នៅរសៀលថ្ងៃចន្ទ ៤កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ រដ្ឋបាលខណ្ឌដូនពេញ បានរៀបចំពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ក្រោមអធិបតីភាព ឯកឧត្តម សរ សុង សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងឯកឧត្តម សុខ ពេញវុធ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ។ ព្រមទាំងមានការអញ្ជើញចូលរួមពី លោក-លោកស្រី សមាជិកក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ , គណៈអភិបាលខណ្ឌដូនពេញ, គណៈនាយករដ្ឋបាលខណ្ឌ, លោក មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ, លោកអធិការរងនគរបាលខណ្ឌ, លោកប្រធាន និងអនុប្រធានការិយាល័យទាំង១១, មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ ,មន្រ្តីការិយាល័យទាំង១១ និងលោក-លោកស្រី ចៅសង្កាត់ទាំង១១ ។
Related Articles
បន្ទាប់ពីរកឃើញអ្នកផ្ទុកកូវីដ១៩ ពេលនេះរដ្ឋបាលកំពង់ចាមផ្អាកការជួបជុំនិងបិទកន្លែងកំសាន្តទូទាំងខេត្ត
(កំពង់ចាម) ដូចដែលបានដឹងហើយថា កាលពីព្រឹកមិញនេះ ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តកំពុងចាមបានប្រាប់ឱ្យដឹងថា បច្ចុប្បន្នមានពលរដ្ឋ៦នាក់ហើយបានរកឃើញថា មានផ្ទុកកូវីដ១៩ និង៨នាក់ផ្សេងទៀតដែលបានប៉ះពាល់ផ្ទាល់ និងប្រយោលប្រឈមហានិភ័យខ្ពស់ក្នុងការឆ្លងកូវីដ១៩ដូចគ្នា។ ដើម្បីឆ្លើយតប និងទប់ស្កាត់ការរីករាលដាលនៃកូវីដ១៩ទៅប្រជាពលរដ្ឋខេត្តកំពង់ចាមបន្ថែមទៀត ពេលនេះរដ្ឋបាលខេត្តកំពង់ចាមក៏បានចេញវិធានការប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ១៩នេះជាច្រើនដែលរួមមាន ផ្អាកការជួបជុំ មានកម្មវិធីរៀបការជប់លៀងឬពិធីបុណ្យសាសនាគ្រប់ប្រភេទ, បិទក្លឹបហាត់ប្រាណ ខារ៉ាអូខេ រោងភាពយន្ត ក្លឹបកំសាន្ត និងទីកន្លែងកំសាន្តទូទាំងខេត្ត និងមិនអនុញ្ញាតឱ្យមានការជួបជុំណាមួយលើសពី២០នាក់ រួមទាំងពាក់ម៉ាស់ លាងដៃនិងសាប៊ូឬអាល់កុល ជាមួយនឹងការអនុវត្តវិធានការការពារខ្លួនដែលក្រសួងបានណែនាំ។ សូមប្រជាពរដ្ឋខេត្តកំពង់ចាម ផ្អាកការសប្បាយមួយរយៈសិនដើម្បីការពារអាយុជីវិតខ្លួនឯងនុងមនុស្សជាទីស្រលាញ់របស់យើង៕ អត្ថបទបន្ថែម៖ ផ្អាកមង្គលការកុំបារម្ភ! អភិបាលប្រកាសមិនឱ្យចុងភៅ ម្ចាស់អគារ ឬសម្អាងការ ទារលុយពីម្ចាស់ដើមការទេ វត្ថុសំណាក២២៩នាក់ខេត្តបាត់ដំបងចេញលទ្ធផលហើយ សម្រាប់២ថ្ងៃក្នុងព្រឹត្តិការណ៍សហគមន៍ ក្តៅៗ! ថ្ងៃនេះក្រសួងអនុញ្ញាតឱ្យបើកផ្សារអ៊ីអន១វិញបន្ទាប់ពីធ្វើតេស្តបុគ្គលិកជាង៣ពាន់នាក់ គួរឱ្យស្តាយ! ត្រឹមមួយឆ្នាំកូវីដ១៩សម្លាប់មនុស្ស១,៥លាននាក់ និងឆ្លង៦,៤លាននាក់លើពិភពលោក៕ សូមអានសេចក្តីលម្អិតរបស់រដ្ឋបាលខេត្ត៖
ក្មេងៗរើសយកគ្រាប់បេ៤០ ធ្វើក្បាលមេក្រូច្រៀងលេង ហើយយកមកដំលេង ផ្ទុះស្លាប់ក្មេងអាយុ៤ឆ្នាំម្នាក់ ក្មេង២នាក់រងរបួស និងឪពុកក្មេងស្លាប់នោះក៏រងរបួស
ព្រះវិហារ ៖ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ នៅភូមិស្រអែមខាងត្បូង ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ មានករណីផ្ទុះគ្រាប់បេ៤០ ស្លាប់ក្មេងអាយុ៤ឆ្នាំម្នាក់ ក្មេង២នាក់រងរបួសនិងឪពុកក្មេងស្លាប់នោះក៏រងរបួសផងដែរ។ ករណីផ្ទុះគ្រាប់មិនទាន់ផ្ទុះនៅផ្ទះឈ្មោះ សំ សាម៉ន នៅភូមិស្រអែមខាងត្បូង ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយសារយកគ្រាប់មកដំលេងបណ្តាលអោយស្លាប់០១នាក់ និងរងរបួសធ្ងន់ស្រាលចំនួន៣នាក់ រួមមាន៖ ១.កុមារា ម៉ាន ម៉ា អាយុ ៥ឆ្នាំ ស្លាប់ ២.កុមារី បូ ឃីម របួសធ្ងន់ ៣.កុមារី ហេង ស្រីពៅ របួសធ្ងន់ ៤.លោក សំ សាម៉ាន របួសស្រាល។ គ្រាប់បេ៤០នេះ ត្រូវបានឪពុកនោះកាលពី៣-៤ខែមុនបានរើសយកមកដុតចោលតែមិនផ្ទុះ ហើយក្រោយមកក្មេងក៏រើសធ្វើក្បាលមេក្រូច្រៀងលេង ហើយយកមកដំលេងក៏ផ្ទុះតែម្តង។ ចាស់ៗបានដឹងហើយ បានលឺហើយ គប្បីយកចិត្តទុកដាក់ហាមក្មេងៗកុំឱ្យលេងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះជាសំណល់ពីសង្គ្រាម ជាពិសេសពេលឃើញគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម សុំរាយការណ៍ជាបន្ទាន់ដល់ប៉ូលីសមូលដ្ឋាន ឬអង្គភាពស៊ីម៉ាក់។ សូមចូលរួមរំលែកមរណទុក្ខនិងសោកស្តាយចំពោះគ្រោះថ្នាក់នេះ។ អាជ្ញាធរមីន សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ នៅពេលឃើញគ្រាប់មិនទាន់ផ្ទុះ សូមកុំ […]
អធិការដ្ឋាននគរបាលស្រុកអង្គរបូរី សហការជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស ធ្វើការឃាត់ខ្លួនជនសង្ស័យ ០១នាក់ពាក់ព័ន្ធករណីអំពើឆបោក(យកម៉ូតូ)…
(ស្រុកអង្គរបូរី): ដោយមានការចង្អុលបង្ហាញពីសំណាក់ លោកស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលពីសំណាក់ឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ*នៅថ្ងៃអាទិត្យ ១២កើតខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ០៩និង១០នាទីព្រឹក លោកវរសេនីយ៍ឯក នួន ប៉ិន អធិការនគរបាលស្រុកអង្គរបូរី បានបញ្ជាកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកអង្គរបូរី សហការជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស ធ្វើការឃាត់ខ្លួនជនសង្ស័យ ០១នាក់ នៅចំណុចតាមដងផ្លូវ123 ស្ថិតក្នុងឃុំចារ ស្រុកព្រៃកប្បាស ខេត្តតាកែវ ដោយជនសង្ស័យឈ្មោះ ម៉ិញ សុជាតិ ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិត្រពាំងធំ ឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស ខេត្តតាកែវ ពាក់ព័ន្ធករណីអំពើឆបោក(យកម៉ូតូ) យកមកកាន់អធិការដ្ឋាននគរបាលស្រុកអង្គរបូរី ដោយយោងតាមពាក្យបណ្តឹងកាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ១៤និង១៥នាទី នៅចំណុចផ្ទះរបស់ឈ្មោះ ជា ណេង ភេទប្រុស កើតមានករណីអំពើឆបោក(យកម៉ូតូ) ម៉ាក់ហុងដា សេរី2021 ពណ៌ខ្មៅ ពាក់ផ្លាកលេខ តាកែវ 1Y-9642 […]