ភ្នំពេញ ៖ ជនសង្ស័យមួយក្រុម ជិះម៉ូតូមកពីក្រោយ ធ្វើសកម្មភាពធាក់ម៉ូតូជនរងគ្រោះដួលបោកផ្ទុបទៅនិងរានទេត្តាពេញទំហឹង បណ្ដាលឲ្យរងរបួសធ្ងន់ទាំងពីរនាក់ ហើយជនសង្ស័យរត់គេចខ្លួនបាត់ស្រមោល ចំណែកជនរងគ្រោះត្រូវបានប្រជាពលរដ្ឋខលហៅរថយន្តសង្រោះបន្ទាន់ដឹកយកទៅមន្ទីរពេទ្យ តែជាអកុសលស្លាប់ម្នាក់។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១២យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវ២១៧ ក្នុងសង្កាត់ទឹកល្អ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ប្រភពព័ត៌មាននាក់ឃើញហេតុការណ៍ បានដឹងថា នៅមុនពេលកើតហេតុ គេឃើញយុវជនពីរនាក់ មិនទាន់ស្គាល់អត្តសញ្ញាណ ជិះម៉ូតូមួយគ្រឿង ម៉ាកវេវ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1GP-2308 បើកបរដោយយុវជនពីរនាក់ ក្នុងទិសដៅត្បួងទៅជើង លុះមកដល់កន្លែងកើតហេតុ ស្រាប់តែលិចមុខជនសង្ស័យមួយក្រុម មិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូមកពីក្រោយ ធ្វើសកម្មភាពធាក់ទៅលើជនរងគ្រោះ បណ្ដាលឲ្យម៉ូតូរេចង្កូតជ្រុលទៅបុករានទេវតាពេញទំហឹង បណ្ដាលឲ្យជនរងគ្រោះទាំងពីរនាក់ រងរបួសយ៉ាងធ្ងន់ធ្ងរ ភ្លាមនោះជនសង្ស័យបានរត់គេចខ្លួនបាត់ស្រមោល ចំណែកជនរងគ្រោះ ត្រូវបានប្រជាពរឃើញនាំគ្នាទៅមើល និងបានទំនាក់ទំនងហៅរថយន្តដឹងជនរងគ្រាះយកទៅមន្ទីរពេទ្យភ្លាមៗ តែជាអកុសលត្រូវស្លាប់ម្នាក់ ពេលបញ្ជូនដល់មន្ទីរពេទ្យ ចំណែកម្នាក់ទៀតរងរបួសធ្ងន់។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសាច់ញាតិមកមើលនៅឯមន្ទីរពេទ្យ អ្នករបួសធ្ងន់កំពុងសម្រាកព្យាបាល ចំណែងបុរសម្នាក់ទៀតស្លាប់ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ៖ ទូច រ៉ាវុធ