ព័ត៌មានជាតិ

បុរសម្នាក់ទំនងស្រវឹងស្រាបើករថយន្ត បុកខឿនថ្មពុះ ចែកទ្រូងផ្លូវលើស្ពានស្ទឹងមានជ័យក្រឡាប់ផ្ងារជើង…

ភ្នំពេញ៖បុរសម្នាក់បើក រថយន្តម៉ាក Nissan Navara មួយគ្រឿង ក្នុងល្បឿនលឿន រេចង្កូតទៅបុកខឿនរបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឱ្យក្រឡាប់ផ្ងារជេីងម្ខាង រងការខូចខាតយ៉ាងដំណំ ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២ និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣ នៅចំណុចមុខវត្តស្ទឹងមានជ័យ តាមបណ្ដោយផ្លូវព្រះមុនីរ៉េត(ផ្លូវ២១៧) ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ។

ប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា មុនកេីតហេតុ គេឃេីញរថយន្តម៉ាក Nissan Navara ពណ៌ស មួយគ្រឿង ពាក់ស្លាក លេខ ភ្នំពេញ2AU-2961បើកបរដោយបុរសម្នាក់ ធ្វេីដំណេីរតាមបណ្ដោយផ្លូវ២១៧ ទិសដៅពីលិចទៅកេីតក្នុងល្បឿនលឿន ។ពេលមកដល់ចំណុចកេីតហេតុក៏បានបុកខឿនរបាំងថ្មពុះចែកទ្រូងផ្លូវនៅលេីស្ពានស្ទឹងមានជ័យចាស់ បណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងារជេីងម្ខាង រងការខូចខាតយ៉ាងដំណំ ។ដោយឡែករបាំងថ្មពុះចែកទ្រូងផ្លូវខូចខាតតិចតួចប៉ុណ្ណោះ។ ភ្លាមៗនោះគេឃើញអ្នកបើកបរបានវារចេញពីក្នុងរថយន្ត បង្កទាំងមិនមានរងរបួស រួចគេចខ្លួនបាត់បន្សល់ទុកតែរថយន្តនៅកន្លែងកេីតហេតុ ។

ក្រោយមក សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ រួចទាក់ទងទៅសមត្ថកិច្ចផ្នែកជំនាញមកធ្វេីការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំម្ចាស់ចូលខ្លួនដោះស្រាយតាមច្បាប់ ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *