ត្បូងឃ្មុំ៖បើតាមរបាយការណ៍របស់ មន្ទីរព័ត៌មានខេត្តត្បូងឃ្មុំរាយការណ៍ជូន ឯកឧត្តមរដ្ឋមន្ត្រី ខៀវ កាញារីទ្ទ បានឲ្យដឹងថា បន្ទាប់ពីទទួលដំណឹងមានករណីពលករត្រឡប់ពីប្រទេសថៃស្លាប់ នៅមណ្ឌលធ្វើចត្តាឡីស័កនៅ សាលាតេជោ ហ៊ុន សែន ត្បូងឃ្មុំ ស្ថិតនៅក្នុងភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ភ្លាមៗនោះ កំលាំងការិយាល័យនគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រ បានធ្វើកិច្ចសហការជាមួយកំលាំងជំនាញពេទ្យការពារជំងឺឆ្លង បានធ្វើការពិនិត្យសាកសពឈ្មេាះ អ៊ុន សុីថា ភេទប្រុសអាយុ៥២ឆ្នាំ រស់នៅភូមិមេលោង ឃុំមៀន ស្រុកអូរាំងឱ ខេត្តត្បូងឃ្មុំ ។
ក្រោយពីកម្លាំងការិយាលយ័នគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រ បានធ្វើសហការជាមួយកំលាំងជំនាញពេទ្យការពារជំងឺឆ្លង បានពិនិត្យយ៉ាងល្អិតល្អន់ឃើញថាសាកសពមានស្នាមមុតបែកត្រង់គល់ចិញ្ចើមខាងឆ្វេងបន្តិច ហើយមានឈាមប្រទ្បាក់លើផ្ទៃមុខ (មូលហេតុ) ចូលបន្ទប់ទឹកដួលបោកត្រូវថាសបង្គន់បណ្ដាលឲ្យស្លាប់ផងដែរ។
បើយោងតាមលោក គ្រូពេទ្យជំនាញបានសន្និដ្ឋានថា ករណីស្លាប់នេះ ដោយសារជំងឺគាំងចង្វាក់បេះដូង (ខ្យល់គរ) ទើបបណ្ដាលអោយស្លាប់។
សូមបញ្ជាក់ថា÷ ពលករត្រឡប់ពីប្រទេសថៃ ដែលបានស្លាប់នៅពេលដែលធ្វើចត្តាឡីស័កនោះ .
បានត្រឡប់មកកម្ពុជា នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ បន្តដំណើរមកធ្វើចត្តាឡីស័កនៅខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ហើយបានយកសំណាក់ទៅពិនិត្យលើកទី១ ឃើញអវិជ្ជមានជំងឺកូវីត ១៩ នឹងបានស្លាប់នៅម៉ោងប្រហែល ៩:២០នាទីព្រឹក ថ្ងៃទី០២ ខែមករា ឆ្នាំ២០២០នេះ ។
ក្រោយពេលពិនិត្យ និងកោសល្យវិច័យ រួច ត្រូវបានប្រគល់សពខាងលើជូនទៅក្រុមគ្រួសារសព ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