ថ្ងៃសុក្រ ៨រោច ខែពិសាខ ឆ្នាំថោះ បញ្ចសក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ …
អនុវត្តតាមការដឹកនាំរបស់លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាលខណ្ឌឫស្សីកែវ
ក្រុមការងាររដ្ឋបាលខណ្ឌឫស្សីកែវ ដឹកនាំដោយលោក អ៊ាន សុឃីម អភិបាលរងខណ្ឌ បានដឹកនាំកម្លាំងចម្រុះ ចុះបង្រាបទីតាំងល្បែងស៊ីសងខុសច្បាប់(អនឡាញ) មួយកន្លែងជ្រកក្រោមស្លាកយីហោមន្ទីរសម្រាកព្យាបាលយ៉ាស៊ីនឫស្សីកែវ ដែលមានទីតាំងស្ថិតនៅតាមបណ្តោយ ផ្លូវជាតិលេខ៥ ភូមិ១ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ ។
ជាលទ្ធផលក្រុមការងារចុះពិនិត្យជាក់ស្តែងឃើញថា អាជីវកម្ម ខាងលើ គ្មានលិខិត អនុញ្ញាត ប្រកប អាជីវកម្ម -សេវាកម្ម -ពាណិជ្ជកម្មពី រដ្ឋបាល ខណ្ឌឬស្សីកែវ គ្មានលិខិតអនុញ្ញាតពី រដ្ឋបាលរាជធានីភ្នំពេញ និងគ្មានលិខិតអនុញ្ញាតប្រកបអាជីវកម្ម ពីគណៈកម្មាការគ្រប់គ្រង ល្បែងពាណិជ្ជកម្មកម្ពុជា។
ក្រុមការងារបានដកហូតយកសំភារៈ និងឃាត់ខ្លួនអ្នកពាក់ព័ន្ធដេីម្បីកសាងសំណុំរឿងបញ្ជូនបន្តតាមនិតិវិធី ដូចខាងក្រោម
- មនុស្សសរុប ៨នាក់ ក្នុងនោះស្រី ៦នាក់៖
1/ឈ្មោះជា ម៉ាប់ ភេទប្រុស អាយុ៣៨ឆ្នាំ ស្នាក់នៅផ្ទះលេខ៣៩៥ ផ្លូវជាតិលេខ៥ ក្រុម៤ភូមិ៣ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឬស្សីកែវ(ភ្នាក់ងារចាត់ចែង)។
2/ឈ្មោះអ៊ុក ណារ៉ា ភេទស្រី អាយុ៣៨ឆ្នាំ ស្នាក់នៅផ្ទះជួលផ្លូវបេតុងភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ(ភ្ងាក់ងារចាត់ចែង)។
3/ឈ្មោះធី ធឿន ភេទស្រី អាយុ៣១ឆ្នាំ ស្នាក់នៅផ្ទះជួល ភូមិ៣ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឬស្សីកែវ(អ្នកលេង)។
4/ឈ្មោះថា សុខលិន ភេទស្រី អាយុ៣០ឆ្នាំ ស្នាក់នៅផ្ទះជួល ភូមិគ្រោះ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ(អ្នកលេង)។
5/ឈ្មោះម៉ាត់ សាលី ភេទប្រុស អាយុ៤៥ឆ្នាំ ស្នាក់នៅផ្ទះលេខ១២៧ ផ្លូវជាតិលេខ៥ ភូមិ២ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឬស្សីកែវ(អ្នកលេង)។
6/ឈ្មោះសាមួន សោភណ្ឌ័ភីនីត ភេទស្រី អាយុ៣០ឆ្នាំ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវជាតិលេខ៥ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ(អ្នកលេង)។
7/ឈ្មោះសាមួន សោភណ្ឌ័ ស្រីពេជ្រ ភេទស្រី អាយុ២៥ឆ្នាំ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវជាតិលេខ៥ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ(អ្នកលេង)។
8/ឈ្មោះជា ចំបុី ភេទស្រី អាយុ៣០ឆ្នាំ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវជាតិលេខ៥ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ(អ្នកលេង)។
- សំភារះដកហូតរួមមាន៖
១-កុំព្យូទ័រលើតុ ចំនួនៈ ១៣ គ្រឿង
២-កុំព្យូទ័រយួរដៃ ចំនួនៈ ០៣ គ្រឿង
៣-ទូរទស្សន៍ ចំនួនៈ ០៤ គ្រឿង
៤- ម៉ាស៊ីនព្រីន ចំនួនៈ ០១ គ្រឿង
៥- ម៉ានស៊ីនព្រីន រីសីប ចំនួនៈ ០២ គ្រឿង
- ដោយឡែកទីតាំងត្រូវបានបិតទ្វារបណ្តោះអាសន្ន។