សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់ សង្ស័យជាប់ពាក់ព័ន្ធករណីរំលោភសម្លាប់ សិស្សវិទ្យាល័យអន្លង់ត្នោតស្រុកក្រគរ។ជនសង្ស័យឈ្មោះ សេប យ៉ា អាយុ៣៦ឆ្នាំ មុខរបរធ្វើស្រែ ស្នាក់នៅបណ្ដោះអាសន្នក្នុងរោងមើលក្របី ក្បែរកន្លែងកើតហេតុ ទីលំនៅបច្ចុប្បន្នភូមិទន្សាយគល់ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ជនរងគ្រោះ មានអាយុ១៦ឆ្នាំ ជាសិស្សរៀនថ្នាក់ទី៩D នៃវិឡាល័យអន្លងត្នោតស្រុកក្រគរ។ តាមការពិនិត្យសាកសពរបស់គ្រូពេទ្យកោសល្យវិច្ឆ័យ និង នគរបាលបច្ចេកទេសខេត្ត ឃើញផ្នែកប្រដាប់ភេទមានដាច់រលាត់មានទឹកកាម ហើយនៅផ្នែកកមានស្នាមរបួសជាំ៕
Related Articles
អភិបាលខណ្ឌចំកាមន ចុះត្រួតពិនិត្យទីតាំងអាជីវកម្មខារ៉ាអូខេ ចំនួន០២កន្លែង លួចបើក ផ្គើននិងបំរាមរបស់អាជ្ញាធរ
ភ្នំពេញ ៖ ទីតាំងអាជីវកម្មខារ៉ាអូខេ ចំនួន០២កន្លែង ស្ថិតនៅផ្លូវ៤៨៨ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចម្ការមន លួចបើកផ្គើមទៅនិងបំរាមរបស់អាជ្ញាធរក្រុង ដែលអនុញាតិឲ្យកែប្រែពីក្លឹបកំសាន្ត-ខារ៉ាអូខេ ទៅជាភោជ្ជនីយដ្ឋាន ត្រូវបានអាជ្ញាធរដឹកនាំដោយលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំកាមន ចុះត្រួតពិនិត្យរកឃើញ កាលពីយប់ថ្ងៃច័ន្ទ ទី១៣ ខែកក្កដា ឆ្នាំ២០២០។ មន្ត្រីអាជ្ញាធរបានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មានពីការបើកអាជីវកម្មខារ៉ាអូខេឡើងវិញ គណៈបញ្ជាការឯកភាពខណ្ឌចំកាមន ដឹកនាំដោយលោក ថេង សុថុល អភិបាលខណ្ឌចំកាមន បានចុះត្រួតពិនិត្យទីតាំងអាជីវកម្មខារ៉ាអូខេ ចំនួន០២កន្លែង ស្ថិតនៅផ្លូវ៤៨៨ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។ ក្រោយពីក្រុមការងារពិនិត្យរួចមកឃើញថា ទីតាំងអាជីវកម្មខាងលើ នៅបើកដំណើរការខារ៉ាអូខេជាធម្មតា។ ដូចនេះ ក្រុមការងារបានណែនាំឲ្យម្ចាស់អាជីវកម្មផ្អាកអាជីវកម្មជាបណ្ដោះអាសន្ន ដោយឲ្យប្រែក្លាយទីតាំងខាងលើនេះ ទៅជាភោជនីយដ្ឋានវិញ ប៉ុន្តែត្រូវមានលិខិតអនុញ្ញាតពីរដ្ឋបាលរាជធានីភ្នំពេញ។ ហើយប្រសិនបើនៅតែផ្គើនលួចបើកបន្តទៀតអាជ្ញាធរ និងបិទទីតាំងទាំងនោះចោលតែម្តង។ សូមបញ្ជាក់ថា កាលពីពេលថ្មីកន្លងមកនេះ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់ម្ចាស់អាជីវកម្ម ក្លឹបកម្សាន្ត និងខារ៉ាអូខេទាំងអស់ នៅរាជធានីភ្នំពេញ ឲ្យបានជ្រាបថា ដើម្បីចូលរួមសកម្មភាពសេដ្ឋកិច្ច និងផ្ដល់ការងារឡើងវិញ រដ្ឋបាលរាជធានីភ្នំពេញ អនុញ្ញាតឲ្យម្ចាស់អាជីវកម្មក្លឹបកម្សាន្ត និងខារ៉ាអូខេទាំងអស់ […]
បុរសម្នាក់ទំនងស្រវឹងស្រាបើករថយន្ត បុកខឿនថ្មពុះ ចែកទ្រូងផ្លូវលើស្ពានស្ទឹងមានជ័យក្រឡាប់ផ្ងារជើង…
ភ្នំពេញ៖បុរសម្នាក់បើក រថយន្តម៉ាក Nissan Navara មួយគ្រឿង ក្នុងល្បឿនលឿន រេចង្កូតទៅបុកខឿនរបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឱ្យក្រឡាប់ផ្ងារជេីងម្ខាង រងការខូចខាតយ៉ាងដំណំ ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២ និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣ នៅចំណុចមុខវត្តស្ទឹងមានជ័យ តាមបណ្ដោយផ្លូវព្រះមុនីរ៉េត(ផ្លូវ២១៧) ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ។ ប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា មុនកេីតហេតុ គេឃេីញរថយន្តម៉ាក Nissan Navara ពណ៌ស មួយគ្រឿង ពាក់ស្លាក លេខ ភ្នំពេញ2AU-2961បើកបរដោយបុរសម្នាក់ ធ្វេីដំណេីរតាមបណ្ដោយផ្លូវ២១៧ ទិសដៅពីលិចទៅកេីតក្នុងល្បឿនលឿន ។ពេលមកដល់ចំណុចកេីតហេតុក៏បានបុកខឿនរបាំងថ្មពុះចែកទ្រូងផ្លូវនៅលេីស្ពានស្ទឹងមានជ័យចាស់ បណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងារជេីងម្ខាង រងការខូចខាតយ៉ាងដំណំ ។ដោយឡែករបាំងថ្មពុះចែកទ្រូងផ្លូវខូចខាតតិចតួចប៉ុណ្ណោះ។ ភ្លាមៗនោះគេឃើញអ្នកបើកបរបានវារចេញពីក្នុងរថយន្ត បង្កទាំងមិនមានរងរបួស រួចគេចខ្លួនបាត់បន្សល់ទុកតែរថយន្តនៅកន្លែងកេីតហេតុ ។ ក្រោយមក សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ រួចទាក់ទងទៅសមត្ថកិច្ចផ្នែកជំនាញមកធ្វេីការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំម្ចាស់ចូលខ្លួនដោះស្រាយតាមច្បាប់ ៕
កម្លាំងនគរបាលមន្ទីរប្រយុទ្ធប្រឆាំងគ្រឿងញៀន(ក៧)ចុះបង្ក្រាបមុខសញ្ញាជួញដូរគ្រឿងញៀន ឈានដល់ការផ្ទុះអាវុធចំនួន៧គ្រាប់ ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ រួមទាំងវត្ថុតាងមួយចំនួន
(ភ្នំពេញ) កម្លាំងនគរបាលមន្ទីរប្រយុទ្ធប្រឆាំងគ្រឿងញៀន (ក៧) នៃអគ្គស្នងការ នគរបាលជាតិ បានចុះបង្ក្រាបមុខសញ្ញាជួញដូរគ្រឿងញៀន រហូតឈានដល់ការផ្ទុះអាវុធចំនួន៧គ្រាប់ ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ រួមទាំងវត្ថុតាងមួយចំនួន។ ប្រតិបត្តិការនេះបង្កការភ្ញាក់ផ្អើល នៅសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១នេះ នៅចំណុចស្តុបផ្ទះសំណាក់ហេងលៀប តាមបណ្ដោយផ្លូវជាតិលេខ ៦A ស្ថិតនៅសង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋបានឲ្យដឹងថា នៅមុនពេលកើតហេតុ ឃើញមានរថយន្តថែមទាំងម៉ូតូធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៦A ក្នុងទិសដៅពីត្បូងទៅជើង គោលបំណងចេញពីទីក្រុងភ្នំពេញ ខណ:មកដល់នៅចំណុចស្តុប ផ្ទះសំណាក់ហេងលៀប តាមបណ្ដោយផ្លូវជាតិលេខ ៦A ស្រាប់តែកម្លាំងសមត្ថកិច្ចទាំងឯកសណ្ឋាននិងស៊ីវិល ចុះប្រសាចពេញផ្លូវ រួចបានដកកាំភ្លើង បាញ់ចំនួន៧គ្រាប់ រួមមានទាំងអាវុធខ្លី និងវែងផងដែរ តែក្នុងប្រតិបត្តិការនេះមិនបណ្ដាលឱ្យមានមនុស្សរងរបួសឡើយ។ ក្រោយប្រតិបត្តិការ បានប្រមូលគ្នាឡើងរថយន្តចាកចេញពីកន្លែងកើតហេតុភ្លាមៗ ។ ចំណែកកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងកើតហេតុ បានបញ្ចាក់ថា៖ ពាក់ព័ន្ធករណីនេះ គឺប្រតិបត្តិការរបស់កម្លាំងមន្ទីរប្រឆាំងគ្រឿង ចុះចាប់ជនសង្ស័យរួមទាំងវត្ថុតាង៕