ភ្នំពេញ៖ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ បានអញ្ជើញពិនិត្យការ យកសំណាកប្រគេនព្រះសង្ឃ គណៈកម្មការអាចារ្យវត្ត យាជីតាជី និងអ្នកស្នាក់នៅរៀនសូត្រក្នុងវត្ត ចំនួន៤ វត្តក្នុងខណ្ឌសែនសុខ រួមមាន៖
១-វត្តឃ្មួញ សរុបចំនួន ១១៧អង្គ=នាក់ លទ្ធផល
អវិជ្ជមាន ទាំងអស់ ។
២-វត្តអន្លង់ក្ងាន សរុបចំនួន ៣៦អង្គ=នាក់ លទ្ធផល អវិជ្ជមាន ទាំងអស់ ។
៣-វត្តសែនសុខ សរុបចំនួន ៤៥អង្គ=នាក់ លទ្ធផល អវិជ្ជមានទាំងអស់ ។
៤-វត្តក្រាំងធ្នង់ សរុបចំនួន ៥៩អង្គ=នាក់ លទ្ធផលអវិជ្ជមាន ទាំងអស់ ។
យើងខ្ញុំសូមចូលរួមអបអរសាទរវត្តទាំងបួននេះផង ជាពិសេសសូមថែរក្សាសុខភាពហើយកំភ្លេច អនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ថ្នាក់ដឹកនាំ 3 កំ 3 ការពារ រួមគ្នាប្រយុទ្ធប្រឆាំងកូវីដ19 ទាំងអស់គ្នា៕ដោយ%ទូច រ៉ាវុធ