នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានរៀបចំបើកកិច្ចប្រជុំគណៈកម្មាធិការកណ្តាល ក្រោមការដឹកនាំរបស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក. និងដោយមានវត្តមានចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ អនុប្រធាន និងសមាជិក សមាជិកាគណៈអចិន្ត្រៃយ៍ ព្រមទាំងសមាជិក សមាជិកា គណៈកម្មាធិការកណ្តាល និងភ្ញៀវកិត្តិយស ជាច្រើនរូប។កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងតាមដាន ត្រួតពិនិត្យវឌ្ឍនភាពការងារលើសេចក្តីសម្រេចរបស់មហាសន្និបាត ផែនការយុទ្ធសាស្រ្ត និងកម្មវិធីផ្សេងៗ ដែល ស.ស.យ.ក. បានអនុវត្តកន្លងមក រួមទាំងកំណត់អាទិភាព លើកទិសដៅសកម្មភាពបន្ត ស្វែងរកធាតុចូលបន្ថែម ដើម្បីផ្សាភ្ជាប់ផែនការការងារឲ្យស្របតាមការវិវត្តជាក់ស្តែងរបស់សង្គម។ ការជួបជុំគ្នានាឱកាសនេះ ក៏ជាការពង្រឹង និងពង្រីកសាមគ្គីភាពក្នុងក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជាផងដែរ។សូមជម្រាបថា កិច្ចប្រជុំគណៈកម្មាធិការកណ្តាល ស.ស.យ.ក. នឹងប្រព្រឹត្តទៅក្នុងរយៈ១ថ្ងៃកន្លះ នៅសាលសន្និសីទសណ្ឋាគារ សុខាភ្នំពេញ។
Related Articles
រដ្ឋបាលរាជធានីភ្នំពេញ សោកស្ដាយចំពោះទង្វើរបស់ក្រុមកម្មករ ក្រុមហ៊ុន ស៉ីនទ្រី ដែលមិនព្រមចេញឡានទៅប្រមូលសំរាម តាមការព្រមព្រៀង
ភ្នំពេញ ៖ រហូតមកដល់ព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០នេះ កម្មករក្រុមហ៊ុន ស៉ីន ទ្រី បន្ដមិនចេញប្រមូលសំរាមតាមការព្រមព្រៀង ក្នុងកិច្ចប្រជុំរកដំណោះស្រាយ កាលពីថ្ងៃម្សិលមិញ។ នេះបើតាមសេចក្ដីជូនដំណឹងថ្មីមួយ របស់រដ្ឋបាលរាជធានីភ្នំពេញ ដែលអង្គភាពសារព័ត៌មាន ASK-POST ទទួលបាននៅព្រឹកថ្ងៃនេះ។ រដ្ឋបាលរាជធានីភ្នំពេញ មានការសោកស្ដាយយ៉ាងខ្លាំងចំពោះទង្វើរបស់កម្មករនិយោជិតរបស់ ក្រុមហ៊ុន ស៉ីនទ្រី មួយចំនួនដែលមិនបានគោរពតាមការព្រមព្រៀង ដូចមានចែងក្នុងកំណត់ហេតុ អង្គប្រជុំ ដែលបានធ្វើឡើងនៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០ម្សិលមិញ ក្រោមអធិបតីភាព លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។ សូមរំលឹកថា ក្នុងអង្គប្រជុំរកដំណោះស្រាយ គ្រប់ភាគីទាំងអស់ ពិសេសកម្មករក្រុមហ៊ុន ស៉ីនទ្រី បានព្រមព្រៀងដូចខាងក្រោម៖ * ទី១. ចំពោះសំណើរបស់កម្មករនិយោជិតទាមទារឲ្យក្រុមហ៊ុនដោះស្រាយពេលបញ្ចប់កិច្ចសន្យា ក្រុមហ៊ុនទទួលដោះស្រាយតាមច្បាប់ស្ដីពីការងារ ហើយរដ្ឋបាលរាជធានីភ្នំពេញ ជាអ្នកធានាខុសត្រូវ * ទី២. ចំពោះការងាររបស់កម្មករនិយោជិត ទៅថ្ងៃខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ ធានាមិនបាត់បង់ឡើយ ទើបបីក្រុមហ៊ុនស៉ិនទ្រី ដេញថ្លៃជាប់ ឬមិនជាប់ក៏ដោយ * ទី៣. សូមឲ្យកម្មករនិយោជិតទាំងអស់នាំគ្នាចូលធ្វើការងារជាធម្មតាវិញ ចាប់ពីរសៀលថ្ងៃទី០៧ […]
ជិះម៉ូតូទៅធ្វើការត្រូវរថយន្តដឹកខ្សាច់កិនស្លាប់ហើយដាច់ដៃខាងឆ្វេងមួយចំហៀង…
