ព័ត៌មានជាតិ

កម្ពុជានិងអគ្គការសហប្រជាជាតិ បន្តយន្តការលើកកម្ពស់សុខុមាលភាពប្រជាជននិងសិទ្ធិកុមារនៅកម្ពុជា…

(ភ្នំពេញ): ក្រសួងមហាផ្ទៃ និងមន្ត្រីជាន់ខ្ពស់អង្គការសហប្រជាតិ បន្តយន្តការលើកកម្ពស់សុខុមាលភាពប្រជាជននិងសិទ្ធិកុមារនៅកម្ពុជា ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងការជួញដូរកុមារ និងការប្រើអំពើហិង្សាលើកុមារ។

នៅក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយលោកស្រី Ann Marie SKELTON ប្រធានគណៈកម្មាធិការសិទ្ធិកុមាររបស់អង្គការសហប្រជាជាតិ ព្រមទាំងលោកបណ្ឌិត Will Parks នាយកប្រចាំប្រទេសកម្ពុជារបស់អង្គការ Unicef ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃ ទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ នៅទីស្ដីការក្រសួងមហាផ្ទៃ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្តិបណ្ឌិត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ តែងតែយកចិត្តទុកដាក់ខិតខំប្រឹងប្រែងអនុវត្តសន្ធិសញ្ញារបស់អង្គការសហប្រជាជាតិពាក់ព័ន្ធនឹងសិទ្ធិកុមារ ក្នុងគោលបំណងគាំពារ និងលើកកម្ពស់សិទ្ធិកុមារ តាមរយៈគោលនយោបាយជាតិ និងលិខិតបទដ្ឋានគតិយុត្តផ្សេងៗ ក៏ដូចជាកិច្ចសហការភាពជាដៃគូជាមួយអង្គការសង្គមស៊ីវិលនានា៕

adm

Leave a Reply

Your email address will not be published. Required fields are marked *