ភ្នំពេញ៖ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានទទួលជួបសំណេះសំណាល និងពិភាក្សាការងារជាមួយលោកស្រី Stefanie Lang នាយិកាមូលនិធិកេរដំណែលទេសភាព (Legacy Landscapes Fund) លោក Uwe Klug តំណាងធនាគារអភិវឌ្ឍន៍ KfW និងតំណាងអង្គការ CI ប្រចាំកម្ពុជា លើកិច្ចសហប្រតិបត្តិការក្រោមក្របខណ្ឌនៃមូលនិធិកេរដំណែលទេសភាព ក្នុងឧទ្យានជាតិជួរភ្នំក្រវាញកណ្ដាល។កាលពីរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានទទួលជួបសំណេះសំណាល និងពិភាក្សាការងារជាមួយលោកស្រី Stefanie Lang នាយិកាមូលនិធិកេរដំណែលទេសភាព (Legacy Landscapes Fund) លោក Uwe Klug តំណាងធនាគារអភិវឌ្ឍន៍ KfW និងតំណាងអង្គការ CI ប្រចាំកម្ពុជា លើកិច្ចសហប្រតិបត្តិការក្រោមក្របខណ្ឌនៃមូលនិធិកេរដំណែលទេសភាព ក្នុងឧទ្យានជាតិជួរភ្នំក្រវាញកណ្ដាល។ឯកឧត្តមរដ្ឋមន្ត្រី លើកទឹកចិត្តដល់ដៃគូអភិវឌ្ឍន៍បន្ថែមការចូលរួមជំរុញសេដ្ឋកិច្ចមូលដ្ឋាន និងលើកកម្ពស់ជីវភាពសហគមន៍ តាមរយៈការជំរុញទេសចរណ៍ផ្សារភ្ជាប់ទឹកដី ការចិញ្ចឹមសត្វនិងការដាំដុះជាសហគមន៍ និងហិរញ្ញប្បទានការប្រាក់ទាប ជាចំណែកមួយនៅក្នុងគម្រោងអភិរក្ស ព្រោះថា ការអភិរក្សបានជោគជ័យក៏អាស្រ័យដោយជីវភាពប្រជាជនល្អប្រសើរផងដែរ៕ អរគុណសន្តិភាព
Related Articles
កិច្ចប្រជុំក្រុមប្រឹក្សាភិបាល កំពង់ផែស្វយ័តក្រុងព្រះសីហនុ អាណត្តិទី ៩ លើកទី២កំពង់ផែស្វយ័តក្រុងព្រះសីហនុ
នាវេលាម៉ោង ១២:១៥ រសៀល ថ្ងៃអង្គារ ៥ កើត ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានបើកកិច្ចប្រជុំក្រុមប្រឹក្សាភិបាល អាណត្តិទី ៩ លើកទី ២ នៅសាលប្រជុំតូច កសស ក្រោមអធិបតីភាព ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងជាប្រធានក្រុមប្រឹក្សាភិបាល កសស អាណត្តិទី ៩ ។
ពិធីរៀបចំបើកកិច្ចប្រជុំគណៈកម្មាធិការកណ្តាល ក្រោមការដឹកនាំរបស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក. និងដោយមានវត្តមានចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ អនុប្រធាន និងសមាជិក សមាជិកាគណៈអចិន្ត្រៃយ៍ ព្រមទាំងសមាជិក សមាជិកា គណៈកម្មាធិការកណ្តាល
នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានរៀបចំបើកកិច្ចប្រជុំគណៈកម្មាធិការកណ្តាល ក្រោមការដឹកនាំរបស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក. និងដោយមានវត្តមានចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ អនុប្រធាន និងសមាជិក សមាជិកាគណៈអចិន្ត្រៃយ៍ ព្រមទាំងសមាជិក សមាជិកា គណៈកម្មាធិការកណ្តាល និងភ្ញៀវកិត្តិយស ជាច្រើនរូប។កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងតាមដាន ត្រួតពិនិត្យវឌ្ឍនភាពការងារលើសេចក្តីសម្រេចរបស់មហាសន្និបាត ផែនការយុទ្ធសាស្រ្ត និងកម្មវិធីផ្សេងៗ ដែល ស.ស.យ.ក. បានអនុវត្តកន្លងមក រួមទាំងកំណត់អាទិភាព លើកទិសដៅសកម្មភាពបន្ត ស្វែងរកធាតុចូលបន្ថែម ដើម្បីផ្សាភ្ជាប់ផែនការការងារឲ្យស្របតាមការវិវត្តជាក់ស្តែងរបស់សង្គម។ ការជួបជុំគ្នានាឱកាសនេះ ក៏ជាការពង្រឹង និងពង្រីកសាមគ្គីភាពក្នុងក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជាផងដែរ។សូមជម្រាបថា កិច្ចប្រជុំគណៈកម្មាធិការកណ្តាល ស.ស.យ.ក. នឹងប្រព្រឹត្តទៅក្នុងរយៈ១ថ្ងៃកន្លះ នៅសាលសន្និសីទសណ្ឋាគារ សុខាភ្នំពេញ។
Update: មន្ដ្រីនគរបាលខណ្ឌ៧មករា វាយនារីល្មើសច្បាប់ចរាចរណ៍បែកក្បាល ត្រូវបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់ហើយ!
ភ្នំពេញ ៖ មន្ដ្រីនគរបាលខណ្ឌ៧មករាម្នាក់ ដែលវាយនារីល្មើសច្បាប់ចរាចរណ៍បែកក្បាលនោះ ត្រូវបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់។ នេះបើយោងតាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឲ្យដឹងនៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១។ ដោយឡែក សម្រាប់នារីរងគ្រោះដែលល្មើសច្បាប់ចរាចរណ៍ ហើយគេចវេសមិនស្ដាប់បញ្ជារបស់មន្ដ្រីនគរបាល ក្នុងការអនុវត្តច្បាប់ ក៏នឹងត្រូវចាត់វិធានការតាមផ្លូវច្បាប់ដូចគ្នាផងដែរ។ លោកវរសេនីយ៍ឯក សាន សុខសីហា បានថ្លែងយ៉ាងដូច្នេះថា «សមត្ថកិច្ចនៃអធិការដ្ឋាន នគរបាលខណ្ឌ៧មករា បានបញ្ជូនមន្ដ្រីនគរបាលដែលបង្កឲ្យមានគ្រោះថ្នាក់ដល់នារីម្នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១០ ខែកញ្ញានេះ ដើម្បីចាត់ការតាមនីតិវិធី»។ ដោយឡែក សេចក្តីបកស្រាយបំភ្លឺរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងទៅនឹងករណីដែលបានកើតឡើងនៅយប់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ នៅខណ្ឌ៧មករា៖ *ទី១៖ មន្ត្រីអន្តរាគមន៍ដែលបានបង្កការរងរបួសដល់ស្ត្រីម្នាក់ បណ្តាលឱ្យបែកក្បាល ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាន នគរបាលខណ្ឌ៧មករា បន្ទាប់ពីពេលកើតហេតុរួច។ *ទី២៖ បើស្រាវជ្រាវហើយឃើញថា មានកំហុស មន្ត្រីបង្កនឹងត្រូវអនុវត្តបន្តតាមនីតិវិធីច្បាប់ ក៏ដូចជា ការអនុវត្តវិន័យកងកម្លាំងផងដែរ។ *ទី៣៖ ចំពោះអ្នកបើកបរល្មើសច្បាប់ បើកបរគេចពីសមត្ថកិច្ចក៏នឹងត្រូវអនុវត្តតាមច្បាប់ផងដែរ។ លោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ […]