(ភ្នំពេញ): «បង្ក្រាបឱ្យអស់នូវទីតាំងបញ្ចាំខុសច្បាប់ និងទីតាំងល្បែងផ្សងសំណាងឬឡូតូខុសច្បាប់ ដែលមាននៅគ្រប់ភូមិ ឃុំ សង្កាត់»។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងបញ្ជាក់ប្រកបដោយភាពម៉ឺងម៉ាត់យ៉ាងដូច្នេះ ក្នុងកិច្ចប្រជុំគណៈកម្មការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៃខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដែលបានរៀបចំនៅសាលាខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី១៥ ខែកម្ភៈ ឆ្នាំ២០២៤នេះ។ នេះជាការរម្លឹកបន្ថែមពីលើអ្វីដែលឯកឧត្តមអភិសន្តិបណ្ឌិត បានណែនាំដោយផ្ទាល់កាលពីថ្ងៃម្សិលមិញ។ប្រមុខក្រសួងមហាផ្ទៃកម្ពុជា ទទួលស្គាល់ថា នៅក្នុងនីតិកាលទី៦កន្លងទៅ ថ្នាក់ដឹកនាំរដ្ឋបាលរាជធានី ខេត្ត និងអាជ្ញាធរពាក់ព័ន្ធ ពិតជាមិនបានព្រងើយកន្តើយចំពោះបញ្ហាទាំងនេះមែន ប៉ុន្តែឯកឧត្តមសម្គាល់ឃើញថា វិធានការដែលបានធ្វើកន្លងមកមិនទាន់មានប្រសិទ្ធភាពគ្រប់ជ្រុងជ្រោយនៅឡើយ ពោលគឺក្រុមជនទុច្ចរិត នៅតែមានឱកាសបើកទីតាំងទទួលបញ្ចាំខុសច្បាប់ដដែល។ ទីតាំងខុសច្បាប់ទាំងនេះ ត្រូវបានប្រមុខក្រសួងមហាផ្ទៃចង្អុលចំៗថាជាជម្រកនៃការទទួលផលចោរកម្ម។ សម្រាប់ការបង្ក្រាបទីតាំងល្បែងផ្សងសំណាងឬឡូតូ ដែលសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បាននឹងកំពុងយកចិត្តទុកដាក់ និងទើបតែបានថ្លែងសារពិសេសកាលពីថ្ងៃទី១៤ ខែកម្ភៈ ឆ្នាំ២០២៤ នេះ វិញ ឯកឧត្តមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្រ្តី បានណែនាំឱ្យរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ យកចិត្តទុកដាក់ត្រួតពិនិត្យនិងបង្ក្រាបឱ្យបានច្បាស់លាស់ ពីព្រោះទិន្នន័យជាក់ស្ដែងបានបង្ហាញថាចំនួនទីតាំងល្បែងតាមអនឡាញមួយនេះ មានច្រើនជាងចំនួនជាក់ស្ដែងដែលបានចុះបញ្ជីត្រឹមត្រូវស្របតាមច្បាប់។គួរកត់សម្គាល់ថាការ ការបង្ក្រាបទីតាំងបញ្ចាំខុសច្បាប់ក្ដី និងការបង្ក្រាបទីតាំងលេងល្បែងស៊ីសងខុសច្បាប់ រួមទាំងល្បែងផ្សងសំណាងនេះក្ដី សុទ្ធតែជាគោលដៅ នៃការអនុវត្តមរតកគោលនយោបាយភុមិ-ឃុំ-សង្កាត់មានសុវត្ថិភាព។ ការងារនេះ ក៏ស្ថិតក្នុងកញ្ចប់ការងារអាទិភាព៦ចំណុច ដែលឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្ដេជ្ញាបង្កើនការយកចិត្តទុកដាក់អនុវត្ត ចាប់ពីដើមនីតិកាលទី៧ ដើម្បីផ្ដល់ភាពកក់ក្ដៅជូនប្រជាពលរដ្ឋផងដែរ៕
Related Articles
ឯកឧត្តម សាយ សំអាល់ អញ្ជើញបើកយុទ្ធនាការឃោសនាបោះឆ្នោត ក្នុងខេត្តព្រះសីហនុ និងធ្វើមីទ្ទីងអបអរសាទរខួបលើកទី៧២ នៃថ្ងៃបង្កើតគណបក្សប្រជាជន…
(ភ្នំពេញ:)ឯកឧត្តម សាយ សំអាល់ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ក្នុងខេត្តព្រះសីហនុ និងមីទ្ទីងអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧២ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣ ។ នៅក្នុងថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ក្នុងខេត្តព្រះសីហនុ មានសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា បានចូលរួមយ៉ាងច្រើនកុះករ ដោយទឹកមុខសប្បាយរីករាយ និងក្តីសង្ឃឹម ក្នុងនោះមានការដង្ហែក្បួនតាមរថយន្ត ម៉ូតូ និងរម៉ក អមជាមួយទិសស្លោក និងសារនយោបាយសំខាន់ៗ រំលេចនូវកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការបន្តដឹកនាំនិងកសាងជាតិមាតុភូមិកម្ពុជា ឱ្យកាន់តែមានការអភិវឌ្ឍរីកចម្រើនបន្ថែមទៀត នៅលើមាគ៌ាសុខសន្តិភាព ស្ថិរភាពនយោបាយ និងវឌ្ឍនភាពសង្គម។ សូមបញ្ជាក់ថា យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ មានរយៈពេល២១ថ្ងៃ ដោយចាប់ផ្ដើមពីថ្ងៃទី១ ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ ហើយការបោះឆ្នោតនៅទូទាំងប្រទេសនឹងធ្វើឡើងនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដោយមានគណបក្សនយោបាយឈរឈ្មោះចំនួន១៨ ចូលរួមប្រកួតប្រជែង ។ គួររំលឹកផងដែរថា នៅក្នុងខេត្តព្រះសីហនុ ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ មានចំនួន ១៤៩ ៨០៧នាក់ […]
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតី បិទការប្រកួត ពានរង្វាន់បាល់ទាត់មិត្តភាព តំណាងយុវនិស្សិតខេត្តបន្ទាយមានជ័យ រៀននៅរាជធានីភ្នំពេញ ដោយបង្ហាញនូវអត្ថន័យជាច្រើន ក្នុងការរៀបចំការប្រកួត(ភ្នំពេញ)ចេញផ្សាយ ថ្ងៃទី 21 ខែមិនា ឆ្នាំ2023…
(ភ្នំពេញ)៖ នារសៀលថ្ងៃទី ១៩ ខែ មីនា ឆ្នាំ២០២៣នៅបរិវេណវិទ្យាល័យបាក់ទូក មានប្រារព្ធកម្មវិធីបិទការប្រកួត ដណ្តើមពានរង្វាន់បាល់ទាត់មិត្តភាព តំណាងយុវនិស្សិតខេត្តបន្ទាយមានជ័យ រៀននៅរាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ និង ឯកឧត្តម ឧត្តមសេនីយ៍ឯក ឡាយ គឹមលី នាយខុទ្ទកាល័យ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ព្រមទាំងមានការចូលរួមពី សំណាក់ ឯកឧត្តម លោក លោកស្រី គណៈអធិបតី ភ្ញៀវកិត្តិយស ដ៏ទៃទៀតយ៉ាងច្រើនកុះករ។លទ្ធផលនៃការប្រកួតក្នុងចំណោមក្រុមកីឡាតំណាង០៩ក្រុងស្រុក នៃខេត្តបន្ទាយមានជ័យ ម្ចាស់ជ័យលាភីលេខ១ បានទៅលើក្រុមកីឡាករ ស្រុកម៉ាឡៃ, លេខ២ បានទៅលើក្រុមកីឡាករ ក្រុងសិរីសោភ័ណ និងលេខ ៣ បានទៅលើក្រុមកីឡាករ ក្រុងប៉ោយប៉ែត។ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន […]
ឧត្តមសេនីយ៍ ទី ចំរើនកុសល ឲ្យមន្ត្រីនគរបាលចរាចរណ៍ប្រយ័ត្ន ករណីដកយកកូនសោពលរដ្ឋ
ភ្នំពេញ៖ បញ្ហាជម្លោះពាក្យសម្តីរវាងពលរដ្ឋនិងមន្ត្រីនគរបាលចរាចរណ៍តែងកើតមានជារឿយៗ ដែលជួនកាលបណ្តាលមកពីពលរដ្ឋជិះល្មើសច្បាប់តែមិនទទួលកំហុស ហើយជួនកាលបណ្តាលមកពីមន្ត្រីនគរបាលចរាចរណ៍មួយចំនួនតូចធ្វើការមិនស្គាល់តួនាទីរបស់ខ្លួនច្បាស់ រហូតដល់បង្កជាករណីដកហូតសោម៉ូតូ ឬរថយន្តទៅទុកជាដើម។ ជាក់ស្តែងករណីដកហូតសោរម៉ូតូទៅទុកនេះ ពលរដ្ឋម្នាក់បានចោទជាសំណួរទៅកាន់លោកឧត្តមសេនីយ៍ ទី ចំរើនកុសលថា «លោកពូឧត្តមសេនីយ៍ជាទីគោរព! តើជាការខុសច្បាប់ទេ នៅពេលដែលនគរបាលចរាចរណ៍ ហៅឈប់ហើយដកហូតយកកូនសោម៉ូតូរបស់ខ្ញុំ?»។ ជាការឆ្លើតតបលោកឧត្តមសេនីយ៍ ទី ចំរើនកុសល បានបកស្រាយថា «បើគ្រាន់តែជិះល្មើសនិងភ្លើងសញ្ញា ឬស្លាកសញ្ញាចរាចរណ៍ សមត្ថកិច្ចមិនគួរដកយកកូនសោម៉ូតូរបស់អ្នកបើកបរនោះទេ ព្រោះថាគ្មានប្បញ្ញត្តិណាមួយណែនាំឲ្យប្រើវិធាននេះឡើយ។ ប៉ុន្តែបើអ្នកបើកបរល្មើសច្បាប់ចរាចរណ៍ហើយបើករត់។ល។ នោះសមត្ថកិច្ចអាចប្រើវិធាននេះបាន។ យោងមាត្រា ៣៥៣ និយមន័យអំពើលួចនៃក្រមព្រហ្មទណ្ឌបានចែងថា អំពើលួច គឺជាអំពើដកហូតដោយទុច្ចរិតនូវទ្រព្យសម្បត្តិ ឬវត្ថុផ្សេងទៀតរបស់អ្នកដទៃ តាមគ្រប់មធ្យោបាយក្នុងគោលបំណងយកមកធ្វើជាកម្មសិទ្ធិរបស់ខ្លួន។ ជាចុងក្រោយលោកបានបញ្ជាក់ថា «ដូចនេះមន្ត្រីអនុវត្តន៍ច្បាប់ ដែលតែងតែប្រើវិធាន ដកហូតយកកូនសោម៉ូតូរបស់អ្នកដទៃ ហើយមកដាក់ក្នុងហោប៉ៅខោរបស់ខ្លួន ប្រយ័ត្នល្មើសនិងមាត្រា ៣៥៣ ខាងលើ។ ហើយបើមានការប្រវាយប្រតប់គ្នាក្នុងការដកហូតយកកូនសោនេះទៀត គឺសុំមើលមាត្រា ៣៥៧ ស្តីពីស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហឹង្សា។ បំណងល្អពីឧត្តមសេនីយ៍ ទី ចំរើនកុសល អតីតជាមន្ត្រីនគរបាលចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ៕ ដោយ៖ ទូច រ៉ាវធ