(ខេត្តកណ្តាល)៖ កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ ២០២២ កន្លងទៅនេះ សម្ដេចតេជោ ហ៊ុន សែន បានចេញបទបញ្ជា ដាច់ខាតមួយ ឲ្យអភិបាលរាជធានីខេត្ត ទាំង ២៥ ខេត្តក្រុង ត្រូវបិទទីតាំងបនល្បែងសុីសង គ្រប់ប្រភេទ ទាំងអស់ឲ្យខានតែបាន។សម្តេចតេជោហ៊ុនសែន បានបញ្ជាក់យ៉ាងច្បាស់ដាច់ខាតទៀតថា អាជ្ញាធរនិងសមត្ថកិច្ចស្រុក ក្រុង ខេត្តណា ដែលមិននាំគ្នាទប់ស្កាត់និងបង្ក្រាប បទល្មើសល្បែងស៊ីសង នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ? អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ និងត្រូវប្រឈមបាត់បង់តំណែងទៀតផង ។ ឥលូវនេះទីតាំងល្បែងស៊ីសងកត់ឆ្នោតវៀតណាមចំនួន២កន្លែងដែលមានសញ្ញាសម្គាល់ (P51)កំពុងបើកលេងយ៉ាងរលូនដែល ស្ថិតនៅចំណុចភូមិពុកឫស្សី ឃុំពុកឫស្សី ស្រុកខ្សាច់កណ្តាលខេត្តកណ្តាល មិនទាន់ឃើញមានអាជ្ញាធរស្រុកនិងសមត្ថកិច្ច ពាក់ព័ន្ធចុះបង្ក្រាបនៅឡេីយទេ ដែលកំពុងផ្កើនប្រសាសន៍សម្តេច នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលដាក់បទបញ្ជាឲ្យបិទល្បែងស៊ីសងគ្រប់ប្រភេទក្នុងមូលដ្ឋាន។ប្រជាពលរដ្ឋនៅជិតទីតាំងកត់ឆ្នោតវៀតណាមខាងលើបានឲ្យ ដឹងថាទីតាំងនេះបាននាំគ្នាទៅចាក់ដោយមេកន្ទុយលេខបានចេញជាកន្ទុយសន្លឹកឆ្នោតអោយអ្នកចាក់ អ្នកខ្លះទៀតបានចាក់តាមប្រព័ន្ធទូរស័ព្ទ តេលេក្រាមនឹងតាមឆាត ទៅវិញទៅមកដោយប្រើប្រាស់ទូរស័ព្ទនឹងប្រព័ន្ធកុំព្យូទ័រ។ពលរដ្ឋបានបង្ហើបឲ្យដឹងទៀតថាម្ចាស់ទីតាំងទាំង២ដែលបើកកត់ឆ្នោតវៀតណាមដោយចំហរមិនខ្លាចអាជ្ញាធរនិងសមត្ថកិច្ចនោះទេគឺពួកគេហ៊ានទទួលអ្នកទៅចាក់ម្តងៗរាប់សិបមុឺនរៀល មានអ្នកចាញ់អស់ប្រាក់ជាច្រើនមានទាំងក្មេងមានទាំងចាស់ធ្វើឲ្យក្រុមគ្រួសារមានការកង្វល់ជាខ្លាំងដោយសារល្បែងខាងលើ។ដូច្នេះហើយប្រជាពលរដ្ឋសំណូមពរលោកចេង ឌីណា អភិបាលស្រុកខ្សាច់កណ្តាលនិងលោកអធិការស្រុកខ្សាច់ខេត្តកណ្តាល មានចំណាត់ការចុះបង្ក្រាបល្បែងស៊ីសងខុសច្បាប់ខាងលើនេះផងខណៈម្ចាស់ទីតាំង កំពុងបើកលេងគគ្រឹកគគ្រេងយ៉ាងរលូនកំពុងតែផ្គើននិងបទបញ្ជាររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ប្រជាពលរដ្ឋសង្ឃឹមថាអាជ្ញាធរនិងសមត្ថកិច្ចស្រុកខ្សាច់កណ្តាលនិងមានវិធានការចុះបង្ក្រាបល្បែងស៊ីសងឆ្នោតវៀតណាមទាំង២ទីតាំងខាងលើនេះជាក់ជាមិនខាន។ ពាក់ព័ន្ធករណីបើកល្បែងស៊ីសងខុសច្បាប់(កត់ឆ្នោតវៀតណាម)នេះ នារសៀលថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០២៣ នេះលោក ម៉េង សុខឃឿន អធិការនគរបាលស្រុកខ្សាច់កណ្តាលបានប្រាប់អង្គភាពគេហទំព័រ(ask-post)យើងតាមទូរស័ព្ទថា លោកមិនទាន់ទទួលបានព័ន៌មាននេះនៅឡើយទេ លោកបន្តទៀតថាចាំលោកឲ្យខាងនគរបាលប៉ុស្តិ៍ចុះទៅមើល ដោយឡែកលោកចេង ឌីណា អភិបាលនៃគណៈអភិបាលស្រុកខ្សាច់កណ្តាលបានប្រាប់ឲ្យដឹងដែថា សូមបងជួយដាក់ទីតាំងដែលកំពង់បើកល្បែងនឹងមកលោកនិងឲ្យមន្ត្រីចុះទៅពិនិត្យ៕ដោយ៖ទូច រ៉ាវុធ
Related Articles
ក្រោយក្រសួងសុខាភិបាលហាមឃាត់គ្លីនិកឯកជន(សុខ ហេង អង្គស្នួល)មិនអោយចេញយកអ្នករបួសគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវកន្លងមកពេលនេះគាត់បានយករុឺម៉ក់កង់បីដឹកអ្នករបួសវិញម្ដង…
(ខេត្តកណ្ដាល): នៅថ្ងែទី06 ខែ06 ឆ្នាំ2024 នេះវេលាម៉ោង18:20នាទី មានគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូស្លាកលេខភ្នំពេញ 1JT 4931 និងរថយន្ដមានស្លាកលេខភ្នំពេញ 2Q.9712 ។គេឃើញមានរបួសបុរសម្នាក់ស្ថិតនៅទីតាំងផ្លូវជាតិលេខ04ត្រង់ចំនុចភូមិ ទំលាប់ខ្ពស់ត្បូង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្ដាល។ពេលនេះគេឃើញកង់បីរបស់គ្លីនិក សុខ ហេងអង្គស្នួល នៅចេញយករបួសមានស្លាកលេខភ្នំពេញ1JY.4230 បានលើកអ្នករបួសចូលក្នុងកង់បី ហើយដឹកឆ្ពោះទៅគ្លីនិក សុខ ហេងអង្គស្នួល ដែលមានបុគ្គលិកនិងតៃកុងឡានសុខហេងអង្គស្នួល ជាអ្នកនាំផ្លូវ(តៃកុងឡានមានពាក់មួកកាតឹបនិងអាវផ្កាដៃខ្លី ខោខូវប៊យ)។តាមការដឹងលឺកន្លងមកមន្ទីរសុខាភិបាលខេត្តកណ្ដាល អោយផ្អាកសកម្មភាពព្យាបាល តែគ្លីនិកនេះនៅល្មើសយកអ្នករបួសគ្រោះចរាចរណ៍តាមដងផ្លូវមកព្យាបាល។សេចក្ដីប្រកាសរបស់មន្ទីរចុះនៅ ថ្ងៃទី21 ខែឧសភា ឆ្នាំ2024 សូមមន្ទីរសុខាភិបាលខេត្តកណ្ដាលនិងក្រសួងសុខាភិបាលមេត្តាជួយមានចំណាត់ការលើគ្លីនិកសុខហេងអង្គស្នួលនេះផង។
បាញ់ឡើងលើ ៧គ្រាប់ តតាំងជាមួយសមត្ថកិច្ច៩ម៉ោង ប៉ុន្តែសមត្ថកិច្ចបញ្ចប់បេសកកម្មមុនអរុណរះ
ខេត្តកណ្ដាល ÷ នៅទីបំផុតទៅ កម្លាំងនគរបាលខេត្តកណ្តាល ដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានធ្វើការឃាត់ខ្លួនខ្មាន់កាំភ្លើង ដែលបាញ់ឡើងលើ ៧គ្រាប់ គំរាមមន្ត្រីនគរបាលនៅប៉ុស្តិ៍រដ្ឋបាលនោះបានហើយ នាវេលាម៉ោង ១០:១០នាទីយប់ ថ្ងៃទី០២ ខែមករា ឆ្នាំ២០២១ បន្ទាប់ពីធ្វើការឡោមព័ទ្ធអស់រយៈពេលជាច្រើនម៉ោង និងក្រោយមកសមត្ថកិច្ចបានប្រើកាំភ្លើងបាញ់ឧស្ម័នបង្ហៀរទឹកភ្នែក ទើបខ្មាន់កាំភ្លើងរត់ចេញពីកន្លែងលាក់ខ្លួន ហើយសមត្ថកិច្ចក៏ស្ទុះទៅសង្គ្រប់តែម្ដង។ គួរបញ្ជាក់ថា បុរសម្នាក់ខាងលើនេះ បានបើករថយន្តដឹកទំនិញហើយធ្វេសប្រហែសជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវសាធារណៈបាក់រាបដល់ដី បន្ទាប់ពីសមត្ថកិច្ចឃាត់ខ្លួននាំយកទៅសាកសួរនៅឯប៉ុស្តិ៍រដ្ឋបាលសំពៅពូននោះ ស្រាប់តែជនបង្ករត់ចូលទៅក្នុងបន្ទប់ដែលមានទុកដាក់កាំភ្លើង រួចទាញយកកាំភ្លើងអាកាស្ពាយជាប់ខ្លួន ហើយថែមទាំងបាញ់គំរាមឡើងលើចំនួន ៧ គ្រាប់ បង្កឲ្យមានការភ្ញាក់ផ្អើល និងប្រយុទ្ធតតាំងគ្នាជាមួយសមត្ថកិច្ច ប៉ុន្តែសមត្ថកិច្ចគ្រាន់តែប្រើយុទ្ធសាស្ត្រឡោមព័ទ្ធប៉ុណ្ណោះ។ ហេតុការណ៍បាញ់គំរាមនេះ បានកើតឡើងផ្ដើមចេញពីគ្រោះថ្នាក់ចរាចរណ៍មួយ គឺដំបូងជនដៃដល់បានបើករថយន្តដឹកទំនិញធ្វេសប្រហែលជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវសាធារណៈកាលពីវេលាម៉ោង ១:៣០នាទីរសៀល ថ្ងៃទី០២ ខែមករា ឆ្នាំ២០២១ នៅក្នុងទឹកដីឃុំសំពៅពូន ស្រុកស្អាង ខេត្តកណ្ដាល ប៉ុន្មាននាទីនៃគ្រោះថ្នាក់ចរាចរណ៍នោះ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែង និងនាំយករថយន្ត ព្រមទាំងអ្នកបើកបរទៅកាន់ប៉ុស្តិ៍សំពៅពូន ធ្វើការសាកសួរ រួចទំនាក់ទំនងទៅក្រុមហ៊ុនរបស់ជនបង្ក ឱ្យមកធ្វើការដោះស្រាយ សងបំណុលនៃការខូចខាតទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ , ប៉ុន្តែជនបង្កបែកជាស្ទុះរត់ទៅទាញកាំភ្លើងអាកាក្នុងបន្ទប់ធ្វើការរបស់មន្ត្រីប៉ុស្ដិ៍ ហើយសំងំលាក់ខ្លួននៅក្នុងបន្ទប់ […]
ស្គាល់មុខជនបង្ករបេីករថយន្តបុកសម្លាប់មនុស្សគឺជាពេទ្យធ្មេញសោះ
(ភ្នំពេញ) លោកឧត្ដមសេនីយ៍ទោ ចេវ ហាក់ ស្នងការរងនគរបាលរាជធានីភ្នំពេញ ទទួលបន្ទុកចរាចរណ៍ បានអោយ PVNN ដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍បុកហេីយថយកិនបណ្ដាលអោយមនុស្សស្លាប់នោះគឺ កេីតឡេីងនៅ ចំណុចផ្លូវ ១៧៣ កែងផ្លូវ ៣២៨ សង្កាត់ ទួលស្វាយព្រៃ ១ ខណ្ឌ បឹងកេងកង វេលាម៉ោង ២៣:៣០ នាទី ថ្ងៃទី ១៥ ខែ តុលា ឆ្នាំ ២០២០ ដោយរថយន្តបានបេីកបុកម៉ូតូជនរងគ្រោះ ពីក្រោយ ។ ជនបង្ករឈ្មោះ យ៉ាន់ណា លីណា ភេទ ប្រុស អាយុ ៣០ ឆ្នាំ មុខរបរ ពេទ្យធ្មេញ ស្នាក់នៅផ្ទះលេខ ៥ អឹម ក្រុមទី ៤ ភូមិ ព្រៃព្រីងខាងត្បូងទី ១ សង្កាត់ចោមចៅ ២ ខណ្ឌ ពោធិ៍សែនជ័យ ។ […]