(តាកែវ)% នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ១៨:២០នាទី នៅភូមិដើមបេង ឃុំគិរីចុងកោះ ស្រុកគិរីវង់ ខេត្តតាកែវ មានកើតករណី ប៉ុនប៉ងបង្កអោយមានរបួសស្នាម នឹងជេរប្រមាថមកលើសមត្ថកិច្ច ក្រោយមកលោកវរសេនីយ៍ឯក យុគ សារ៉ាត់ អធិការនគរបាលស្រុក បានចាត់លោកវរសេនីយ៍ទោ យ៉ាង តារា អធិការរងទទួលការងារយុត្តិធម៌ស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំគិរីចុងកោះ ចុះឃាត់ខ្លួនជនសង្ស័យមានគ្នាចំនួន០២នាក់ មានឈ្មោះដូចខាងក្រោម ៖ -ទី១.ឈ្មោះ ទុន សុខ ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិដើមបេង ឃុំគិរីចុងកោះ ស្រុកគិរីវង់ ខេត្តតាកែវ ។-ទី២.ឈ្មោះ ទុន សីមា ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិដើមបេង ឃុំគិរីចុងកោះ ស្រុកគិរីវង់ ខេត្តតាកែវ (បងប្អូនបង្កើត)។ បានផឹកស្រាស្រវឹង ហើយបានយកដំបងវាយទៅលើឈ្មោះ ហេង ដាវីតភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិព្រាល ឃុំគិរីចុងកោះ ស្រុកគិរីវង់ ខេត្តតាកែវ ដែលកំពុងតែជិះម៉ូតូ តែជនរងគ្រោះបានជិះគេចទាន់ ។មូលហេតុ៖ ស្រវឹងស្រាជោគជាំ ។សូមបញ្ជាក់ថា៖ ក្រុមជនសង្ស័យខាងលើនេះ បានបង្កការអុកឡុកកាន់ដំបងដើរក្រវីពេញផ្លូវ ហើយពេលសមត្ថកិច្ចយើងបានចុះទៅដល់កើតហេតុ ពួកក្រុមជនសង្ស័យខាងលើក៏បានជេរប្រមាថមកលើសមត្ថកិច្ចតែម្តង។បច្ចុប្បន្នសមត្ថកិច្ចជំនាញបានធ្វើការនាំខ្លួនក្រុមជនសង្ស័យខាងលើ មកធ្វើការសាកសួរនិង កសាងសំណុំរឿងតាមនីតិវិធី ។លុះដល់វេលាម៉ោង១៨:៤០នាទី ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣ នៅចំណុចភូមិត្រពាំងខ្ចៅ ឃុំរាមអណ្តើក ស្រុកគិរីវង់ ខេត្តតាកែវ មានកើតករណីធ្វើអោយខូចខាតដោយចេតនា (គប់កញ្ចក់រថយន្ត) បង្កឡើងដោយជនសង្ស័យឈ្មោះ ព្រែក តុង ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិត្រពាំងខ្ចៅ ឃុំរាមអណ្តើក ស្រុកគិរីវង់ ខេត្តតាកែវ បានធ្វើសកម្មភាពយកកំណាត់អុសប្រវែង៦.០សម បានគប់ទៅលើរថយន្តរបស់ជនរងគ្រោះឈ្មោះ សេក សម្បត្តិ ភេទប្រុស អាយុ៥២ឆ្នាំ មានទីលំនៅភូមិព្រៃជើង ឃុំគោកព្រេច ស្រុកគិរីវង់ ខេត្តតាកែវ រថយន្តរបស់ជនរងគ្រោះម៉ាក RAVE4 ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ 2N-2833 បានធ្វើដំណើរពីត្បូងទៅជើង គោលបំណងជិះទៅផ្ទះ។ មូលហេតុ: ជនបង្កជាមនុស្ស បែកថ្នាំ ។សូមបញ្ជាក់ថា៖ រថយន្តរងការខូចខាតកញ្ចក់បាំងក្រោយខាងឆ្វេង។ បច្ចុប្បន្នសមត្ថកិច្ចជំនាញបានធ្វើការនាំខ្លួនជនសង្ស័យ មកធ្វើការសាកសួរនិង កសាងសំណុំរឿងតាមនីតិវិធី ។
Related Articles
គណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យក្រោមបទបញ្ជាដ៏តឹងរឹងរបស់ លោក ហែមដារិទ្ធិអភិបាលនៃគណ:អភិបាលខណ្ឌពោធិ៍សែនជយ័ ដឹកនាំកម្លាំងចុះបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទក្នុងមូលដ្ឋានទាំង៧សង្កាត់…
ភ្នំពេញ÷នៅវេលាម៉ោង៥នឹង២០នាទីល្ងាច ថ្ងៃទី១៧ ខែតុលាឆ្នាំ២០២១ លោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅទី០៣នឹងលោក សុទ្ធ សុជាតិ បានដឹកនាំកំលាំងចុះបង្ក្រាបទីតាំងបង្កប់ក្រុមនាក់ញៀនល្បែងផ្តុំក្បាលគ្នាលេងល្បែង ជល់មាន់តាម online ឆ្នោតឡូតូ ។ល។ ដោយគ្មានខ្លាចរអំពីការរីករាលដាល ជំងឺcovid19 នឹងការណែនាំរបស់ក្រសួងសុខាភិបាលឡើយ។ ហេតុការណ៍នេះដែលស្ថិតក្នុងឃ្លាំងទល់មុខរោងចក្រ ប៊រ័រី ក្នុងភូមិជម្ពូវន្ត័២ សង្កាត់ចោមចៅ០៣ ខណ្ឌ័ពោធិ៍សែនជយ័។ ចំពោះម្ចាស់បើកបនល្បែងនោះលោកនឹងស្រាវជ្រាវកសាងសុំណំរឿងបញ្ជូនទៅតុលាការ ខ្ញុំសង្ឃឹមថាពោធិ៍សែនជ័យនិងបង្ក្រាបបទល្មើសគ្រប់ប្រភេទមិនឲ្យប្រជាពលរដ្ឋខុសបំណងឡើយ ការពារកុំអោយមានចោរឆក់ចោរប្លន់និងក្មេងទំនើង៕ដោយ% ទូច រ៉ាវុធ
ក្រសួងធនធានទឹក ព្រមានពីការហក់ឡើងទឹកទន្លេមេគង្គ ក្នុងរយៈពេលប៉ុន្មានថ្ងៃទៀត ដែលអាចបណ្តាលឲ្យជន់លិចតំបន់ទំនាបអបមាត់ទន្លេមេគង្គលើ
ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានព្រមានថា ទឹកទន្លេមេគង្គនឹងហក់ឡើងក្នុងរយៈពេលពី ៣ទៅ៤ថ្ងៃខាងមុខទៀត ដែលអាចបណ្តាលឲ្យជន់លិចតំបន់ទំនាបអបមាត់ទន្លេមេគង្គលើ នៅខេត្តស្ទឹងត្រែង ខេត្តក្រចេះ ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ប៉ុន្តែក្រសួងថាតែការហក់ឡើងនេះ មិនទាន់ដល់កម្រិតកម្ពស់ដែលត្រូវឲ្យមានការប្រុងប្រយ័ត្ននៅឡើយនោះទេ។ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងធនធានទឹក នៅរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ បានបញ្ជាក់ថា ការហក់ឡើងទឹកទន្លេមេគង្គ គឺបណ្តាលមកពីឥទ្ធិពលព្យុះទី៧ មានឈ្មោះថា «សេមប៉ាកា» និងព្យុះមួយចំនួនទៀត។ ក្រសួងធនធានទឹក បានបញ្ជាក់ថា «ក្នុងរយ:ពេលកន្លងមកព្យុះទី ៧ ឈ្មោះ សេមប៉ាកា (CEMPAKA) និងបណ្តាឥទ្ធិពលនៃព្យុះផ្សេងៗទៀត និងប្រព័ន្ធនានា ដែលមានឥទ្ធិពលមកលើអាងទន្លេមេគង្គ បានធ្វើឲ្យមានភ្លៀងធ្លាក់ ក្នុងកម្រិតពីបង្គួរទៅច្រើន ក្នុងអាងទន្លេមេគង្គភាគខាងលើមាន៖ ចិន ថៃ និងប្រទេសឡាវ ព្រមទាំងតំបន់ខ្ពង់រាប ភាគឦសានប្រទេសកម្ពុជា»។ ស្ថានភាពបែបនេះ បានធ្វើឲ្យទឹកទន្លេមេគង្គហក់ឡើង ហើយនឹងបន្តឡើងក្នុងរយៈពេលពី ៣ទៅ៤ថ្ងៃខាងមុខទៀត ដែលអាចបណ្តាលឲ្យជន់លិចតំបន់ទំនាបអបមាត់ទន្លេមេគង្គលើ នៅខេត្តស្ទឹងត្រែង ខេត្តក្រចេះ ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ តែការហក់ឡើងនេះ មិនទាន់ដល់កម្រិតកម្ពស់ដែលត្រូវឲ្យមានការប្រុងប្រយ័ត្ននៅឡើយនោះទេ។ អាស្រ័យដូចបានជម្រាបជូនខាងលើ ក្រសួងធនធានទឹក សូមឲ្យសាធារណជន អាជ្ញាធរដែនដីពាក់ព័ន្ធ […]
អាជ្ញាធរខេត្តកំពង់ស្ពឺ ព្រមានចាត់វិធានការអ្នកចាក់ដី និងសាងសង់រំលោភដីទំនប់អាងតាសាល ក្នុងស្រុកឱរ៉ាល់…
ចេញផ្សាយនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣. (ខេត្តកំពង់ស្ពឺ): ដោយមើលឃើញពីការរំលោភបំពានរបស់ជនឱកាសនិយម ដែលបានចាក់ដី និងសង់សំណង់នានានៅលើផ្ទៃអាងទំនប់តាសាល ស្ថិតនៅក្នុងឃុំតាសាល ស្រុកឱរ៉ាល់ រដ្ឋបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ បានព្រមានចាត់វិធានការចំពោះជនទាំងឡាយណាដែលមិនព្រមបញ្ឈប់រាល់សកម្មភាពចាក់ដីទន្ទ្រាន និងការសាងសង់សំណង់ផ្សេងៗ ធ្វើឱ្យប៉ះពាល់ដល់ផ្ទៃអាងទឹកនៃទំនប់តាសាល។ ក្នុងលិខិតជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា ដើម្បីចូលរួមគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍន៍អាងទឹកឱ្យមានប្រសិទ្ធភាព និរន្តរភាព ដោយអនុលោមតាមច្បាប់ស្តីពី ការគ្រប់គ្រងធនធានទឹករបស់កម្ពុជា សាធារណ:ជន ប្រជាពលរដ្ឋ ភាគីពាក់ព័ន្ធ ដែលបានរំលោភបំពានចាក់ដីទន្ទ្រាន និងសាងសង់សំណង់ផ្សេងៗដែលធ្វើឱ្យប៉ះពាល់ដល់ផ្ទៃអាងទឹកទំនប់តាសាល ត្រូវតែបញ្ឈប់ និងរុះរើសម្ភារដែលបានប្រើប្រាស់ ចេញពីផ្ទៃអាងទឹកជាបន្ទាន់។ រដ្ឋបាលខេត្តកំពង់ស្ពឺ បានព្រមានថា ក្នុងករណីមិនស្តាប់តាមការណែនាំ រួចនៅគឃ្លើនបន្តរំលោភបំពាន និងសាងសង់បន្តទៀត រដ្ឋបាលខេត្ត ក៏ដូចមន្ទីរជំនាញ នឹងចាត់វិធានការក្តៅទៅតាមផ្លូវច្បាប់ដោយមិនលើកលែង។ គួររំលឹកផងដែរថា កន្លងទៅចំណីអាងទំនប់តាសាល(ឬហៅថាទំនប់ឥណ្ឌា) មានក្រុមជនខិលខូចជាច្រើនបានសង់រោង សង់តូប និង ដាក់គ្រឿងចក្រធ្វើការឈូសឆាយ រុករានទន្ទ្រានយកដីចំណីទំនប់នេះ ដើម្បីយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ដោយមិនខ្លាចញញើតច្បាប់សូម្បីតែបន្តិចសោះ មានទាំងប្រជាពលរដ្ឋ អ្នកមានលុយ មានអំណាច អស់លោក លោកជំទាវ និងអគ្គព្រះរាជអាជ្ញាជាដើម […]