(ខេត្តកណ្ដាល): នៅថ្ងែទី06 ខែ06 ឆ្នាំ2024 នេះវេលាម៉ោង18:20នាទី មានគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូស្លាកលេខភ្នំពេញ 1JT 4931 និងរថយន្ដមានស្លាកលេខភ្នំពេញ 2Q.9712 ។គេឃើញមានរបួសបុរសម្នាក់ស្ថិតនៅទីតាំងផ្លូវជាតិលេខ04ត្រង់ចំនុចភូមិ ទំលាប់ខ្ពស់ត្បូង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្ដាល។ពេលនេះគេឃើញកង់បីរបស់គ្លីនិក សុខ ហេងអង្គស្នួល នៅចេញយករបួសមានស្លាកលេខភ្នំពេញ1JY.4230 បានលើកអ្នករបួសចូលក្នុងកង់បី ហើយដឹកឆ្ពោះទៅគ្លីនិក សុខ ហេងអង្គស្នួល ដែលមានបុគ្គលិកនិងតៃកុងឡានសុខហេងអង្គស្នួល ជាអ្នកនាំផ្លូវ(តៃកុងឡានមានពាក់មួកកាតឹបនិងអាវផ្កាដៃខ្លី ខោខូវប៊យ)។តាមការដឹងលឺកន្លងមកមន្ទីរសុខាភិបាលខេត្តកណ្ដាល អោយផ្អាកសកម្មភាពព្យាបាល តែគ្លីនិកនេះនៅល្មើសយកអ្នករបួសគ្រោះចរាចរណ៍តាមដងផ្លូវមកព្យាបាល។សេចក្ដីប្រកាសរបស់មន្ទីរចុះនៅ ថ្ងៃទី21 ខែឧសភា ឆ្នាំ2024 សូមមន្ទីរសុខាភិបាលខេត្តកណ្ដាលនិងក្រសួងសុខាភិបាលមេត្តាជួយមានចំណាត់ការលើគ្លីនិកសុខហេងអង្គស្នួលនេះផង។
Related Articles
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ ការរីកចម្រើនរបស់កម្ពុជាកើតចេញពីកត្តាចំនួន ៣ សំខាន់គឺ…
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ការរីកចម្រើនរបស់កម្ពុជាកើតចេញពីកត្តាចំនួន ៣ សំខាន់គឺ១.កត្តាសន្តិភាព និងការបង្រួបបង្រួមជាតិ២.ការដាក់ចេញនូវគោលនយោបាយត្រឹមត្រូវរបស់រាជរដ្ឋាភិបាលក្រោមការដឹងនាំរបស់គណបក្សប្រជាជនកម្ពុជា៣.ស្មារតីជឿជាក់ចំពោះកត្តាដឹកនាំនិងការចូលរួមរបស់ប្រជាពលរដ្ឋប្រកបដោយការទទួលខុសត្រូវលើមូលដ្ឋាននៃគោលការណ៍ប្រជាធិបតេយ្យ និងនីតិរដ្ឋ សម្ដេចតេជោហ៊ុនសែន #ហ៊ុនសែន #18 #CPP #គណបក្សប្រជាជនកម្ពុជា #រាជរដ្ឋាភិបាលកម្ពុជា #អរគុណសន្តិភាព #វីរៈបុរសកម្ពុជា #បិតាសន្តិភាព #ស្ថាបនិកសន្តិភាព #នយោបាយឈ្នះៗ #សន្តិភាព #Peace #កម្ពុជា #Cambodia #ខ្មែរ #Khmer #សេដ្ឋកិច្ចកម្ពុជា #Economics #ការអភិវឌ្ឍន៍ #Devolopment #ប្រជាធិបតេយ្យ #សិទ្ធិមនុស្ស #HumanRights #សេរីភាព #Freedom #ឯករាជ្យជាតិ #អធិបតេយ្យ #សាមគ្គីភាព Hunmanet
គួរឱសង្វេគណាស់!ចងកកូនខ្លួនឯងឱ្យស្លាប់ រួចហើយស្ត្រីជាមនុស្សបានចងកធ្វើអត្តឃាតខ្លួនឯងតាមក្រោយ…!!!
ស្វាយរៀង÷ស្ត្រីជាម្ដាយនិងកូនប្រុសម្នាក់បាន(ស្លាប់ដោយសារចងក)បង្ករការភ្ញាក់ផ្អើលឡើងនៅថ្ងៃទី ៥ ខែ វិច្ឆិកា ឆ្នាំ២០២០ នៅវេលាម៉ោង ៨ និង ៤០ នាទី ដែលស្ថិតនៅចំណុចភូមិក្រសាំង ឃុំក្រសាំង ស្រុករមាសហែក ខេត្តស្វាយរៀង។ ក្រោយទទួលបានព័ត៌មានថា:មានសាកសពស្លាប់ដោយសារចងកភ្លាម លោកឧត្តមសេនីយ៍ត្រី កុយ សុភាព ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ ដោយមានការសម្របសម្រួលពីឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង។ បានបង្កើតគណៈកម្មការពិនិត្យកន្លែងកើតហេតុនិងសាកសពរួមមានសមាសភាពដូចខាងក្រោម1_នគរបាលជំនាញព្រហ្មទណ្ឌស្រុកនិងខេត្ត។2_នគរបាលជំនាញបច្ចេកទេសវិទ្យាសាស្ត្រស្រុកនិង ខេត្ត។3_គ្រូពេទ្យជំនាញកោសល្យវិច្ច័យនៃមន្ទីរពេទ្យបង្អែកស្រុករមាសហែក។4_កម្លាំងកងរាជអាវុធហត្ថស្រុក។5_អាជ្ញាធរភូមិឃុំនិងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រសាំង។ បានធ្វើការត្រួតពិនិត្យលើសាកសពឈ្មោះលឹម មុំ ភេទស្រីអាយុ 38 ឆ្នាំនិងកូនប្រុសឈ្មោះយ៉េន តុលា អាយុ1ឆ្នាំ ដែលបានចងកសម្លាប់ខ្លួននឹងរបាដែកផ្ទះបាយ។ តាមការពិនិត្យរបស់កម្លាំងជំនាញបច្ចេកទេស និងវិទ្យាសាស្រ្ត ជំនាញព្រហ្មទណ្ឌនិងគ្រូពេទ្យកុសល្យវិច្ឆ័យបានសន្និដ្ឋានថាសាកសពទាំង2នេះគឺស្លាប់ដោយចងកប្រាកដមែនដោយម្ដាយយកក្រមាចងកសម្លាប់កូនជាមុនរួចចងកសម្លាប់ខ្លួនឯងនឹងខ្សែភ្លើងជាក្រោយ។តាមព័ត៌មានបញ្ជាក់ពីសមាជិកភូមិក្រសាំងបានឲ្យដឹងថា:ឈ្មោះលឹម មុំ នេះផឹកស្រាស្រវឹងខួបនិងរកចងកសម្លាប់ខ្លួនម្ដងរួចហើយកាលពីថ្ងៃទី 3 ខែ 11 ឆ្នាំ 2020 កន្លងមកនេះ។ ក្រោយពីពិនិត្យរួចសមត្ថកិច្ចយើងបានធ្វើកំណត់ហេតុប្រគល់សាកសពទៅឲ្យក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី៕
ផ្គើនមែន! ចាប់ខ្លួនមនុស្ស១៣នាក់ នៅខេត្តបាត់ដំបង ករណីប្រមូលផ្ដុំលេងល្បែងភ្នាល់ភ្លៀង
បាត់ដំបង ៖ មនុស្សចំនួន១៣នាក់ ត្រូវបានកម្លាំងចម្រុះរបស់ខេត្តបាត់ដំបង ចាប់ខ្លួនករណីប្រមូលផ្ដុំលេងល្បែងភ្នាល់ទឹកភ្លៀង ដែលប្រឆាំងទៅនឹងបម្រាមរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវិដ-១៩។ ការបង្ក្រាបនេះ នៅរសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ម្សិលមិញ ចំនួន៣គោលដៅ នៅក្រោយផ្សារភូពុយ ខេត្តបាត់ដំបង។ សមត្ថកិច្ចបានឲ្យដឹងថា ការបង្ក្រាបការប្រមូលផ្ដុំអ្នកលេងល្បែងភ្នាល់ទឹកភ្លៀងទាំង៣គោលដៅនេះ សមត្ថកិច្ចជំនាញបានធ្វើការឃាត់ខ្លួនអ្នកលេងល្បែងភ្នាល់ទឹកភ្លៀង ចំនួន១៣នាក់ ក្នុងនោះមានស្រីម្នាក់, ម៉ូតូចំនួន ១០គ្រឿង, រថយន្តចំនួន ៤គ្រឿង បញ្ជូនមកស្នងការនគរបាលខេត្តបាត់ដំបង ដើម្បីធ្វើការសាកសួរកសាងសំណុំរឿង បញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់។ សូមជម្រាបថា ក្នុងប្រតិបត្តិការនេះ ដោយមានការបញ្ជាផ្ទាល់ពីព្រះរាជអាជ្ញារងសាលាដំបូងខេត្តបាត់ដំបង ដោយប្រើប្រាស់កម្លាំងរបស់ស្នងការនគរបាលខេត្តបាត់ដំបង មានកម្លាំងសន្តិសុខផ្ទៃក្នុង និងកម្លាំងព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការនគរបាលខេត្តបាត់ដំបង នឹងចូលរួមពីលោក ណុប ដារ៉ា អភិបាលរងខេត្តបាត់ដំបង និងជាប្រធានគណៈកម្មការស្រាវជ្រាវបង្ក្រាបល្បែងគ្រប់ប្រភេទផងដែរ៕