ព័ត៌មានជាតិ

ចាប់បានជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីប្លន់សម្លាប់មិត្តភក្តិ យកទ្រព្យសម្បត្តិ កាលពី៥ថ្ងៃមុន

ភ្នំពេញ ៖ ជនសង្ស័យ២នាក់ ពាក់ព័ន្ធករណី ប្លន់សម្លាប់បុរសម្នាក់ យកទ្រព្យសម្បត្តិ កាលពីថ្ងៃទី១១​ ខែមីនា ឆ្នាំ២០២១ ម្ដុំផ្លូវជាតិលេខ១ ខណ្ឌច្បារអំពៅ ឥឡូវសមត្ថកិច្ចស្រាវជ្រាវ ចាប់បានហើយជាបន្តបន្ទាប់ ម្នាក់ចាប់បាននៅភ្នំពេញ ម្នាក់ទៀតចាប់បាន នៅស្រុកគីរីវង់​ ខេត្តតាកែវ​ នារសៀលថ្ងៃទី១៦​ ខែមីនា​ ឆ្នាំ២០២១ ។

ជនសង្ស័យទាំង២នាក់ ទី១ឈ្មោះ ម៉ៅ​ រដ្ឋា​ ហៅជិប​ ភេទប្រុស ជាជន….ឃាត់ខ្លួនបាន នៅតាមបណ្តោយផ្លូវជាតិលេខ១​ មុខមណ្ឌលសុខភាព​ ព្រែកឯង សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ​ និងទី២-ឈ្មោះ​ ម៉េង​ ណាឃីម​ ភេទប្រុស​ អាយុ​ ២១ឆ្នាំ ជាអ្នក……..​ ឃាត់ខ្លួនបាននៅស្រុងគិរីវង់​ ខេត្តតាកែវ រីឯជនរងគ្រោះមានឈ្មោះ សោ សៅពិសិដ្ឋ ភេទប្រុស អាយុ……។

សមត្ថកិច្ចឱ្យដឹងថា ក្រុមជនសង្ស័យសារភាពថា នៅថ្ងៃកើតហេតុ ពួកគេបានរៀបគម្រោង និងបបួលជនរងគ្រោះមកហូបអីជុំគ្នា នៅកោះពេជ្រ ដោយស្ថានភាពមិនប្រក្រតី ក៏បានបំបែកគ្នាទៅផ្ទះវិញរៀងៗខ្លួន ។ បន្ទាប់មក ពួកគេបានហៅជនរងគ្រោះមកក្រៅម្ដងទៀត មកម្ដុំផ្លូវជាតិលេខ១ លុះមកដល់ចំណុចងងឹត ក៏បានធ្វើសកម្មភាពអា.ក សម្លាប់ជនរងគ្រោះតែម្ដង។ ក្រោយធ្វេីសកម្មភាពរួច​ ពួកខ្លួន​ បានចែកទ្រព្យសម្បត្តិគ្នា ក្នុងនោះឈ្មោះ ម៉ៅ រដ្ឋា យកចិញ្ជៀនមាស និងខ្សែរ.ក​ ចំណែកឯឈ្មោះ ម៉េង ណាឃីម យកម៉ូតូ, ទូរស័ព្ទដៃ និងខ្សែដៃ រួចនាំគ្នាគេចខ្លួន ។

បច្ចុប្បន្នកម្លាំងជំនាញ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កំពុងសាកសួរ​ និងរៀបចំឯកសារ ប្រគល់ជនសង្ស័យ​ និងវត្ថុតាងឲ្យទៅ អធិការដ្ឋាន នគរបាលខណ្ឌច្បារអំពៅ​ ដើម្បីចាត់ការ ទៅតាមនីតិវិធី និងត្រៀមបញ្ជូន ទៅសាលាដំបូងរាជធានីភ្នំពេញ ។

សូមជម្រាបថា ប្រតិបត្តិការនេះធ្វើឡើង ក្រោមការបញ្ជាផ្ទាល់ពី នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, លោកឧត្តមសេនីយ៍ឯក អ៉ិន បូរ៉ា អគ្គស្នងការរងនគរបាលជាតិ និងមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាន នគរបាលព្រហ្មទណ្ឌ ដែលមានការ សម្របសម្រួលនីតិវិធី​ ដោយព្រះរាជអាជ្ញា នៃអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ
ដោយកម្លាំង នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ​ សហការជាមួយ ការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់​ នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ,​ អធិការដ្ឋាន នគរបាលខណ្ឌច្បារអំពៅ និងកម្លាំងស្នងការដ្ឋាន នគរបាលខេត្តតាកែវ​ ៕ ដោយ ៖ទូច រ៉ាវុធ

adm

Leave a Reply

Your email address will not be published. Required fields are marked *