(ភ្នំពេញ)៖ ជនសង្ស័យម្នាក់ ក្នុងចំណោមគ្នាច្រើននាក់ត្រូវបានបា.ញ់សម្លា.ប់ ខណៈពេលធ្វើសកម្មភាពដេញតាមធាក់ប្លន់យកម៉ូតូ១គ្រឿងពីមន្ត្រីយោធាម្នាក់ បណ្ដាលឲ្យបុរសជាម្ចាស់ម៉ូតូ នោះដួលពីរបីរត្រលប់ បន្ទាប់មកជនសង្ស័យរូបនេះ បានលើកយកម៉ូតូជិះគេចខ្លួន ហើយម្ចាស់ម៉ូតូខាងលើក៏ដកកាំភ្លើងខ្លីពីចង្កេះបា.ញ់ប្រហារជាច្រើនគ្រាប់ បណ្ដាលឲ្យស្លា.ប់ភ្លាមៗនៅនឹងកន្លែងលើម៉ូតូដែលប្លន់បាននោះតែម្ដង ។ដោយឡែកបក្សពួកផ្សេងទៀត បាននាំគ្នាគេចខ្លួនបាត់អស់ ហើយមន្ត្រីយោធាជាម្ចាស់ម៉ូតូក៏ត្រូវបានកម្លាំងនគរបាលខណ្ឌដង្កោនាំទៅសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌផងដែរ ។ហេតុការណ៍នេះបានកើតឡើងបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥និង៥០នាទីព្រឹកថ្ងៃទី២៤ ខែមីនានេះ នៅតាមផ្លូវ៥០ម៉ែត្រ ស្ថិតនៅក្នុងភូមិពាម សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ជនសង្ស័យដែលត្រូវបា.ញ់សម្លា.ប់នោះពុំទាន់ត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយទេ បានធ្វើសកម្មភាពធាក់ប្លន់យកម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីមសេ១២៥ ពាក់ស្លាកលេខភ្នំពេញ1JC-4840 ។ម្ចាស់ម៉ូតូជាមន្ត្រីយោធាហើយនៅពុំទាន់ស្គាល់ឈ្មោះនៅឡើយទេ ចំណែកនគរបាលខណ្ឌដង្កោបានចុះទៅកាន់ទីនោះភ្លាមៗ ហើយប្រទះឃើញបានសំបកគ្រាប់កាំភ្លើ.ងខ្លីចំនួន៩គ្រាប់ផងដែរ ។រីឯលោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានប្រាប់ឲ្យដឹងយ៉ាងខ្លីថា អ្នកស្លា.ប់ គឺជាជនសង្ស័យ ។តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលមានរឿងនេះកើតឡើង បុរសជាមន្ត្រីយោធារូបនោះបានជិះម៉ូតូម្នាក់ឯង តាមផ្លូវ៥០ម៉ែត្រ ក្នុងទិសដៅពីលិចទៅកើត ។ ខណៈនោះជនសង្ស័យខាងលើ រួមជាមួយបក្សពួក៤ទៅ៥នាក់ទៀត ជិះម៉ូតូចំនួន៣គ្រឿងដេញតាមធាក់ផ្ដួលបណ្ដាលឲ្យមន្ត្រីយោធាខាងលើដួលម៉ូតូច្រងាប់ច្រងិល បន្ទាប់មកជនសង្ស័យខាងលើបានលើកយកម៉ូតូជិះគេចខ្លួន ។ប្រភពដដែលបានបន្តទៀតថា ភ្លាមៗនោះមន្ត្រីយោធាបានក្រោកឡើងរត់ដេញតាម ព្រមទាំងដកកាំភ្លើ.ងខ្លីបា.ញ់ប្រហារបណ្ដាលឲ្យត្រូវដួលស្លា.ប់ម្នាក់ទាំងដៃនៅកាន់ចង្កូត និងជើងនៅគងលើម៉ូតូដែលប្ល.ន់បាននោះតែម្ដង ។ដោយឡែកបក្សពួកផ្សេងទៀតបានជិះម៉ូតូគេចខ្លួនទាំងព្រលឹងចុងសក់បាត់ស្រមោលអស់ ហើយក្រោយពេលកើតហេតុ មន្ត្រីយោធាជាម្ចាស់ម៉ូតូក៏ត្រូវបានកម្លាំងនគរបាលខណ្ឌដង្កោនាំទៅសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ។ក្រោយកើតហេតុកម្លាំងនគរបាលខណ្ឌដង្កោបាននាំខ្លួនម្ចាស់ម៉ូតូ ដែលមានអាវុធហើយបាញ់ទៅលើជនសង្ស័យស្លាប់នោះយកទៅសួរនាំ ចំណែកសាកសពជនសង្ស័យយកទៅតម្កល់ទុកនៅវត្តឬស្សីសាញ់ដើម្បីធ្វើកោសល្យវិច័យ៕
Related Articles
យុវជនកំហួចប្រើល្បិច ប៉ុនប៉ងចាប់នារីកំពុងដេកលក់រំលោភ
ភ្នំពេញ៖ យុវជនម្នាក់ឃើញនាងក្រមុំសាច់សខ្ចី ក៏មានអារម្មណ៍តណ្ហាពុះកញ្ជ្រោល ចូលទៅប៉ុនប៉ងចាប់រំលោភ តែត្រូវនាងរើបម្រះរួចផុតពីក្រញាំតណ្ហា ហើយរត់មកប្ដឹងសមត្ថកិច្ចឲ្យចុះទៅឃាត់ខ្លួន កាលពីវេលាម៉ោង៩ និង១៥នាទីព្រឹក ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ នៅក្នុងហាងកាហ្វេមួយកន្លែង តាមផ្លូវបេតុងខ្សែ ស្ថិតក្នុងភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ។ មន្រ្ដីនគរបាលខណ្ឌឫស្សីកែវ បានឲ្យដឹងថា ជនសង័្សយ ឈ្មោះ ឈុន ភេទប្រុស អាយុ២៣ឆ្នាំ មានលំនៅក្នុងឃុំអរិយក្សត្រ ស្រុកមុខកំពូល ខេត្តកណ្ដាល។ រីឯនារីរងគ្រោះ ឈ្មោះ ក ស អាយុ១៨ឆ្នាំ ស្នាក់នៅក្នុងសង្កាត់កើតហេតុខាងលើ។ ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា កាលពីវេលាយប់ថ្ងៃកើតហេតុ ជនរងគ្រោះ និងមិត្តភក្ដិស្រី២នាក់ទៀតរបស់នាង រួមទាំងជនសង្ស័យម្នាក់ទៀតផង បានដេកនៅក្នុងបន្ទប់ផ្ទះជួលមួយកន្លែង ស្ថិតក្នុងក្រុមទី៨ ភូមិផ្សារតូច សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែ។ លុះមកដល់ម៉ោង៥ព្រឹក ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ ជនសង្ស័យឃើញអ្នកផ្សេងទៀតដេកលង់លក់អស់ គេក៏បានរំកិលខ្លួនទៅដេកក្បែរជនរងគ្រោះ នៅកៀនជញ្ជាំង។ បន្ទាប់មក ជនសង័្សយបានយកដៃរបស់គេ ទៅស្ទាបអង្អែលលើដងខ្លួនរបស់នាង ហើយប៉ុនប៉ងចាប់រំលោភសេពសន្ថវៈ តែនាងដឹងខ្លួនទាន់ […]
លោក សាយ សំអាល់៖ ការបំផុសប្រជាពលរដ្ឋមិនឲ្យចូលរួមបោះឆ្នោត និងការគូសបំផ្លាញសន្លឹកឆ្នោត គឺចាត់ទុកថាប្រឆាំង និងចង់បំផ្លាញលទ្ធិប្រជាធិបតេយ្យរបស់កម្ពុជា…
(ព្រះសីហនុ): លោក សាយ សំអាល់ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តព្រះសីហនុ បានគូសបញ្ជាក់ថា ការបំផុសប្រជាពលរដ្ឋមិនឲ្យចូលរួមបោះឆ្នោត និងការគូសបំផ្លាញសន្លឹកឆ្នោតជាការបំផ្លាញលទ្ធិ ប្រជាធិបតេយ្យរបស់កម្ពុជា។ មិនតែប៉ុណ្ណោះជនទាំងនោះ មានចេតនាសើរើកិច្ចព្រមព្រៀងទីក្រុងប៉ារីស ប្រឆាំងជាមួយនឹងរដ្ឋ និងបង្ករចលាចលផ្សេងៗក្នុងសង្គមកម្ពុជា ទាំងអស់នេះជាការរំខានដំណើរ និងសុខសន្តិភាពដែលកម្ពុជាកំពុងមាន។ប្រសាសន៍លើកឡើងរបស់លោកនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយសមាជិក-សមាជិកា គណៈកម្មាធិការគណបក្សឃុំចំនួន ៨ គឺឃុំកែវផុស ឃុំទំនប់រលក ឃុំកំពេញ ឃុំអូរត្រេះ នៃស្រុកស្ទឹងហាវ និងឃុំបិតត្រាំង ឃុំរាម ឃុំអូរជ្រៅ ឃុំបឹងតាព្រហ្ម នៃស្រុកព្រៃនប់ ខេត្តព្រះសីហនុ នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣។លោក សាយ សំអាល់ ថ្លែងបន្ថែមទៀតថា «សុខសន្តិភាពជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍកម្ពុជាឱ្យកាន់តែរីកចម្រើនទៅមុខ ទាំងផ្នែកសេដ្ឋកិច្ច ការកសាងហេដ្ឋារចនាសម្ព័ន្ធ ធនធានមនុស្ស។ គណបក្សប្រជាជនកម្ពុជាមានគោល នយោបាយច្បាស់លាស់ មាគ៌ាដ៏ត្រឹមត្រូវក្នុងការដឹកនាំនាវាកម្ពុជាឱ្យកាន់តែឆ្ពោះទៅមុខបន្ថែមទៀត ស្មើមុខមាត់លើឆាកជាតិ-អន្តរជាតិ។ កត្តាទាំងអស់នេះគឺមិនអាចខ្វះបានពីការថែរក្សានូវសុខសន្តិភាព អធិបតេយ្យភាព ការបង្រួបបង្រួមជាតិជាធ្លុងមួយដើម្បីបន្តដំណើររបស់កម្ពុជា។ ទស្សនវិស័យក្នុងការអភិវឌ្ឍខេត្តព្រះសីហនុ ក៏ដូចជា ជាតិមាតុភូមិកម្ពុជា ឱ្យកាន់តែសម្បូររុងរឿង ដែលជាការតាំងចិត្តយ៉ាងមោះមុតរបស់ថ្នាក់ដឹកនាំ គណបក្សប្រជាជនកម្ពុជា គ្រប់លំដាប់ថ្នាក់ ជាពិសេសបុត្រាទាំង ៣ […]
ឃាត់ខ្លួនជនជាតិវៀតណាមបីនាក់និងមេខ្យល់ខ្មែរ៣នាក់ខណៈកំពុងជិះរថយន្តមួយគ្រឿងឆ្លងដែនចូលកម្ពុជា!
ខេត្តតាកែវ : ជនជាតិវៀតណាម៣នាក់និងខ្មែរ៣នាក់ដែលជាមុខសញ្ញានាំវៀតណាមចូលកម្ពុជាខុសច្បាប់ត្រូវបានប៉ូលីសស្រុកបូរីជលសារចុះបង្ក្រាប។ករណីនេះធ្វើឡើងនៅវេលាម៉ោង៩និង៤០នាទីព្រឹកថ្ងៃទី ១៨ ខែមីនា ឆ្នាំ២០២១ តាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ លោកឧត្ដមសេនីយ៍ទោ សុខ សំណាង ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ដឹកនាំកម្លាំងដោយលោកវរសេនីយ៍ឯក ផាន ផល អធិការនៃអធិការដ្ឋាននគរបាលស្រុកបូរីជលសារ លោកអធិការស្រុកបញ្ជាក់ថាកម្លាំងអធិការដ្ឋានសហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលបូរីជលសារ បានចុះល្បាតមូលដ្ឋានស្រុកបូរីជលសារ និងបានឃាត់រថយន្តមួយគ្រឿងម៉ាកស៊ីណា ពណ៌ស ពាក់ស្លាកលេខ តាកែវ 2B : 7875 ដែលជាមុខសញ្ញានាំជនជាតិវៀតណាមខុសច្បាប់មកកម្ពុជា នៅចំណុច ភូមិស្នាចដួច ឃុំបូរីជលសារ ស្រុកបូរីជលសារខេត្តតាកែវ ដែលមានមនុស្សសរុបចំនួន៦នាក់(ប្រុសទាំង៦នាក់) ក្នុងនោះជនជាតិវៀតណាមចំនួន៣នាក់ មិនស្គាល់អត្តសញ្ញាណ ដោយមិនមានអ្នកបកប្រែ ។ ដោយឡែកជនជាតិខ្មែរមានចំនួន៣នាក់ ក្នុងនោះអ្នកបេីកបរម្នាក់ឈ្មោះ អម អាន ភេទប្រុស អាយុ៣៨ឆ្នាំរស់នៅភូមិត្រពាំងប្រិយ ឃុំអង្គខ្នុរ ស្រុកទ្រាំង ខេត្តតាកែវ និងមេខ្យល់នាំផ្លូវចំនួន២នាក់ ទី១ ឈ្មោះ សុខ រ៉ាវុធ ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិសង្គមមានជ័យ ឃុំកំពង់ក្រសាំង ស្រុកបូរីជលសារ ខេត្តតាកែវ និងទី២ […]