ខេត្តមណ្ឌលគិរី÷ នៅ ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២២ កម្លាំងការិយាល័យជំនាញបង្រ្កាបបទល្មើសសេដ្ឋកិច្ចខេត្តមណ្ឌលគិរី បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែឈូក កម្លាំងដែនជម្រកសត្វព្រៃកែវសីមាស្នាក់ការរងដើមចំបក់នឹងស្នាក់ការរហ៊ូត បានចុះប្រតិបត្តិការបង្រ្កាបទប់ស្កាត់បទល្មើសធនធានធម្មជាតិនៅចំណុចផ្លូវបំបែកគូស ស្ថិតក្នុងភូមិព្រះ ឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ប្រតិបត្តិការនេះ កម្លាំងបានរុករកឃើញឈើប្រភេទសុក្រំ អារប្រាំបីជ្រុងចំនួន១៩ដើម រថយន្តសាំងយ៉ុងពណ៌ស ចំនួន២គ្រឿង ពាក់ស្លាកលេខ2A-5030 មួយទៀត គ្មានស្លាកលេខ និងរថយន្តប៉ាកុងកែឆ្នៃ ចំនួន២គ្រឿង។ រីឯក្រុមបទល្មើសបានរត់គេចខ្លួនបាត់បន្សល់ទុកតែវត្ថុតាងនៅនឹងកន្លែង។មន្ត្រីឧទ្យាននុរក្សស្នាក់ការរងដើមចំបក់និយាយថា ក្រុម ការងារយើងបានខិតខំប្រឹងប្រែងក្នុងការបង្ក្រាបបទល្មើសជាពិសេសការដើរល្បាត ។ ប៉ុន្តែហាក់ដូចជាមិនឈ្នះនិងល្បិចក្រុមជួនខិលខូចនោះឡើយ។ យ៉ាងណាក៏ដោយនឹងបន្តខិតខំប្រឹងប្រែងបំពេញភារកិច្ចមិនឱ្យពួកជនល្មើសប្រព្រឹត្តអ្វីតាមអំពើចិត្តនោះឡើយ។ លុះដល់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២វេលាម៉ោង ៧និង៣០នាទី ទើបកម្លាំងជំនាញបានប្រមូលវត្ថុតាងនិងជញ្ចួន យកទៅរក្សាទុកនៅដែនជម្រកសត្វព្រៃកែវសីមា ស្នាក់ការរង ចំបក់ដើម្បីចាត់ការទៅតាមនីតិវិធី៕
Related Articles
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញជាអធិបតីពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ
នារសៀលថ្ងៃពុធ ១២រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីប្រកាសចូលកាន់មុខតំណែង អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នៅសាលប្រជុំសាលាខេត្តព្រះសីហនុ។អញ្ជើញមានប្រសាសន៍នាឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបង្ហាញក្ដីសង្ឃឹមថា ក្រោមការដឹកនាំរបស់ឯកឧត្តមអភិបាលថ្មី រដ្ឋបាលខេត្ត រួមទាំងមន្ត្រី កងកម្លាំង និងប្រជាពលរដ្ឋខេត្តព្រះសីហនុ នឹងរួមគ្នាជាកម្លាំងទាក់ម៉ូយទាំងក្នុងវិស័យវិនិយោគ និងទេសចរណ៍ ស្របតាមគោលការណ៍ដឹកនាំដ៏ឧត្តុង្គឧត្តមរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសក្ដានុពលជាក់ស្ដែងរបស់ខេត្តព្រះសីហនុ។ដើម្បីធានាសម្រេចបានគោលបំណងខាងលើនេះ ប្រមុខក្រសួងមហាផ្ទៃ បានសង្កត់ធ្ងន់ពីភាពចាំបាច់នៃការបន្តពង្រឹងការងារសន្តិសុខនិងសណ្ដាប់ធ្នាប់សាធារណៈ។ ពាក់ព័ន្ធការងារនេះ ឯកឧត្តមអភិសន្តិបណ្ឌិត បានគូសបញ្ជាក់អំពីចំណាត់ការដ៏មុតស្រួចរបស់រាជរដ្ឋាភិបាល មានក្រសួងមហាផ្ទៃ ជាសេនាធិការ ដែលបាននិងកំពុងយកចិត្តទុកដាក់បង្ក្រាបបទល្មើសគ្រប់ប្រភេទ […]
ជនជាប់ឃុំ ចំនួន១.៦៣១នាក់ ត្រូវបានវិលនិវត្តន៍មកកាន់ពន្ធគារខេត្តបន្ទាយមានជ័យវិញ ក្រោយទឹកសម្រក
(បន្ទាយមានជ័យ) ជនជាប់ឃុំក្នុងពន្ធគារខេត្តបន្ទាយមានជ័យ ប្រមាណ១៦៣១នាក់ ដែលបានជញ្លៀសចេញពីពន្ធនាគារខេត្ត កាលពីអំឡុងពាក់កណ្តាលខែតុលា ឆ្នាំ២០២០ ទៅកាន់ពន្ធនាគារខេត្តចំនួន៤នោះ ឥឡូវត្រូវវិលនិវត្តន៍វិញ នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ បន្ទាប់ពីទឹកជំនន់បានថមថយ និងស្រកទៅវិញ។ ការវិលនិវត្តន៍នេះដែរ ធ្វើឡើងក្រោមការដឹកនាំដោយ ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឆែម សាវុធ អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ សម្របសម្រួលដោយលោក មាស ចន្ទ័ពិសិដ្ឋ ព្រះរាជអាជ្ញាអមអយ្យការសាលាដំបូងខេត្តបន្ទាយមានជ័យ និងក្រោមការរៀបចំកិច្ចការពារយ៉ាងតឹងរឹងពីសំណាក់កងកម្លាំងទាំងបីប្រភេទ។ យោងតាមសម្តីឧត្តមអគ្គារនុរក្សថ្នាក់លេខ២ អ៊ុង ស៊ីផាន ប្រធានពន្ធនាគារខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ពន្ធនាគារខេត្តបានរងការលិចលង់ដោយទឹកជំនន់ ជនជាប់ឃុំទាំងអស់មាន ចំនួន១៦៣១នាក់ ស្រី៨៥នាក់ ត្រូវបានបង្ខំចិត្តដឹកជម្លៀសចេញទៅកាន់ពន្ធនាគារខេត្តចំនួន៤ ក្នុងនោះមាន ខេត្តសៀមរាប ខេត្តកំពង់ធំ ខេត្តត្បូងឃ្មុំ និងខេត្តឧត្តរមានជ័យ ដើម្បីបញ្ជៀសពីជំនន់ទឹកភ្លៀងនេះ។ លោកបញ្ជាក់ថា ជនជាប់ឃុំដែលត្រូវជម្លៀសចេញទៅផ្ញើ និងពន្ធនាគារខេត្តទាំង៤ មានខេត្តឧត្តរមានជ័យ២០០នាក់ ខេត្តសៀមរាប ៨៥៥នាក់ ខេត្តកំពង់ធំ២០០នាក់ និងមណ្ឌលអប់រំកែប្រែទី៣ ត្រពាំងថ្លុង ៣៧៩នាក់។ លោកឧត្តមអគ្គារនុរក្សថ្នាក់លេខ២ អ៊ុង ស៊ីផាន […]
លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ! បានចាត់អោយ លោក ចាប ឌីណា នាយករដ្ឋបាលខណ្ឌដូនពេញ ដឹកនាំកម្លាំងចម្រុះ ចុះបង្ក្រាប ទីតាំង អ៊ីនធើណេត បង្កប់ល្បែងស៊ីសង
នៅថ្ងៃពុធ ៨កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ! បានចាត់អោយ លោក ចាប ឌីណា នាយករដ្ឋបាលខណ្ឌដូនពេញ ដឹកនាំកម្លាំងចម្រុះ ចុះបង្ក្រាប ទីតាំង អ៊ីនធើណេត បង្កប់ល្បែងស៊ីសង ចំនួន ០១ទីតាំងមានទីតាំង ស្ថិតនៅផ្ទះលេខ ២១៥២ ផ្លូវលេខ៧២ សង្កាត់ស្រះចក ខណ្ឌដូនពេញ ពេលក្រុមការងារចុះទៅដល់ពិនិត្យឃើញថា មានមនុស្សចំនួន០២នាក់ និងមានសំភារៈមួយចំនួន ដែលជាសំភារៈ សង្ស័យប្រព្រឹត្តិ ល្បែងស៊ីសង ក្រុមការងារខណ្ឌ សម្រេច អប់រំណែនាំអ្នកមើលការទីតាំងខាងលើអោយត្រឡប់ទៅវិញ ដោយផ្តិតមេដៃ ឈប់បម្រើការអាជីវកម្មនេះបន្តទៀតឡើយ នឹងដកហូរ កុំព្យូទ័រចំនួន០៣គ្រឿង ទូរទស្សន៍០១គ្រឿង ម៉ាស៊ីនព្រីនមុងបាល់ចំនួន០១គ្រឿង និង កៅអីចំនួន០៥យកមករក្សាទុកនៅរដ្ឋបាលខណ្ឌដូនពេញ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ។