(ខេត្តព្រះសីហនុ): កប៉ាល់ដឹកទំនិញផ្ទុកកុងតឺនរ័មួយគ្រឿង ដែលដឹកទំនិញពី ប្រទេសថៃ មកប្រទេស កម្ពុជា ជួបខ្យល់រលកធំរួចបានលិចនៅក្នុងសមុទ្រ (ចន្លោះកោះវ៉ាង និងកោះម្នាស់) ក្នុងខេត្តកោះកុង វេលាថ្ងៃត្រង់ថ្ងៃ៩មិថុនា២០២៤ ហើយភ្លាមៗ ជនរងគ្រោះលើ កប៉ាល់ ដែលលិចនោះ ត្រូវបានទូកនេសាទដែលនៅក្បែរ ជួយសង្គ្រោះ និងស្រង់ ជនរងគ្រោះ ជាបឋមពីក្នុងសមុទ្រ។ កប៉ាល់ដែលលិចនេះបណ្ដោយ ៤៩ ម៉ែត្រ ទទឹង ១៥ ម៉ែត្រ ជម្រៅទឹក ជាង៣ម៉ែត្រ នៅលើនាវាដឹកទំនិញ(កុងតឺនឺ)មានមនុស្សចំនួន ១០ នាក់ជាជន ជាតិថៃ ត្រូវបានជួយសង្គ្រោះទាំងស្រុងដោយទូកនេសាទនៅជិតកន្លែងកើតហេតុ និងបាននាំមកកាន់ដី គោកក្រុងព្រះសីហនុ តាមអូរប័រល្បឿនលឿនរបស់អ្នកឧកញ៉ា ទៀ វិចិត្រ ដោយសុវត្ថិភាព ដោយមានការចូលរួមពីកម្លាំងទីបញ្ជាការជួរមុខអគ្គលេខាធិការដ្ឋានគណកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ រួមនិងសមត្ថកិច្ចចំរុះ អាជ្ញាធររដ្ឋបាលខេត្តព្រះសីហនុ ព្រមទាំងកំពង់ ផែស្វ័យយ័ត្នក្រុងព្រះសីហនុ ។ លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ ក្នុងនាមថ្នាក់ដឹកនាំរដ្ឋបាលខេត្ត ព្រះសីហនុ ឲ្យដឹងថាក្រោយទទួលបានដំណឹងនេះអាជ្ញាធររដ្ឋបាលខេត្តព្រះសីហនុ រួមនិង សមត្ថកិច្ចចំរុះនិងផ្នែកពាក់ពន្ធ័បានយកចិត្តទុកដាក់ក្នុងការជួយសង្គ្រោះ ក្នុងនោះអ្នកបើក បរកប៉ាល់និងអ្នកបម្រើការសរុបចំនួន១០នាក់ ត្រូវបានជួយសង្គ្រោះ នាំមកដីគោកក្រុង ព្រះសីហនុដោយសុវត្ថិភាពមិនមានម្នាក់ណារងគ្រោះថ្នាក់ដល់ជីវិតឡើយ ដោយសារតែការជួ យសង្គ្រោះទាន់ពេលពីពលរដ្ឋអ្នកនេសាទយើងរួមនិងសមត្ថកិច្ចព្រមទាំងក្រុមសង្គ្រោះស្មគ្រ័ចិត្តរបស់អ្នកឧកញ៉ាទៀ វិចិត្រ ហើយពេលនាំមកដល់ដីគោក អជ្ញាធររដ្ឋបាលខេត្ត រួមនិងខាង កំពង់ផែស្វយត័ក្រុងព្រះសីហនុផង បានចាត់ចែងបញ្ជូនជនរង គ្រោះជនជាតិថៃទាំង១០ រូបទៅពិនិត្យសុខភាព រៀបកន្លែងស្នាក់នៅនិងផ្តល់ម្ហូបអាហារដោយមនុស្សធម៍។ ជនរងគ្រោះចំនួន ១០នាក់នោះមានឈ្មោះដូចខាងក្រោម ៖១.ឈ្មោះ MR.SOPON WANTONG ភេទប្រុស អាយុ ៦៣ឆ្នាំ ជនជាតិថៃ២.ឈ្មោះ MR.SORASAK SASRIMUANG ភេទប្រុស អាយុ ៦៥ឆ្នាំ ជនជាតិថៃ៣.ឈ្មោះ MR.SANTINA NAGARA ភេទប្រុស អាយុ ៦៩ ឆ្នាំ ជនជាតិថៃ៤.ឈ្មោះ MR.PREECHA PANCHOO ភេទប្រុស អាយុ ៦៩ឆ្នាំ ជនជាតិថៃ ៥.ឈ្មោះ MR.PRAKOB VECHKIT ភេទប្រុស អាយុ ៧៧ឆ្នាំ ជនជាតិថៃ៦.ឈ្មោះ MR.ADISAK BOONKUN ភេទប្រុស អាយុ ៦០ឆ្នាំ ជនជាតិថៃ៧.