ភ្នំពេញ ៖ ទីតាំងល្បែងស៊ីសង ជាច្រេីនកន្លែង បានចាប់ផ្តេីមបេីកដំណេីរការវិញហេីយស្ថិតនៅផ្លូវ 78C ភូមិ មច្ឆា សង្កាត់ ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ សូមអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ឋ មេត្តាចុះបង្ក្រាបទីតាំងល្បែងខុសច្បាប់ទាំងនេះផង។កាលពីពេលថ្មីៗនេះក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មានមួយជូនប្រជាពលរដ្ឋទូទាំងប្រទេសថាសូមមានការប្រុងប្រយ័ត្នចំពោះជំងឺកូវីត-១៩ទើបនឹងបំឡែងខ្លួនថ្មីឈ្មោះថា(អូមីក្រុង) ដោយឡែកទីតាំងល្បែងស៊ីសងទាំងនេះហាក់មិនញញើតនឹងមិនគោរពតាមសរាចរណែនាំរបស់រាជរដ្ឋាភិបាលនឹងក្រសួងសុខាភិបាលនោះឡេីយ។សូមជម្រាបថា កន្លងមក លោក ឃួង ស្រេង អភិបាល រាជធានី ភ្នំពេញ បានប្រាប់ឲ្យ អភិបាលខណ្ឌ ទាំង១៤ ចុះបង្ក្រាបទីតាំងដែលបង្កប់ល្បែងភ្នាល់ គ្រប់ប្រភេទ ដូចជា ហ្គេមបាញ់ត្រី ហ្គេម Internet Online និងល្បែងស៊ីផ្សេងទៀត។ លោក ឃួ ង ស្រេង បាន បញ្ជាក់ទៀតថា បើសិនជា រកឃើញថា ទីតាំងណា ដែលបើក ល្បែងស៊ីសង ហ្គេមបាញ់ត្រី សេវាកម្ម Internet លួចបង្កប់ ការលេងល្បែងស៊ីសង Online ត្រូវតែចាត់វិធានការ តាមផ្លូវច្បាប់ បិទអាជីវកម្មនោះ ហើយ ត្រូវធ្វើការឃាត់ខ្លួនម្ចាស់អាជីវកម្មផងដែរ។ការបញ្ជានេះ ធ្វើឡើង ក្នុងកិច្ចប្រជុំ គណៈបញ្ជាឯកភាពរាជធានីភ្នំពេញ ដោយការចូលរួម ពីអភិបាលរង រាជធានីភ្នំពេញ ស្នងការនគរបាលរាជធានីភ្នំពេញ មេបញ្ជាការកងរាជអាវុធហត្ថរាជធានី អាជ្ញាធរខណ្ឌទាំង១៤ រួមទាំង មន្ដ្រីជំនាញពាក់ព័ន្ធជារូបច្រើនទៀត។សូមបញ្ជាក់ថា លោក ឃួង ស្រេង បានសង្កត់ធ្ងន់ថា អាជ្ញាធរ មានសមត្ថកិច្ច ក៏ដូចជា អាជ្ញាធរដែនដី ត្រូវត្រួតពិនិត្យ ឲ្យបានម៉ត់ចត់បំផុត មិនត្រូវអនុញ្ញាតឲ្យ មានល្បែងស៊ីសង ប្រភេទហ្គេមបាញ់ត្រី និងអាជីវកម្ម ណេត កាហ្វេ អនឡាញ ដែលមានបង្កប់ល្បែងស៊ីសង នៅក្នុងមូលដ្ឋាន ជាដាច់ខាត ក្នុងករណី ដែលមាន នៅក្នុងមូលដ្ឋាន របស់ខ្លួនត្រូវបង្ក្រាបភ្លាមៗ ទាំង អ្នកលេង និងម្ចាស់ទីតាំង ដែល ប្រកបអាជីវកម្មខុសច្បាប់នេះ ។សូមរំលឹកថា កន្លងមកសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់ដាក់បទបញ្ជាឲ្យមន្ត្រីនគរបាលពាក់ពន្ធ័ ក្រោមឱវ៉ាទ ទូទាំងប្រទេសត្រូវតែបង្ក្រាបរាល់ល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ មិនត្រូវមានការយោគយល់ឡើយ ដើម្បីធានាឲ្យបាននូវ សុខសុវត្ថិភាពជួនប្រជាពលរដ្ឋ ឲ្យស្របតាម គោលនយោបាយ ភូមិ ឃុំ មានសុវត្តិភាពទាំង ៧ចំណុច របស់រដ្ឋាភិបាល ដែលដាក់ចេញដោយក្រសួងមហាផ្ទៃ ។ប្រជាពលរដ្ឋ សំណូមពរដល់អាជ្ញាធរមានសមត្ថកិច្ច ពិសេស អភិអភិបាលខណ្ឌ.មានជ័យ និងលោក អធិការខណ្ខ មានជ័យ មេត្តាចុះត្រួតពិនិត្យនឹងបង្ក្រាបល្បែងស៊ីសងខាងលើនេះដើម្បីរក្សាការពារសន្តិសុខនឹងភូមិឃុំមានសុវត្ថិភាពទាំង៧ចំណុចរបស់ក្រសួងមហាផ្ទៃជាពិសេសគឺសេចក្តីសុខរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕ ដោយ% ទូច រ៉ាវុធ
