(ខេត្តព្រៃវែង)៖ (កាស៊ីណូ)មានស្លាកយីហោ(ម៉ូណាកូ)មួយកន្លែងគេដាក់ការសង្ស័យប្រហែលអត់មានច្បាប់ កំពុងបើកដំណើរការឲ្យពលរដ្ឋខ្មែរចូលលេងយ៉ាងសកម្ម ស្ថិតនៅភូមិកគោ ឃុំបន្ទាយចក្រី ស្រុកព្រះស្ដេច ខេត្តព្រៃវែង ដោយពុំឃើញ អាជ្ញាធរមានសមត្ថកិច្ច ពាក់ព័ន្ធ ចុះធ្វើការបង្ក្រាប!តាមគោលនយោបាយ ភូមិ ឃុំ ឲ្យមានសុវត្ថិភាពជាក់ស្តែងនៅរសៀលថ្ងៃទី (២៥) ខែធ្នូ ឆ្នាំ២០២១-នេះ គេសង្កេត ឃើញនៅក្នុង(កាស៊ីណូ)ខាងលើនេះកំពុងប្រមូលផ្ដុំពលរដ្ឋខ្មែរឲ្យចូលលេងយ៉ាងអនាធិបតេយ្យ ឃើញសកម្មភាពបែបនេះហាក់បីដូចអាជ្ញាធរមានសមត្ថកិច្ចសមត្ថកិច្ច និងម្ចាស់(កាស៊ីណូ)មួយកន្លែងនេះឬមួយបានឃុបឃិតត្រូវរ៉ូវគ្នាជាប្រព័ន្ធពីក្រោមដល់ថ្នាក់ខេត្ត រួចអស់ហើយទេដឹងបានហ៊ានបើកលេងបានយ៉ាងគឃ្លើន។គួររំលឹកថា សជណ ដែលចេញដោយទីស្តីការគណៈរដ្ឋមន្រ្តី គឺអនុញ្ញាតផ្តល់អាជ្ញាប័ណ្ណឲ្យបើកមជ្ឈមណ្ឌលកំសាន្ត(កាស៊ីណូ) រាល់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ គឺដាច់ខាតគ្មានសង្វៀនល្បែងភ្នាល់ជល់មាន់ ឬបក្សីកីឡានោះទេ!? ម្យ៉ាងទៀតភ្ញៀវខ្មែរ មិនត្រូវបានអនុញ្ញាតឲ្យចូលលេងល្បែងខុសច្បាប់នៅក្នុង(កាស៊ីណូ)ជាដាច់ខាត។ពាក់ព័ន្ធករណីនៅក្នុង (កាស៊ីណូ)មានស្លាកយីហោ ( ម៉ូណាកូ )កំពុងប្រព្រឹត្តបើកបទល្មើសល្បែងស៊ីសងជល់មាន់និងអាប៉ោង ថែមទាំងល្បែង ខុសច្បាប់គ្រប់ប្រភេទផ្សេងៗទៀតឲ្យពលរដ្ឋខ្មែរចូលលេងយ៉ាងពពាក់ពពូននៅក្នុង(កាសុីណូ)ខាងលើនេះតែម្តង។ប្រជាពលរដ្ឋសង្កេតឃើញសភាពបែបនេះនាំគ្នាសូមណុំពរមកដល់ ឯកឧត្តម ជា សុមេធី អភិបាល នៃគណៈអភិបាល ខេត្តព្រៃវែង ជាពិសេស លោកឧត្តមសេនីយ៍ទោ ព្រុំ សន្ធរ ជាស្នងការខេត្តព្រៃវែង គួរតែប្រើកណ្ដាប់ដៃដែកមានវិធានការចាត់កម្លាំងក្រោមឱវាទដើម្បីចុះទៅធ្វើការបង្ក្រាបទីតាំងលួចលាក់លេងល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ មួយកន្លែងនៅក្នុង(កាសុីណូ)ស្ថិតនៅភូមិខាងលើនេះផងទាន៕
Related Articles
ជនសង្ស័យ២នាក់ត្រូវនគរបាលឃា.ត់.ខ្លួន ក្រោយលើកគ្នាទៅ.កា.ប់.ជនរងគ្រោះម្នាក់ដល់ក្នុងផ្ទះនៅក្រុងប៉ោយប៉ែត…
(បន្ទាយមានជ័យ): ករណីខ្ចីម៉ូតូគេជិះមិនឃើញយកមកសង ម្ចាស់ទៅប្តឹងសមត្ថកិច្ច ត្រូវជនសង្ស័យលើកគ្នាជាច្រើននាក់ទៅ.កា.ប់. ជនរងគ្រោះដល់ផ្ទះ កាលពីវេលាម៉ោង១០យប់ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤នេះ នៅភូមិសាមគ្កីមានជ័យ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជនបង្កត្រូវបាននគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនបានជាបន្តបន្ទាប់។យោងពាក្យបណ្តឹង ជនរងគ្រោះមានឈ្មោះ សេង រតនា ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ សន្តិសុខ ស្នាក់នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ រាយការណ៍ថា៖ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ ពេលល្ងាច ខ្លួនបានខ្ចីម៉ូតូពីឈ្មោះណាក់ ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ គ្មានស្លាកលេខ នៅបុរីដួងចន្ទ និងបានជិះទៅអគារថ្មី ពេលទៅដល់ក៏ជួបឈ្មោះ ហុង ចយ ភេទប្រុស អាយុ២០ឆ្នាំ និងឈ្មោះ សៀន នៅទីនោះ ហើយពួកគេក៏សុំខ្ចីសាក់ជិះ លុះវេលាម៉ោង ១៧ជាងល្ងាច ក៏បានបាត់ឈ្មោះ ហុង ចយ និងម៉ូតូ ហើយឈ្មោះ […]