ឈ្មោះ MR.DAURANG PALNAK ភេទប្រុស អាយុ ៥៤ឆ្នាំ ជនជាតិថៃ៨.ឈ្មោះ MR.SANTI BOONYA ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិថៃ៩.ឈ្មោះ MR.ARICHAI JAIRAK ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិថៃ១០.ឈ្មោះ MR.WORRATHUN CHIMSAWAT ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិថៃ ។នៅក្នុងឱកាសនោះ បុរសអ្នកបើកបរកប៉ាល់ដឹកទំនិញថៃដែលរងគ្រោះនេះ បានថ្លែងអំណរគុណដល់អាជ្ញាធរប្រទេសកម្ពុជានិងអ្នកជួយសង្គ្រោះទាំងអស់ដែលបានជួយក្រុមនាវិកលើកប៉ាល់នេះ រួចផុតពីគ្រោះថ្នាក់៕
Related Articles
មានករណីមនុស្ស២នាក់បានស្លាប់ និង១៣នាក់ទៀតកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងដោយសារផឹកទឹកអណ្តូងដៃ នៅជិតចំការឪឡឹក
27/11/2020 (កំពង់ឆ្នាំង) ក្នុងចំណោមមនុស្ស១៥នាក់ ក្រោយផឹកទឹកអណ្តូងដៃយ៉ាងហោចណាស់មានមនុស្សរងគ្រោះរហូតដល់ស្លាប់ចំនួន២នាក់ និងកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងចំនួន១៣នាក់ ក្រោយពីពួកគាត់បានផឹកទឹកអណ្តូងដៃ ក្នុងពេលកំពុងច្រូតកាត់ ។ ករណីនេះបានកើតហេតុនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ នៅក្នុងភូមិជីប្រ៉ង ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំងដែលរហូតមកដល់ថ្ងៃទីនេះមានជនរងគ្រោះស្លាប់ចំនួន២នាក់ហើយ។ តាមការបញ្ជាក់ពីអ្នកភូមិបានអោយដឹងថា កាលពីថ្ងៃកើតហេតុ ប្រជាកសិករក្នុងភូមិចំនួន១៥នាក់ បាននាំគ្នាទៅច្រូតស្រូវនៅចំណុចអូរូង ស្ថិតក្នុងភូមិជីប្រ៉ង ឃុំជៀប ស្រុកទឹកផុស ពួកគាត់បានយកទឹកពីផ្ទះទៅផឹកចំនួន៣០លីត្រដែរ តែដោយការច្រូតស្រូវពេញមួយថ្ងៃ និងខ្វះទឹកផងនោះ ពួក គាត់បានទៅដងទឹកអណ្តូងដៃមួយនៅជិតចំការឪឡឹកយកមកផឹក។ ក្រោយពីផឹករួចប្រមាណជាង១ម៉ោងក៏មានការពុល និងបានស្លាប់បន្តគ្នាចំនួន២នាក់ និង១៣នាក់ទៀតកំពុងសង្គ្រោះនៅមន្ទីរពេទ្យខេត្តនៅឡើយ។ តាមការសន្និដ្ឋានជំហានដំបូងបានអោយដឹងថា អាចមកពី អ្នកចំការប្រើប្រាស់ថ្នាំពុលរួចយកទៅលាងនៅក្បែរអណ្តូងនោះ នាំអោយមានគ្រោះថ្នាក់បែបនេះតែម្តងទៅ ។ នៅព្រឹកនេះផងដែរ អភិបាលខេត្តកំពង់ឆ្នាំងកំពុងនាំយកអំណោយមនុស្សធម៌កាកបាទក្រហមទៅចែកជូនគ្រួសារ សពផងដែរ និងបន្តទៅជួបជនរងគ្រោះក្នុងមន្ទីរពេទ្យនៅរសៀលនេះ៕ដោយ% ទូច រ៉ាវុធ
បន្ទាប់ពីកក្រើកលើបណ្តាញសង្គមករណីរំលោភបូកដល់ទៅ២០នាក់យ៉ាងព្រៃផ្សៃ ៖ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានបញ្ជាឱ្យចុះធ្វើការស្រាវជ្រាវជាបន្ទាន់ ដើម្បីស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ និងស្នើសុំអោយតុលាការពិនិត្យលទ្ធភាពផ្លូវច្បាប់ ដើម្បីដោះលែងឪពុករបស់ក្មេងស្រីរងគ្រោះ
បន្ទាប់ពីកក្រើកលើបណ្តាញសង្គមករណីរំលោភបូកដល់ទៅ២០នាក់យ៉ាងព្រៃផ្សៃ ៖ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានបញ្ជាឱ្យចុះធ្វើការស្រាវជ្រាវជាបន្ទាន់ ដើម្បីស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ និងស្នើសុំអោយតុលាការពិនិត្យលទ្ធភាពផ្លូវច្បាប់ ដើម្បីដោះលែងឪពុករបស់ក្មេងស្រីរងគ្រោះ
ក្រសួងអប់រំនិងសមាគមគ្រឹះស្ថានឧត្ដមសិក្សា រៀបចំដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៩-២០២០
រាជធានីភ្នំពេញ ៖ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានដឹកនាំកិច្ចប្រជុំជាមួយសមាគមគ្រឹះស្ថានឧត្ដមសិក្សា ក្រោមវត្តមានឯកឧត្ដមលីឆេងជាប្រធានសមាគម ស្ដីពី ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៩-២០២០សម្រាប់គ្រឹះស្ថានសាធារណៈ និងឯកជន ដោយបានកិច្ចពិភាក្សាលើបញ្ហាសំខាន់ៗរួមមាន ៖ការកំណត់កាលបរិច្ឆេទប្រឡង ការរៀបចំគ្រប់ទិដ្ឋភាពសម្រាប់ដំណើរការប្រឡង ចាប់ពីដំណើរការសំណេរ រហូតដល់ការប្រកាសលទ្ធផល។ ក្នុងឱកាសនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី បានលើកឡើងថា ទោះជាការប្រឡង ត្រូវបានរៀបចំនៅពេលណាក៏ដោយ ត្រូវគោរពគោលការណ៍៤ដដែល៖ ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន។ក្រោយពីបានពិភាក្សាគ្រប់ជ្រុងជ្រោយ ប្រកបដោយការយោគយល់ ដោយតម្កល់ផលប្រយោជន៍សិស្សានុសិស្សជាធំ រួចមកសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ដែលជាតំណាងគ្រឹះស្ថានសិក្សាឯកជន បានស្ម័គ្រចិត្តពន្យារពេលការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដើម្បីចូលរួមជាមួយការប្រឡងថ្នាក់ជាតិ នៃគ្រឹះស្ថានសាធារណៈដែលនឹងធ្វើឡើងនៅខែធ្នូ ឆ្នាំ២០២០ខាងមុខនេះ ដែលទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ ពីសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ សូមបញ្ជាក់ថា កិច្ចប្រជុំនេះ បានធ្វើឡើងនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ នាទីស្ដីការក្រសួងអប់រំ យុវជន និងកីឡា។ សម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតឱ្យសិស្សថ្នាក់ទី៩ និងទី១២ នៃគ្រឹះស្ថានសិក្សាសាធារណៈ ចូលរៀននៅក្នុងដំណាក់កាលទី២ […]