មណ្ឌលគីរី÷នៅថ្ងៃទី០៥ខែកុម្ភៈឆ្នាំ២០២២ វេលាម៉ោង១៨ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី សហការជាមួយកម្លាំងជំនាញនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កម្លាំងនាយកដ្ឋាន នគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រ បានស្រាវជ្រាវស៊េីបអង្គេតករណីឃាតកម្ម សម្លាប់មនុស្សចំនួន៥ នាក់និងរបួសធ្ងន់០១ នាក់កាលពីថ្ងៃទី០១ ខែកុម្ភៈឆ្នាំ២០២២ វេលាម៉ោង១៣ និង៣០ នាទីនៅចំណុចស្រែចោទភូមិមេប៉ៃឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ។ក្នុងកិច្ចប្រតិបត្តិការនេះបានឃាត់ខ្លួនជនសង្ស័យចំនួន០៦ នាក់ក្នុងនោះជនដៃដល់ចំនួន០៤ នាក់ និងអ្នកបញ្ជាញុះញង់អោយសម្លាប់ចំនួន០២ នាក់ រួមមាន១-ធី ម្ពៀត ហៅព្សឹត ភេទប្រុស អាយុ១៨ ឆ្នាំ ជនជាតិព្នង ជាមេក្លោងផ្តេីមគំនិត ២-រឹម ធា ភេទប្រុស អាយុ ២៧ ឆ្នាំជនជាតិ ខ្មែរ (សហចារី)៣-នឹម ខ្លាខឹន ភេទប្រុស អាយុ១៨ ឆ្នាំជនជាតិខ្មែរ (សហចារី)៤-ធី ព្យឹតភេទប្រុស អាយុ១៤ ឆ្នាំ ជនជាតិព្នង សហចារី៥-ក្លឹង ចន្ធី ភេទប្រុស អាយុ៤០ ឆ្នាំជនជាតិ ព្នង បញ្ជាអោយសម្លាប់៦-នួន វណ្ណា ភេទប្រុស អាយុ៥៤ ឆ្នាំ ជនជាតិខ្មែរ បញ្ជាអោយសម្លាប់. ជនសង្ស័យទាំង០៦ នាក់ស្នាក់នៅភូមិឡៅការ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេខេត្តមណ្ឌលគិរីជនសង្ស័យទាំង០៦នាក់បានចម្លេីយសារភាពថា មូលហេតុដែលសម្លាប់ជនរងគ្រោះទាំង៥ នាក់ និងរងរបួស០១ នាក់គឺដោយសាគំនុំចោទប្រកាន់គ្រួសារជនរងគ្រោះថាជាអាបធ្មប់ ។ បច្ចុប្បន្នជនសង្ស័យទាំង០៦នាក់នេះ ត្រូវបានឃាត់ខ្លួនដេីម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តមណ្ឌលគិរីដើម្បីចាត់ការតាមនីតិវិធី។
Related Articles
រន្ធត់ណាស់ ! យុវជន៣នាក់ ដា ច់.ក និង បែ ក ខួរ ម្នាក់ទៀត រ បួ ស ធ្ងន់ ដោយសារជួបហេតុការណ៍…
(ភ្នំពេញ)៖ កាលពីវេលាម៉ោង២យប់រំលងអធ្រាត្រឈានចូលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ មានហេតុការណ៍ដ៍រន្ធត់មួយបានកើតឡើងនៅចំណុចខាងក្រោយពេទ្យឯករាជ្យ១ដែលស្ថិតនៅតាមបណ្ដោយផ្លូវបេតុងក្នុងភូមិចោមចៅ១,សង្កាត់ចោមចៅទី១,ខណ្ឌពោធិ៍សែនជ័យ។ ជន.រង.គ្រោះ.ឈ្មោះ(ហោល ថេង)អាយុ២១ឆ្នាំ,មុខរបរធ្វើការនៅសិប្បកម្មទឹកកកមានស្រុកកំណើតនៅស្រុកកំពង់ត្រាច,ខេត្តកំពតនិងឈ្មោះ ផេង អាយុ២២ឆ្នាំ,មុខរបរធ្វើកានៅសិប្បកម្មទឹកកកជាមួយគ្នាមានស្រុកកំណើតនៅខេត្តកំពង់ស្ពឺ។ចំណែកអ្នក.របួ.សឈ្មោះ រ៉ូ អាយុ២២ឆ្នាំ មុខរបរជាមួយគ្នាដូចជន.រង.គ្រោះ.ខាងលើជាអ្នកជិះពីក្រោយ។ អ្នកទាំង៣បានជិះម៉ូតូម៉ាកហុងដាឌ្រីមសង់ពណ៌ខ្មៅ,ស៊េរីឆ្នាំ២០០៧,ពាក់ស្លាកលេខ(តាកែវ1C3687)ជិះឌុបគ្នា៣នាក់។ ចំណែកភាគីរថយន្តជាប្រភេទរថយន្តសណ្តោងរ៉ឺម៉កខាងក្បាលមានពណ៌សពាក់ផ្លាកលេខ(កំពង់ស្ពឺ3A1534)និងខាងក្រោយពណ៌សលាយក្រហមពាក់ស្លាកលេខ(ព្រះសីហនុ4A3896)។បើតាមនារីម្នាក់បានឲ្យដឹងថាពួកគាត់បានជួបជុំគ្នាផឹក.ស៊ី.ស្រា.ក្រឡុក.នៅផ្លូវវ៉េងស្រេងរួចរាល់ហើយក៏បានខ្ចីម៉ូតូមិត្តភក្កិដឹកគ្នាទៅកន្លែងស្នាក់នៅដោយសារតែភាព.ស្រវឹ.ង.ហើយបើកលឿនបានទៅបុ.ករថយន្តហ៊ីយ៉ាន់ដាយពីក្រោយដែលកំពុងតែចតស្ងៀមចំណែកអ្នកបើកឡានដេកលក់ក្នុងរថយន្ត។ សមត្ថកិច្ចជំនាញចុះមកវាស់វែងយកម៉ូតូនិងរថយន្តទៅរក្សាទុកនៅចរាចរណ៏ក្រុងរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕ដោយ% ទូច រ៉ាវុធ
ទុកជាន់ទុក ទឹកមិនទាន់ស្រកផង ស្រាប់តែឆេះផ្ទះអស់ទៀត
ភ្នំពេញ ៖ អគ្គិភ័យបានលេបត្របាក់ផ្ទះប្រជាពលរដ្ឋអស់មួយខ្នង និងសម្ភារមួយចំនួនទៀតនៅខណ្ឌដង្កោ។ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ៦ និង ០០ នាទីព្រឹក នៅថ្ងៃអាទិត្យទី ១៨ ខែតុលាឆ្នាំ ២០២០ ក្នុងភូមិវាលថ្លាន់ សង្កាត់គងណយ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ បើយោងតាមប្រភពព័ត៌មានពីប្ដីប្រពន្ធ បានឲ្យដឹងថា មុនពេលកើតហេតុ ខ្លួនបានងើបធ្វើនំប៉័ងសាច់ ដើម្បីឱ្យប្ដីយកទៅលក់ ហើយខ្លួនក៏បានដុតទៀនមួយដើមទុកបំភ្លឺផ្ទះ ព្រោះត្រូវផ្តាច់អគ្គិសនីបណ្តោះអាសន្នសិន ដោយសារតែទឹកជំនន់លិច ហើយគាត់ក៏បានចេញទៅទទួលអំណោយ ដែលរងគ្រោះដោយសារទឹកជំនន់លិចផ្ទះ និងផលប៉ះពាល់ដំណាំមួយចំនួន ស្រាប់តែទៅដល់ពាក់កណ្តាលផ្លូវ ក៏ប្អូនរបស់គាត់បានតេទៅថា ឆេះផ្ទះបងហើយ ឮដូចនេះបងស្រីក៏រត់មកវិញ ដើម្បីទាក់ទងទៅខាងអន្តរាគមន៍ពន្លត់អគ្គិភ័យ ឲ្យជួយភ្លាមៗ តែដោយសាអំណាចនៃភ្លើងខ្លាំងពេក បានលេបត្របាក់ផ្ទះរបស់គាត់មួយខ្នង និងសម្ភារប្រើប្រាស់ជាច្រើនអស់ទាំងស្រុង។ បញ្ជាក់សម្ភារខូចខាត លុយ ១ លានរៀល ម៉ូតូមួយគ្រឿង និងសម្ភារប្រើប្រាស់មួយចំនួនទៀតរថយន្តពន្លត់អគ្គិភ័យ ប្រើប្រាស់អស់ ២គ្រឿង បាញ់ពន្លត់ចប់ នៅម៉ោង ៧ និង ០០ នាទី ៕
ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា អំពាវនាវសប្បុរសជនបន្តចូលរួមគាំទ្រសមាគមអភិរក្សដំរីខ្មែរអៃរាវត្តា ដើម្បីផ្តល់សេចក្តីសុខដល់សត្វដំរីស្រុក ក៏ដូចជាព្យាយាមបង្កាត់ពូជឱ្យបានកូនច្រើន………
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានកិត្តិយសនៃសមាគមអភិរក្សដំរីខ្មែរអៃរាវត្តា សូមអំពាវនាវដល់សប្បុរសជននានាបន្តចូលរួមគាំទ្រសមាគមតាមរយៈការចូលរួមជាសមាជិក ដើម្បីឱ្យសមាគមមានលទ្ធភាពពង្រឹងនឹងពង្រីកខ្លួន ហើយផ្តល់សេចក្តីសុខដល់សត្វដំរីស្រុក ក៏ដូចជាព្យាយាមបង្កាត់ពូជឱ្យបានកូនច្រើនជាប្រភេទដំរីស្រុក ដើម្បីផ្តល់ជាការកម្សាន្ត និងការអភិរក្សសត្វដំរីស្រុកនៅក្នុងប្រទេសកម្ពុជាបានគង់វង្ស។ការអំពាវនាវបែបនេះរបស់ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានធ្វើឡើងក្នុងឱកាសដែលឯកឧត្តមឆ្លៀតមកសាកសួរសុខទុក្ខ និងពិនិត្យលើការងារអភិរក្ស និងចិញ្ចឹមដំរីស្រុកនៅទីស្នាក់ការសមាគមក្នុងខេត្តរតនគិរីនា ល្ងាចថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៤ ម្សិលមិញ គ្រាដែលឯកឧត្តមដឹកនាំបងប្អូនប្រជាពលរដ្ឋជាង២០០នាក់ ចុះទស្សនកិច្ចសិក្សាតាមបន្ទាត់ព្រំដែន ក្នុងទិសឦសាន។នាឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានបង្ហាញក្តីសប្បាយរីករាយដែលបានឃើញការរីកលូតលាស់នៃសមាគម និងការថែរក្សា និងអភិរក្សដំរីស្រុកបានយ៉ាងល្អ។ ឯកឧត្តមក៏បានថ្លែងអំណរគុណដល់សប្បុរសជន ជាពិសេសក្រុមគ្រួសារលោក Pierre-Yves Clais និងលោកស្រី ក្លេ ចិន្តា ដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្ត និងថវិកាក្នុងការចូលរួមថែរក្សាអភិរក្សដំរីស្រុកនេះ។ក្នុងនាមជាប្រធានកិត្តិយសសមាគមអភិរក្សដំរីខ្មែរអៃរាវត្តា ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានចាត់ទុកថា ការចូលរួមពីគ្រប់ភាគីក្នុងការចូលរួមការពារ និងអភិរក្សសត្វដំរីនៅកម្ពុជាគឺជាចំណែកមួយយ៉ាងសំខាន់នៃការងារគ្រប់គ្រងធនធានធម្មជាតិ និងការអភិរក្សជីវៈចម្រុះ។ ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា៖ «ខ្ញុំសូមលើកទឹកចិត្តដល់សមាគមអភិរក្សដំរីខ្មែរអៃរាវត្តា (Airavata) បន្តបេសកកម្មរបស់ខ្លួន និងខិតខំចងក្រងរឿងរ៉ាវល្អៗ និងកម្រទាក់ទងនឹងសត្វដំរីក្នុងសមាគមខ្លួន ដើម្បីផ្សព្វផ្សាយទៅកាន់សាធារណជន ឱ្យបានយល់កាន់តែស៊ីជម្រៅពីសារៈសំខាន់របស់សត្វដំរីក្នុងប្រព័ន្ធអេកូឡូស៊ី […]