(ភ្នំពេញ)បុរសម្នាក់បានស្លាប់ភ្លាមៗនៅក្រោមកង់រថយន្តដឹកខ្សាច់មួយគ្រឿងខណ:កំពុងតែជិះម៉ូតូចេញទៅធ្វើការសន្តិសុខ។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៦និង០០នាទីព្រឹក ថ្ងៃទី៥ ខែមិនា ឆ្នាំ២០២៣ ស្ថិតនៅផ្លូវ៣០ម៉ែត្រ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។សពជនរង គ្រោះខាងលើមានឈ្មោះ ថៃ គឹមហៀង អាយុ៤២ឆ្នាំ មុខរបរសន្តិសុខ ស្នាក់នៅភូមិឬស្សី១ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ។យោងតាមប្រភពព័តមាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាកហុងដា ស្គុបពីព៍ណស ពាក់ផ្លាកលេខ ភ្នំពេញ1GN-1411ធ្វើដំណើរចេញពីផ្ទះបម្រុងទៅយាមនៅផ្សារទំនើបអ៊ីអន២ ខណ:ជិះមកដល់ផ្លូវ៣០ម៉ែត្រជិតបុរីជីបម៉ុង ត្រូវរថយន្តបែនដឹកខ្សាច់មួយគ្រឿងគ្មានផ្លាកលេខហើយនៅខាងលើកញ្ចក់រថយន្តខាងមុខបិទបាំងឥឲវាំងននជិតឈឹង សង្ស័យមើលផ្លូវមិនឃើញបណ្តាលឲ្យបុកកិនអ្នកជិះម៉ូតូខាងលើរម៉ូចូលគ្នាធ្លាយពោះវៀនស្លាប់ភ្លាមៗ ចំណែកម៉ូតូដាច់កង់ខាងក្រោយរងការខូចខាតទាំងស្រុង ហើយអ្នកបើកបររថយន្តបង្កបានបើកទ្វារថថយន្តចុះរត់គេចខ្លួនបាត់ស្រមោលតែម្តង។ក្រោយពេលកើតហេតុសមត្ថកិច្ចប៉ុស្តិ៍នគរបាលចាក់អង្រែក្រោមសហការជាមួយកម្លាំងជំនាញចរាចរណ៍នគរបាលខណ្ឌមានជ័យ រួមនិងកម្លាំងការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានចុះមកវាស់វែងនៅកន្លែងហេតុនិងយករថយន្តបង្ករនិងម៉ូតូរបស់ជនរងគ្រោះទៅរក្សាទុកដើម្បីស្រាវជ្រាវអត្តសញ្ញាណអ្នកបើកបរឲ្យចូលខ្លួនដោះស្រាយគ្នាតាមផ្លូវច្បាប់។ចំណែកសពសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់ទៅឲ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕បឋម
សម្តេចតេជោ ប្រកាសពី «ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ» ក្រោយរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន៣២ករណី ផ្តើមចេញពីក្លិបកំសាន្ត N8
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានប្រកាសពីការឆ្លងជំងឺកូវីដ១៩ ចូលសហគមន៍ ជាលើកទី៣ ដោយសម្តេចបានប្រសិទ្ធនាមព្រឹត្តិការណ៍នេះថាជា «ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ» ហើយចំណុចចាប់ផ្តើម នៃការរីករាល់ដាលឆ្លងសហគមន៍នេះផ្តើមឡើងនៅក្លិប N8 ដែលមានទីតាំងស្ថិតនៅម្តុំស្តាតអូឡាំពិក។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ត្រឹមតែជាង១០ម៉ោងប៉ុណ្ណោះ ក្រសួងសុខាភិបាលបានរកឃើញការឆ្លងកូវីដ-១៩ ចូលសហគមន៍ក្នុងទ្រង់ទ្រាយធំ រហូតដល់៣២ករណី ដែលជាករណីមិនធ្លាប់មាន នៅក្នុងប្រទេសកម្ពុជា។ សម្តេចតេជោ បានថ្លែងថា «មិនមានជាការលាក់បាំងទេ រឿងរ៉ាវចាប់ផ្តើមពីបងប្អូន ដែលបានទៅសុំលិខិតធ្វើតេស្តកូវីដ–១៩ ដើម្បីធ្វើដំណើរចេញទៅក្រៅប្រទេស ប៉ុន្តែគាប់ជួននៅពេលនោះ ក៏បានរកឃើញមានវិជ្ជមានកូវីដ–១៩។ ការចាប់ផ្តើមសង្ស័យកាលពីម្សិលមិញ ហើយយប់មិញនេះ យើងបានធ្វើតេស្តទាំងយប់ គឺមាន២៨ករណី ប៉ុន្តែអំបាញ់មិញនេះ យើងបានរកឃើញ៤ករណីផ្សេងទៀត ដូច្នេះមិនដឹងថា ការវិវត្តន៍នេះវាទៅដល់ណា? ចំណុចចាប់ផ្តើម គឺនៅក្លិប N8 ដែលនេះជាស្ថានភាពដ៏អាក្រក់សម្រាប់យើង ក្នុងពេលដែលយើងកំពុងតែធ្វើការប្រយុទ្ធប្រឆាំងជាមួយកូវីដ–១៩ ដែលនាំចូលមកពីព្រះរាជាណាចក្រថៃ និងការរីករាលដាល ពីប្រទេសវៀតណាម»។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា […]