ព័ត៌មានជាតិ

តើ.លោក.(រតនា).មាន.អំ.ណាច.តួនាទីអ្វីបានអាចសម្របសម្រួលឲ្យបេីកល្បែងស៊ីសងហ្គេមបាញ់ត្រីតាមខណ្ឌមួយចំនួនក្នុងក្រុងភ្នំពេញលេងបានយ៉ាងសុខស្រួលយ៉ាងនេះ…

(ភ្នំពេញ)៖ កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ ២០២២ កន្លងទៅនេះ សម្ដេចតេជោ ហ៊ុន សែន បានចេញបទបញ្ជា ដាច់ខាតមួយ ឲ្យអភិបាលរាជធានីខេត្ត ទាំង ២៥ ខេត្តក្រុង ត្រូវបិទទីតាំងបនល្បែងសុីសង គ្រប់ប្រភេទ ទាំងអស់ឲ្យខានតែបាន។សម្តេចតេជោហ៊ុនសែន បានបញ្ជាក់យ៉ាងច្បាស់ដាច់ខាតទៀតថា អាជ្ញាធរនិងសមត្ថកិច្ចស្រុក ក្រុង ខេត្តណា ដែលមិននាំគ្នាទប់ស្កាត់និងបង្ក្រាប បទល្មើសល្បែងស៊ីសង នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ? អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ និងត្រូវប្រឈមបាត់បង់តំណែងទៀតផង ។ជាក់ស្តែងខណះនេះល្បែងស៊ីសងប្រភេទហ្គេមបាញ់ត្រី កំពុងតែរីកដូចផ្សិតតាមខណ្ឌមួយចំនួនក្នុងក្រុងភ្នំពេញ ដែលគេដឹងថាមានមេការម្នាក់ឈ្មោះលោក រតនា ជាអ្នកសម្របសម្រួលដោះស្រាយរាល់បញ្ហាកើតឡើង ។ជាពិសេសលោកអភិបាលខណ្ឌក៏ដូចជាលោកអធិការខណ្ឌមួយចំនួនកំពុងតែនាំគ្នាផ្គើននិងបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន យ៉ាងពេញបន្ទុក ក្នុងការមិនអនុវត្តតាមបទបញ្ជារបស់សម្តេចតេជោហ៊ុនសែន ស្តីពីការទប់ស្កាត់និងបង្ក្រាបបទល្មើសល្បែងស៊ីសងគ្រប់ប្រភេទនៅទូទាំងប្រទេសកម្ពុជាឡើយ។យោងតាមប្រភពព័ត៌មានពីមហាជន បានអោយដឹងថា? បច្ចុប្បន្ននេះ នៅខណ្ឌមួយចំនួន ក្នុងរាជធានីភ្នំពេញ មានល្បែងស៊ីសងប្រភេទហ្គេមបាញ់ត្រី ជាច្រើនកន្លែងកំពុងតែបើកដំណើរការយ៉ាងរលូន ដោយមានមេកាម្នាក់ជាអ្នករត់ការសម្របសម្រួល ។(ពោល)អាជ្ញាធរនិងសមត្ថកិច្ចនៅក្នុងខណ្ឌមួយចំនួននោះ បានរក្សាភាពស្ងៀមស្ងាត់ហើយផ្គើននិងបទបញ្ជារបស់សម្តេចតេជោហ៊ុនសែនយ៉ាងពេញបន្ទុកទៀតផង។ ពលរដ្ឋបានលើកឡើងថាល្បែងស៊ីសងហ្គេមបាញ់ត្រីនេះលោកអភិបាលខណ្ឌនិងលោកអធិការខណ្ឌមួយចំនួនមិនបង្ក្រាប សង្ស័យអាចនិងត្រូវថ្នាំសណ្តំ ឬទទួលបានលាភ ពីម្ចាស់បនល្បែងស៊ីសងប្រភេទហ្គេមបាញ់ត្រីខាងលើនេះអស់ហើយមើលទៅ ទើបបានផ្គើនមិនអនុវត្តបង្ក្រាបទៅវិញ។មហាជនបានសំណូមពរដល់លោក ស ថេត ស្នងការរាជធានីភ្នំពេញ ពិសេសលោកឃួង ស្រេង អភិបាលក្រុងភ្នំពេញ សូមមេត្តាចាត់វិធានការ តាមផ្លូវច្បាប់ ចំពោះម្ចាស់ទីតាំងបើកល្បែងស៊ីសងប្រភេទហ្គេមបាញ់ត្រីតាមបណ្ដាខណ្ឌមួយចំនួន ដែលអាជ្ញាធរនិងសមត្ថកិច្ចខណ្ឌមួយចំនួននោះ កំពុងតែនាំគ្នាផ្គើន និងបទបញ្ជារបស់សម្តេចតេជោនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាទៅវិញ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *