ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាប្រធានក្រុម ការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានអញ្ជើញជាអធិបតី ពិធីបិទព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពានរង្វាន់យុវជនប្រឆាំងគ្រឿងញៀន ឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ រដូវកាលទី១ នារសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤ អមដំណើរដោយឯកឧត្តមជុំ កុសលរដ្ឋលេខាធិការ ក្រសួង ព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកឆ្លូង ខេត្តក្រចេះ ព្រមទាំងឯកឧត្តមកៅ អ៉ឺមរ៉នអនុប្រធានក្រុមការងារ និងជាប្រធានទទួលបន្ទុកខ្មែរឥស្លាមទូទាំងខេត្តក្រចេះ។
Related Articles
អាជ្ញាធររាជធានីភ្នំពេញ សហការជាមួយក្រុមគ្រូពេទ្យ បាននិងកំពុងសម្រុកចាក់វ៉ាក់សាំង ជូនពលរដ្ឋក្នុងតំបន់លឿង
ភ្នំពេញ ៖ អាជ្ញាធររាជធានីភ្នំពេញ សហការជាមួយក្រុមការងារ និងក្រុមគ្រូពេទ្យ បាននិងកំពុងសម្រុកចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋរស់នៅក្នុងតំបន់លឿងចំនួន ៣ខណ្ឌបន្ថែមទៀត ដើម្បីបង្ការ និងទប់ស្កាត់នូវការរីករាលដាលនៃជំងឺកូវីដ-១៩។ ការបង្កើតឱ្យមានទីតាំងសម្រាប់ចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋរស់នៅក្នុងតំបន់លឿងចំនួន ៣ខណ្ឌបន្ថែមទៀតនេះ បានចាប់ផ្តើមឡើង នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១នេះ ទៅតាមសេចក្តីជូនដំណឹងរបស់ រដ្ឋបាលរាជធានីភ្នំពេញ ដោយកំណត់យកខណ្ឌចំការមន ខណ្ឌច្បារអំពៅ និងខណ្ឌ៧មករា ដោយចាប់ផ្តើមនៅថ្ងៃទី២៥ ខែឧសភា ដល់ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ ដែលមានរហូតដល់ចំនួន ២០ទីតាំង។ ជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន គឺត្រូវចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋទាំងអស់នៅក្នុងរាជធានីភ្នំពេញ ដោយមិនគិតថា ជាតំបន់លឿង លឿងទុំនោះទេ ដើម្បីបង្ការនិងទប់ស្កាត់នូវការរីករាលដាលនៃជំងឺកូវីដ-១៩ឱ្យទទួលបានជោគជ័យ។ ជាក់ស្តែងនៅព្រឹកថ្ងៃទី២៥ ខែឧសភានេះ គ្រប់ទីតាំងទាំង២០នៅក្នុងខណ្ឌចំនួន៣ ដែលរៀបចំឡើងដោយរដ្ឋបាលរាជធានីភ្នំពេញ បានអនុវត្តនៃការចាក់វ៉ាក់សាំងនេះយ៉ាងរលូន រក្សាបាននូវគម្លាតសុវត្ថិភាពសង្គម ពាក់ម៉ាស តម្រង់ជួរនិងមិនឈរប្រជ្រៀតគ្នា ដើម្បីទប់ស្កាត់នូវការរីករាលដាលនៃជំងឺកូវីដ-១៩។ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ តែងចុះពិនិត្យមើលជាប្រចាំចំពោះទីតាំងនៃការចាក់វ៉ាក់សាំងមួយចំនួននៅក្នុងរាជធានីភ្នំពេញ ហើយនៅពេលចុះពិនិត្យម្តងៗ លោកអភិបាលតែងបានណែនាំដល់អាជ្ញាធរខណ្ឌ និងស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ […]
គ.ជ.ប ៖ប្រការដែលត្រូវអនុវត្ត និងប្រការដែលត្រូវហាមឃាត់ ក្នុងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២០នេះ បានចេញសេចក្តីជូនដំណឹង ដល់ភាគីពាក់ព័ន្ធទាំងអស់ ក្នុងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២០។ បើតាមសេចក្តីជូនដំណឹងបានឱ្យដឹងថា ក្នុងដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២០ ប្រព្រឹត្តទៅពីថ្ងៃទី១ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០។ សកម្មភាពនេះបាននិងកំពុងដំណើរការនៅតាមឃុំ សង្កាត់ទាំង ១.៦៤៦ ទូទាំងប្រទេស ស្របតាមប្រតិទិនការងាររបស់ គ.ជ.ប។ ដើម្បីធានាឱ្យការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រព្រឹត្តទៅដោយរលូនគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សូមធ្វើការជូនដំណឹងដល់ភាគីពាក់ព័ន្ធទាំងអស់ នូវកត្តាចាំបាច់មួយចំនួនដូចខាងក្រោម៖ ១) ប្រការដែលត្រូវអនុវត្តៈ– ជនគ្រប់រូបដែលមានវត្តមាននៅក្នុងការិយាល័យចុះឈ្មោះបោះឆ្នោត និងនៅបរិវេណ ខាងក្នុងនៃការិយាល័យទាំងនោះ ត្រូវស្ថិតនៅក្រោមអំណាចគ្រប់គ្រង និងការណែនាំរបស់ គ.ជ.ប ឬ លធ.ខប ឬ កបឃ.ស ឬ/និង ក.ច.ប ស្របតាមលក្ខខណ្ឌនៃច្បាប់ស្តីពីការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ និងច្បាប់ស្តីពីវិសោធនកម្មនៃច្បាប់នេះ និងបទបញ្ជា និងនីតិវិធីសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ ។ ២៖ ប្រការដែលត្រូវហាមឃាត់ៈ-ការរារាំងប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោត មិនឱ្យទៅចុះឈ្មោះបោះឆ្នោត ឬការរារាំងមិនឱ្យចុះឈ្មោះប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតក្នុងបញ្ជីបោះឆ្នោត និងសៀវភៅបញ្ជីបោះឆ្នោត ។-ធ្វើឱ្យមានការភាន់ច្រឡំនាំឱ្យបាត់ទំនុកចិត្តលើការបោះឆ្នោត ។-ផ្តល់ការណែនាំ […]
នាយឧត្តមសេនីយ៍ នេត សាវឿន ចូលរួមសោកស្តាយ និងរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយគ្រួសារសពមន្រ្តីនគរបាលខេត្តកណ្តាល ២រូប ដែលស្លាប់នៅក្នុងប្រតិបត្តិការបង្ក្រាបមុខសញ្ញាគ្រឿងញៀន
(កណ្តាល)៖ នារសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២នេះ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ មានការសោកស្តាយយ៉ាងខ្លាំង និងសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះគ្រួសារសពមន្រ្តីនគរបាល២រូប នៅក្នុងខេត្តកណ្តាល ដែលបានពលីជីវិតនៅក្នុងប្រតិបត្តិការបង្ក្រាបមុខសញ្ញាគ្រឿងញៀន នៅឃុំទួលព្រិច ស្រុកអង្គស្នួល ។សូមបញ្ជាក់ថា នៅក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន នៅស្រុកអង្គស្នូល ខេត្តកណ្តាល មន្រ្តីនគរបាលចំនួន២រូប បានស្លាប់ដោយសារក្រុមជនល្មើសបាញ់ត្រូវ ខណៈម្នាក់របួសធ្ងន់។មន្ត្រីនគរបាលដែលរងគ្រោះរហូតបាត់បង់ជីវិតនោះរួមមាន៖*ទី១៖ ឈ្មោះ ជុច សភា ជានាយនគរបាលប៉ុស្តិ៍ឃុំទួលព្រិច ស្រុកអង្គស្នូល*ទី២៖ ឈ្មោះ រឹម សុផាន់ណា មានតួនាទីរងផ្នែកគ្រឿងញៀន ស្រុកអង្គស្នូល។នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន បានចាត់ទុក និងវាយតម្លៃពីវីរភាពក្លាហានរបស់មន្រ្តីនគរបាលទាំង២រូប ដែលបានបូជាជីវិតដើម្បីសន្តិសុខ និងសណ្តាប់ធ្នាប់សង្គមជាតិ ជាពិសេសគឺបានចូលរួមបង្ក្រាបបទល្មើសគ្រឿងញៀន តាមមូលដ្ឋានជាកង្វល់យ៉ាងធំមួយរបស់រាជរដ្ឋាភិបាល រហូតបាត់បង់ជីវិតយ៉ាងដូច្នេះ។ ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ក៏សូមចូលរួមសោកស្តាយចំពោះមន្រ្តីនគរបាលដែលរងរបួសដោយសារក្រុមជនល្មើសបាញ់ និងសូមជូនពរឲ្យជាបានឆាប់៕