កម្ពុជានិងអគ្គការសហប្រជាជាតិ បន្តយន្តការលើកកម្ពស់សុខុមាលភាពប្រជាជននិងសិទ្ធិកុមារនៅកម្ពុជា…
(ភ្នំពេញ): ក្រសួងមហាផ្ទៃ និងមន្ត្រីជាន់ខ្ពស់អង្គការសហប្រជាតិ បន្តយន្តការលើកកម្ពស់សុខុមាលភាពប្រជាជននិងសិទ្ធិកុមារនៅកម្ពុជា ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងការជួញដូរកុមារ និងការប្រើអំពើហិង្សាលើកុមារ។ នៅក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយលោកស្រី Ann Marie SKELTON ប្រធានគណៈកម្មាធិការសិទ្ធិកុមាររបស់អង្គការសហប្រជាជាតិ ព្រមទាំងលោកបណ្ឌិត Will Parks នាយកប្រចាំប្រទេសកម្ពុជារបស់អង្គការ Unicef ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃ ទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ នៅទីស្ដីការក្រសួងមហាផ្ទៃ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្តិបណ្ឌិត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ តែងតែយកចិត្តទុកដាក់ខិតខំប្រឹងប្រែងអនុវត្តសន្ធិសញ្ញារបស់អង្គការសហប្រជាជាតិពាក់ព័ន្ធនឹងសិទ្ធិកុមារ ក្នុងគោលបំណងគាំពារ និងលើកកម្ពស់សិទ្ធិកុមារ តាមរយៈគោលនយោបាយជាតិ និងលិខិតបទដ្ឋានគតិយុត្តផ្សេងៗ ក៏ដូចជាកិច្ចសហការភាពជាដៃគូជាមួយអង្គការសង្គមស៊ីវិលនានា៕
សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធីបតីដឹកនាំកិច្ចប្រជុំឣន្តរក្រសួង ដើម្បីពិនិត្យ ឆ្លងសេចក្តីព្រាងច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម
សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធីបតីដឹកនាំកិច្ចប្រជុំឣន្តរក្រសួង ដើម្បីពិនិត្យ ឆ្លងសេចក្តីព្រាងច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ទី២៧ ខែមីនា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិដឹកនាំតម្រង់ទិសការងារអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំឆ្លងសេចក្ដីព្រាងច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម អង្គ វង្សវឌ្ឍនា ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស ឯកឧត្តម ជា វណ្ណដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង នៃក្រសួងស្ថាប័នពាក់ព័ន្ធ ព្រមទាំងក្រុមការងារតាក់តែងសេចក្តីព្រាងច្បាប់ជាច្រើនរូបទៀត។ មានប្រសាសន៍បើកកិច្ចប្រជុំនាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា សេចក្ដីព្រាងច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្មនេះ មានទំនាក់ទំនងយ៉ាងជិតស្និតទៅនឹងការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ដូចជា លិខិតស្នាមនានាត្រូវធ្វើឡើងដើម្បីបង្រួម […]