ភ្នំពេញ ៖ លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករកម្ពុជា បានថ្លែងឲ្យដឹងថា ប្រាក់ខែគោលសម្រាប់កម្មករក្នុងវិស័យកាត់ដេរ និងផលិតស្បែកជើងនៅកម្ពុជា សម្រាប់ឆ្នាំ២០២២ គឺចំនួន១៩២ដុល្លារ ដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបន្ថែម២ដុល្លារទៀត ដូច្នេះសរុបទាំងអស់១៩៤ដុល្លារ។
បើតាមលោក ប៉ាវ ស៊ីណា ក្នុងកិច្ចប្រជុំថ្ងៃចុងក្រោយ ដើម្បីកំណត់ប្រាក់ឈ្នួលអប្បបរមា សម្រាប់វិស័យកាត់ដេរ និងផលិតស្បែកជើងនៅកម្ពុជា សម្រាប់ឆ្នាំ២០២២ នៅព្រឹកថ្ងៃទី២៨ ខែកញ្ញានេះ គឺសំឡេងគាំទ្រ បោះឆ្នោតឲ្យតួលេខ១៩២ដុល្លារ មានចំនួន ៤៥សំឡេង និងតួលេខ២០៤ដុល្លារ ដែលស្នើដោយក្រុមសហជីពមានសំឡេងគាំទ្រតែ៦សំឡេងប៉ុណ្ណោះ ខណៈតំណាងសហជីព១១រូបទៀត ក៏គាំទ្រ១៩២ដុល្លារដែរ។
សូមបញ្ជាក់ថា ប្រាក់ខែកម្មករកាលពីឆ្នាំ២០២១ចំនួន១៩២ដុល្លារ ខណៈឆ្នាំ២០២០ មាន ១៩០ដុល្លារ៕