(ភ្នំពេញ): នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ឃា.តករឈ្មោះ លឹម គីណែត អាយុ២៥ឆ្នាំ មានទីលំនៅភូមិព្រែកជីក ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យរុស្សី ហើយក៏មានសារធាតុញៀនក្នុងខ្លួនថែមទៀត ។ជនសង្ស័យនេះ បានសារភាពប្រាប់សមត្ថកិច្ចថា ខ្លួនជាពលករនៅប្រទេសថៃ ហើយមានទំនាក់ទំនងស្នេហាជាមួយនារីរងគ្រោះរយៈពេលជាង២ឆ្នាំមកហើយ ប៉ុន្តែមិនដែលបានជួបគ្នាផ្ទាល់ទេ គឺទំនាក់ទំនងតាមរយៈឆាត(FB) ។ ខ្លួនមិនបានដឹងថា ខាងនារីរងគ្រោះមានប្តី និងកូននោះទេ ហើយចំណែកខាងនាងក៏មិនបានប្រាប់ឲ្យខ្លួនដឹងថា នាងមានប្ដី មានកូននោះដែរ មិនតែប៉ុណ្ណោះខ្លួនក៏បានផ្ញើជាលុយកាក់ឲ្យនាងជាហូរហែថែមទៀតផង ។ពេលថ្មីៗនេះ ទើបខ្លួនបានដឹងថា នាងមានប្ដី និងមានកូន២នាក់រួចទៅហើយ ជាហេតុធ្វើឲ្យខ្លួនមានកំហឹ.ង និងគំនុំ ព្រោះតែនារីរងគ្រោះបោកប្រាស់ទំនុកចិត្តខ្លួន ។ ពេលនោះខ្លួនបានស៊ើបអំពីផ្ទះកន្លែងរស់នៅរបស់នារីរងគ្រោះដឹងច្បាស់អស់ហើយ ខ្លួនក៏បានរៀបចំផែនការសម្លាប់នាងចោល និងសម្លា.ប់ខ្លួនឯងតាមក្រោយ ។បន្ទាប់មកក៏បានធ្វើដំណើរចាកចេញពីប្រទេសថៃដោយមានកាំបិតផង ហើយពេលដល់ស្រុកខ្មែរខ្លួនបានជួលរថយន្តតាក់ស៊ី ពណ៍ក្រហម១គ្រឿងជិះទៅកាន់ផ្ទះនារីរងគ្រោះរួចក៏ធ្វើសកម្មភាពចាក់សម្លា.ប់នាង និងអារ.កសម្លា.ប់ខ្លួនឯងតែម្ដង ។ នេះគ្រាន់តែជាការបង្ហើបឲ្យដឹងពីសមត្ថកិច្ចដែលបានទៅធ្វើការសាកសួរចម្លើយជនសង្ស័យ នៅក្នុងមន្ទីរពេទ្យរុស្ស៊ីតែប៉ុណ្ណោះ ចំណែកឯដើមចមពិតយ៉ាងណាទៀតនោះមិនត្រូវបានគេដឹងឡើយ ព្រោះពេលនេះគ្រាន់តែជាការអះអាងពីជនដៃដល់តែម្ខាង ចំណែកនារីរងគ្រោះបានស្លា.ប់បាត់ទៅហើយ មិនអាចបកស្រាយបានឡើយ ។សមត្ថកិច្ចបានឆែកមើលកាមេរាសុវត្ថិភាពចំនួន២ ដែលស្ថិតនៅកន្លែងកើតហេតុ ហើយកាមេរាទី១ បានបង្ហាញឲ្យឃើញជនសង្ស័យបានជិះរថយន្ដម៉ាកTOYOTA PRIUS ពណ៌ក្រហម១គ្រឿង ទៅឈប់នៅខាងមុខផ្ទះជនរងគ្រោះ ។ បន្ទាប់មកបានចុះដើរសំដៅទៅផ្ទះជនរងគ្រោះដោយនៅក្នុងដៃមានកាន់ថង់ពណ៌ខ្មៅ១ផងដែរ បន្ទាប់មកទៀតក៏បានផ្លោះរបងចូលទៅក្នុងផ្ទះនោះ ។បន្តិចក្រោយមក ក៏ឮសំឡេងស្ត្រីរងគ្រោះស្រែកឲ្យគេជួយ បង្កឲ្យមានការភ្ញាក់ផ្អើលឆោឡោ ហើយភ្លាមៗនោះរថយន្ត PRIUS បានបើកចេញទៅបាត់ ដែលអាចសន្និដ្ឋានបានថា មានអ្នកបើករថយន្តព្រូសនោះជូនឃា.តករទៅកាន់កន្លែងកើតហេតុនេះ ។កាមេរាទី២ មុនពេលកើតហេតុបានឃើញឃា.តកររូបនោះដើរទៅមុខផ្ទះស្ត្រីរងគ្រោះ ខណៈដែលនាងកំពុងឈរប្រមូលសម្លៀកបំពាក់ដាក់ចូលទៅក្នុងម៉ាស៊ីនបោកគក់ ។ ពេលនោះបានឮសំឡេងនាងនិយាយទៅកាន់ឃា.តករនេះថា «មកធ្វើអី ចាំទៅក្រៅ ចាំទៅវត្ត» ហើយជនដៃដល់ក៏បានផ្លោះរបងចូលទៅក្នុងបរិវេណផ្ទះ រួចដកកាំបិ.តចុងស្រួចចេញពីក្នុងថង់ពណ៌ខ្មៅ ចាក់នាងជាច្រើនកាំបិ.ត ព្រមទាំងចាប់អារ.ករហូតដល់ស្លា.ប់តែម្ដង ។ក្រោយពេលសម្លា.ប់នាងរួចហើយ ឃាត.ករូបនោះក៏បានដោះអាវចេញ រួចយកកាំបិ.តចា.ក់ពោះ និងអា.រកខ្លួនឯង បណ្តាលឲ្យដួលដេកនៅក្បែរសពនារីរងគ្រោះ ប៉ុន្តែមិនស្លា.ប់គ្រាន់តែរបួសធ្ងន់ ។បុរសម្នាក់បានបំភ្លឺប្រាប់សមត្ថកិច្ចថា ផ្ទះគាត់ និងផ្ទះជនរងគ្រោះបានស្ថិតនៅជិតគ្នា ប៉ុន្តែមុនពេលកើតហេតុគាត់បានស្ថិតនៅក្នុងផ្ទះរហូតដល់ពេលកើតហេតុបានឮសំឡេងស្ត្រីរងគ្រោះស្រែកក្នុងសភាពឈឺចាប់ ។ គាត់ក៏ចេញទៅមើល ឃើញជនដៃដល់កំពុងចា.ក់ទៅលើនាង ហើយគាត់ស្រែកឆោឡោហៅឲ្យអ្នកជិតខាងជួយ ពេលនោះអ្នកជិតខាងខ្លះយកដំបង និងទៀតយកដុំថ្មគ.ប់ទៅលើជនសង្ស័យឲ្យបញ្ឈប់សកម្មភាព ។ ប៉ុន្តែជននោះមិនព្រមឈប់ឡើយ គឺចា.ក់នាងរងគ្រោះរហូតដល់ស្លា.ប់ បន្ទាប់មកជននោះបានដោះអាវ និងបានយកកាំបិតចា.ក់ពោះ និងអា.រកខ្លួនឯងដួលដេកទៅក្បែរសពនារីរងគ្រោះតែម្ដង ៕
Related Articles
សម្តេចហ៊ុន សែន ស្នើដល់អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធទាំងអស់ពង្រឹងយន្តការ សម្របសម្រួល ទប់ស្កាត់ដល់ការរើសអើង ការប្រមាថ មាក់ងាយលើជនមានពិការភាព
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការ បានផ្ញើសារលិខិតមួយ អបអរសាទរដល់ ទិវាជនមានពិការភាពកម្ពុជា លើកទី២២ និងទិវាជនមានពិការភាពអន្តរជាតិលើកទី៣៨ ដែលនឹងប្រព្រឹត្តិទៅ នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ ខាងមុខនេះ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ជារៀងរាល់ឆ្នាំ ព្រះរាជាណាចក្រកម្ពុជាតែងបានរៀបចំប្រារព្ធមីឡឹង ដើម្បីអបអរសារទរទិវាជនមានពិការភាពកម្ពុជា និងអន្តរជាតិ ៣ធ្នូ។ ឆ្នាំ២០២០នេះ សកលលោកបានជួបប្រទះវិបត្តិជំងឺកូវីដ១៩ ដែលបានជះឥទ្ធិពល មកដល់ព្រះរាជាណាចក្រកម្ពុជា ជាហេតុមិនអាចធ្វើឱ្យមានការជួបជុំទ្រង់ទ្រាយធំ ឬប្រារព្ធពិធីមីទ្ទិងដូចសព្វមួយដងបាន។ សម្តេចបានសម្ដែងនូវមនោសញ្ចេតនានឹករលឹកនិងព្រួយបារម្ភពីសុខទុក្ខរបស់បងប្អូនមានពិការភាពទូទាំងប្រទេសអស់ពីដួងចិត្ត។ បើទោះបីជាឆ្នាំនេះ រាជរដ្ឋាភិបាលកម្ពុជាអាក់ខានមិនបាន រៀបចំប្រារព្ធទិវាជនមានពិការភាពកម្ពុជាលើកទី២២ និងអន្តរជាតិលើកទី៣៨ យ៉ាងឱឡារិកទាំងនៅថ្នាក់ជាតិ និង ក្រោមជាតិក្ដី ក៏មានការចាត់តាំងឱ្យមានការចុះសួរសុខទុក្ខ នៅតាមមជ្ឈមណ្ឌល និងទីតាំងរស់នៅរបស់បងប្អូនមានពិការភាព ព្រោះរាជរដ្ឋាភិបាលតែងបានយកចិត្តទុកដាក់មានឆន្ទៈមោះមុត និងការប្តេជ្ញាចិត្តខ្ពស់ក្នុងការលើកកម្ពស់ សិទ្ធិជនមានពិការភាព និងសូមលើកទឹកចិត្តឱ្យជនរួមជាតិយើងទាំងអស់រួមគ្នាបន្តលើកស្ទួយសុខុមាលភាព ជនមានពិការភាពឱ្យកាន់តែប្រសើរឡើង ដើម្បីជាឧត្តមប្រយោជន៍របស់វិស័យពិការភាពនៅកម្ពុជា។ រាជរដ្ឋាភិបាលកម្ពុជាមានចក្ខុវិស័យច្បាស់លាស់ធ្វើយ៉ាងណាឱ្យជនមានពិការភាព និងក្រុមគ្រួសារមាន តុណភាពជីវិតល្អ និងចូលរួមយ៉ាងសកម្មពេញលេញស្មើភាពគ្នាក្នុងសង្គមដែលមានការគោរពសិទ្ធិនិងសេចក្តីថ្លៃថ្នូរ ព្រមទាំងមានការធ្វើបរិយាបន្នពិការភាពក្នុងគ្រប់វិស័យ និងការអភិវឌ្ឍ។ ក្នុងន័យនេះ […]
ស្គាល់មុខជនបង្ករបេីករថយន្តបុកសម្លាប់មនុស្សគឺជាពេទ្យធ្មេញសោះ
(ភ្នំពេញ) លោកឧត្ដមសេនីយ៍ទោ ចេវ ហាក់ ស្នងការរងនគរបាលរាជធានីភ្នំពេញ ទទួលបន្ទុកចរាចរណ៍ បានអោយ PVNN ដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍បុកហេីយថយកិនបណ្ដាលអោយមនុស្សស្លាប់នោះគឺ កេីតឡេីងនៅ ចំណុចផ្លូវ ១៧៣ កែងផ្លូវ ៣២៨ សង្កាត់ ទួលស្វាយព្រៃ ១ ខណ្ឌ បឹងកេងកង វេលាម៉ោង ២៣:៣០ នាទី ថ្ងៃទី ១៥ ខែ តុលា ឆ្នាំ ២០២០ ដោយរថយន្តបានបេីកបុកម៉ូតូជនរងគ្រោះ ពីក្រោយ ។ ជនបង្ករឈ្មោះ យ៉ាន់ណា លីណា ភេទ ប្រុស អាយុ ៣០ ឆ្នាំ មុខរបរ ពេទ្យធ្មេញ ស្នាក់នៅផ្ទះលេខ ៥ អឹម ក្រុមទី ៤ ភូមិ ព្រៃព្រីងខាងត្បូងទី ១ សង្កាត់ចោមចៅ ២ ខណ្ឌ ពោធិ៍សែនជ័យ ។ […]
បុរស២នាក់ ទើបត្រឡប់មកពីម៉ាឡេស៊ី ដែលរត់ចេញពីមណ្ឌលធ្វើចត្តាឡីស័ក នៅខេត្តព្រៃវែង ត្រូវសមត្ថកិច្ចនាំខ្លួនមកវិញហើយ
ព្រៃវែង ៖ មនុស្ស២នាក់ ទើបត្រឡប់មកពីប្រទេសម៉ាឡេស៊ី ដែលបានរត់ចេញពីមណ្ឌលធ្វើចត្តាឡីស័ក នៅខេត្តព្រៃវែង កាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០ ត្រូវកម្លាំងសមត្ថកិច្ច នៃស្នងការដ្ឋាន នគរបាលខេត្តព្រៃវែង ស្រាវជ្រាវរកឃើញ និងបានធ្វើការអប់រំណែនាំ និងនាំខ្លួនត្រឡប់មកកន្លែងធ្វើចត្តាឡីស័កវិញផងដែរ។ នគរបាលខេត្តព្រៃវែង បានឱ្យដឹងថា បុរសទាំង២នាក់នេះ ទី១.ឈ្មោះ កំសត់ វិស័យ អាយុ២១ឆ្នាំ និងទី២.ឈ្មោះ ចន កំសាន អាយុ៣២ឆ្នាំ។ សូមបញ្ជាក់ជូនថា មនុស្សទាំង២នាក់ ដែលបានរត់ចេញពីកន្លែងធ្វើចត្តាឡីស័កនេះ បានត្រឡប់មកពីប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០។ ពួកគេត្រូវបានមន្ដ្រីសុខាភិបាល យកសំណាកទៅពិនិត្យចំនួន៣លើកមកហើយ ពោលនៅថ្ងៃទី២៣, ២៦, ២៩កន្លងទៅ ហើយនៅថ្ងៃទី០៣ ខែសីហា នឹងត្រូវយកសំណាកទៅពិនិត្យបន្ដទៀត ប៉ុន្ដែស្រាប់តែពួកគេរត់ចេញនៅថ្ងៃនេះតែម្ដង។ កន្លងទៅក៏ធ្លាប់មានករណីអ្នករត់ចេញពីមណ្ឌលធ្វើចត្ដាឡីស័កផងដែរ ប៉ុន្ដែត្រូវសមត្ថកិច្ចរកឃើញ នឹងនាំមកបន្ដតាមដានសុខភាពវិញ រហូតដល់ថ្ងៃកំណត់ ទើបអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ។ សូមបញ្ជាក់ថា កម្ពុជាបានរកឃើញ អ្នកឆ្លងជំងឺកូវីដ-១៩ សរុបទាំងអស់ចំនួន២៤១ អ្នកកំពុងសម្រាកព្យាបាល មានចំនួន៤១នាក់។ចំណែកអ្នកជាសះស្បើយ មានចំនួន២០០នាក់៕