(ភ្នំពេញ): ព័ត៌មានបឋម បុរសម្នាក់បានប្រើកាំបិតចុងស្រួចអារ.ក ប៉ងធ្វើអត្តឃាតុបន្ទាប់ពីបានចាក់សម្លាប់ស្ត្រីម្នាក់ឲ្យដេកស្លាប់ក្នុងថ្លុកឈាម ។ ហេតុការណ៍បានកើតឡើងកាលពីរសៀលថ្ងៃទី ១៨ មេសា នេះ នៅចំណុចផ្ទះលេខ៣១ ផ្លូវ៣៦ បុរីឈូកវ៉ា២ ស្ថិតនៅក្នុងភូមិតិក្ខបញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ស្ត្រីរងគ្រោះត្រូវគេស្គាល់ឈ្មោះ មាស លក្ខិណា អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មានប្ដីឈ្មោះហួ ស៊ិន អាយុ៣៧ឆ្នាំ ជាជនជាតិចិន មុខរបរធ្វើការនៅក្រុមហ៊ុនកិនថ្មមួយកន្លែងក្នុងខេត្តកំពង់ស្ពឺ ។ អ្នកទាំងពីរមានកូនប្រុស២នាក់ សព្វថ្ងៃស្នាក់នៅក្នុងផ្ទះកើតហេតុខាងលើ។ ដោយឡែកជនដៃដល់ជាឃាតកមិនទាន់ត្រូវបានគេស្គាល់អត្តសញ្ញាណនៅឡើយទេ ដោយត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាមៗ ៕
Related Articles
អគាររដ្ឋបាល អាវុធហត្ថខណ្ឌព្រែកព្នៅថ្មី បាននិងកំពុងសាងសង់ជិតរួចរាល់ ត្រូវបានឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង ចុះត្រួតពិនិត្យនិងត្រៀមសម្ពោធ!
(ភ្នំពេញ): អគាររដ្ឋបាល អាវុធហត្ថខណ្ឌព្រែកព្នៅថ្មី បាននិងកំពុងសាងសង់ជិតរួចរាល់ ត្រូវបានឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង ចុះត្រួតពិនិត្យនិងត្រៀមសម្ពោធ!កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអភិវឌ្ឍន៍ជាលំដាប់ ចាប់តាំងពីទីបញ្ជាការ រហូតទៅដល់ មូលដ្ឋានអាវុធហត្ថខណ្ឌ ជាបន្តបន្ទាប់ ដោយឈរលើគោលការណ៍អភិវឌ្ឍន៍ទាន់សម័យ តាមគំរូឯកភាពគ្នាប្រកបដោយភាពប្រណិត គុណភាពខ្ពស់តាមស្តង់ដាបច្ចេកទេស និងស្របតាមការរីកចម្រើនរបស់ប្រទេសជាតិ។ ជាក់ស្តែង នៅព្រឹក ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២០៣ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អមដំណើរដោយ មេបញ្ជាការរង នាយសេនាធិកា នាយសេនាធិការង និងមេបញ្ជាការអាវុធហត្ថខណ្ឌទាំង១៤ បានឆ្លៀតពេលចុះទៅពិនិត្យអគាររដ្ឋបាលមូលដ្ឋានអាវុធហត្ថខណ្ឌព្រែកព្នៅថ្មី ដើម្បីត្រៀមដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ ក្នុងពេលដ៏ខ្លីខាងមុខនេះ។ អាគារដែលសាងសង់នេះ គឺស្របតាមទស្សនដឹកនាំរបស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលជានិច្ចកាលលោកនាយឧត្តមសេនីយ៍ តែងតែណែនាំដល់មេបញ្ជាការអាវុធហត្ថគ្រប់ជាន់ថ្នាក់ ត្រូវយកចិត្តទុកដាក់ កសាងហេដ្ឋារចនាសម្ពន្ធ សាងសង់អាគារជំរំជម្រក […]
ការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងបានបញ្ជួនជនសង្ស័យចំនួន៤នាក់ជាមុខសញ្ញាជួញដូរ រក្សាទុកដឹកជញ្ជូនគ្រឿងញៀននិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនទៅកាន់អយ្យការអមសាលាដំបូងខេត្ត
ខេត្តស្វាយរៀង៖នៅព្រឹកថ្ងៃទី០៧ តុលា ២០២០ ជនសង្សយ័ជាមុខសញ្ញាជួញដូរ រក្សាទុកដឹកជញ្ជូនគ្រឿងញៀននិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនចំនួន០៤នាក់ ស្រី០១នាក់រួមជាមួយនិងវត្ថុតាងថ្នាំញៀនត្រូវបានកម្លាំងជំនាញផែនការងារប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្តដើម្បីចាត់ការបន្តតាមច្បាប់ *ដោយអនុវត្តតាមបទបញ្ជាដ៍មុឺងម៉ាត់របស់លោកឧត្តមសេនីយយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្ត ស្វាយរៀងនិងដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី កែវ សុថា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន ក្រោមការសម្របសម្រួលនីតិវិធីពីឯកឧត្តម ខាំ សុផារី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង និងលោក សុខ កែវ បណ្ឌិត ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៤.៥ ខែតុលា ឆ្នាំ២០២០កម្លាំងការិយាលយ័ប្រឆាំងគ្រឿងញៀនខេត្ត សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ ក្រុងស្វាយរៀងនិងមានកិច្ចសហការល្អជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌពោធិសែនជយ័និងកម្លាំងប៉ុស្តិរដ្ឋបាលសង្កាត់ចោមចៅ១ បានបើកប្រតិបត្តិការស្រាវជ្រាវនិងបង្ក្រាបករណីជួញដូរ រក្សាទុកដឹកជញ្ជូនគ្រឿងញៀនដោយខុសច្បាប់ ០១លើកដោយបានឃាត់ខ្លួនជនសង្សយ័ជាបន្តបន្ទាប់ចំនួន០៤នាក់ ស្រី០១នាក់ ព្រមទាំងដកហូតវត្ថុតាងរួមមាន:-ថ្នាំញៀនប្រភេទមេតំហ្វេតាមីនចំនួន២៧កញ្ចប់(ធំ០៣កញ្ចប់)ទម្ងន់១៩១.៦ក្រាម-ជញ្ជីងថ្លឹងថ្នាំញៀន០១គ្រឿង-ទូរសព្ទ័ដៃ០៣គ្រឿង-រួមជាមួយឧបករណ៍ជក់ប្រើប្រាស់និងសម្ភារះវេចខ្ចប់មួយចំនួនទៀត។ប្រភព ជា_រដ្ឋាប្រធានសាខាសមាគមអ្នកសារព័ត៌មានជាតិកម្ពុជាដើម្បីសេរីភាពប្រចាំខេត្តស្វាយរៀង
នគរបាលព្រហ្មទណ្ឌ បង្ក្រាបមុខសញ្ញាប្លន់ប្រដាប់អាវុធម្នាក់ ធ្លាប់ធ្វើសកម្មភាព ៩ដង
ព្រៃវែង៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបបានមុខសញ្ញាប្លន់ប្រដាប់អាវុធម្នាក់ធ្វើសកម្មក្នុងរាជធានីភ្នំពេញ និងធ្លាប់បាញ់ដើម្បីរំដោះខ្លួនពេលជនរងគ្រោះតាមទាន់ នៅស្រុកស៉ីធរកណ្ដាល ខេត្តព្រៃវែង នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០។ ជនសង្ស័យធ្លាប់ធ្វើសកម្មភាព៩ដង នៅខណ្ឌដង្កោ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌសែនសុខ។ ប្រតិបត្តិការនេះធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, ឧត្តមសេនីយ៍ ឯក អ៉ិន បូរ៉ា អគ្គស្នងការរងទទួលផែន, លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រោមការសម្របសម្រួលពី លោក ប្លង់ សុផល ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ លោកឧត្តមសេនីយ៍ទោ ជាវ វិបុល អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានថ្លែងថា ជនសង្ស័យដែលកម្លាំងជំនាញ បង្ក្រាបបានឈ្មោះ ពេជ្រ ធា ហៅ ជា ធា ហៅ ពែ អាយុ៤០ឆ្នាំ ស្នាក់នៅភូមិយស ឃុំឬស្សីសាញ់ ស្រុកស៊ីធរកណ្តាល ខេត្តកណ្តាល ពាក់ពន្ធ័ករណី លួចមានស្ថានទម្ងន់ទោស (លួចប្រដាប់អាវុធ) […]