នៅថ្ងៃពុធ ៨កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ! បានចាត់អោយ លោក ចាប ឌីណា នាយករដ្ឋបាលខណ្ឌដូនពេញ ដឹកនាំកម្លាំងចម្រុះ ចុះបង្ក្រាប ទីតាំង អ៊ីនធើណេត បង្កប់ល្បែងស៊ីសង ចំនួន ០១ទីតាំងមានទីតាំង ស្ថិតនៅផ្ទះលេខ ២១៥២ ផ្លូវលេខ៧២ សង្កាត់ស្រះចក ខណ្ឌដូនពេញ ពេលក្រុមការងារចុះទៅដល់ពិនិត្យឃើញថា មានមនុស្សចំនួន០២នាក់ និងមានសំភារៈមួយចំនួន ដែលជាសំភារៈ សង្ស័យប្រព្រឹត្តិ ល្បែងស៊ីសង ក្រុមការងារខណ្ឌ សម្រេច អប់រំណែនាំអ្នកមើលការទីតាំងខាងលើអោយត្រឡប់ទៅវិញ ដោយផ្តិតមេដៃ ឈប់បម្រើការអាជីវកម្មនេះបន្តទៀតឡើយ នឹងដកហូរ កុំព្យូទ័រចំនួន០៣គ្រឿង ទូរទស្សន៍០១គ្រឿង ម៉ាស៊ីនព្រីនមុងបាល់ចំនួន០១គ្រឿង និង កៅអីចំនួន០៥យកមករក្សាទុកនៅរដ្ឋបាលខណ្ឌដូនពេញ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ។
Related Articles
បង្ក្រាបទីតាំងល្បែងជល់មាន់មួយកន្លែង និងឃាត់ខ្លួនអ្នកលេងជល់មាន់ ចំនួន ៧នាក់
រាជធានីភ្នំពេញ៖ នាថ្ងៃអាទិត្យ ៧រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ០៤ ខែមេសា ឆ្នាំ២០២១ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌជ្រោយចង្វារ ដឹកនាំដោយ លោក កៅ សារ៉ាវុធ អភិបាលរងខណ្ឌ ជ្រោយចង្វារ បាចុះបង្ក្រាបទីតាំងល្បែងជល់មាន់មួយកន្លែង និងបានឃាត់ខ្លួនអ្នកលេងជល់មាន់ ចំនួន ៧នាក់ នៅត្រង់ចំណុចដីឡូត៍ មួយកន្លែង ស្ថិតក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ក្នុងការបង្ក្រាបនេះ កម្លាំងគណៈបញ្ជារការឯកភាពរដ្ឋបាលខណ្ឌជ្រោយចង្វារ បានឃាត់ខ្លួនអ្នកលេងជល់មាន់ និងវត្ថុតាង រួមមាន៖ ១.ឈ្មោះ ហាម ហ៊ីម ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរនេសាទ ទីលំនៅបច្ចុប្បន្នស្ថិតនៅភូមិបាក់ខែង សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រ, ២.ឈ្មោះ រិន សារី ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរជាងពិដាន ទីលំនៅបច្ចុប្បន្នស្ថិតនៅភូមិថ្មី សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ, ៣.ឈ្មោះ អាង អេ […]
ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន៤៣១នាក់ថែមទៀត ខណៈអ្នកជំងឺចំនួន៣១នាក់ជាសះស្បើយ
ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី ចំនួន៤៣១នាក់ថែមទៀត ខណៈអ្នកជំងឺចំនួន៣១នាក់ បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។ សេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់ថា អ្នកឆ្លងទាំង៤៣១នាក់ ក្នុងនោះមាន២នាក់ ជាអ្នកដំណើរមកពីក្រៅប្រទេស និងចំនួន ៤២៩នាក់ផ្សេងទៀត សុទ្ធសឹងជាករណីឆ្លងក្នុងសហគមន៍២០កុម្ភៈ ដែលរួមមានរាជធានីភ្នំពេញ ២៧១នាក់, ខេត្តកំពង់ចាម ៤នាក់, ខេត្តកំពង់ឆ្នាំង ១នាក់, ខេត្តកំពង់ធំម្នាក់ ១នាក់, ខេត្តកំពត ១នាក់, ខេត្តព្រៃវែង ២នាក់, ខេត្តស្វាយរៀង ១នាក់, ខេត្តតាកែវ ៤នាក់, ខេត្តត្បូងឃ្មុំ ១នាក់, ខេត្តកណ្តាល ១០នាក់ និងខេត្តព្រះសីហនុ ១៣៣នាក់។ សម្រាប់អ្នកជាសះស្បើយទាំង ៣១នាក់វិញ សុទ្ធសឹងជាអ្នកឆ្លងក្នុងសហគមន៍ នៃព្រឹត្តិការណ៍២០កុម្ភៈ ដោយទទួលទ្ធផលធ្វើតេស្តអវិជ្ជមាន២លើក ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ ប៉ុន្តែត្រូវបន្តធ្វើចត្តាឡីស័ក១៤ថ្ងៃ ដើម្បីតាមដានសុខភាព។ សូមជម្រាបថា គិតត្រឹមម៉ោង៧ព្រឹក ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងសរុបចំនួន […]
សម្តេចតេជោ ហ៊ុន សែន ប្រកាសបើកដំណើរការឡើងវិញ នូវការរៀបចំកម្មវិធីប្រជុំ កម្មវិធីសម្ពោធ និងបើកដំណើរការសេដ្ឋកិច្ច
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសឲ្យបើកដំណើរការឡើងវិញ នូវការរៀបចំកម្មវិធីប្រជុំ និងកម្មវិធីសម្ពោធនានា ក៏ដូចជាការអនុញ្ញាតបើកដំណើរការសេដ្ឋកិច្ចផងដែរ។ ការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ ដោយសម្តេចបញ្ជាក់ថា ក៏ព្រោះតែការត្រៀមបម្រុងរបស់រាជរដ្ឋាភិបាល ក្នុងដំណើរការរៀនរស់នៅជាមួយកូវីដ១៩ មានលក្ខណៈល្អប្រសើរ ដែលអាចឲ្យយើងរៀបចំកម្មវិធីដោយផ្ទាល់បាន។ សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងបន្ថែមទៀតថា សម្រាប់លទ្ធភាពដែលយើងអាចប្រជុំទៅបាន គឺយើងប្រជុំផ្ទាល់ ហើយលទ្ធភាពដែលមិនអាចប្រជុំបាន យើងប្រជុំតាមប្រព័ន្ធ Zoom ។ កិច្ចការបន្ត សម្តេចស្នើឲ្យមានការរៀបចំដំណើរការដំបូងរបស់សម្តេច គឺសម្ពោធក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយកំណត់យកថ្ងៃទី៨ ខែវិច្ឆិកា ដើម្បីចាប់ផ្តើមឡើងវិញ ឲ្យមានដំណើរការកម្មវិធីដោយផ្ទាល់នេះ។ ប្រមុខដឹកនាំកំពូលរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «បើយើងនៅតែក្នុងរោង ក្នុងពេលដែលយើងឲ្យសិស្សសាលាចូលរៀន ដូចជាមិនល្អមើល ហើយមិនត្រូវនឹងចង្វាក់ការងារទៀតផង។ បន្ទាប់ទៅ ត្រូវពិនិត្យមើលកម្មវិធីមួយចំនួនទៀត ដែលយើងបានលុបចោល ដូចជាការសម្ពោធស្ពានមិត្តភាពកម្ពុជាចិន ស្ទឹងត្រង់-ក្រូចឆ្មារ ការសម្ពោធសមិទ្ធផលនៅខេត្តព្រះសីហនុ ដែលយើងបានធ្វើយ៉ាងធំ និងអស់ថវិកាយ៉ាងច្រើន។ យើងត្រូវតែសម្ពោធ […]