ភ្នំពេញ ៖ តុលាការកំពូល កាលពីព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១នេះ បានប្រកាសសាលដីកាកំបាំងមុខ និងសម្រេចតម្កល់ទោសលោក ឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ និងលោក ឡាយ ណារិទ្ធ អតីតស្នងការរងនគរបាលខេត្តតាកែវ ជាបងបង្កើតរបស់លោក ឡាយ វណ្ណៈ ឲ្យជាប់ពន្ធនាគារក្នុងម្នាក់ៗ ពី ១០ទៅ ១៣ឆ្នាំដដែល និងប្រកាសបិទផ្លូវតវ៉ា ជាប់ពាក់ព័ន្ធការសង្ស័យថា បានព្រួតគ្នា សម្លាប់ស្ត្រីរងគ្រោះឈ្មោះ ចេវ សុវឌ្ឍនា ជាស្រីកំណាន់របស់ ឡាយ វណ្ណៈ ប្រព្រឹត្តនៅចំណុចផ្ទះជួល ភូមិផ្សារតាកោ សង្កាត់រកា ក្រុងដូនកែវ ខេត្តតាកែវ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨។លោក និន ណុន ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ បានថ្លែងឲ្យដឹងថា នៅក្នុងសំណុំរឿងក្តីនេះ ទណ្ឌិតឈ្មោះ ឡាយ វណ្ណៈ ភេទប្រុស អាយុ ៤៥ឆ្នាំ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៩ ផ្តន្ទាទោសដាក់ពន្ធនាគារ កំណត់ ១៣ឆ្នាំ និងទណ្ឌិតឈ្មោះ ឡាយ ណារិទ្ធ ភេទប្រុស អាយុ ៤៦ឆ្នាំ ត្រូវជាប់ពន្ធនាគារ១០ឆ្នាំ ពីបទ«ឃាតកម្ម» តាមមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ។ចំណែកឯទណ្ឌិតឈ្មោះ ជឹម វុធ ភេទប្រុស អាយុ ៤១ឆ្នាំ និងទណ្ឌិតឈ្មោះ ម៉ែន សាម៉ៃ ភេទប្រុស អាយុ ៣៦ឆ្នាំ ត្រូវដាក់ពន្ធនាគារកំណត់ម្នាក់ៗ២ ឆ្នាំ ពីបទ«លាក់កំបាំងតម្រុយ» តាមមាត្រា៥៣២ នៃក្រមព្រហ្មទណ្ឌ។ តែពួកគាត់ទាំង៤នាក់ បានប្តឹងឧទ្ទរណ៍ និងបន្តប្តឹងសារទុក មកកាន់តុលាការកំពូល។ទាក់ទងនឹងសាលដីកា របស់តុលាការកំពូលខាងលើនេះ លោក ឡាយ វណ្ណៈ និងលោក ឡាយ ណារិទ្ធ ព្រមទាំងមេធាវីការក្តីមិនអាចទាក់ទង ដើម្បីព័ត៌មានបានឡើយ នៅថ្ងៃសុក្រ ទី២៤ ខែធ្នូ ឆ្នាំ២០២១នេះ៕
Related Articles
សូមគាំទ្រនូវចំណាត់ការដ៏ម៉ឺងម៉ាត់មួយនេះឯកឧត្តម វុី សំណាង អភិបាលនៃគណៈអភិបាល…
(ខេត្តតាកែវ): បានដាក់ចេញនៅបទបញ្ជានៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដែលជាកិច្ចប្រជុំលើកដំបូងនោះ បានបញ្ជាដល់ជំនាញពាក់ព័ន្ធពាក់ ត្រូវដោះផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មស្រាបៀរចោលទាំងអស់នៅក្នុងភូមិសាស្រ្តខេត្តតាកែវ។ថ្លែងនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តតាកែវ នាថ្ងៃ៥ ខែកក្កដា ឆ្នាំ២០២៤នេះ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានមានប្រសាសន៍ថា «ការដាក់ចេញបទបញ្ជាទម្លាក់ផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មស្រាបៀរចោលនេះ ក្នុងគោលដៅចូលរួមលើកកម្ពស់សុខមាលភាពរបស់បងប្អូនប្រជាពលរដ្ឋ ពិសេសទៅលើកុមារតែម្តងព្រោះវាអាចជះឥទ្ធិពលមិនល្អទៅដល់កុមារហើយអាចឈានទៅដល់ការផឹកគ្រឿងស្រវឹងទាំងនេះទៀត»។ជាមួយគ្នានោះ ឯកឧត្តម វ៉ី សំណាង បានណែនាំដល់ លោកប្រធានមន្ទីរពាណិជ្ជកម្មខេត្ត ក៏ដូចជាជំនាញពាក់ព័ន្ធក៏ដូចជាអាជ្ញាធរមូលដ្ឋាន ត្រូវជូនដំណឹងទៅដល់ក្រុមហ៊ុនស្រាបៀរលើដីសាធារណៈរបស់រដ្ឋទាំងអស់ដែលកំពុងតែដាក់ផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មស្រាបៀររបស់ខ្លួនចោលទាំងអស់ ឬអាចប្តូរមកវិញនូវការលើកផ្ទាំងផ្សាយរបស់ខ្លួនដែលទាក់ទងនឹងសុខភាពប្រជាពលរដ្ឋ ខ្លឹមសារអប់រំល្អៗឬ ឬក៏ដាក់ផ្សាយជាទឹកសុទ្ធជំនួសវិញ។ឆ្លៀតនាឱកាសនោះ ថ្នាក់ដឹកនាំខេត្តខាងលើនេះ បានប្រកាសថា ក្នុងនាមរដ្ឋបាលខេត្ត គឺហាមឃាត់ដាច់ខាតចំពោះការដាក់ផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម ជាប្រភេទគ្រឿងស្រវឹងគ្រឿងញៀន និងល្បែងស៊ីសងគ្រប់ប្រភេទ ហើយការផ្សព្វផ្សាយប្រភេទនេះ ក៏មិនមានក្នុងគំនិត របស់គណៈអភិបាលខេត្តតាកែវនោះទេ ជាពិសេសរាល់ការផ្សព្វផ្សាយដែលប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋ គឺមិនបានដាច់ខាត៕
បុរសវ័យជាង៤០ឆ្នាំ ដែលជាម្ចាស់រថយន្ត 570 បាញ់សម្លាប់យុវជនម្នាក់ដែលជាមុខសញ្ញាសង្ស័យត្រូវបានឃាត់ខ្នូនហើយ…
ភ្នំពេញ÷បុរសម្នាក់ដែលជាខ្មាំងកាំភ្លើងត្រូវបានកម្លាំងសមត្ថកិច្ចជំនាញព្រហ្មទណ្ឌសហការជាមួយនឹងកម្លាំងមូលដ្ឋាន ខណ្ឌសែនសុខធ្វើការស្រាវជ្រាវរហូតកំណត់មុខសញ្ញាបានឡោមព័ទ្ធផ្ទះជនសង្ស័យ ស្រាប់តែពេលនោះជនសង្ស័យក៏បានចេញមកសារភាពខ្លួននៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកក់ទី១ មូលដ្ឋានខណ្ឌទួលគោក។យោងតាមចម្លើយសារភាពរបស់បុរសវ័យចំណាស់ជាម្ចាស់រថយន្ត lexus570 ដែលបានបាញ់ប្រហារលើយុវជនម្នាក់នោះបានឲ្យដឹងថាខ្លួនកំពុងតែជិះរថយន្តស្រាប់តែយុវជនដែលជាជនសង្ស័យបានជិះម៉ូតូ។មកប៉ះជាមួយនឹងរថយន្តរបស់គាត់ ហើយមិនឈប់ព្យាយាមគេច បន្ថែមទៀតក៏ឮសំឡេងស្រែកមកថាចោរៗ ផងនោះ បានដកកាំភ្លើងបាញ់ចេញពីក្នុងរថយន្តបាញ់ ពីក្រោយបណ្ដាលឲ្យស្លាប់តែម្ដង។បច្ចុប្បន្នបុរសជាជនដៃដល់មានឈ្មោះ សៅ សុខុន ភេទប្រុសអាយុ ៤១ ឆ្នាំ មានទីលំនៅ សង្កាត់គោករកា ខណ្ឌព្រែកភ្នៅ ភ្នំពេញ ជិះរថយន្តម៉ាក Lexus 570 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BX-7799ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញប្រគល់ជូនសមត្ថកិច្ចមូលដ្ឋានខណ្ឌសែនសុខ ដើម្បីសួរនាំនិងកសាងសំណុំរឿងចាត់ការតាមនីតិវិធី។គួរបញ្ជាក់ផងដែរនៅវេលាម៉ោងម៉ោង០១និង២០នាទីរសៀលថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ ២០២២ យុវជនម្នាក់ដែលគេសង្ស័យថាជាមុខសញ្ញាគាស់ផ្ទះខណៈដែលកម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌកម្រិតស្រានៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញកំពុងតែតាម ភ្លាមនោះប្រហែលជាជនសង្ស័យដឹងមុនឬយ៉ាងណា បានព្យាយាមជិះគេចខ្លួន ស្រាប់តែមានបុរសម្នាក់កំពុងតែជិះរថយន្តម៉ាកលុចស៊ីស ៥៧០ បានដកកាំភ្លើងបាញ់ទៅលើយុវជនដែលគេសង្ស័យ ជាមុខសញ្ញាចោរពីក្រោយខ្នងបណ្ដាលឲ្យស្លាប់ភ្លាមៗនៅម្ដុំ សាលា IU ចំណុចផ្លូវលេខ ១០១១ កែងជាមួយនឹងផ្លូវលេខ១៩៧៨ មូលដ្ឋានសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។តាមមន្រ្តីជំនាញបានឱ្យដឹងថាជនរងគ្រោះ ឈ្មោះ រិទ្ធិ ចិត្ត្រា អាយុ២៤ឆ្នាំ ស្នាក់នៅផ្លូវលំ ភូមិ រោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ […]
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំទេយ្យទានទៅប្រគេនព្រះសង្ឃ ចំនួន០២វត្ត គឺវត្តកែវមុន្នី និងវត្តព្រែកថ្លឹង ស្ថិតក្នុងខណ្ឌដង្កោ ក្រុងភ្នំពេញ
ចេញផ្សាយ ថ្ងៃទី September 14, 2020 រាជធានីភ្នំពេញ ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដោយមានការចូលរួមពីលោក អ៊ុយ សុន សមាជិកក្រុមព្រឹក្សាខណ្ឌដង្កោ ចៅសង្កាត់ និងមេភូមិទាំងអស់ក្នុង សង្កាត់ព្រែកកំពឹស យុវជន ស.ស.យ.ក រួមជាមួយនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បាននាំទេយ្យទានទៅប្រគេនព្រះសង្ឃ ចំនួន០២វត្ត ស្ថិតក្នុងខណ្ឌដង្កោ ក្រុងភ្នំពេញ។ ក្នុងនោះរួមមាន៖ វត្តកែវមុន្នី ស្ថិតក្នុង ភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពឹស និងវត្តព្រែកថ្លឹង ស្ថិតក្នុងភូមិព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ដើម្បីចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី១២ ជាមួយពុទ្ធបរិស័ទចំណុះជើងវត្តទាំងអស់ និងឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធ នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលបានពលីមរណៈ ក្នុងរយៈកាលកន្លងមកផងដែរ។ ជារៀងរាល់ឆ្នាំ គេតែងសង្កេតឃើញថា ទោះបីមានការមមាញឹកយ៉ាងណា ក៏កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ដែលមានលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ជាមេបញ្ជាការ តែងឆ្លៀតឱកាស ទៅចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌជាច្រើនវត្តអារាមជាហូរហែរ ដោយមិនមានខកខានឡើយ […]