ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ បានឲ្យដឹងថា ទោះបីដោះលែងយានយន្ដដឹកជញ្ជូន លើសទម្ងន់កំណត់ ចំនួន២២៩គ្រឿង ក៏ដោយ ប៉ុន្តែការអនុវត្តច្បាប់រឹតបន្តឹងដដែល ដោយមិនមានការលើកលែង ជាលើកទី២ឡើយ។ក្នុងសន្និសីទសារព័ត៌មាន ស្តីពីវឌ្ឍនភាពនៃការអនុវត្ត វិធានការគ្រប់គ្រងទប់ស្កាត់ យានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិត កំណត់នៅកម្ពុជា នាថ្ងៃទី១ ខែតុលា ឆ្នាំ២០២១ លោក ស៊ុន ចាន់ថុល បានថ្លែងថា «យានយន្ត ២២៩គ្រឿង ដែលបានឃាត់ទុករយៈពេលមួយឆ្នាំ ក្នុងបទល្មើសនៃការដឹកជញ្ជូនលើសទម្ងន់ ត្រូវបានអនុញ្ញាតឲ្យដោះលែង ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ។ ប៉ុន្តែការអនុវត្តច្បាប់នៅតែរឹតបន្តឹង យ៉ាងតឹងរ៉ឹងចំពោះយានយន្តដឹកជញ្ជូន លើសទម្ងន់កម្រិត កំណត់ដោយច្បាប់ ដោយមិនមានការ លើកលែងជាលើកទី២ទេ»។សូមរំលឹកថា កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឲ្យក្រសួងសាធារណការ ដោះលែងយានយន្តដឹកជញ្ជូន លើសទម្ងន់កម្រិតកំណត់ ដែលផ្ទុយនឹងច្បាប់ចំនួន ២២៩គ្រឿង មុនកាលកំណត់ ក្រោយបានឃាត់ទុក នៅតាមស្ថានីយជញ្ជីង និងមន្ទីរសាធារណការ តាមបណ្តារាជធានី-ខេត្តមួយចំនួន។ថ្វីត្បិតតែរាជរដ្ឋាភិបាលកម្ពុជា អនុញ្ញាតឲ្យមានការដោះលែង និងបន្ធូរបន្ថយក្នុងឱកាស បុណ្យភ្ជុំបិណ្ឌនេះក៏ពិតមែន ប៉ុន្តែម្ចាស់យានយន្ត ម្ចាស់អាជីវកម្មដឹកជញ្ជូន ទាំងឡាយគោរព និងអនុវត្តតាមច្បាប់ស្តីពីផ្លូវថ្នល់ មាត្រា៦០ និងសេចក្ដីជូន ស្តីពីការពង្រឹងវិធានការយ៉ាងតឹងរឹង បន្ថែមចំពោះយានយន្ត ដឹកជញ្ជូនធុនធ្ងន់ ដែលបើកបរលើបណ្តាញផ្លូវថ្នល់៕
Related Articles
ព្រឹកនេះ! សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត អញ្ជើញចុះចែកអំណោយជូនប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ ចំនួន ៣,៣៨៤គ្រួសារ នៅខណ្ឌដង្កោ
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០នេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឧត្ដមភរិយារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាប្រធានកាកបាទក្រហមកម្ពុជា តំណាងសម្ដេចតេជោនាយករដ្ឋមន្ត្រី អញ្ជើញចុះសំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ចំនួន៣,៣៨៤គ្រួសារ ស្ថិតនៅក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ។ សូមជម្រាបថា៖ ការអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយសម្រាលការលំបាក របស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានប្រព្រឹត្ដទៅនៅវត្ដ រតនតេជៈ ហៅវត្ដកំពង់ក្ដុល ស្ថិតនៅភូមិពោធិ៍រលំ សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ អំណោយដែលចែកជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួន ៣,៣៨៤គ្រួសារ ក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ២៥គីឡូ, មី១កេស, ទឹកត្រី៣ដប, ទឹកស៊ីអ៊ីវ៣ដប, ទឹកបរិសុទ្ធ១កេស, ឃីត១ (មុង១ ភួយ១ ខ្នើយ១ កន្ទេល១), ថវិកា ៥ម៉ឺនរៀល។ សម្រាប់ប្រជាពលរដ្ឋនៅក្នុងខណ្ឌដង្កោនេះ មានភូមិចំនួន៤២ និងសង្កាត់ចំនួន១១ ដោយមានផ្ទះចំនួន៤,៩៦៥ខ្នង ជន់លិច និងពលរដ្ឋចំនួន៥,៥៨៧គ្រួសារ (ស្មើនឹង២៣,៥២០នាក់) […]
ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា ដឹកនាំកម្លាំងចុះស្រាវជ្រាវ និងបង្ក្រាបបទល្មើសការបំផ្លាញដីព្រៃលិចទឹក នៅជុំវិញបឹងទន្លេសាប…
កំពង់ឆ្នាំង÷នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដឹកនាំកម្លាំងអាជ្ញាធរ និងសមត្ថកិច្ចចុះទៅស្រាវជ្រាវ និងបង្ក្រាបបទល្មើសការកាប់ទន្ទ្រានព្រៃលិចទឹកនៅជុំវិញបឹងទន្លេសាប ជាពិសេសនៅខេត្តកំពង់ឆ្នាំង។ ចុះទៅស្រាវជ្រាវ និងបង្ក្រាបបទល្មើសការកាប់ទន្ទ្រាន ព្រៃលិចទឹកនៅជុំវិញបឹងទន្លេសាប ជាពិសេសនៅខេត្តកំពង់ឆ្នាំង ធ្វើឡើងក្រោយពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ម្សិលមិញ បានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់មួយ ឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ និងអភិបាលខេត្តជាប់បឹងទន្លេសាប ត្រូវធ្វើការទប់ស្កាត់ និង បង្រ្កាបជាបន្ទាន់ចំពោះការលួចកាប់ព្រៃលិចទឹក និងវាទទីយកដីនៅតាមបឹងទន្លេសាប ជាពិសេសនៅខេត្តកំពង់ឆ្នាំងតែម្តង។ បទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពីរាជបណ្ឌិត្យសភាកម្ពុជាដឹកនាំដោយ លោកបណ្ឌិត សុខ ទូច បានចុះសិក្សាស្រាវជ្រាវនៅបឹងទន្លេសាប ដែលរកឃើញអំពីបញ្ហាកាប់ឈើ និងទន្ទ្រានយកដីព្រៃលិចទឹកយ៉ាងអនាធិបតេយ្យ គួរឱ្យព្រួយបារម្ភ ជាពិសេសខេត្តកំពង់ឆ្នាំង និងត្រូវមានការដោះស្រាយជាបន្ទាន់។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា បានធ្វើ ដំណើរ ទៅដល់ខេត្តកំពង់ឆ្នាំង បានបើកកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំក្រុមការងារចុះជួយខេត្ត អភិបាល ខេត្ត […]
ឯកឧត្តម ហ៊ុន ម៉ានី អំពាវនាវអង្គបោះឆ្នោតទាំងអស់អញ្ជើញទៅបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ និងសូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា
(ភ្នំពេញ): ឯកឧត្តម ហ៊ុន ម៉ានី បានអំពាវនាវសូមគោរពអញ្ជើញ អ៊ុំ ពូមីង បងប្អូន ដែលជាអង្គបោះឆ្នោតទាំងអស់មេត្តាអញ្ជើញទៅបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខនេះកុំបីខាន និងសូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមាន លេខរៀងទី១នៅលើសន្លឹកឆ្នោត។ ការអំពាវនាវនេះ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលជាថ្ងៃទី១ នៃយុទ្ធនាការឃោសនារកសំលេងឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងព្រឹទ្ធសភា នីតិកាលទី៥។ឯកឧត្តម ហ៊ុន ម៉ានី បានបញ្ជាក់ថា សន្លឹកឆ្នោតរបស់បងប្អូនទាំងអស់ ពិតជាមានសារៈសំខាន់សម្រាប់ការធានាប្រៀបឈ្នះជូនគណបក្ស ព្រោះថានេះជាការបោះឆ្នោតអសកល ដែលសំលេងឆ្នោតមួយសន្លឹកតំណាងឱ្យសមាជិក សមាជិកា គណបក្សទាំងអស់នៅក្នុងមូលដ្ឋានរបស់ខ្លួន។