ព័ត៌មានជាតិ

.ល្បែងស៊ីសង ហ្គេមបាញ់ត្រីខុសច្បាប់ដុះស្លែជាយូរមកហើយ មួយកន្លែងស្ថិត នៅ.ភូ.មិ.តាងួន.សង្កាត់.កាកាបទី១.ខណ្ឌ.ពោធិសែនជ័យ.រាជធានីភ្នំពេញ

ផ្សាយចេញ ថ្ងៃ31ខែ មិនា ឆ្នាំ 2022…🤫.រាជរដ្ឋាភិបាល មានការព្រួយបារម្ភនិងបញ្ហា ជំងឺ កូវីដ-19 ប្រភេទ អូមីក្រុង កំពុងឆ្លងរីករាលដាលជាខ្លាំង អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ( ខណ្ឌពោធិសែនជ័យ) បែរជានាំគ្នាបណ្តែតបណ្ដោយឲ្យកើតមាន ល្បែងសុីសងខុសច្បាប់ បើកលេងបានយ៉ាងអនាធិបតេយ្យ…ភ្នំពេញ÷ ពិតជាមិនធម្មតាមែនជាម្ចាស់ទីតាំងហ្គេមបាញ់.ត្រី.នឹង.(Internet online) ខុសច្បាប់ មួយកន្លែង កំពុងបើកដំណើរការលេងបានយ៉ាងអនាធិបតេយ្យ នៅចំណុច.ភូមិតាងួន.សង្កាត់.កាកាបទី១.ខណ្ឌ.ពោធិសែនជ័យ.អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ឋ បានរក្សាភាពស្ងៀមស្ងាត់មិនធ្វើការបង្ក្រាបប្រហែលជាខ្លាចប៉ះពាល់ឆ្នាំងបាយ.នឹង.ផលប្រយោជន៍ហើយមើលទៅ?បើយោងតាមព័ត៌មានច្បាស់ការណ៍ទទួលបានពីពលរដ្ឋនៅរសៀលថ្ងៃទី31ខែ មីនា ឆ្នាំ 2022-នេះ មានទីតាំងល្បែងស៊ីសងខុសច្បាប់ មួយកន្លែងនៅខាងលើនេះកំពុងប្រមូលផ្តុំជួបជុំ!បើកដំណើរការលេងល្បែងយ៉ាងពេញបន្ទុក ក្នុងអំឡុងពេលផ្ទុះ ជំងឺ កូវីដ-19,, ទើបបម្លែងថ្មីប្រភេទ អូមីក្រុង កំពុងឆ្លងរីករាលដាលការជាខ្លាំង ធ្វើឲ្យពលរដ្ឋរស់នៅមានការភ័យខ្លាចអំពីបញ្ហា.អសន្តិសុខ.និង.អំពើចោរកម្ម.និង.បទល្មើស.ផ្សេងៗកើតឡើងគួរឲ្យភ័យខ្លាចដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សាជាដើម។ប្រភពបន្តពីពលរដ្ឋបាននាំគ្នាដាក់ការសង្ស័យ ម្ចាស់ទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែងនេះ បានផ្ដល់ផលប្រយោជន៍ ឲ្យអាជ្ញាធរ និង មន្ត្រីពាក់ព័ន្ធមួយ ចំនួន ក្នុង.សង្កាត់.កាកាបទី១. រួចអស់ហើយទេដឹង? ទើបហ៊ានបើកលេងល្បែងបានយ៉ាងអនាធិបតេយ្យ អញ្ចឹងហើយគេបានឃើញទីតាំងល្បែងសុីសង ហ្គេមបាញ់ត្រី (Internet online)មួយកន្លែងនេះបើកលេងយ៉ាងគឃ្លើនដោយមិនខ្លាចអ្វីទាំងអស់! ឃើញទង្វើបែបនេះពលរដ្ឋបាននាំគ្នាអំពាវនាវយ៉ាងទទួចមកដល់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សា វឿន អគ្គស្នងការនគរបាលជាតិ នឹងលោក.ឃួង ស្រេង អភិបាលនៃខណ:អភិបាល.រាជធានីភ្នំពេញ សូមជួយត្រួតពិនិត្យនិងមានវិធានការទប់ស្កាត់ទីតាំងល្បែងខុសច្បាប់ខាងលើ ដើម្បីចាត់កម្លាំងជំនាញធ្វើការបង្ក្រាប!ទីតាំង ហ្គេមបាញ់ត្រីនឹង(Internet online) មួយកន្លែងខុសច្បាប់ កំពុងបើកលេងបានយ៉ាងអនាធិបតេយ្យ ស្ថិតនៅក្នុង.ភូមិ តាងួន.សង្កាត់ កាកាបទី១.ខណ្ឌ.ពោធិសែនជ័យ.រាជធានីភ្នំពេញ នេះផងទាន🙏🙏🙏៕ដោយ% ទូច រ៉ាវុធ

adm

Leave a Reply

Your email address will not be published. Required fields are marked *