Related Articles
រដ្ឋបាលខេត្តព្រះវិហារ បានប្រកាសរកឃើញ អ្នកមានវិជ្ជមានជំងឺកូវីដ១៩ បំប្លែងថ្មី Delta ចំនួន ០៧នាក់ នៅស្រុកជាំក្សាន្ត និងរដ្ឋបាលខេត្ត បានសម្រេចដាក់ស្រុកជាំក្សាន្ត ជាតំបន់ក្រហម ក្នុងរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី៦សីហា ដល់ថ្ងៃទី២០សីហាឆ្នាំ២០២១ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១នេះ
រដ្ឋបាលខេត្តព្រះវិហារ បានប្រកាសរកឃើញ អ្នកមានវិជ្ជមានជំងឺកូវីដ១៩ បំប្លែងថ្មី Delta ចំនួន ០៧នាក់ នៅស្រុកជាំក្សាន្ត និងរដ្ឋបាលខេត្ត បានសម្រេចដាក់ស្រុកជាំក្សាន្ត ជាតំបន់ក្រហម ក្នុងរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី៦សីហា ដល់ថ្ងៃទី២០សីហាឆ្នាំ២០២១ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១នេះ។នៅថ្ងៃនេះផងដែរ រដ្ឋបាលខេត្តព្រះវិហារ ក៏បានប្រកាសរកឃើញអ្នកមានវិជ្ជមានជំងឺកូវីដ១៩ថ្មី ចំនួន ២៤នាក់ ស្រី ១៥នាក់ បន្ថែមទៀត ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភះ នៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារ។ គិតត្រឹមល្ងាចថ្ងៃទី៦សីហាឆ្នាំ២០២១នេះ ខេត្តព្រះវិហារ មានអ្នកវិជ្ជមានជំងឺកូវីដ១៩ សរុប ៧០០នាក់ ស្រី ៣៣០នាក់ កុមារ ២២នាក់ អ្នកជាសះស្បើយ ៤០៤នាក់ ស្រី ១៩២នាក់ កុមារ ១៣នាក់ និងមានអ្នកស្លាប់ ០២នាក់ ៕
ដឹងមូលហេតុហើយ! ឃាតករ បានសារភាពប្រាប់សមត្ថកិច្ចថា ខ្លួនជាពលករនៅប្រទេសថៃ ហើយមានទំនាក់ទំនងស្នេហាជាមួយនារីរងគ្រោះ រយៈពេលជាង២ឆ្នាំមកហើយ
(ភ្នំពេញ): នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ឃា.តករឈ្មោះ លឹម គីណែត អាយុ២៥ឆ្នាំ មានទីលំនៅភូមិព្រែកជីក ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យរុស្សី ហើយក៏មានសារធាតុញៀនក្នុងខ្លួនថែមទៀត ។ជនសង្ស័យនេះ បានសារភាពប្រាប់សមត្ថកិច្ចថា ខ្លួនជាពលករនៅប្រទេសថៃ ហើយមានទំនាក់ទំនងស្នេហាជាមួយនារីរងគ្រោះរយៈពេលជាង២ឆ្នាំមកហើយ ប៉ុន្តែមិនដែលបានជួបគ្នាផ្ទាល់ទេ គឺទំនាក់ទំនងតាមរយៈឆាត(FB) ។ ខ្លួនមិនបានដឹងថា ខាងនារីរងគ្រោះមានប្តី និងកូននោះទេ ហើយចំណែកខាងនាងក៏មិនបានប្រាប់ឲ្យខ្លួនដឹងថា នាងមានប្ដី មានកូននោះដែរ មិនតែប៉ុណ្ណោះខ្លួនក៏បានផ្ញើជាលុយកាក់ឲ្យនាងជាហូរហែថែមទៀតផង ។ពេលថ្មីៗនេះ ទើបខ្លួនបានដឹងថា នាងមានប្ដី និងមានកូន២នាក់រួចទៅហើយ ជាហេតុធ្វើឲ្យខ្លួនមានកំហឹ.ង និងគំនុំ ព្រោះតែនារីរងគ្រោះបោកប្រាស់ទំនុកចិត្តខ្លួន ។ ពេលនោះខ្លួនបានស៊ើបអំពីផ្ទះកន្លែងរស់នៅរបស់នារីរងគ្រោះដឹងច្បាស់អស់ហើយ ខ្លួនក៏បានរៀបចំផែនការសម្លាប់នាងចោល និងសម្លា.ប់ខ្លួនឯងតាមក្រោយ ។បន្ទាប់មកក៏បានធ្វើដំណើរចាកចេញពីប្រទេសថៃដោយមានកាំបិតផង ហើយពេលដល់ស្រុកខ្មែរខ្លួនបានជួលរថយន្តតាក់ស៊ី ពណ៍ក្រហម១គ្រឿងជិះទៅកាន់ផ្ទះនារីរងគ្រោះរួចក៏ធ្វើសកម្មភាពចាក់សម្លា.ប់នាង និងអារ.កសម្លា.ប់ខ្លួនឯងតែម្ដង ។ នេះគ្រាន់តែជាការបង្ហើបឲ្យដឹងពីសមត្ថកិច្ចដែលបានទៅធ្វើការសាកសួរចម្លើយជនសង្ស័យ នៅក្នុងមន្ទីរពេទ្យរុស្ស៊ីតែប៉ុណ្ណោះ ចំណែកឯដើមចមពិតយ៉ាងណាទៀតនោះមិនត្រូវបានគេដឹងឡើយ ព្រោះពេលនេះគ្រាន់តែជាការអះអាងពីជនដៃដល់តែម្ខាង ចំណែកនារីរងគ្រោះបានស្លា.ប់បាត់ទៅហើយ មិនអាចបកស្រាយបានឡើយ ។សមត្ថកិច្ចបានឆែកមើលកាមេរាសុវត្ថិភាពចំនួន២ ដែលស្ថិតនៅកន្លែងកើតហេតុ ហើយកាមេរាទី១ បានបង្ហាញឲ្យឃើញជនសង្ស័យបានជិះរថយន្ដម៉ាកTOYOTA PRIUS […]
កម្លាំងនគរបាលប៉ុស្តិ៍គគីរសហការណ៍ជាមួយកម្លាំងផ្នែកប្រឆាំងគ្រឿងញៀនស្រុកដោយបានឃាត់ខ្លួនជនសង្ស័យ១០នាក់…
(ខេត្តកណ្តាល) លោកមាស បញ្ញានាយប៉ុស្តិ៍គគីរបានឲ្យដឹងថា!ដោយមានការបញ្ចាពីលោកវរសេនីយ៍ឯកព្រុំសំណាងអធិការស្រុកកៀនស្វាយនិងកម្លាំងប៉ុស្តិ៍គគីរបានសហការណ៍ជាមួយកម្លាំងផ្នែកប្រឆាំងគ្រឿងញៀនស្រុកបានឃាត់ខ្លួនជនសង្ស័យ១០នាក់ដែលកើតហេតុនៅ ថ្ងៃទី៣០ខែ វិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១២ និង១០នាទី។នៅត្រង់ចំណុចភូមិតារាបដូនសឃុំគគីរស្រុកកៀនស្វាយ ខេត្តកណ្ដាល។លោកមាសបញ្ញាបន្តថា!ជនសង្ស័យមានគ្នាចំនួន១០ នាក់(ឃាត់ខ្លួន)។១/ ឈ្មោះ ពង្ស សុភារះភេទប្រុសអាយុ ១៥ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតមានទីលំនៅ ភូមិតារាបដូនស ឃុំគគីរស្រុកកៀនស្វាយ ខេត្តកណ្តាល (ឃាត់ខ្លួន)២/ឈ្មោះ សឿន ចិន្តា (ហៅចិន) ភេទប្រុសអាយុ ២២ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតមានទីលំនៅភូមិចន្លក់ក្រៅ ឃុំគគីរស្រុកកៀនស្វាយ ខេត្តកណ្តាល។៣/ឈ្មោះមុឺនគឹមសៀង ភេទប្រុសអាយុ ១៥ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតមានទីលំនៅភូមិរទាំងឃុំភូមិធំស្រុកកៀនស្វាយ ខេត្តកណ្តាល ឃាត់ខ្លួន។៤/ ឈ្មោះទុំ បូរ៉ា(ហៅទក) ភេទប្រុសអាយុ ៣៤ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតមានទីលំនៅភូមិចន្លក់ក្រៅ ឃុំគគីរស្រុកកៀនស្វាយ ខេត្តកណ្តាល។ ឃាត់ខ្លួន៥/ ឈ្មោះពាង ធារ៉ា(ហៅជរ័) ភេទប្រុសអាយុ ១៦ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតមានទីលំនៅភូមិតារាបដូនសឃុំគគីរស្រុកកៀនស្វាយ ខេត្តកណ្តាល។ ឃាត់ខ្លួន៦/ឈ្មោះគង់ ដារីមភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត មានទីលំនៅភូមិ កំរៀងសង្កាត់កន្ទោកខណ្ឌកំបូលឃាត់ខ្លួន។៧/ឈ្មោះហុីម ចេងហុង ភេទប្រុសអាយុ ១៥ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតមានទីលំនៅភូមិអង្គពពាយ សង្កាត់ក្រាំងម្កាក់ស្រុកអង្គស្នួល ខេត្តកណ្តាល ឃាត់ខ្លួន។៨/ ឈ្មោះសុង […]