូមិដំណាក់ត្រយឹង សង្កា ត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ចំណែកជនសង្ស័យសមត្ថកិច្ចបានធ្វើការឃាត់ខ្លួន២នាក់ មានឈ្មោះ ស៊ិន សុខភាព ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងឈ្មោះ ត្រេន ធឿន ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានបន្តថា ក្នុងនោះវត្ថុតាងចាប់យកម៉ូតូ២គ្រឿង វិទ្យុទាក់ទង(អាយឌី)ចំនួន០១គ្រឿង ដែកជ្រុងចុងសំប៉ែតស្រួ ច ចំនួន០៥ កូនពូថៅចំនួន០១ ដែកដាប់ចំនួន០១ កូនសោរចាក់ផ្ទះមួយចង្កោម កាតគ្រីម៉ូតូលេខភ្នំពេញ 1HL-3714 ចំ នួន០១សន្លឹក អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឈ្មោះ ខុន សុ ខម្នី ចំនួន០១សន្លឹក មួកសន្តិសុខសាលាខណ្ឌមានជ័យចំនួន ០១ ដែកឆ្កឹះសោរចំនួន០២ ។

សមត្ថកិច្ចបន្តឲ្យដឹងទៀតថា កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ ២០២១ វេលាម៉ោង០៧និង០០នាទី ជនរងគ្រោះឈ្មោះ អ៊ុន ចាន់ណា រិទ្ធ ភេទប្រុស អាយុ៤២ឆ្នាំ បានបើកម៉ូតូ០១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខកំពង់ស្ពឺ 1O- 4117 ម្នាក់ឯងចេញ ពីផ្ទះស្ថិតនៅភូមិដំណាក់ត្រយឹង សង្កា ត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មកពង្រោះស្រូវ នៅវាលស្រែ ស្ថិតនៅភូមិទ័ពបោះ សង្កាត់ព្រៃវែង ខណ្ឌ ដង្កោ រាជធានីភ្នំពេញ ។

ពេលទៅដល់ជនរងគ្រោះបានដាក់ម៉ូតូនៅក្រោមដើមព្រីង ដោ យចាក់សោរកត្រឹមត្រូវ ហើយក៏បានចុះទៅពង្រោះស្រូវនៅក្នុ ង វាលស្រែ រហូតដល់វេលាម៉ោង១១និង១៥នាទី ថ្ងៃខែឆ្នាំ ដ ដែល ស្រាប់តែមានជនសង្ស័យចំនួន០២នាក់ ទី០១ឈ្មោះ ស៊ិន សុខភាព ភេទប្រុស អាយុ៣០ឆ្នាំ ទី០២ឈ្មោះ ត្រេន ធឿន ភេទប្រុស អាយុ៣០ឆ្នាំ ជិះម៉ូតូ០១គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1IE-4580 ឌុបគ្នាមកឈប់ក្បែរម៉ូតូជនរងគ្រោះ ហើយធ្វើសកម្មភាពកាច់សោរកម៉ូតូជនរងគ្រោះ ជិះគេចខ្លួនទៅតាមវាលស្រែ ពីលិចមក
កើត រួចជនងរគ្រោះក៏បានស្រែកថាចោរៗ។

ពេលនោះក៏មានកម្លាំងសមត្ថកិច្ចនគរបាលខណ្ឌដង្កោ ដែលកំពុងជិះម៉ូតូល្បាតក្បែរនោះបានឃើញក៏ជិះម៉ូតូដេញតាម ពី ក្រោយចាប់ឃាត់ខ្លួនជនសង្ស័យទាំង០២នាក់ បានរួមនិងវត្ថុតាងយកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌ ដង្កោតាមនីតិវិធីច្បាប់។

បន្ទាប់មកជនរងគ្រោះម្ចាស់ម៉ូតូក៏បានមកដាក់ពាក្យបណ្តឹងចំឈ្មោះជនសង្ស័យទាំង០២នាក់ខាងលើ ដើម្បីអោយសមត្ថ កិ ច្ចចាត់ការតាមផ្លូវច្បាប់ និងបានថ្លែងអំណរគុណដល់សមត្ថ កិច្ចខណ្ឌដង្កោផងដែរ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *