ភ្នំពេញ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទួលស្វាយព្រៃ១ ធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនដោយជាប់ពាក់ព័ន្ធករណីឆក់ការបូបលុយ ។កាលពីវេលាម៉ោង១៤និង៤០នាទីរសៀលថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២២ នៅចំណុចផ្លូវ១៧៣ កែង១៦៧ ក្រុមទី៤៧ ភូមិទី៧ ក្នុងសង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង ។ជនរងគ្រោះឈ្មោះ ញឹម សុខា ភេទប្រុស អាយុ៥០ឆ្នាំ ស្នាក់នៅផ្ទះលេខ២៥ ផ្លូវ១៧៣ ក្រុម៤៧សង្កាត់ទួលស្វាយព្រៃ១។ជនសង្ស័យឈ្មោះ ចាន់ រាជ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរ មិនពិតប្រាកដស្នាក់នៅផ្ទះជួល ក្នុងសង្កាត់ជ្រោយចង្វាខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។វត្ថុតាំងដកហូតរួមមាន៖ ម៉ូតូម៉ាកស្កូបពី ពណ៌ខ្មៅសេរី២០២២ពាក់ស្លាកលេខ ភ្នំពេញ1JE_6980 ។បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធីច្បាប់ ៕
Related Articles
ពិតជាខ្លាំងមែន! លោកចោរចូលគាស់ផ្ទះទាំងកណ្ដាលថ្ងៃត្រង់យកទ្រព្យសម្បត្តិបើគិតជាទឹកប្រាក់អស់ប្រហែល១៥០០០ដុល្លាខណ្ឌចំការមន
ភ្នំពេញ៖ ប្រជាពលរដ្ឋរស់នៅសង្កាត់ ទួលទំពូង២ ខណ្ឌចំការមន រាជធានីភ្នំពេញ បានលើកឡើងថា លោកចោរអស់នេះពិតជាហ៊ានមែននាំគ្នាចូលគាស់ផ្ទះពលរដ្ឋទាំងកណ្ដាលថ្ងៃត្រង់យកទ្រព្យសម្បត្តិនិងគ្រឿងអលង្ការបើគិតជាទឹកប្រាក់អស់ប្រហែល១៥០០០ដុល្លាហើយគេចខ្លួនដោយសុវត្តិភាពខណៈម្ចាស់ផ្ទះរវល់ទៅលក់ដូរ។ករណីនេះបានកើតឡើង កាលវេលាម៉ោង១២និង៣០នាទីថ្ងៃទី០៦ ខែ តុលា ឆ្នាំ ២០២០ នៅចំណុចផ្លូវ៤១៨ ស្ថិតនៅភូមិ៣ សង្កាត់ ទួលទំពូង២ ខណ្ឌចំការមន រាជធានីភ្នំពេញ។ម្ចាស់ផ្ទះមានឈ្មោះ លៀង ភេទស្រី អាយុ ៤៥ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះកើតហេតុខាងលើ។ សម្ភារ:បាត់បង់មានតុឈើចំនួន១ក្នុងនោះមានគ្រឿងអលង្ការមួយចំនួនសរុបជាទឹកប្រាក់ប្រហែល១៥០០០ដុល្លា លុយខ្មែរចំនួន៦០លានរៀល។បច្ចុប្បន្នសមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវរកជនល្មើសតែមិនដឹងថារកឃើញឬអត់ទេ៕
សាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនបុរសម្នាក់ឈ្មោះ សាក់ វណ្ណារិទ្ធិ ពាក់ព័ន្ធករណីក្លែងបន្លំពាណិជ្ជសញ្ញា ពាណិជ្ជនាមរបស់សហគ្រាស…
(ភ្នំពេញ): លោក ហុក ពៅ ចៅក្រមស៉ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤នេះ សម្រេចឃុំខ្លួនឈ្មោះ សាក់ វណ្ណារិទ្ធិ ពាក់ព័ន្ធករណីក្លែងបន្លំពាណិជ្ជសញ្ញា ពាណិជ្ជនាមរបស់សហគ្រាស របស់ក្រុមហ៊ុន PHVCT A2888 Co .LTD ដែលមានអាជ្ញាប័ណ្ណទទួលស្គាល់ដោយ គ.ល.កស្របច្បាប់ ហើយអំពើរបស់ឈ្មោះខាងលើនេះ គឺផ្ទុយពីបទបញ្ជាសម្តេចមហាបវរធិបតី ប៉ះពាល់ សន្តិសុខ សណ្តាប់ធ្នាប់ និងសាធារណៈ ។ ក្នុងដីកាបង្គាប់ឲ្យឃុំខ្លួនដែលបណ្ដាញព័ត៌មាន តុលាការបានអះអាងថា ជនត្រូវចោទ សាក វណ្ណារិទ្ធិ បានប្រព្រឹត្តសកម្មភាពក្លែងបន្លំពាណិជ្ជសញ្ញា ពាណិជ្ជនាមរបស់សហគ្រាសផ្សេងមួយទៀនេះ កាលពីអំឡុងខែមេសា ឆ្នាំ២០២៤ ដែលជាបទល្មើសព្រហ្មទណ្ឌ ចែងផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៦៤ នៃច្បាប់ស្តីពីម៉ាកពាណិជ្ជកម្ម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់៕
ឯកឧត្តមហ៊ុន ម៉ានិត អញ្ជើញជាអធិបតី ក្នុងពិធីបើកការដ្ឋានកសាងផ្លូវបេតុងចំនួន ០២ខ្សែប្រវែងសរុប ១៨.២៤គីឡូម៉ែត្រ ពីឃុំព្រែករំដេង ដល់ឃុំបារាយណ៍ ប្រវែង ១១.០៤គីឡីមែ៉ត្រ ពីឃុំបារាយណ៍ ដល់ឃុំព្រែកដំបូក…
(ស្រុកស្រីសន្ធរ)✍️ នៅព្រឹកថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ២០២៣ លោក វរសេនីយ៍ឯក ប៉ាក ជាតិ អធិការនគរបាលស្រុកស្រីសន្ធរ បានដឹកនាំកម្លាំងអធិការដ្ឋាននគរបាលស្រុកស្រីសន្ធរ រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបារាយណ៍ និងកម្លាំងប្រជាការពារឃុំបារាយណ៍ ចុះការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ រក្សាសុវត្ថិភាពជូន ឯកឧត្ដម ហ៊ុន ម៉ានិត នាយករង ខុត្តកាល័យ សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសហការី* អញ្ជើញជាអធិបតី ក្នុងពិធី *បើកការដ្ឋានកសាងផ្លូវបេតុងចំនួន ០២ខ្សែប្រវែងសរុប ១៨.២៤គីឡូម៉ែត្រ ពីឃុំព្រែករំដេង ដល់ឃុំបារាយណ៍ ប្រវែង ១១.០៤គីឡីមែ៉ត្រ ពីឃុំបារាយណ៍ ដល់ឃុំព្រែកដំបូក ប្រវែង០៧.០២គីឡូម៉ែត្រ ទីតាំងស្ថិតនៅចំណុចភូមិកំផ្លាក ឃុំបារាយណ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម* ✳️ *-អមដំណើរដោយ**-ឯកឧត្តម លូ គឹមឈន់ ប្រធានក្រុមការងារចុះពង្រឹងមូលដ្ឋានស្រុកស្រីសន្ធរ**-ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម* និងសហការី*-ឯកឧត្តម លោកជំទាវ […]