ព័ត៌មានជាតិ

រដ្ឋមន្ដ្រីក្រសួងសាធារណការ៖ បរទេសទុកចិត្តរាជរដ្ឋាភិបាលកម្ពុជា ទើបឲ្យខ្ចីលុយកមកកសាងប្រទេស

ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា ដោយសារបណ្ដាប្រទេសជាមិត្ត ទុកចិត្តរាជរដ្ឋាភិបាលកម្ពុជា ទើបឲ្យកម្ពុជាខ្ចីថវិកាមកកសាងប្រទេស ដើម្បីបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋកាន់តែ ងាយស្រួលបន្ថែមទៀត។ការលើកឡើងរបស់លោក ស៊ុន ចាន់ថុល ក្រោយមានប្រជាពលរដ្ឋ មួយចំនួនងើយឆ្ងល់ថា មូលហេតុអ្វី? កម្ពុជាខ្ចីថវិកាបរទេសមកកសាង ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា មិនប្រើថវិកាខ្លួនឯងយកទៅប្រើប្រាស់ ដោយខ្ចីបរទេសរហូត។ក្នុងសន្និសីទសារព័ត៌មានស្ដីពី វឌ្ឍនភាពនៃការ អនុវត្តវិធានការគ្រប់គ្រង ទប់ស្កាត់យានយន្ដដឹកជញ្ជូន លើសទម្ងន់កម្រិត កំណត់នៅកម្ពុជា នាថ្ងៃទី១ ខែតុលា ឆ្នាំ២០២១ លោក ស៊ុន ចាន់ថុល បានឲ្យដឹងថា គ្មានប្រទេសណាមួយ មិនជំពាក់បរទេសឡើយ។ លោកថា ចំពោះថវិកាជាតិរបស់កម្ពុជាវិញ យកទៅប្រើប្រាស់គ្រប់ស្ថាប័នជាតិ និងផ្ញើតាមធនាគារពិភពលោក ដើម្បីយកការប្រាក់ ជាដើម។លោក បានបញ្ជាក់ថា «គេឲ្យខ្ចីលុយ បានសេចក្ដីថា គេទុកចិត្តលើរាជរដ្ឋាភិបាល នូវលទ្ធភាពសងគេវិញ ហើយគេយល់ឃើញថា ការកសាងផ្លូវនោះ ផ្ដល់មកវិញនូវផលចំណេញ ច្រើនជូនប្រទេសយើង មានការរីកចម្រើនលើសេដ្ឋកិច្ច គេទុកចិត្តលើរាជរដ្ឋាភិបាល។ បើគេមិនទុកចិត្ត គេមិនឲ្យលុយយើងខ្ចីទេ ហើយប្រទេសយើងគ្មាន សុខសន្ដិភាព ក៏គេមិនឲ្យយើងខ្ចីដែរ»។លោកបានបន្ដថា បើបរទេសមិនឲ្យកម្ពុជាខ្ចីថវិកា ទើបជាបញ្ហាធំ បើបរទេសឲ្យកម្ពុជាខ្ចី ទើបជារឿងល្អទៅវិញ ដោយសារកម្ពុជាមានសុខសន្ដិភាព ប៉ុន្ដែកម្ពុជា មិនខ្ចីថវិកាបរទេសមកចាយវាយ ដោយមិនត្រឹមត្រូវឡើយ គឺបំណងមកកសាងហេដ្ឋារចនាសម្ព័ន្ធ ដើម្បីទាក់ទាញអ្នកវិនិយោគ ជាពិសេសបង្កើនការងារជូនប្រជាពលរដ្ឋ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *