ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ នឹងបើកសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី៣១ មីនា ខាងមុខនេះ ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ពលរដ្ឋសប្បាយចិត្តក្រោយស្ពានអាកាសចោមចៅ បញ្ចប់ការសាងសង់ដែលជួយកាន់បន្ថយការស្ទះចរាចរណ៍។ ចាប់ពីពេលនេះទៅ នៅតំបន់រង្វង់មូលចោមចៅនឹងលែងមានករណីកកស្ទះចរចរណ៍ទៀតហើយ បន្ទាប់ពីរដ្ឋបាលរាជធានីភ្នំពេញអនុញ្ញាត អោយប្រើប្រាស់ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ ដែលអាចរំដោះចរាចរណ៍បានយ៉ាងទូលាយ។ ស្ពានអាកាសមួយកន្លែងដ៏ខ្វែងខ្វាត់នេះ គឺត្រូវបានសាងសង់ឡើង ដើម្បីសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ ដោយកន្លងមកតំបន់នេះទទួលរងការកកស្ទះចរាចរណ៍រាល់ថ្ងៃ។ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ ដែលជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ បានស្ថាបនារួចរាល់១០០%ហើយ ដោយគ្រោងដាក់សម្ពោធជាផ្លូវការនាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ ខាងមុខនេះ ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្រោយពីបានដាក់ឲ្យបងប្អូនប្រជាពលរដ្ឋបានធ្វើដំណើរឆ្លងកាត់ជាបណ្តោះអាសន្ន បានជាង១សប្តាហ៍។ លំហូរចរារណ៍នៅចំណុចនេះបច្ចុប្បន្ន ឃើញថាមានរថយន្ត និងម៉ូតូបើកបរខ្វាត់ខ្វែង ដោយមិនមានការកកស្ទះចរាចរណ៍ដូចមុនឡើយ។ ប្រជាពលរដ្ឋដែលជាអ្នកធ្វើដំណើរ និងអ្នករស់នៅជិតស្ពានអាកាសចោមចៅ បានសម្ដែងក្ដីរីករាយចំពោះសមិទ្ធិផលថ្មីរបស់រាជរដ្ឋាភិបាល ក្រោយពីការសាងសង់ស្ពានអាកាសចោមចៅនេះ។ សូមបញ្ជាក់ថា ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ទទួលម៉ៅការសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអានិកជនកម្ពុជា (OCIC) ដោយប្រើប្រាស់ការសាងសង់ ក្នុងរយៈពេល៣០ខែ និងចំណាយថវិការសាងសង់ប្រមាណ២២លានដុល្លារ។ ស្ពាននេះ មានផ្លូវក្រោមដីចំនួន៣ខ្សែរ រួមមានខ្សែទី១ គឺផ្លូវក្រោមដីភ្ជាប់ចរាចរណ៍ពីផ្លូវជាតិលេខ៤មកមហាវិថីសហព័ន្ធរុស្ស៊ី ខ្សែទីពីគឺផ្លូវក្រោមដីតភ្ជាប់ពីផ្លូវជាតិលេខ៤ឆ្ពោះទៅមហាវិថីចោមចៅជាផ្លូវឯកទិស និងខ្សែទី៣ជាផ្លូវឯកទិសភ្ជាប់ចរាចរណ៍ពីផ្លូវជាតិលេខ៤ទៅផ្លូវជាតិលេខ៣។ ស្ពានអាកាសជាស្ពានអាកាសមេតភ្ជាប់ចរាចរណ៍ពីផ្លូវសហព័ន្ធរុស្ស៊ីទៅជាតិលេខ៣ និងស្ពានអាកាសទី២បំបែកចេញពីស្ពានអាកាសមេបត់ឆ្វេងតភ្ជាប់ចរាចរណ៍ពីផ្លូវសហព័ន្ធរុស្ស៊ីឆ្ពោះទៅមហាវិថីចោមចៅ៕
Related Articles
ទីតាំង (Internet online)មួយកន្លែងនេះ នៅតែបន្តបើកលេងបានយ៉ាងរំភើយ! នៅសង្កាត់.បឹង.សា.ឡាង.ខណ្ឌ.ឬស្សីកែវ អាជ្ញាធរមានសមត្ថកិច្ច បានរក្សាភាពស្ងៀមស្ងាត់..!
#ភ្នំពេញ ៖🤫.មានទីតាំងមួយកន្លែង លួចបង្កប់ល្បែងស៊ីសង Internet online ចាក់ភ្នាល់ដាក់លុយគ្មានច្បាប់ កំពុងបើកលេងពេលយប់ចាប់ពីម៉ោង 7.00 យប់ជារៀងរាល់យប់ ហើយបិទតែពេល.ថ្ងៃ ដំណើរការបានយ៉ាងរំភើយ!ស្ថិតនៅផ្លូវ.បេតុងលេខ.93 ភូមិ បឹងសាឡាង សង្កាត់.បឹងសាឡាង ខណ្ឌ.ឬស្សីកែវ រាជធានី.ភ្នំពេញ អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ឋ បានរក្សាភាពស្ងៀមស្ងាត់ មិនហ៊ានធ្វើការបង្ក្រាប!ឬមួយខ្លាចប៉ះពាល់ផលប្រយោជន៍!ជាក់ស្តែងនៅថ្ងៃទី 05 ខែ 02 ឆ្នាំ 2022-នេះ គេឃើញទីតាំងមួយកន្លែងបើកលេងល្បែងស៊ីសងខុសច្បាប់ខាងលើនេះកំពុងប្រមូលផ្តុំការជួបជុំ ក្មេងស្ទាវ ក្មេងញៀនល្បែងសំងំលាក់ខ្លួនលេងល្បែងយ៉ាងពពាក់ពពូនមិនខ្លាចការរិះគន់របស់បងប្អូនប្រជាពលរដ្ឋអ្វីទាំងអស់ ធ្វើឲ្យពួកគាត់រស់នៅជិតខាងនោះមានការភ័យខ្លាចអំពីបញ្ហា.អសន្តិសុខ.និងអំពើចោរកម្ម.និង.បទល្មើសផ្សេងៗកើតឡើងគួរឲ្យភ័យខ្លាចដូចជា.ចោលួច.ឆក់.ប្លន់.និងអំពើហិង្សា.ក្នុងគ្រួសារ ណាមួយទៀតបច្ចុប្បន្ននេះជួបនិងបញ្ហាជំងឺ កូវីដ-19,ប្រភេទថ្មី.អូមីក្រុង កំពុងឆ្លងរីករាលដាលយ៉ាងខ្លាំង។ ប្រជាពលរដ្ឋនាំគ្នាដាក់ការសង្ស័យថាប្រហែលជា អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ក្នុង សង្កាត់ បឹងសាឡាង.នឹង. ខណ្ឌ.ឬស្សីកែវ អាចទទួលផលប្រយោជន៍ ពីម្ចាស់បើកល្បែងសុីសងខុសច្បាប់ មួយកន្លែងនេះអស់ហើយមិនដឹង! បានជាទីតាំងមួយនេះហ៊ានបើកលេងបានដោយរលូន ពុំដែលឃើញអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ឋ ណាហ៊ានចុះបង្រ្កាបតាមគោលនយោបាយ.ភូមិ.ឃុំ.សង្កាត់.អោមានសុវត្ថិភាពទាំង៧ចំណុច ម្តងណាឡើយ!ដូច្នេះហើយប្រជាពលរដ្ឋ សូមសំណុំពរមកដល់ ឯកឧត្តម ឃួង សេ្រង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ជាពិសេស លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ សូមជួយពិនិត្យនិងមានវិធានការចាត់កម្លាំងជំនាញធ្វើការបង្ក្រាប!ទីតាំងល្បែងសុីសងខុសច្បាប់ […]
ថវិកាសប្បុរសជនរួមគ្នាទិញវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ដើម្បីចាក់ជូនប្រជាជនជំហានដំបូង កើនដល់ជាង ៤៥លានដុល្លារ
ភ្នំពេញ ÷ ថវិកាសប្បុរសជននានា ជួយរាជរដ្ឋាភិបាល ដើម្បីទិញវ៉ាក់សាំងប្រឆាំងកូវីដ-១៩ គិតត្រឹមម៉ោង ៦:០០ល្ងាច ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ សរុបទាំងអស់ ៤៥,០៦៨,៧៦៨ដុល្លារអាមេរិកហើយ, (ក្នុងនោះមានលុយដុល្លារ ៤៤,៦៤៣,៧៦៦ដុល្លារ និងលុយខ្មែរ ១,៧០០,០១០,០០០រៀល)។ គួរបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន កាលពីល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ បានប្រកាសពីការត្រៀមបម្រុងថវិកា សម្រាប់ទិញវ៉ាក់សាំងប្រឆាំងកូវីដ-១៩ យកមកចាក់ជូនប្រជាជនដោយឥតគិតថ្លៃ ជាជំហានដំបូងចំនួន ១លានដូស ដើម្បីចាក់ប្រជាពលរដ្ឋដែលសកម្មជួរមុខ ប្រមាណ ៥០ម៉ឺននាក់ ហើយបន្ទាប់ពីការប្រកាសនេះ មានសប្បុរសជននានាជាច្រើន បានចូលរួមបរិច្ចាគថវិកាជាបន្តបន្ទាប់។ ថវិកានេះ បានកើនឡើងយ៉ាងឆាប់រហ័ស ដោយសារតែមានការចូលរួមបរិច្ចាគយ៉ាងសស្រាក់សស្រាំពីសាធារណជនគ្រប់ទិសទិស ទាំងវិនិយោគិន មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ពាណិជ្ជករ អាជីវករ និងប្រជាពលរដ្ឋទូទៅផងដែរ។ ការបរិច្ចាគពីគ្រប់ទិសទីនេះ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកថា ជាស្មារតីសាមគ្គីភាព ជាវប្បធម៌នៃការចែករំលែកក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ក្នុងចំណោមប្រជាជនកម្ពុជា ដែលមានសន្ទុះខ្លាំង និងធំធេងមហាសាលនេះ បានក្លាយជាខឿនការពារសុខភាពរបស់ប្រជាជនដ៏រឹងមាំ៕
នាយឧត្តមសេនីយ៍ សៅ សុខា ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារត្រៀមរៀបចំពិធីរំលឹកខួបលើកទី៤៧ នៃទិវាចងចាំដំណើរឆ្ពោះទៅផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត
ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពក្រុមការងារបច្ចេកទេសនីមួយៗ សម្រាប់ត្រៀមរៀបចំពិធីរំលឹកខួបលើកទី៤៧ ទិវាចង់ចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧ – ២០ មិថុនា ២០២៤)។កិច្ចប្រជុំនេះ នៅសាលប្រជុំបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាព្រឹកថ្ងៃ ទី១៦ ខែមិថុនា ឆ្នាំ២០២៤។